រឿង៖ តោះអូនសម្លាញ់ ពួកយើងរៀបការម្ដងទៀត
ភាគទី២៨៖ កុំនិយាយរឿងដែលមិនទាន់មកដល់.....
____________________________
" អាមឺរីនគ្រុប គឺជាគោលដៅបន្ទាប់មែនទេ លោកម្ចាស់ " សម្លេងមាំដែលនិយាយជាភាសាអង់គ្លេសសួរទៅបុរសមិនស្គាល់មុខ គេអាថ៌កំបាំងណាស់ សូម្បីតែកន្លែងណាត់ជួបក៏គេជ្រើសរើសកន្លែងដែលដាច់ស្រាយាលដូចគ្នាដែរ
" អាមឺរីនគ្រុបមិនមែនជាគោលដៅរបស់យើងនោះទេ តែវាជាគោលដៅរបស់អ្នកដែលមកសុំបំណងប្រាថ្នាពីពួកយើងទៅវិញទេ " បុរសអាថ៌កំបាំងលើកក្រដាសមួយសន្លឹកដែលក្នុងនោះមានសរសេររៀបរាប់ពីការចង់បានរបស់ម្ចាស់ក្រដាស ពួកមនុស្សទាំងនេះគឺពោពេញទៅដោយភាពលោភលន់ប៉ុន្ដែសែនល្ងង់ខ្លៅគ្មានសមត្ថភាពធ្វើវាដោយខ្លួនឯងទើបចុងក្រោយពួកគេក្លាយទៅជាកូនអុករបស់ស្ដេចហ្គេមពិតប្រាកដ
" ត្រកូលនេះធំ មានអំណាចប៉ុន្ដែអ្នកដឹកនាំចាស់ពេកហើយ លឺថាទើបនឹងលែងលះប្រពន្ធទៀតផង "
" កុំមើលងាយគោលដៅអោយសោះ ឯងមិនដឹងទេថា ខូសៀ អាមឺរីន ធ្លាប់ចូលហ្វឹកហាត់កងទ័ពកាលពីនៅវ័យជំទង់ គេជាពពួកឈាមក្ដៅ ហើយក៏សាហាវដែេ ទម្រាំគេមកកាន់កាប់ជំនួញរបស់គ្រួសារ ប្រុសចំណាស់ម្នាក់នេះធ្លាប់ធ្វើជាស្ទាំងហោះហើរគ្រប់ទិសទី យើងមិនទាន់ដឹងទេថាគេស្គាល់អ្នកមានអំណាចណាខ្លះឡើយ " អ្នកដែលស្ដាប់បើកភ្នែកបើកត្រចៀក មិនស្មានថាអ្នកម្ខាងទៀតផ្ទុកព័ត៌មានរបស់គោលដៅច្រើនយ៉ាងនេះសោះ សឹងតែច្រើនជាងអ្វីដែលអ្នកស៊ើបទទួលបានទៅទៀត
" តើអ្នកណាដែលចង់កម្ចាត់គេទៅ ? "
" ឯងគិតថាអ្នកមិនស្គាល់គ្នាអាចស្អប់គ្នាដល់ថ្នាក់នេះឬ? "
" យល់ហើយ ខ្ញុំនឹងរៀបចំមនុស្សអោយទៅ អុកលុកពួកគេ សល់ប៉ុន្មានគឺពឹងលើម្ចាស់ក្រដាសក្នុងដៃលោកហើយ " បុរសអាថ៌កំបាំងងក់ក្បាលយល់ស្រប មុននឹងអ្នកម្ខាងទៀតត្រូវដួលទៅលើដី ព្រោះថ្នាំដែលសណ្ដំគេពីក្រោយដោយមិនដឹងខ្លួននោះឯង គេសម្លឹងមើលរាងកាយដែលគ្មានស្មារតីមុននឹងចេញបញ្ជា
" យកគេត្រឡប់ទៅវិញ "
" បាទលោកម្ចាស់ " រាងកាយមាំត្រូវសែងចេញទៅ បន្សល់ទុកអោយបុរសឈុតខ្មៅតាមមើលពីក្រោយ មុននឹងគេដោះរបាំងមុខចេញ រួចប្ដូររបាំងមុខថ្មីជំនួសវិញ ......
YOU ARE READING
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romanceនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)