ភាគទី៧៖ វត្តមានរបស់នាងម្ដងទៀត......
____________________________
វាដល់ពេលហើយ នេះជាពាក្យដែលហ្ក្រេសប្រាប់ខ្លួនឯង នៅពេលដែលនាងចុះពីលើយន្ដហោះ ហើយជាន់ទឹកដីប្រទេសតៃវ៉ាន់ម្ដងទៀត រាងស្ដើងដែលស្ថិតក្នុងសម្លៀកបំពាក់ថ្លៃថ្នូរ ដោយបង្កប់នូវភាពសុិចសុី វាធ្វើអោយគ្រប់គ្នាទាំងអ្នកស្គាល់និងអ្នកមិនស្គាល់សម្លឹងមើលនាងមិនដាក់ភ្នែកនោះទេ
" អ្នកស្រី " អ្នកដែលធ្លាប់ធ្វើការអោយឪពុកម្ដាយរបស់នាងកាលពីពួកគាត់នៅរស់ គឺជាអ្នកដែលនាងសុំអោយគាត់មកទទួលនាងនៅថ្ងៃនេះ វត្តមានរបស់នាង មិនបានប្រាប់ដល់អ្នកណាទាំងអស់ លើកលែងតែ ប្រុសកម្លោះដែលជួយជីវិតនាងនៅថ្ងៃនោះ សូម្បីតែកូនស្រីក៏ហ្ក្រេស មិនបានប្រាប់នាងតូចនោះដែរ ទោះជានឹក លីអុីនខ្លាំងយ៉ាងណាក៏ហ្ក្រេស មិនចង់អោយរឿងតូចក្លាយទៅជារឿងធំឡើយ
" អ៊ំសុខសប្បាយទេ ? "
" អ៊ំមិនអីទេ ចុះអ្នកស្រីវិញ មើលទៅស្រស់ស្អាតជាងមុនប្រហែលជាអ្នកនាងតូចឃើញហើយ ភ្ញាក់ផ្អើលមិនខាន "
" អ៊ំនិយាយជ្រុលពេកហើយ សុំទោសដែលរំខាន តែខ្ញុំមិនដឹងថាគួរទៅរកអ្នកណាទេ ក្រៅពីអ៊ំនិងអ៊ំស្រី " រាងតូចមើលទៅគាត់ដោយការដឹងគុណ ព្រោះមនុស្សចាស់ទាំង២នាក់នេះហើយដែល មើលនាងនិងប្អូនស្រីតាំងពីតូច រហូតដល់ពេលនេះគាត់នៅតែជួយពួកនាងរក្សារផ្ទះចាស់របស់ឪពុកម្ដាយបានយ៉ាងល្អ
" កុំនិយាយបែបនេះអី អ្នកស្រី ពួកយើងមិនដែលបោះបង់ភាពស្មោះត្រង់ដែលមានអោយ ត្រកូល ហ្វ័ង នោះទេ "
" អរគុណអ៊ំហើយ អរគុណពិតមែន "
" តោះអ្នកស្រី អ្នកស្រីចង់ទៅណាដែរ ទៅផ្ទះឥឡូវនេះឬអត់? " មនុស្សចាស់ជួយរៀបឥវ៉ាន់ មុននឹងឡើងឡានដើម្បីបញ្ជាចង្កូត ដោយមានរាងតូចឡើងតាមគាត់ដែរ ហ្ក្រេស សម្លឹងមើលនាឡិកា នេះជាពេលសម្រាកនៅក្នុងក្រុមហ៊ុន បើនាងទៅពេលនេះប្រាកដជាទាន់វត្តមានរបស់គេមិនខាន រាងស្ដើងគិតក្នុងចិត្ត
" ទៅក្រុមហ៊ុន Weckson Group ទៅអ៊ំខ្ញុំមានរឿងដែលត្រូវចាត់ការនៅទីនោះ "
" បាទអ្នកស្រី " ឡានចាប់ផ្ដើមចេញដំណើរទៅកាន់គោលដៅ រាងតូចសម្លឹងមើលតាមផ្លូវ ដែលនាងបែកទៅមួយរយៈ គ្រប់យ៉ាងនៅតែដដែល ប៉ុន្ដែមានរឿងម្យ៉ាងដែលវាមិនដូចមុននោះគឺបេះដូងរបស់ហ្ក្រេស នៅពេលនេះវាបែរជាលែងមានអារម្មណ៍ហេលហាល ឬទុក្ខសោកអ្វីទាំងអស់ ចិត្តរបស់នាងពិតជាចង់ទៅដល់គោលដៅអោយលឿនបំផុតតាមដែលអាចធ្វើទៅបាន
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)