រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី១៨+១៩៖ មនុស្សស្រីដែលគេមិនធ្លាប់ស្គាល់......(1)
____________________________
" ហ្ក្រេសឯងដឹងខ្លួនទេ ថាឯងបានធ្វើអ្វី ? "
" សុំទោស! "
" កុំសុំទោស ព្រោះឯងមិនបានធ្វើខុសទេ " ហ្ក្រេសមើលមុខម្ដាយទាំងភាំង នាងវាយមិត្តរួមថ្នាក់វិះនឹងបាត់បង់ជីវិត ម៉េចក៏ម៉ាក់ថានាងមិនខុសទៀត
" ម៉ាក់... "
" ប៉ុន្ដែឯងខុសម្យ៉ាងគឺឯងមិនចេះទប់អារម្មណ៍ ឯងមិនអាចបង្ហាញអោយអ្នកដទៃឃើញឯងក្នុងរូបភាពបែបនោះបានទេហ្ក្រេស ព្រោះឯងមិនដូចពួកគេ ឯងជាអ្នកនាងតូចមកពីត្រកូលខ្ពង់ខ្ពស់ ទោះប៉ាឯងមិននៅតែ ឯងត្រូវធ្វើជាមនុស្សដែលគ្រប់គ្នារកចំណុចខ្វះខាតមិនបាន " អ្នកជាម្ដាយចាប់ស្មាកូនស្រីជាប់ មុននឹងនិយាយទៅកាន់ហ្ក្រេសដោយសម្លេងបញ្ជា ពាក្យទាំងអស់នោះដូចជាថ្នាំពុលដែលជ្រាបចូលក្នុងខ្លួនហ្ក្រេស យ៉ាងលឿន រាងស្ដើងងក់ក្បាលទទួលទាំងមឹងម៊ាំង
" ចាសម៉ាក់ "
" ចាំទុកហ្ក្រេស ភាពអត់ទ្រាំនឹងធ្វើអោយឯងថ្លៃថ្នូរ ទោះឯងធ្លាក់ដល់ចំណុចណាក៏ដោយ កុំធ្វើខ្លួនឆ្លាតពេក ទោះបីជាឯងដឹងគ្រប់រឿង ព្រោះមិនមែនមនុស្សគ្រប់គ្នា ជាពិសេសមនុស្សប្រុស សុទ្ធតែត្រូវការមនុស្សស្រីដែលឆ្លាតនោះទេ "
" ប៉ុន្ដែ.... "
" គ្មានប៉ុន្ដែជាដាច់ខាត ឯងមិនត្រូវឆ្លងកាត់ស្ថានភាពរបស់ម៉ាក់ម្នាក់ទៀតទេ ស្ដាប់ម៉ាក់ រឿងខ្លះមិនបាច់ទាមទារជ្រៅពេកទេ ក៏មិនបាច់បង្ហាញអារម្មណ៍អ្វីដែរ ទោះជាឈឺក៏ឯងត្រូវតែទ្រាំយល់ទេ យល់ទេ ហ្ក្រេស? " រាងស្ដើងត្រូវម្ដាយបង្គាប់អោយមើលភ្នែករបស់គាត់ ហ្ក្រេសពេលនោះមិនយល់ថាអ្វីដែលម្ដាយចង់ប្រាប់នាងទេ រាងស្ដើង បានត្រឹមស្ដាប់និងធ្វើតាម ព្រោះម្ដាយនាងជាមនុស្សតែម្នាក់ដែលទទួលបន្ទុករឿងគ្រប់យ៉ាងជាពិសេស រឿងនាងនិងប្អូនស្រី
" ចាសម៉ាក់ ខ្ញុំយល់ហើយ "
" ល្អណាស់ ហ្ក្រេស ឯងនឹងមានជីវិតល្អប្រសើរ
ជឿម៉ាក់ទៅ "
....................
" ល្អប្រសើរឬ ហឹសហឹស គ្រប់យ៉ាងដែលម៉ាក់និយាយសុទ្ធតែជារឿងមិនពិត ព្រោះតែពេលនេះខ្ញុំកំពុងតែដើរជាន់ដាមចាស់របស់ម៉ាក់ ម៉ាក់អោយខ្ញុំរៀននៅស្ងៀម ម៉ាក់អោយខ្ញុំលាក់ខ្លួនឯង ជាមួយសម្បកកាយមួយនេះ ចុងក្រោយ តើខ្ញុំខុសពីម៉ាក់ត្រង់ណា ? " មកដល់ពេលបច្ចុប្បន្ន ហ្ក្រេសអង្គុយរំលឹករឿងអតីតកាលដែល ម្ដាយប្រាប់នាង គាត់មិនដឹងទេថាពេលគ្មានវត្តមានរបស់គាត់ទៅជីវិតនាង ដែលគាត់រៀបចំអោយវាក្លាយទៅជាបែបណា គឺវាដូចជាពេលនេះនោះអី
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)