ភាគទី១៧ ; គឺរឿងថ្ងៃមិញនេះ!

474 30 0
                                    

អំណាច កិត្តិយស កេរ្តិ៍ឈ្មោះ អ្នកណាក៏ចង់បានចង់មានវាយកមកក្ដោបក្ដាប់ជារបស់ខ្លួនដែរ។ ប៉ុន្តែអ្នកកុំភ្លេចថាទ្រព្យទាំងអស់នេះក៏អាចធ្វើអោយអ្នករលាយគ្មានសល់អ្វីពីខ្លួនបានដូចគ្នា ប្រសិនជាអ្នកមានភាពលោភលន់មិនចេះស្កប់ស្កល់នៅអ្វីដែលខ្លួនឯងកំពុងមាននោះ។

អ្នកគ្រប់គ្នាដែលឃើញហេតុការណ៍នេះម្នាក់ៗសុទ្ធតែនាំគ្នាភ្ញាក់ផ្អើលបើកភ្នែកធំៗស្ទើរតែមិនជឿនិងភ្នែកខ្លួនឯង។

ឃើញជីមីនអាន់ហ្វាដេនីហ៊ានធ្វើដាក់កូនប្រុសត្រកូលគូហាសាគិកដល់ថ្នាក់នេះ រឿងមួយទៀតដែលពួកគេកាន់តែមិនចង់ជឿនោះជីមីនអាន់ហ្វាដេនីពេលគេបង្ករឿងម្ដងៗមិនមែនដោយចរិតCoolអញ្ចឹងនោះទេ តែបែបដូចមនុស្សស្រីទៅវិញទេបើមិនជេរ ស្រែកគម្រាមក៏ទះកម្លៀងតែប៉ុណ្ណឹងឯង។

“អាក្មេងចង្រៃ! ឯងមិនដឹងថាយើងជាអ្នកណាទេហាស៎?” យ៉ុងវ៉ុន ស្ទុះងើបទៅចាប់កអាវជីមីនទាំងស្រែកសួរខ្លាំងៗតាមអារម្មណ៍ខឹង។

“យើងធ្វើម៉េចមិនស្គាល់ បើឯងមិនមែនជាកូនស្ដេចឬ កូនទេវតាផង” ជីមីន ឆ្លើយហីៗទាំងដៃស៊កចូលហ៊ោប៉ៅខោធ្វើចរិតបែបធម្មតាៗគ្មានខ្លាចរអាជាមួយនិងសំឡេងស្រែករបស់យ៉ុងវ៉ុនអីបន្ដិច។

តែអ្នកដែលឮនិងឃើញចរិតជីមីនពេលនេះនាំគ្នាបើកភ្នែកធំៗលើសដើមពួកគេសឹងមិនជឿ បើកុំតែពួកគេឃើញច្បាស់ៗផ្ទាល់និងភ្នែកខ្លួនឯងបែបនេះនោះ។

“ថ្ងៃនេះគេប្រាកដជាខ្មោចបុរសពេញលក្ខណៈចូលជាមិនខាន បានជាមកនាំរឿងដាក់ខ្លួនឯងបែបនឹង!”

“ប្រាកដហើយ! គេប្រាកដជាខ្មោចចូលពិតមែនហើយ”

នៅទីនេះអ្នកណាមិនស្គាល់ថានាយកម្លោះម្នាក់នោះជាកូនអ្នកណាហើយក៏មនុស្សបែបណាហើយចរិតក្អេងក្អាងអាងអំនួតប៉ប៉ុណ្ណានោះ ពិសេសអំណាចអ្នកជាលោកឪពុករបស់នាយ÷

យ៉ុងវ៉ុន គូហាសាគិក កូនកាត់ពីរសាសន៍ដែលជាកូនម្ចាស់ជំនួយដ៏ល្បីមួយរូបទាំងក្នុងនិងក្រៅប្រទេសថែមទាំងជាប់Top10នៅក្នុងចំណោមអ្នកមានអំណាចក្នុងលំដាប់ប្រទេស។ គ្រួសារអ្នកមានអំណាចល្មមៗអី គ្មានអ្នកណាហ៊ានប្រឆាំងឬមើលងាយបង្ខិតបង្ខួចកេរ្តិ៍ឈ្មោះគ្រួសារមួយនេះនោះទេ សាកតែហ៊ានហើបរឿងអាស្រូវមិនល្អទាក់ទងនិងគ្រួសារមួយនេះសាកលមើល អ្នកឯងច្បាស់ជាស្គាល់ថ្នាំឆក់យកជីវិតច្បាស់ជាក់ជាពុំខាន។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Donde viven las historias. Descúbrelo ahora