ភាគទី៦៤ ; Videoបែបគុណភាព!!

481 69 26
                                    

គ្រប់គ្នាអានមួយភាគនេះចប់ អ៉ីចឹងបានន័យថាចប់ហើយ🎉។ I love you so much.

ភ្លើងអគ្គិសនីដាច់ផឹបមិនប៉ុន្មាន អ្វីៗគ្រប់យ៉ាងក៏ប្រែមកជាងងឹត មានតែពន្លឺព្រះច័ន្ទប៉ុណ្ណោះដែលបំភ្លឺអោយមើលបានឃើញព្រាលៗ ជះពីខាងលើមក។

តែអេស៎!!...ភ្លេចរបស់សំខាន់ជាប់ដៃភ្លើងទូរស័ព្ទក៏មានដែរ បើកបំភ្លឺមើលផ្លូវពេញទាំងក្រុងហើយ ដូចជាពេលតារាK-pop ប្រគុំតន្រ្ដីនោះ បិទភ្លើងទុកតែbangtanboys(🤭)ពណ៌ស្វាយ។

“ចំកាដុបឆែប កង្កែបឆារ ស៉ីត្រីប្រាប្រឡាក់ប្រុសព្រាន!!  ម៉ែអាណាមកដាច់ភ្លើងអីនៅពេលនេះ!” កម្លោះតូចកំពុងអង្គុយអានសៀវភៅដល់តាពេលដាច់ភ្លើងងងឹតឈឹងគេភ្ញាក់បាសខ្លួនក្រញាង។

ទើបរហ័សងើបចេញពីតុរៀនដើររាវៗទៅរកគ្រែ ដើម្បីយកទូរស័ព្ទមកឆួលភ្លើងតែព្រះ÷

“(ផឹង!!) អួយ៎....ម៉ែព្រះសឺត.....ក្បាលខ្ញុំ ហ្ហឹកៗម៉ាក់អើយម៉ាក់ជួយកូនផង!” ដើរទៅបុកជញ្ជាំងមួយទំហឹងក្បែរមាត់ទ្វារ គ្រែនៅជ្រុងម្ខាងឯណេះស្មានថានៅជ្រុងខាងណោះ។

“ប្រុសថេយ៍..!! កូនយ៉ាងមិចទៅហើយមិនអីទេឬ? ~បងឯងនេះអោយឡើងមកមើលកូនអោយលឿនអត់ទេ យ៉ាប់មែន ~កូនប្រុសម៉ាក់ឈឺខ្លាំងទេ?! ~ម៉ែដោះទៅយកប្រេងក្រឡាមក!” សូរនៃសំឡេងទ្វារបើកឮក្រាកភ្លាមអ្នកជាម្ដាយប្រញាប់ចូលមកមើលកូនប្រុសពៅដែលអង្គុយខ្ទប់ក្បាលនោះយ៉ាងស្លន់ស្លោរ ទាំងឆ្លៀតស្ដីបន្ទោសអ្នកជាស្វាមី  ឯពិលបញ្ចាំងភ្លឺចចាចពេញផ្ទៃបន្ទប់របស់កម្លោះតូចថេយ៉ុង។

“ចាស៎!  លោកស្រី!!” វ័យចំណាស់ក៏ប្រញាប់ចុះបកទៅក្រោមវិញដោយមានពិលនៅក្នុងដៃសម្រាល់ឆួលមើលផ្លូវ។

“ម៉ាក់ប៉ា!! ហេតុអីក៏សុខៗភ្លើងដាច់?!?” ថេយ៉ុងសួរស្របពេលម្ដាយកំពុងទាញមុខយកទៅមើលកន្លែងដើរបុកជញ្ជាំងមិញនេះ។

“ហ្ហឹម!!! ម៉ាក់មិនដឹងដែរ តែម៉ាក់បានអោយស្រីទី២ Callសួរខាងបណ្ដាយហើយ!! ងងឹតពេញមួយភូមិគ្រឹះតែម្ដងហើយនេះ ហ្ហឹ..ហើយអាខាងអ្នកបណ្ដាយភ្លើងក៏ចឹងទៀត ត្រូវការផ្ដាច់ភ្លើងអីមិនព្រមផ្ដល់ដំណឹងមុនសោះ ចាំមើលណា៎..!!” សួថារកំហុសអ្នកណាឥឡូវ(😎)??

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now