ភាគទី៤៥ ; ជំនួយការ?

390 24 0
                                    

ការថាមពលកម្ដៅ ថាមពលព្រះអាទិត្យ ថាមពលផែនដី ថាមពលចរន្តអគ្គិសនី តើវាក្ដៅជាងថាមពលភ្លើងនៃទោសៈកម្ដៅដែលកើតមានឡើងនៅក្នុងចិត្តមនុស្សអត់ទៅហ្ន៎? អ្នកគ្រប់គ្នាប្រហែលជាដឹងចម្លើយច្បាស់នៅក្នុងចិត្តរបស់អ្នករួចមកហើយ តើខ្ញុំនិយាយត្រូវទេ? ប៉ុន្តែចំពោះខ្ញុំវិញអត់ដឹងទាល់តែសោះ ព្រោះតែខ្ញុំវិភាគចិត្តមនុស្សមិនដាច់។

ទិដ្ឋភាពដែលចាត់ទុកថាគ្មានពីរលើលោករវាងនាយក្រាស់យ៉ូនហ្គីនិងកម្លោះតូចជីមីនត្រូវបានស្ថិតក្រោមក្រសែរភ្នែករបស់អ្នកគ្រប់គ្នាទាំងយកដៃខ្ទប់មាត់បើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើលជាទីបំផុត។

ផែនដីកំពុងក្រឡាប់ចក្រឬ? ផ្ទៃមេឃមើលទៅដូចជាឡើងកម្ដៅខ្លាំងម្ល៉េះ? សិស្សច្បងដែលស្គាល់ថាមុខមិនចេះរីកម្ដងណាសោះ តែពេលនេះគាត់ប្រែជាចេះញញឹមថែមទាំងហ៊ានឆ្មក់ថើបមនុស្សម្នាក់ដែលគាត់តែងតែពោលពាក្យថាស្អប់គេមករហូតនោះទៀត។

អូរ! តើកំពុងមានអ្វីកើតឡើងចំពោះសិស្សច្បងយ៉ូនហ្គីទៅ? ហេតុអីគាត់ប្រែយ៉ាងនេះ?

ដែលវាបង្កើតបានជាប្រធានបទមួយក្នុងការខ្សឹបខ្សៀវរបស់អ្នកគ្រប់គ្នាក៏ចាប់បន្លឺឡើងពេញទាំងទីលានប្រកួតបាល់បោះ។ តែក៏មិនបានធ្វើអោយអ្នកផ្ដើមហេតុទៅខ្វល់ជាមួយពួកគេនោះដែរ។ ដោយឡែកយ៉ូនហ្គីកំពុងជាប់គាំងទ្រឹងនឹងក្រសែរភ្នែកដ៏ពិឃាតរបស់អាល្អិតអង្គុយលើភ្លៅនាយនេះទៅវិញទេ ទាំងបំពង់កចាប់លួចលេបទឹកមាត់ម្ដងម្កាលដែរ ដោយហេតុក្នុងចិត្តនាយកំពុងគិតថា÷

តើនាយនឹងរស់ឬក៏អត់ហ្ន៎? ក្មេងម្នាក់នេះនឹងច្របាច់កសម្លាប់នាយក្នុងពេលនេះដែរឬទេ?

ប៉ុន្តែយ៉ាងណាមិញសកម្មភាពឈុតឆាកបែបចង់ស៉ីសាច់ហុតឈាមគ្នាតាមរយៈកែវភ្នែកកូនកញ្ជ្រោងសម្លក់ទៅអ្នកប្រុសតួឯកក៏ត្រូវបានកាត់ផ្ដាច់ភ្លេមៗបន្ទាប់ពីសម្លេងគ្រល័រធំស្ដាប់លឺហើយមានអារម្មណ៍ថារអាចិត្តមិនស្ទើរព្រោះតែវាដូចជាបង្ហាញពីភាពខឹងសម្បាររបស់ម្ចាស់ប្រភពសម្លេងនោះអី÷

“ជីមីន!” តាមចាំដែលធ្លាប់បានលឺនៃសម្លេងមួយនេះមិនបាច់គិតច្រើនជីមីនស្គាល់ច្បាស់ថាជាអ្នកណា ទើបគេរហ័សងាកទៅមើលយ៉ាងលឿនរួមទាំងយ៉ូនហ្គីនិងអ្នកគ្រប់គ្នាផងដែរ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now