ភាគទី៤០ ; បងប្រុស?

402 24 0
                                    

អ្នកត្រូវចាំថាអ្វីនៅលោកនេះសុទ្ធសឹងតែមានអ្នកខ្លាំង អ្វីទាំងអស់អ្នកអាចធ្វើបាន គេក៏អាចធ្វើបានដូចគ្នា។ ដូចពាក្យចាស់ពោលថា "ចេះឯងអោយក្រែងចេះគេ" បើគិតតាមអត្ថន័យពាក្យមួយឃ្លានេះប្រាកដណាស់ថាអ្នកនិងយល់ពីន័យជាក់ជាមិនខាន។

ក្រោយពីត្រឡប់មកពីផ្លាស់ប្ដូរឯកសណ្ឋានសិស្សមកជាខោអាវកីឡារួចរាល់ ជីនក៏បន្ដអូសនាំរាងកាយតូចស្ដើងអ្នកជាប្អូនដែលកំពូលមហាកម្ជិលមកដល់ទីលានសម្រាប់ហាត់កីឡាបានសម្រេច។

ប៉ុន្តែទាស់តិចត្រង់ថាក្រោយពីពួកគេមកដល់ភ្លេម ក្រសែរភ្នែកជាច្រើនគូរបាញ់មកមើលអ្នកទាំងពីរយ៉ាងចម្លែក ពិសេសជាងនឹងទៅទៀតនោះគឺបាញ់តម្រង់មករកជីមីនតែម្ដង ប្រហែលជាជីមីនធ្វើអោយមានអ្វីចម្លែកសម្រាប់ពួកគេទៀតទេដឹង? បានម្នាក់ៗខំប្រឹងសម្លឹងមើលមកគេព្រោងព្រៀតបែបនេះ។

ជីនជាមនុស្សម្នាក់ដែលឆាប់ភិតភ័យលឿនក្រោយពីឃើញសិស្សគ្រប់គ្នាសម្លឹងមើលមកអ្នកទាំងពីរដោយគ្មានមូលហេតុបែបនេះ អារម្មណ៍ដែលទើបនឹងប្រសើរឡើងមុននេះក៏ប្រែមកជាញាក់ញ័រមួយប្រពិច ដៃចាប់ខ្ញាប់អាវជីមីនជាប់យ៉ាងណែនធ្វើអោយជីមីនងាកមុខមកមើលជីនយ៉ាងឆាប់រហ័ស ពេលទទួលដឹងដល់អារម្មណ៍អ្នកជាបងថាយ៉ាងណាគេក៏បែរមុខទៅសម្លឹងមើលសិស្សៗទាំងនោះជាមួយក្រសែរភ្នែកដ៏គួរអោយខ្លាចបំផុតមុនស្រដី÷

“មើលអី! មិនដែលឃើញមនុស្សទេហ្ហេស៎?” ស្របនឹងសម្ដីក្រសែរភ្នែកក៏រេសម្លក់ទៅសិស្សគ្រប់គ្នាដែលនៅទីនេះ ធ្វើអោយសិស្សគ្រប់គ្នារហ័សងាកមុខចេញយ៉ាងលឿនព្រោះឥទ្ធិពលក្រសែរភ្នែកមើលមកពួកគេពេលនេះគឺមិនធម្មតានោះទេ។

បន្ទាប់មកជីមីនក៏ចាប់អូសដៃជីនទៅឈរតម្រង់ជួរនឹងគេដែរ ដោយពេលនេះសិស្សគ្រប់គ្នាបានឈរជា8ជួរដោយមួយជួរមានសិស្ស៥នាក់ សរុបទាំងអស់សិស្សមាន៤០នាក់គិតត្រឹមតែសិស្សក្នុងថ្នាក់ទី10Dប៉ុណ្ណោះ។

ពេលនេះម៉ោងទើបតែ២:២៨នាទីទេអ៊ីចឹងហើយស្របពេលទទឹងរងចាំលោកគ្រូកីឡាមកដល់សម្លេងនៃការជជែកខ្សឹបខ្សៀវគ្នាពីសំណាក់សិស្សមួយចំនួនក៏បានបន្លឺឡើងមកយ៉ាងគ្រលើន÷

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now