[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](23)

31 0 0
                                        


រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី២៤+២៥៖ សាកល្បងការអត់ធ្មត់របស់គេ...........
____________________________

    ដូចជាការគិតមិនខុស លីអុីន មិនបានមានការងារសំខាន់អ្វីទេ តែនាងតូចទាញឡានទំនើបរបស់ខ្លួន បើកតាមឡានរបស់ អាឡាន់ពីក្រោយ ស្រីតូចដែលចេះបើកឡានស្ទាត់តាំងពីមិនទាន់ពេញវ័យ១៨ឆ្នាំ បន្ទាប់ពីទទួលបានប័ណ្ណបើកបររួចនាងក៏សុំឪពុកបើកវាដោយខ្លួនឯង ហើយពេលនេះនាងកំពុងតែជិះតាមគេដោយ មិនអោយគេដឹងឡើយថានាងលួចតាមដានគេពីក្រោយ
    ទីបំផុតអាឡាន់ក៏ឈប់ឡាននៅហាងអាហារចិន មួយកន្លែងដែលមើលទៅក៏ដឹងថាជាហាងដែលថ្លៃ អ្នកដែលចូលទៅទីនោះទាល់តែមានលុយលំដាប់អ្នកមានឬសេដ្ឋីទើប អាចញ៊ាំអាហារមួយពេលៗ នៅហាងមួយនេះបាន
" គេណាត់ជួបអ្នកណា ? " រាងតូចនិយាយខ្សាវៗ នាងមិនធ្លាប់ទុកចិត្តអាឡាន់ តាំងពីដើមមកម្ល៉េះ ព្រោះក្រសែរភ្នែកគេមិនគួរអោយទុកចិត្តទាល់តែសោះ មួយវិញទៀតគេព្យាយាមតាមស្រឡាញ់ម្ដាយនាង មានន័យថាគេជាសត្រូវរបស់លោកប៉ា ដូចនេះនាងត្រូវតែតាមដាន រកចំណុចខ្សោយរបស់គេអោយឪពុកយ៉ាងហោចណាស់នាងក៏ដឹងថា លោកប៉ាមិនធ្វើបាបម៉ាក់និងនាងដែរ ខុសពីអាឡាន់ជាអ្នកណាមកពីណាក៏មិនដឹង លីអុីន អង្គុយក្នុងឡានសម្លឹងមើលទៅខាងក្រៅ ហើយទីបំផុត អាឡាន់ក៏ចុះពីឡានទំនើបរបស់គេ រាងក្រាស់ដើរសំដៅចូលទៅក្នុងហាង ទើបក្មេងស្រីមិនចាំយូរក៏ប្រញាប់ចុះទៅតាមគេ
   ក្រាក!! តុបតុប
   រាងតូចដើរទៅពីក្រោយ បូករួមនឹងមានមនុស្សចេញចូលច្រើនគួរសមទើប គេមិនចាប់អារម្មណ៍បែរក្រោយ និងឃើញនាងនោះទេ ជើងតូចត្រូវឈប់ដើរជាបន្ទាន់ពេល ដែលវត្តមានរបស់មនុស្សម្នាក់ទៀតបង្ហាញខ្លួន ហើយពិតណាស់ថានាងស្គាល់ស្រីម្នាក់នោះ ប៊ែលលីស ពួកគេស្គាល់គ្នាឬ? សំណួរនេះជាសំណួរដែលលោតចូលខួរក្បាលរបស់លីអុីននៅពេលនេះ

     " ម៉េចក៏មកទីនេះ ក្រែងខ្ញុំប្រាប់បងមិនអញ្ចឹងថាហាមរវល់នឹងរឿងទាំងអស់នេះ ខ្ញុំអាចចាត់ការបានដោយខ្លួនឯង" អាឡាន់ហៅនិយាយទៅកាន់ស្រីអង់គ្លេសដែលមានព៌ណភ្នែកស្រដៀងនឹងគេ មែនហើយព្រោះថា ប៊ែលលីស គឺជាបងស្រីជីដូនមួយរបស់គេនឹងឯង ក្រៅពីគ្រួសារគ្មានអ្នកណាដឹងឡើយថាគេមានឈាមអង់គ្លេសនៅក្នុងខ្លួន ទោះមិនច្រើនក៏ដោយត្រឹម៥០%ក៏នៅតែអាចនិយាយបានថាគេជាកូនកាត់ដែរ
" ឯងដឹងរឿងពួកគេលែងលះយូរហើយ ម៉េចក៏មិនប្រាប់បង ឯងមានចេតនាលាក់បាំងបងតើមែនទេ ? "
" អត់ទេ វាគ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះ "
" ហើយពេលណា ពេលណាទៅទើបដល់ពេលហាស ឯងក៏ដឹងថាបងស្រឡាញ់ខូសៀ តាំងពីយូរមកហើយ ហេតុអ្វីក៏ឯងមិនយល់ទៀត អាឡាន់ " រាងក្រាស់បែរមុខចេញគេ មិនយល់ថាហេតុអ្វីស្រីៗទាំងអស់ដែលគេស្គាល់ សុទ្ធតែលង់ជាមួយនឹងខូសៀ ទាំងដែលប្រុសម្នាក់នោះគ្រាន់តែជាមនុស្សប្រុសគ្មានបេះដូងម្នាក់សោះ
" តែគេមិនបានស្រឡាញ់បងទេ "
" បិទមាត់ឯងទៅ អាឡាន់ បើគ្មានពួកនាងទេ ខូសៀនឹងក្លាយជារបស់បងយូរហើយ "
" ប៊ែល!... " រាងក្រាស់ហៅអ្នកម្ខាងទៀត ដែលពេលនេះនាងសឹងតែលែងដឹងខ្លួនទៅហើយថា ខ្លួនឯងងប់ងុលនឹងអ្វីដែលមិនមែនជាការពិតមករហូត ទោះគេដាស់តឿនយ៉ាងណាក៏គាត់មិនព្រមភ្ញាក់ខ្លួនមកវិញដែរ កំហុសគ្រប់យ៉ាងគឺមកពីខូសៀ តែម្នាក់គត់ រាងក្រាស់គុំគួនអ្នកម្ខាងទៀតក្នុងចិត្តគេស្អប់ប្រុសម្នាក់នោះ នេះជាអ្វីដែលគេមានក្នុងចិត្តនៅពេលនេះ
" មិនដឹងទេ ឯងត្រូវតែយកស្រីម្នាក់នោះអោយបានយល់ទេ ឯងស្រឡាញ់នាងណាស់មិនអញ្ចឹង អាឡាន់ "
" តែនាងមិនបានស្រឡាញ់ខ្ញុំទេ បងកុំទាន់សង្ឃឹមជ្រៅពេកអី ប៊ែលលីស "
" ឯងនិយាយស្អីអាឡាន់ ឯងសង្ហា មានលុយ និងអំណាច តើស្រីម្នាក់ណាអាចគេចផុតពីឯងបាននោះ " ស្រីឆ្នាស់មាត់ក្រហម សម្លឹងទៅប្អូនជីដូនមួយរបស់នាងយ៉ាងមានមោទនភាព ព្រោះអ្វីដែលនាងនិយាយវាជាការពិត ទោះនាងមិនចូលចិត្តហ្ក្រេសខ្លាំងក៏ដោយ ប៉ុន្ដែមានតែវិធីនេះប៉ុណ្ណោះ ដែលពួកគេអាចទទួលបានរបស់ដែលខ្លួនត្រូវការដូចគ្នា ទាំងដែលប៊ែលលីស មិនដឹងទេថាអាឡាន់ត្រូវការច្រើនជាងអ្វីដែលនាងគិតដល់ ហើយរបស់ដែលគេត្រូវការ វានឹងធ្វើអោយនាងខកចិត្តដូចគ្នា
" តែស្នេហា វាមិនអាស្រ័យលើរបស់ទាំងនោះទេ "
" ហើយមនុស្សក៏មិនអាចរស់គ្មានរបស់ទាំងនោះដែរឯងកុំភ្លេចអាឡាន់ មនុស្សគឺលោភលន់ និងអាត្មានិយម អ្នកណាដែលមិនស្រឡាញ់ខ្លួនឯងនោះ "
" បើនាងបែបនឹងមែន ហេតុអ្វីក៏នាងលែងលះជាមួយគេ ប៊ែលលីស ចំណុចនេះបងគួរតែគិតឃើញ ហ្ក្រេស មិនដូចស្រីដទៃនោះទេ " ព្រោះគេស្គាល់នាងយូរហើយ នេះជាពាក្យដែលអាឡាន់និយាយក្នុងចិត្ត តាមរយៈពេលកន្លងមក គេមិនធ្លាប់គិតថាហ្ក្រេសលោភលន់នោះទេ នាងជាស្រីធម្មតាដែលអាចរស់នៅបានគ្រប់ស្ថានភាពទោះគ្រួសារនាងមានលុយក៏ដោយ ឬទោះជានាងធ្លាក់ខ្លួនក៏ហ្ក្រេសនៅតែរឹងមាំនិងមានអំណាច នេះជាហ្ក្រេសដែលគេស្គាល់
" ព្រោះថា ខូសៀ មិនស្រឡាញ់នាងនោះអី ឯងមិនដឹងទេថាមនុស្សស្រីគឺលោភលន់ របស់ដែលនាងត្រូវការបំផុតនោះគឺសេចក្ដីសុខផ្លូវចិត្តមួយទៀត នាងចង់បានមនុស្សប្រុសប៉ុន្ដែមិនមែនត្រឹមតែខ្លួនប្រាណនោះទេ គឺទាំងបេះដូងគេផងដែរ ប៉ុន្ដែនេះជាអ្វីដែលខូសៀអោយនាងមិនបាន "
" ហើយបងច្បាស់ឬថាខូសៀអាចអោយបងបាន " អាឡាន់សម្លឹងទៅកាន់ ប៊ែលលីស ដែលនាងក៏ងាកមើលទៅគេវិញដូចគ្នារាងស្ដើង ភាំងបន្ដិច ព្រោះសំណួរនេះនាងមិនធ្លាប់ចង់ឆ្លើយឬគិតដល់ឡើយ សំខាន់អោយតែនាងបានគ្រប់គ្រងគេ ទោះបានបេះដូងឬអត់ ប៊ែលលីសយល់ថាវាលែងសំខាន់ទៀតហើយសម្រាប់វ័យពួកនាង ប៉ុន្ដែបើសួរថានាងត្រូវការឬអត់នោះគឺត្រូវការ ជិត២០ឆ្នាំមកនេះនាងគ្មានថ្ងៃឈប់គិតដល់គេឡើយ ប៊ែលលីស គិតក្នុងចិត្តទាំក្ដុកក្ដួល

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now