ភាគទី៤៖ សួស្ដីការត្រឡប់មកវិញហ្ក្រេស កាលពី១៨ឆ្នាំមុន.....
____________________________
" លោកម្ចាស់ ពួកយើងស៊ើបដឹងថាកាលពី១អាទិត្យមុន អ្នកស្រីបានចាកចេញពីតៃវ៉ាន់ទៅទីក្រុងឡុងស៍ប្រទេសអង់គ្លេសដោយប្រើជើងហោះហើរFirst class បែបនេះហើយ ទើបពួកយើងពិបាករកព័ត៌មានបែបនេះ " កូនចៅហុចឯកសារដែលខ្លួនចំណាយលុយដើម្បីបានវាមក ហុចអោយទៅលោកម្ចាស់របស់ខ្លួន ខូសៀ មើលរួចក៏ដាក់ក្បាលទៅផ្អែកនឹងកៅអីទាំងហត់នឿយ ប៉ុន្មានឆ្នាំចុងក្រោយនេះទោះជារូបរាងខាងក្រៅរបស់គេមើលទៅមិនអី នៅរឹងមាំ តែបើតាមអាយុគឺខូសៀដល់វ័យដែលត្រូវសម្រាកខ្លះហើយ ប៉ុន្ដែគេបែរជាចងខ្លួនឯងជាប់ជាមួយនឹងការងារ មកដល់ពេលនេះទើបយល់ថាអ្វីដែលសំខាន់បំផុត របស់ដែលគេទ្រូវការពិតប្រាកដនោះគឺការដែលបានត្រឡប់មកផ្ទះវិញ ហើយជួបមុខភរិយានិងកូនដូចរាល់ដង ទម្រាំដែលគេដឹងខ្លួនវាយឺតពេលបាត់ទៅហើយ ពេលនេះហ្ក្រេសជ្រើសរើសចាកចេញ ហើយក៏មិនដឹងថានាងទៅដល់ទីណានោះដែរនៃប្រទេសអង់គ្លេសដ៏ធំល្វឹងល្វើយមួយនោះ
" អោយគ្នាយើងនៅទីនោះ រកព័ត៌មានមកអោយ យើងអោយកាន់តែលឿន គឺកាន់តែល្អ ប៉ុន្មានថ្ងៃនេះលីអុីនមិនព្រមញ៊ាំអាហារទេ បើទុកកាន់តែយូរកូនស្រីយើងអាចនឹងឈឺចិត្តដល់ថ្នាក់ធ្លាក់ខ្លួនឈឺក៏ថាបាន "
" លោកម្ចាស់ក៏ត្រូវតែសម្រាកដូចគ្នា "
" និយាយតាមត្រង់យើងដេកមិនលក់ទេ នេះប្រហែលជាលទ្ធផលដែលតាមមករកយើង ពេលដែលនាងនៅជាមួយយើង យើងមិនដែលគិតដល់ថាថ្ងៃណាមួយនាងនឹងចាកចេញទៅឡើយ " ខូសៀ សម្លឹងមើលរូបថតអាពាហ៍ពិពាហ៍របស់ខ្លួន និង ហ្ក្រេស ដែលជាប់នឹងជញ្ជាំងបន្ទប់ធ្វើការរបស់គេ ១៨ឆ្នាំមកនេះ គេមិនធ្លាប់សម្លឹងឬចាប់អារម្មណ៍រូបថតនោះម្ដងណាឡើយ ទើបតែថ្ងៃនេះគេចង់សម្លឹងមើលវា មើលអោយយូរបំផុតតាមដែលអាចធ្វើទៅបាន
" ខ្ញុំនឹងរកអ្នកស្រីអោយបានឃើញលឿនបំផុត លោកម្ចាស់កុំបារម្ភ "
" ហើយជួយបិទព័ត៌មានដែលទាក់ទងនឹងគ្រួសារយើងផង កុំអោយយើងឃើញសូម្បីតែ១ យល់ទេ "
" បាទលោកម្ចាស់ " កូនចៅជំនិតទទួលបញ្ជារួចក៏ចាកចេញទៅ ដោយដឹងតួនាទីរបស់ខ្លួន ទុកអោយក្នុងបន្ទប់សល់តែភាពស្ងប់ស្ងាត់ ខូសៀ សម្លឹងមើលពែងតែនៅលើតុដែលវាទទេរស្អាតគ្មានទឹកសូម្បីតែ១ដំណក់ វាបែបនេះ១អាទិត្យជាងហើយ រាល់ដងវាជាតួនាទីរបស់ហ្ក្រេស ដែលលើកវាមកអោយគេ ទោះជាមានអ្នកបម្រើរក៏ដោយ ប៉ុន្ដែនាងចូលចិត្តធ្វើវាដោយខ្លួនឯងជាង នាងនិយាយត្រូវណាស់កន្លងមកនាងធ្វើតួនាទីជាម្ដាយនិងភរិយាបានយ៉ាងល្អ ប្រហែលជាមានតែគេនោះទេដែលមើលរំលង ទង្វើរជាច្រើនរបស់នាងព្រោះតែយល់ថានោះជារឿងធម្មតា ជាតួនាទីរបស់ភរិយា ទាំងដែលតាមពិតនាងធ្វើវាចេញពីចិត្ត សូម្បីតែពេលនេះទឹកតែមួយពែងក៏អាចធ្វើអោយគេនឹកដល់នាងបានដែរ ទង្វើរតូចតាចដែលមនុស្សយើងមិនចាប់អារម្មណ៍ពេលដែលបាត់ទៅទើបយើងដឹងថាវាមានន័យយ៉ាងណា ប្រុសចាស់ លើកដៃច្បូតមុខខ្លួនឯង គេមិនសូម្បីតែហ៊ានដើរចូលទៅបន្ទប់ដេកព្រោះតែទីនោះសុទ្ធតែជាក្លិនរបស់ហ្ក្រេស គេនឹកវត្តមានរបស់នាង នេះជារឿងពិត
" ត្រឡប់មកវិញតើបានទេ ..... "
VOCÊ ESTÁ LENDO
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)