[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](24)

31 0 0
                                        


រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី២៦+២៧៖ ក្រសែរភ្នែកដែលនាងមិនធ្លាប់បានឃើញ.....
____________________________

   ហ្ក្រេសងូតទឹកលាងសម្អាតប្រេងក្រអូបចេញពីខ្លួនរួច ក៏ទាញសម្លៀកបំពាក់ចាស់របស់នាងមក តែងខ្លួន ដោយមានខូសៀ អង្គុយកាន់អាយផេតធ្វើជាមិនខ្វល់ពីនាង ទាំងដែលតាមពិតគឺគេជាអ្នកបង្ខាំងនាងអោយនៅទីនេះជាមួយខ្លួនសោះ គេគិតថានាងលួងគេឬដេកចាំទៅ ហ្ក្រេសធ្វើជាមិនខ្វល់ដាក់គេវិញដូចគ្នា
" ខ្ញុំត្រឡប់ទៅធ្វើការវិញហើយ "
" មិនបាន " រាងស្ដើងដើរទៅឈរពីមុខគេ ភ្នែកគេមិនសម្លឹងនាងទេ តែបែរជាហ៊ាននិយាយពាក្យថាមិនបានដោយសម្លេងធំដាក់នាងទៀត គិតឬថានាងខ្លាច
" ហេតុអ្វី នៅទីនេះក៏គ្មានអ្វីធ្វើដែរ ? "
" មិនបានគឺមិនបានហើយ ហ្ក្រេស អង្គុយចុះភ្លាម "
" ចុះបើខ្ញុំមិនធ្វើតាម ? " ខូសៀ ដោះវ៉ែនតាចេញពីមុខមុននឹង ទម្លាក់របស់ក្នុងដៃចុះអស់ រួចរឿងចុងក្រោយដែលគេធ្វើនោះគឺ ៖
     ហ្វឹប!!
" អុស៎.... " រាងស្ដើងត្រូវគេទាញទៅអង្គុយពាក់គៀវលើខ្លួនរបស់គេ ដោយដៃស្រឡូនត្រូវបានដៃមាំទាញទៅពាក់ករបស់គេយ៉ាងជិតស្និទ្ធិ
" អូនធាក់បងហើយ គិតចង់រត់ទៅផ្ទះអញ្ចឹងឬ "
" នោះមកពីបងលូកលាន់ខ្ញុំមុន "
" អូនសាកស្រាតឈរនៅមុខមនុស្សប្រុសផ្សេងទៅមើលថាតើអ្នកណាអាចទប់ចិត្តមិនប៉ះអូនបានឬអត់? " រាងក្រាស់សង្កត់ត្រគៀកនាងមិនអោយរើគេច មុននឹងនិយាយប្រៀបធៀបពីធម្មជាតិរបស់មនុស្សប្រុស របស់ខ្លួន ហ្ក្រេសមានរូបរាងល្អគេទទួលស្គាល់ ទោះជានាងមិនធ្វើអ្វីសោះក៏គេនៅតែចង់ចូលក្បែរនាងដែរ
" បងចង់ឃើញបែបនឹងមែនឬ? "
" បើអូនហ៊ាន បងនឹងសម្លាប់រួចខ្វេះភ្នែកអាប្រុសម្នាក់នោះចោល "
" បើបងធ្វើមិនបាន បងមិនគួរបញ្ឈឺខ្ញុំទេ ខូសៀ " ហ្ក្រេសអង្អែលករគេថ្នមៗ មុននឹងសម្លឹងភ្នែកគេមិនព្រិច នាងដឹងថាខ្លួនធ្វើបែបនេះគឺបញ្ជួសគេ ប៉ុន្ដែបើនាងរឹតតែធ្វើខ្លួនគេចចេញ នោះនាងនឹងក្លាយជាមាន់ព្រៃអោយខូសៀ ប្រម៉ាញ់ដូចគ្នា
" ហ្ក្រេស អូនកុំលេងជាមួយអារម្មណ៍បងបែបនេះ "
" ក្រែងបងឬ ដែលទាមទារចង់ប៉ះពាល់ខ្ញុំ ឥឡូវខ្ញុំនៅទីនេះហើយ ឬថាបង.... ហឹម! " បបូរមាត់ស្អាតត្រូវគេទាញទៅថើបដោយម្ចាស់វាសហការជាមួយនឹងរាងក្រាស់បានយ៉ាងល្អ នាងមិនបានរុញគេចេញឬគេច ព្រោះដឹងថាបើធ្វើបែបនោះក៏ ខូសៀ មិនព្រមដែរ នាងមិនល្ងង់ដល់ថ្នាក់លេងចរិតមេមាន់ដាក់គេទេ ក្នុងកាលៈទេសៈចាញ់ប្រៀបបែបនេះ
" ហឺ.... ជុប! "
" ខូសៀ.... " រាងស្ដើងហៅឈ្មោះគេពេលប្រុសចាស់ដកបបូរមាត់ដែលថើបជញ្ជក់មាត់របស់នាងមុននេះចេញ ដៃមាំអង្អែលសក់រលោងថ្នមៗ ដោយដៃម្ខាងទៀតអោបចង្កេះនាងមិនអោយផ្ងារក្រោយ រាងស្ដើងដង្ហក់បន្ដិចព្រោះគេថើបនាងយូរពេក ការប៉ះពាល់បែបនេះវាសឹងតែបាត់ទៅយូរហើយក្នុងជីវិតគូររបស់នាងនិងគេ
" នៅតែពូកែទាក់ទាញដដែល ហ្ក្រេស "
" មកពីបងងប់នឹងខ្ញុំទៅវិញទេ "
" បងទទួលយកការចោទប្រកាន់មួយនេះ " រាងក្រាស់មិនប្រកែកនឹងនាងព្រោះនោះជារឿងពិត មិនបាននៅក្បែរនាងប៉ុន្មានខែគេសឹងតែឆ្កួតព្រោះនឹកហ្ក្រេសទៅហើយ ដេកយប់ឡើងក៏មិនសូវលក់ បើនិយាយរឿងផិតក្បត់គេមិនធ្លាប់សូម្បីតែគិតដៃមាំលូកទៅទាញខ្សែរអាវដែលហ្ក្រេសទើបតែស៊កមកលើខ្លួនមុននេះ រហូតដល់វាធ្លាក់ទៅក្រោមនឹងបង្ហាញអាវតូចព៌ណខ្មៅ ដែលបិទបាំងភ្នំទាំងគូររបស់នាង
" បងកំពុងតែហួសព្រំដែនហើយ "
" បងដឹងថាអូនមិនហាមបងនោះទេ ត្រូវទេ ? "
" ហើយបើខ្ញុំហាមតើបងឈប់ទេ? " ការបាញ់សំណួរគ្នាទៅវិញទៅមកក្នុងស្ថានភាពបែបនេះ វាកាន់តែធ្វើអោយពួកគេដឹងថាតាមពិតម្នាក់ៗ មិនបានសោះកក្រោះឡើយ គ្រាន់តែពីមុនពួកគេមិនបានបង្ហាញអ្វីដែលជាខ្លួនឯងពិតប្រាកដប៉ុណ្ណោះ ភ្នែកទាំងគូរប្រសព្វគ្នាដោយភាពផ្ចាញ់ផ្ចាល ដៃស្រឡូនអង្អែលកគេចុះមកក្រោមមុននឹងប្រឡេះលេវអាវរាងក្រាស់ដោយចិត្តត្រជាក់ដូចជា ខូសៀដែរ ដែលគេមិនធ្វើវាដោយបង្ខំនោះទេ អាវតូចត្រូវបានបោះចោលទៅក្បែរសាឡុង ទោះជាវាថ្លៃប៉ុណ្ណាតែពេលនេះវាជាឧបសគ្គដ៏ធំរបស់គេ
" សុំទោសផង ពេលនេះទោះជាអូនខឹង ក៏បងមិនអាចឈប់បានដែរ "
" កុំសម្លឹងខ្ញុំដោយក្រសែរភ្នែកបែបនេះ ខូសៀ " ហ្ក្រេសលើកដៃបិទភ្នែករបស់គេ នាងមិនចូលចិត្តអោយគេសម្លឹងមុខនាងឡើយ ជាពិសេសនៅលើគ្រែ តាំងពីដើមមកនាងមិនធ្លាប់មើលមុខរបស់គេពេលកំពុងតែស្វែងរកក្ដីសុខនោះទេ
" ហេតុអី?....រាល់ពេលអូនតែងតែបែបនេះ "
" បងដឹង?... "
" បងជាប្ដីរបស់អូនណាហ្ក្រេស ទោះបងមិននិយាយប៉ុន្ដែមិនមែនមានន័យថាបងមិនខ្វល់ពីអូនទេ " ព្រោះមិនចង់សាងសម្ពាធអោយនាងទើបគេមិនសួរ មួយវិញទៀតរឿងលើគ្រែសម្រាប់គេជាមួយហ្ក្រេស មើលមុខគ្នាឬក៏អត់វានៅតែវិសេសដដែល ទើបគេមិនដែលចង់ដឹងពីមូលហេតុរបស់នាងប៉ុន្ដែពេលនេះគេមិនទុកវាចោលទៀតនោះទេ
" ដឹងត្រឹមថាខ្ញុំមិនចូលចិត្តទៅបានហើយ "
" អូនខ្លាចតើមែនទេ ? "
" ខ្ញុំមិនបានខ្លាច! "
" អញ្ចឹងក៏ដកដៃចេញទៅ ហ្ក្រេស " ដៃមាំលូកទៅចាប់ដៃស្រឡូនចេញទៅនាងមិនពេញចិត្តប៉ុន្ដែគេមានកម្លាំងខ្លាំងជាង ហ្ក្រេសមិនអាចប្រឆាំងបានឡើយ ក្រៅពីគេចក្រសែរភ្នែករបស់គេទាំងមុខមាំ
" ខ្ញុំអស់អារម្មណ៍ហើយ លែងទៅ "
" ហ្ក្រេសសម្លឹងមុខបង "
" អត់ទេ លែង!... " រាងតូចរើប៉ុន្ដែក៏ត្រូវគេចាប់ជាប់         មុននឹងដៃមាំលូកទៅចាប់ចង្ការស្រួចអោយបែរមករកគេ ទាំងដែលផ្នែកខាងលើរបស់ពួកគេទទេរស្អាត ហ្ក្រេសសម្លក់រាងក្រាស់ទាំងខឹងចិត្តព្រោះគេដាក់សម្ពាធនាង
" ១៨ឆ្នាំហើយ ប្រាប់បងមកថាហេតុអ្វីអូនមិនព្រមសម្លឹងមុខបងពេលយើងនៅជាមួយគ្នា "
" សម្លឹងឬអត់វាខុសគ្នាត្រង់ណាទៅ? "
" ខុស! ព្រោះអូនមិនដឹងថាអារម្មណ៍របស់បងមើលទៅអូនគឺបែបណា ហើយបងត្រូវការអូនប៉ុណ្ណា " ហ្ក្រេសព្យាយាមឃាត់ខ្លួនឯងមិនអោយជ្រួលជ្រើមនឹងពាក្យរបស់គេ នាងចង់ជឿណាស់ ប៉ុន្ដែវាគ្មានអ្វីមកបញ្ជាក់នោះឡើយ ពាក្យបែបនេះមនុស្សប្រុសណាក៏និយាយបានដែរ អោយតែត្រូវបានតណ្ហាដឹកមុខ
" មនុស្សប្រុសគ្រប់គ្នាតែងតែនិយាយបែបនេះពេលនៅលើគ្រែ "
" តែបងជាប្ដីអូន បងមិនមែនមនុស្សប្រុសទាំងនោះ "
" ជាប្ដីដែលមានមនុស្សស្រីផ្សេងទៀតនៅក្នុងចិត្តនឹងឬ ខ្ញុំអត់រំភើបទេ ខូសៀ " ត្រឹមពាក្យសម្ដីរបស់នាងវាអាចធ្វើអោយគេដឹងហើយថា កន្លងមកហ្ក្រេសគិតបែបណា នេះឬជាហេតុផលដែលនាងមិនជឿជាក់លើខ្លួនឯង ទាំងដែលកន្លងមកគេមិនធ្លាប់គិតថានាងជាស្រីផ្សេងឡើយ នាងគឺជានាង អ្នកដែលគេនៅជាមួយរាល់រាត្រីជាហ្ក្រេសភរិយាពេញច្បាប់របស់គេ
" បងនឹងបង្ហាញអោយអូនដឹងថា អូនគិតខុសមករហូតហ្ក្រេស ហឹម.... "
" អ៊ុប....... ហឺ..." រាងតូចត្រូវគេថើបរួចក៏លើកបីឡើង មុននឹងនាំនាងសំដៅទៅរកគ្រែធំដែលពួកគេដេកអោបគ្នាពេញមួយយប់ រាងស្ដើងចង់រើបន្ដិចចង់នៅក្បែរគេបន្ដិច ព្រោះខ្លួនប្រាណក្ដៅអ៊ុនៗរបស់គេវាកក់ក្ដៅពេកហើយសម្រាប់នាង ហ្ក្រេសបិទភ្នែកទទួលយកការប៉ះពាល់ ប៉ុន្ដែដៃតូចក៏ត្រូវគេចាប់ដាក់ទៅលើ មុននឹងមុខមាំមិនបានទៅណាឆ្ងាយពីមុខស្រស់ស្អាតរបស់នាងនោះទេ
" ហ្ក្រេស បើកភ្នែក បើអូនហ៊ានតែបិទបងនឹងឃុំអូនទុកក្នុងបន្ទប់នេះអស់មួយជីវិត "
" បងហ៊ានឬ? " សម្ដីផ្ដាច់ការរបស់គេធ្វើអោយនាងចង់សៀតស៊កទៅអោយគេវិញ ចង់ឃុំនាងទុក គេអាចធ្វើបានយ៉ាងងាយ តែហ្ក្រេសពេលនេះមិនមែនជាហ្ក្រេសកាលពីមុនទេ ខូសៀ នឹងស្គាល់នរកលើដីបើគេហ៊ានធ្វើបែបនោះ
" បងមិនធ្វើបែបនឹងទេ បើអូនព្រមបើកភ្នែកសម្លឹងមើលបង ... ហឹម... "
" ខូសៀ .... ហឺ... "
" សុំអង្វរ មើលមុខបងហ្ក្រេស " សម្ដីផ្អែមមុតរបស់គេធ្វើអោយរាងស្ដើងបើកភ្នែកប្រឹមៗ មើលគេជាលើកដំបូង មើលដោយស្រៀវស្រើបក្នុងចិត្ត នាងខ្លាចថាទទួលបានក្រសែរភ្នែកដែលនាងមិនចង់ឃើញ ប៉ុន្ដែអ្វីដែលនៅចំពោះមុខវាផ្ទុយស្រឡះពីការគិតរបស់ហ្ក្រេស មុខរបស់ខូសៀស្រទន់ ភ្នែកគេមើលនាងដោយភាពលន់តួ និងផ្អែមល្ហែម រហូតដល់ហ្ក្រេសមានអារម្មណ៍ថាមេអំបៅកំពុងតែហោះពេញពោះនាងទៅហើយពេលនេះ
" បង..... "
" បងត្រូវការអូន ហ្ក្រេស មិនមែនអ្នកផ្សេងទេ "
" ហឺ.... ខូសៀ... ហេតុអី....អឺ " ហ្ក្រេសដង្ហក់ពេលគេអង្អែលខ្លួនប្រាណនាងបែបដាស់អារម្មណ៍ នាងបាត់បង់ការគ្រប់គ្រងខ្លួនឯងព្រោះតាចាស់ម្នាក់នេះ មិនព្រមចាស់ទៅតាមអាយុទាល់តែសោះ គេធ្វើអោយនាងវង្វេងអស់ហើយ
" ព្រោះបងស្រឡាញ់អូន ហ្ក្រេស "
" ហឹក... ខូសៀ កុំប៉ះវា ... " រាងតូចចាប់ដៃគេពេលដែល ដៃមាំនោះបម្រុងអូសទៅតំបន់គ្រោះថ្នាក់របស់នាង ប៉ុន្ដែមិនទាន់បានអីផង គេក៏ទម្លាក់បបូរមាត់ទៅបបោសអង្អែលផ្នែកខាងលើរបស់នាងទៅហើយ ហើយពិតណាស់ថាលើកនេះហ្ក្រេសមិនអាចប្រឆាំងនឹងខូសៀបានទេ នាងត្រូវបានគេដឹកនាំរហូតគ្មានកម្លាំងសូម្បីតែរើបម្រះ រាងក្រាស់ញញឹមស្រស់ បែបដែលហ្ក្រេសឃើញហើយអត់ញាប់ញ័រមិនបាន នេះឬជាចំណងប្ដីប្រពន្ធរបស់ពួកនាងទោះជាលែងសល់សំបុត្រអាពាហ៍ពិពាហ៍ ប៉ុន្ដែអារម្មណ៍មិនអាចកាត់ថ្លៃបានត្រឹមក្រដាសមួយសន្លឹកនឹងនោះទេ
" ហ្ក្រេស អោបបង... ហឹម... អុ៎ "
" ខូសៀ... អាស៎... ការពារ "
" មិនបាច់ទេ.... អោបបងអោយណែនៗទៅ ហឹម... " និយាយរួចរាងកាយទទេរស្អាតរបស់ពួកគេក៏រមួលរកគ្នាយ៉ាងស្អិតរមួត ហ្ក្រេសដែលកំពុងតែត្រូវតម្រូវការដឹកមុខ ភ្លេចអស់រលីងថាមុននេះនាងទាមទារអោយគេការពារដើម្បីជៀសវាងការភ្លាត់ស្នៀត ចំណែកខូសៀវិញមិនបាច់និយាយក៏ដឹងថាគេមានបំណងផ្ញើរកូនរបស់គេក្នុងពោះនាង គេជឿថាហ្ក្រេសមិនបានចងដៃស្បូន នាងប្រហែលជាគ្រាន់តែលេបថ្នាំការពាររាល់ពេលនៅជាមួយគេ កូនរបស់គេអាចនឹងមានឱកាសលូតលាស់ក្នុងពោះរបស់នាងម្ដងទៀត ក៏ថាបាន
" ខូសៀ.... អុស៎..... "
" ហ្ក្រេស បងនឹកអូនណាស់ដឹងទេ ... ហឹម " ភាសាស្នេហ៍ប្រៀបមិនបានជាមួយភាសាកាយវិការនោះទេ ខូសៀដែលកំពុងធ្វើចលនាសម្លឹងមុខភរិយារបស់គេ ទោះវាយដល់ស្លាប់ក៏គេនៅតែហៅនាងថាជាភរិយាដដែល សេចក្ដីសុខដែលទទួលបានពីរាងកាយនាងនៅតែអាចធ្វើអោយបេះដូងក្រៀមស្វិតរបស់គេរស់រានឡើងវិញដដែល គេមិនធ្លាប់ធុញទ្រាន់នឹងការរួមស្នេហ៍ជាមួយហ្ក្រេសទោះនាងគ្មានបទពិសោធន៍ តាំងពីដើមមកដល់ពេលនេះខូសៀ ជឿជាក់១០០%ថាហ្ក្រេសជាភរិយាដ៏សែនស្មោះត្រង់មិនថាជាផ្លូវកាយឬផ្លូវចិត្ត ទោះខឹងស្អប់គេ ប៉ុន្ដែនាងមិនធ្លាប់ទម្លាក់តម្លៃខ្លួនឯងទៅធ្វើរឿងផ្ដេសផ្ដាសឡើយ នេះជាហេតុផលដែលគេគ្មានថ្ងៃអោយនាងចេញពីរង្វង់ដៃរបស់ខ្លួនជាដាច់ខាត
" ហឹក.... ខូសៀ ... អាស "
" ទៅជាមួយគ្នាអូនសម្លាញ់ .... ហឹម...អឹក "
" អាយយយយ... ខូ..ខូសៀ ហឺ " ទីបំផុតផ្លូវស្នេហ៍របស់ពួកគេក៏ដល់ទីបញ្ចប់ រាងស្ដើងបើកភ្នែកមើលគេទាំងស្រវាំង ញើសរបស់ខូសៀធ្លាក់មកលើខ្លួននាងតែវាមិនបានធំក្លិនមិនល្អឡើយ វាជាក្លិនខ្លួនរបស់គេដែលរឹតតែធ្វើអោយខ្លួនប្រាណនាងកក់ក្ដៅនិងស្កប់ស្កល់ថែមទៀត ហ្ក្រេសញោចចុងមាត់ញញឹមស្រាលៗទីបំផុតនាងធ្វើវាបានហើយទោះជាក្នុងតំណែងជាអតីតភរិយាក៏ដោយ យ៉ាងហោចណាស់ក៏នាងដឹងថាមានពេលមួយខ្លួនក្លាហានក្នុងការសម្លឹងមុខគេដូចគ្នា រីឯខូសៀ វិញ គេប្រើដៃមាំរបស់ខ្លួនជួយវែកសក់អោយហ្ក្រេសរួចក៏អោនចុះថើបថ្ងាសរបស់នាងដេញចុះមកក្រោម មុននឹងដាក់ច្រមុះរបស់គេទល់នឹងច្រមុះរបស់ហ្ក្រេសថ្នមៗ អារម្មណ៍ស្កប់ស្កល់មួយនេះមានតែហ្ក្រេសប៉ុណ្ណោះដល់ផ្ដល់អោយគេបាន នាងជាជីវិតពាក់កណ្ដាលទៀតរបស់គេ ខូសៀប្រាប់ខ្លួនឯងក្នុងចិត្ត មុននឹងអោបនាងឡើងអោយនៅពីខាងលើខ្លួនរបស់រាងក្រាស់វិញ ស្បែកទន់ដូចសំឡីរបស់ហ្ក្រេសធ្វើអោយគេមិនចង់ដោះលែងនាងទោះជាពេលនេះមិនមែនជាពេលយប់ក៏ដោយតែគេចង់ដេកអោបនាងបែបនេះបន្ដ
" អូនឃ្លានឬអត់? "
" ហឹម.... "
" តែបងឆ្អែតហើយ.... អុស.." ផាច់!! ដើមទ្រូងមាំត្រូវដៃតូចទះរហូតលឺសម្លេង នេះជាលើកទី២ហើយដែលហ្ក្រេសហឹង្សាលើខ្លួនគេដោយមិនខ្លាចថាគេខឹងនាង នាងដឹងចិត្តគេនេះជារឿងពិត
" ឈប់នាំចូលទៅរឿងលើគ្រែទៅ ខ្ញុំឃ្លានបាយពិតមែន ហើយក៏ចង់ខលទៅកូនស្រីដែរ "
" លីអុីនធំហើយ គេឆ្លាតណាស់ ថែមទាំងកំណាចទៀតផង អូនគួរតែស្គាល់កូនរបស់អូនច្បាស់ "
" គឺព្រោះគេកាត់រកបងទៅវិញទេ ទើបកូនក្លាយទៅជាកំណាចបែបនោះ " ខូសៀញញឹមទាំងចុកចាប់ពេលត្រូវស៊កសៀតអោយវិញ ទាំងដែលមុននេះគេជាអ្នកចាប់ផ្ដើមដោយខ្លួនឯងសោះ ហ្ក្រេសខឺតច្រមុះដាក់គេ កូននាងកំណាចរឿងនេះនាងជាម្ដាយហួសពីដឹងទៅទៀត តែនាងមិននិយាយព្រោះលីអុីនឆ្នាស់ដឹងពេលវេលា បើអ្នកណាមិនប៉ះកូនស្រីនាងមុននាងដឹងថានាងតូចក៏មិនទៅរករឿងគេនោះដែរ លីអុីនចង់ឈ្នះគ្រប់រឿង ព្រោះខូសៀចិញ្ចឹមកូនបែបតាមចិត្តគ្រប់យ៉ាង ទោះនៅមុខនាងលីអុីន មិនបញ្ចេញអោយឃើញតែមានឬម្ដាយដូចនាងតាមមិនទាន់ មានច្រើនដងណាស់ដែលនាងឃើញលីអុីនសម្លក់អាឡាន់ និងអ្នកផ្សេងទៀតដែលនាងតូចមិនចូលចិត្ត
" បងស្រឡាញ់កូនខុសត្រង់ណា "
" ឈប់និយាយហើយ ហត់! "
" បងទេគួរជាអ្នកហត់ ព្រោះ...អុស ហ្ក្រេសអូនកំណាចពេកហើយ " គេស្រែកទាំភ្ញាក់ពេលត្រូវមួលពោះមួយទំហឹងពីរាងតូច ហ្ក្រេសកំពុងតែតេស្ដការអត់ធ្មត់របស់គេ គេមើលដឹងព្រោះទឹកមុខនាងបញ្ជាក់ច្បាស់ថា តើគេអាចទ្រាំនឹងចរិតប្រើដៃជើងរបស់នាងបានប៉ុណ្ណា តែនាងគិតខុសហើយប៉ុណ្ណេះសម្រាប់គេដូចស្រមោចខាំអញ្ចឹង
" អញ្ចឹងដោះលែងខ្ញុំទៅ "
" បាន តែយើងត្រូវងូតទឹកជាមួយគ្នាសិន "
" អាស... ខូសៀ " ខូសៀលើកហ្ក្រេសពរឡើងធ្វើដូចនាងជាសំឡីដែលគ្មានទម្ងន់អញ្ចឹង ហ្ក្រេសភ័យសឹងតែធ្លាក់ថ្លើមទៅហើយ នាងប្រឹងអោបករគេឡើងណែន ដែលធ្វើអោយរាងកាយពួកគេឡើងកំដៅទៀតហើយ នោះព្រោះតែភាពស្និទ្ធិស្នាលបែបសាច់ប៉ះសាច់រវាងរាងកាយទាំង២ ខូសៀលួចញញឹមមុននឹងបីហ្ក្រេសចូលទៅក្នុង    បន្ទប់ទឹកដោយមិនបាច់និយាយក៏ដឹងថាតាចាស់កំណាចដូចគេដាក់ផែនការចងជើងហ្ក្រេសនៅក្នុងនោះបន្ថែមទៀតមិនខាន មើលទៅថ្ងៃនេះមិនបញ្ចប់ត្រឹមនឹងងាយៗឡើយ

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Место, где живут истории. Откройте их для себя