[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](22)

30 0 0
                                        


រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី២៣៖ មិនអាចរត់រួច អញ្ចឹងត្រូវតែប្រឈមមុខ.....
____________________________

រាងតូចដែលត្រូវបានគេគ្រប់គ្រងពេញមួយយប់ ងើបមកទាំងបើកភ្នែកមិនចង់រួច ហ្ក្រេស ញីភ្នែកខ្លាំងៗដើម្បីអោយខ្លួនឯងស្វាងងងុយ ហើយគ្រប់គ្រងដែលចង់មានន័យដល់នោះគឺ នាងត្រូវបានគេបង្ខំអោយងូតទឹកស្លៀកពាក់ខោអាវធំៗរបស់គេ រួចចុងក្រោយនោះគឺធ្វើជាខ្នើយអោបអោយខូសៀ សោយសុខពេញមួយយប់នោះឯង ទោះមិនពេញចិត្តក៏ត្រូវតែស្របតាមសិន ណាមួយរឿងបែបនេះនាងស៊ាំទៅហើយ ព្រោះហ្ក្រេសមិនមែនទើបតែក្លាយជាប្រពន្ធគេម្សិលមិញឯណា
" បងខានឃើញអូនក្នុងរូបភាពនេះយូរហើយ " រាងក្រាស់បើកទ្វារចេញពីរបៀង ខាងក្រៅដែលគេចេញទៅជក់បារីមុននាងភ្ញាក់បន្ដិច ខូសៀសម្លឹងមុខស្អាតបែបធម្មជាតិរបស់ហ្ក្រេស ដោយកែវភ្នែកស្រទន់ ប៉ុន្ដែក្រសែរភ្នែកដែលគេទទួលបានមកវិញពីនាងនោះគឺ boombastic side eye រាងស្ដើងមើលមុខគេទាំងគ្មានហុងស៊ុយ រហូតដល់ខូសៀ ទប់សំណើចមិនចង់ជាប់
" អ្នកណាចង់អោយបងឃើញ "
" គឺអូនក្រោកលើគ្រែរបស់បង បងត្រូវតែឃើញហើយ "
" អ្នកណាដែលចាប់បង្ខំខ្ញុំ មិនមែនជាបងទេឬ? " រាងតូចទាញភួយចេញរួចដើរទៅកៀកគេ នាងហិតតិចៗ រួចក៏ដឹងថាមុននេះគេជក់បារី នាងស្អប់ក្លិននេះខ្លាំងណាស់
" អូនជាកូនឆ្កែមែនទេ.... អូយ "
" ខ្ញុំស្អប់ក្លិនបារី " រាងស្ដើងក្ដិចគេមុននឹងប្រាប់គេនូវរឿងដែលនាងមិនចូលចិត្តតាំងពីដើមប៉ុន្ដែត្រូវទ្រាំចិត្តធ្ងន់ មកដល់ពេលនេះទើបនាងដឹងថា. និយាយហើយពិតជាធូរចិត្តខ្លាំងណាស់
" ពីមុនបងក៏ជក់បែបនេះដែរ "
" អញ្ចឹងជៀសចេញទៅ ខ្ញុំទៅវិញ "
" បងឈប់ក៏បាន នោះមកពីបងស្រ្ដេសពេក " ខូសៀចាប់ដៃតូចថ្នមៗ មិនអោយនាងដើរចេញពីគេ អ្នកណាទៅដឹងថាគេក្រែងចិត្តហ្ក្រេសដល់ថ្នាក់នេះ ប៉ុន្ដែគេពិតជាខ្លាចមែន ខ្លាចជាងគេពេលហ្ក្រេសស្ងាត់ហើយមិនតវ៉ាឬនិយាយស្ដីអ្វីទាំងអស់ ព្រោះវាបង្ហាញថានាងកំពុងតែលាក់អ្វីមួយក្នុងចិត្ត
" បងចង់ធ្វើអ្វីក៏ធ្វើទៅវាជាសិទ្ធិរបស់បង ពីដើមមកខ្ញុំក៏មិនដែលនិយាយអ្វីដែរ "
" អញ្ចឹងចាប់ពីពេលនេះទៅ បងសុំអោយអូននិយាយបានទេ មិនចូលចិត្តអ្វី ឬចូលចិត្តអ្វីប្រាប់បងបានឬអត់ហ្ក្រេស ? "
" ដើម្បីអី? " ហ្ក្រេសសួរទៅគេវិញនូវសំណួរដែលខូសៀ មិនចង់លឺ ព្រោះវាជាការចាក់បញ្ជួសអោយគេអារម្មណ៍មិនល្អ នាងមានចេតនាធ្វើអោយគេដកថយ ព្រោះហ្ក្រេសដឹងថាគេជាមនុស្សចូលចិត្តគ្រប់គ្រងអំណាច មិនចូលចិត្តការប្រឆាំងនោះទេ
" ដើម្បីអោយបងកាន់តែស្គាល់អូនជាងនេះ បងនិយាយហើយថាបងនឹងតាមញ៉ែអូន "
" ហឹស... ខ្លាចតែបង មិនអាចទទួលយកបានទៅវិញទេ ខូសៀ " រាងតូចទាញដៃគេចេញមុននឹងដោះសម្លៀកបំពាក់លើខ្លួនចេញដូចគ្នា ទោះជាគ្មានឈុតក្នុងតែហ្ក្រេស មិនខ្វល់ឡើយ អៀនឬ ពាក្យនេះវាមិនសាកសមសម្រាប់ប្ដីប្រពន្ធដែលរស់នៅជាមួយគ្នាជិត២០ឆ្នាំទេ
" អោយតែជាអូន បងអាចទទួលបានគ្រប់យ៉ាង "
" អញ្ចឹងឬ ថាទៅខ្ញុំដូចជាចុករោយណាស់ បងអាចម៉ាស្សាអោយខ្ញុំបានឬអត់ តែមិនអីទេ បើ... "
" បាន រឿងបែបនេះបងជំនាញណាស់អូនក៏ដឹង " ឱកាសមកដល់ ខូសៀ មិនចាំយូរឡើយ គេដឹងថានាងធ្វើដើម្បីបញ្ឈឺគេប៉ុន្ដែគេទៅវិញទេដែលចំណេញហេតុនេះគ្មានអ្វីដែលត្រូវប្រកែកឡើយ ខុសពីហ្ក្រេសដែលនាងចាប់ផ្ដើមសប្បាយក្នុងចិត្តព្រោះតាំងពីដើមមកនាងមិនដែលស្នើរអោយគេធ្វើអ្វីដើម្បីនាងទេ បើគេដាក់ទុនបម្រើរនាងដល់ម្លឹងចាត់ទុកថានាងដាក់ទានអោយគេដែរទៅចុះ ចង់ដឹងដូចគ្នាអារម្មណ៍គ្រប់គ្រងអ្នកដទៃវាល្អកម្រិតណា
" សង្ឃឹមថាបងពូកែដូចមាត់ទៅចុះ "
" បងធានា 100% ថាអូននឹងពេញចិត្ត " និយាយគ្នារួចរាងស្ដើងក៏ចូលក្នុងបន្ទប់ទឹកយកកន្សែងមកចងពុង រួចបើកទូរមើលថាមានប្រេងម៉ាស្សាឬអត់ ហើយដូចដែលនាងរំពឹងទុកមនុស្សដូចជាខូសៀ ត្រូវតែល្អឥតខ្ចោះគ្រប់ទីកន្លែង ព្រោះសាប៊ូនិងឡេលាបខ្លួនសឹងតែគ្រប់មុខមាននៅទីនេះ
" រើសក្លិនដែលអូនចូលចិត្ត រួចបងចាំអូនក្នុងបន្ទប់ខាងឆ្វេង "
" ហឹម... ដឹងហើយ "
" បងចង់ប្រាប់ថាបងរំភើប "មុននឹងចេញទៅគេឆ្លៀតបង្ហើបពាក្យសិចសុីប្រាប់ទៅកាន់នាងទៀតផង បូកជាមួយទឹកមុខជ្រួលជ្រើមនោះទៀត ធ្វើអោយហ្ក្រេសចង់យកដបឡេគប់ក្បាលគេអោយបែកនោះទេ
" ហឹស... គួរអោយខឹងមែន ចាំមើលថាអាការដែលបម្រើរអ្នកដទៃនេះវាមានអារម្មណ៍បែបណាដែរ សើចសិនចុះខូសៀ " រាងស្ដើងរើសយកក្លិនដែលនាងចូលចិត្តមុននឹងដើរទៅតាមគេ នាងដឹងមុនហើយថានឹងត្រូវខាតបង់ខ្លួនអោយគេយកចំណេញ តែយ៉ាងណានាងក៏បានឈ្នះក្នុងចិត្ត ព្រោះមនុស្សដូចជាខូសៀនេះឬចេះបម្រើរអ្នកដទៃដែរ

ក្រុមហ៊ុនរបស់ហ្ក្រេសត្រូវបាន អុីនយៀក ជាអ្នកមើលថែរជំនួសព្រោះតែនាងទទួលបានសារឈប់សម្រាក២ថ្ងៃរបស់អគ្គនយកក្រុមហ៊ុន ដែលប្រាប់ថាត្រូវទៅដោះស្រាយបញ្ហាព័ត៌មាន. តែថ្ងៃនេះនាងក៏ទទួលបានភ្ញៀវ២នាក់ដែលកំពុងអង្គុយសម្លក់មុខគ្នាមិនព្រិចដោយគ្មានអ្នកណានិយាយរកអ្នកណាមុននោះទេ ម្នាក់នាងចាំបានថាគេជាមិត្តរបស់ហ្ក្រេស និងម្នាក់ទៀតគឺនាងស្គាល់ច្បាស់តែម្ដង នាងតូចជាកូនស្រីជាទីស្រឡាញ់របស់ហ្ក្រេសនោះឯង
" បងយៀក ម៉ាក់ប្រាប់ថាមកវិញពេលណាដែរ ទូរស័ព្ទម៉ាក់ខលមិនចូល លោកប៉ាក៏បាត់ខ្លួនដែរ "
" ប្រហែលជាពួកគាត់អាចទៅជាមួយគ្នាឬអត់ អាអុីន " អាយៀកដែលស្និទ្ធិជាមួយលីអុីនតាំងពីតូចៗជួយអោយយោបល់ តែយោបល់របស់នាងកំពុងតែវាយប្រហារផ្លូវចិត្តអ្នកម្ខាងទៀតដោយមិនដឹងខ្លួន ម្នាក់នោះគឺអាឡាន់នឹងឯង លីអុីនញោចចុងមាត់ញញឹម ពេលបងយៀករបស់នាងចាក់ទម្លុះបេះដូងប្រុសចាស់ចំពោះមុខនាង ដោយប្រយោល
" វាក៏អាចទៅរួចដែរ បងយៀក "
" ចំណែកលោក អាចមកពេលក្រោយម្ដងទៀតបានណា "
" មិនអីទេ អរគុណអ្នកនាងហើយ " អាឡាន់ងើបឡើងរួចញញឹមស្រាលៗទៅកាន់អុីនយៀក ដែលធ្វើអោយរាងស្ដើងមើលមុខគេឡើងភ្លឹក ប្រុសចំពោះមុខសង្ហាជាងថ្ងៃមុនដែលនាងឃើញទៅទៀត មើលកាន់តែជិតគឺកាន់តែសង្ហាខ្លាំងឡើង ចំណែក លីអុីនវិញ ក៏មើលមុខទាំង២នាក់ឆ្លាស់គ្នា អាឡាន់ ចាស់ក៏ពិតមែន តែសម្រាប់នាងប្រុសម្នាក់នេះបង្កប់ទៅដោយថ្នាំពុល គេចូលចិត្តធ្វើជាសុភាពបុរសចំពោះមុខអ្នកដទៃជាពិសេសមនុស្សស្រីមើលទៅសូម្បីតែបងយៀក ក៏ចាញ់បោកភាពក្លែងក្លាយនោះដែរ រាងតូចគិតក្នុងចិត្ត
" ចាសមិនអីទេ "
" អញ្ចឹងលាសិនហើយ " និយាយចប់អាឡាន់ក៏បែរខ្នងដើរចេញទៅដោយមិនខ្វល់ពីស្រីតូចលីអុីនឡើយ ព្រោះគេដឹងក្នុងចិត្តថានាងមិនចូលចិត្តគេតាំងពីដើមមក បើនិយាយរកនាងដូចជាបង្ករបញ្ហាអញ្ចឹងឯង
" បងយៀក ខ្ញុំក៏ត្រូវទៅវិញដែរ លាហើយ "
" អា៎ ទៅវិញហើយឬ... "
" ខ្ញុំមានការងារត្រូវធ្វើបន្ដទៀត បាយៗ... " និយាយបណ្ដើរស្រីតូចទាញកាបូបរត់ចេញទៅបណ្ដើរ ដែលទុកអោយអុីនយៀក តាមមើលទាំងឆ្ងល់ ថាតើ លីអុីនប្រញាប់អី ក៏ប្រញ៉ាប់ម្ល៉េះ តាមធម្មតាស្រីតូចមិនមែនបែបនឹងទេ
" ប្លែកមែន.... ហឹម "

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now