រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី២៩៖ លួចខ្វល់ខ្វាយ.......
____________________________
ទីបំផុតហ្ក្រេសក៏មកដល់ផ្ទះរបស់ខ្លួនវិញ ដោយខូសៀមិនង៉ក់ងរ រករឿងនាងទៀតទេ គេហាក់ដូចជាប្រញ៉ាប់ចេញទៅណាស់ ប៉ុន្ដែទោះប្រញ៉ាប់យ៉ាងណាប្រុសម្នាក់នោះនៅតែឆ្លៀតថើបនាងមួយខ្សឺតមុននឹងចាកចេញដែរ ពិតជាមិនអោយខាតមែន
" គេមានរឿងអីទៅ ឬថាការងារ " ទម្លាប់រស់នៅជាមួយគ្នាយូរធ្វើអោយហ្ក្រេសមិនអាចឈប់គិតពីរឹកពាររបស់អតីតស្វាមីមុននេះបានឡើយ អាចថានាងបារម្ភក៏បានដែរ
" មិនបានទេ ត្រូវតែសួរហើយ "
ទឺតៗៗ
ហ្ក្រេសទាញទូរស័ព្ទចុចខលទៅកូនស្រីជាបន្ទាន់ព្រោះនាងដឹងថា មានតែលីអុីនប៉ុណ្ណោះដែលអាចជ្រៀតជ្រែកការងាររបស់ខូសៀបាន ប្រុសចាស់ម្នាក់នោះស្រឡាញ់កូនស្រីណាស់ មិនហ៊ានធ្វើអោយនាងតូចទើសចិត្តទេ
( អាឡូម៉ាក់ ម៉ាក់បើកទូរស័ព្ទហើយឬ ដឹងទេកូនបារម្ភពីម៉ាក់ប៉ុណ្ណា )
" សុំទោសអាអុីន ម៉ាក់មានការងារត្រូវចាត់ការទើបមិនបានបើកទូរស័ព្ទ " អោយនាងនិយាយថាយ៉ាងម៉េចបើ នៅជាមួយខូសៀជាប់ស្អិតកុំថាឡើយប៉ះទូរស័ព្ទកាបូបទាំងមូលក៏មិនដឹងថាទៅដល់ទីណាដែរ មានតែកុហកកូនស្រីសិនចាំបកស្រាយប្រាប់នាងពេលក្រោយទៅចុះ
( ម៉ាក់នៅឯណាពេលនេះ? កូនទៅរក )
" ម៉ាក់នៅផ្ទះ មិនបាច់មកទេអាអុីន តែកូនជួយធ្វើរឿងមួយអោយម៉ាក់សិន "
( ម៉ាក់មានអ្វីមែនទេ? ) កូនស្រីសួរ ព្រោះតែម្ដាយនាងមិនមែនជាមនុស្សដែលចូលចិត្តពឹងពាក់អ្នកណាទេ សូម្បីតែនាងនិងប៉ា លើកលែងតែរឿងនោះគាត់ពិតជាគ្មានជម្រើសពិតមែន
" ទៅមើលប៉ាកូន ថាគេកំពុងតែមានរឿងអ្វីនៅក្រុមហ៊ុនឬអត់? ម៉ាក់មានអារម្មណ៍មិនស្រួលទេ "
( ម៉ាក់បារម្ភពីប៉ាមែនទេ? ) ហ្ក្រេសស្ងៀមពេលកូនស្រីបង្អាប់ មើលទៅនាងបញ្ចេញរឹកពារពេកហើយ ទើបនាងល្អិតចាប់បានបែបនេះ ហ្ក្រេសលួចអៀនកូនស្រីតាមទូរស័ព្ទ នេះបើជួបផ្ទាល់ នាងនឹងត្រូវលីអុីនបាញ់មិនខាន
" ក្មេងក្បាលខូច កុំសួរច្រើន សម្រេចថាទៅមើលអោយម៉ាក់ទេ ហា៎ "
( ប្រាកដជាទៅហើយ ប៉ុន្ដែកូនគិតថាបើម៉ាក់ទៅផ្ទាល់ លោកប៉ានឹងសប្បាយចិត្តជាងទេដឹង ហិហិ )
" អាអុីន ឈប់ព្រើល ប្រយ័ត្នម៉ាក់ខឹងណា៎ " ហ្ក្រេសបន្ទោសកូនស្រីបន្លប់ភាពខ្មាសអៀន នាងដឹងថាលីអុីននិយាយជារឿងពិត តែអត់ទេ ហេតុអីនាងត្រូវទៅជាន់ទីនោះទៀត បើពួកនាងលែងលះទៅហើយ
( ហិហិ ម៉ាក់កាន់តែកាចហើយតើ អញ្ចឹងបានលោកប៉ា តាមញ៉ែរម៉ាក់ ប្រហែលជាលោកប៉ាចូលចិត្តស្រីឆ្នាស់ហើយមើលទៅ )
" លីអុីន អាមឺរីន! "
( ឈប់ហើយៗ ម៉ាក់ កូននិយាយលេងទេ កុំខឹងកូនអី ) ពេលម្ដាយហៅឈ្មោះពេញរបស់ខ្លួន នាងតាមក៏លើកទង់ជ័យព្រមចុះចាញ់ ដូចនាងនិយាយមុននេះអញ្ចឹងម៉ាក់នាងឥឡូវឆ្នាស់ណាស់ ធ្វើមិនត្រូវចិត្តខ្លាចថានាងនឹងបានទទួលទ័ណ្ឌកម្មដូចជាលោកប៉ាដែរ អត់ទេ នាងមិនយកជាដាច់ខាត
" ល្អណាស់ ក្មេងឆ្លាត ធ្វើតាមម៉ាក់ប្រាប់ទៅ មកវិញម៉ាក់រៀបចំអាហារពេលល្ងាចទុកអោយល្អទេ "
( ល្អៗ... ទទួលបញ្ជាអ្នកនាងហ្ក្រេស ) រាងស្ដើងសើចនឹងសព្វនាមកូនស្រីដែលហៅខ្លួន ប្រហែលជាចង់យកចិត្តនាងទើប កូនក្បាលខូចហៅនាងដូចអ្វីដែលនាងប្រាប់កូនចៅក្នុងក្រុមហ៊ុនដែរ លីអុីនក្រៅពីកំណាចហើយក៏ល្បិចច្រើនដែររឿងនេះនាងដឹងច្បាស់
" សំណាងល្អណា៎ កូនសម្លាញ់ "
( ចាំជួបគ្នាណាម៉ាក់ ជុបជុប ) បញ្ចប់ការលាគ្នារួចទូរស័ព្ទក៏បានកាត់ផ្ដាច់ ហ្ក្រេសប្រញ៉ាប់ចូលផ្ទះបាយ មើលអាហារដែលអាចធ្វើអោយកូនស្រីបាន ដោយនាងមិនភ្លេចទាញអាយផេត មកមើលព័ត៌មានដើម្បីដឹងពីសភាពការខាងក្រៅផងដែរ ទោះជាដៃនាងរវល់ ខួរក្បាលនាងស្ដាប់ ប៉ុន្ដែចិត្តនាងចេះតែគិតដល់ខូសៀមិនឈប់សោះ នាងចេះតែចង់ដឹងថាគេប្រញ៉ាប់ទៅធ្វើការងារនោះជាអ្វី
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)