ភាគទី៥ ; ពូអ៊ីចឹងហ្ហែស៎?

591 39 0
                                    

តាមពិតទោះបីមនុស្សក្នុងចំណោមមួយរយនាក់មានម្នាក់ជាមនុស្សដ៏ឥតបានការក៏ដោយ តែក៏មិនប្រាកដថាគេគ្មានប្រយោជន៍ទាំងស្រុងនោះដែរ។ ជូនកាលពេលខ្លះគេក៏អាចជាអ្នកខ្លាំងម្នាក់ក្នុងចំណោមមួយរយនាក់ក៏អាចថាបាន ព្រោះគ្មានអ្នកម្នាក់អាចមើលដឹងនៅអ្វីដែលរៀបនិងកើតឡើងនោះឡើយ។

គ្រាន់តែមកដល់មុខថ្នាក់ភ្លេមជីមីនឈរដកដង្ហើមធំទាំងធុញ ទើបបោះជំហានចូលទៅក្នុងថ្នាក់ដោយកាយវិការខ្ជិលៗចិត្តមិនដូចមិនចង់។

ទើបបោះជំហានចូលទៅក្នុងថ្នាក់ គ្រាន់គេចូលមកដល់ក្នុងថ្នាក់ភ្លេមគេត្រូវទទួលបានក្រសែរភ្នែករាប់គូរសម្លឹងមករកគេតែនាយតូចមិនបានឈប់ឈរស្ងៀមៗអោយពួកគេសម្លឹងមើលនោះឡើយគឺគេបន្ដដើរទៅតុជួរខាងក្រោយគេបង្អស់ដែលនៅក្បែរបង្អួចនោះទៅដល់ក៏ដាក់ខ្លួនអង្គុយទុកកាបូបមួយកន្លែងក្រាបមុខនឹងតុដេកធ្វើមិនដឹង។

សំណាងហើយគ្រូមិនទាន់មកដល់ បើមិនចឹងគេត្រូវបានរត់ឆ្វែលដងទង់ជាតិជាមិនខានទេព្រោះនេះម៉ោង៧:២០នាទីទៅហើយ។

មួយសន្ទុះក្រោយមកគ្រូបន្ទុកថ្នាក់ក៏បានមកដល់ មូលហេតុដែលគាត់មកយឺតនិងព្រោះស្ទះផ្លូវពេកទម្រាំតែចេញមករួចចង់ដាច់ខ្យល់។

“ជម្រាបសួរលោកគ្រូហែង”

គ្រប់សិស្សទាំងអស់ត្រូវបានក្រោកឈរឱនគោរពលោកគ្រូពួកគេព្រមៗគ្នា អត់តែជីមីនមួយនោះទេដែលដេកក្រាបក្បាលនឹងតុធ្វើមិនដឹងមិនឮព្រោះតែគេខ្ជិលរៀនម្ដងទៀតណាស់ ទើបដេកមិនខ្វល់អ្វីទាំងអស់បែបនឹងលោកគ្រូមកក៏មកទៅគេសុំដេកសិនហើយលោកគ្រូ។

លោកគ្រូហែងមិននិយាយអ្វីគាត់ងក់ក្បាលលើកដៃជាសញ្ញាអោយសិស្សៗអង្គុយចុះបាន មុននឹងក្រឡែកភ្នែកទៅមើលអ្នកដែលដេកក្រាបក្បាលនឹងតុដោយមិនខ្វល់ពីអ្វីសោះនោះ។

ឃើញដូច្នេះគាត់មិនបានទៅស្ដីបន្ទោសអ្វីឲគេឡើយទោះជាទៅស្ដីបន្ទោសណែនាំលើកណាក៏សិស្សគាត់ម្នាក់នឹងមិនយកត្រចៀកស្ដាប់ដដែលនឹង តែគាត់គ្រាន់តែចម្លែកចិត្តបន្ដិចប៉ុណ្ណោះថ្ងៃនេះសិស្សគាត់ម្នាក់នឹងគេកើតអី? បានជាដេកនៅក្នុងថ្នាក់ហើយមិនទៅបង្ករឿងទៀតចឹង តែយ៉ាងណាក៏សប្បាយចិត្តពេលឃើញគេមិនទៅមានរឿងជាមួយអ្នកណាអោយគាត់ត្រូវមកឈឺក្បាលទៀត។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Où les histoires vivent. Découvrez maintenant