ភាគទី២៨ ; ហេតុអីនាងចង់សម្លាប់ខ្លួន?

418 25 2
                                    

តើអ្នកធ្លាប់គិតថារាល់គ្រប់បញ្ហាទាំងអស់គ្មានដំណោះស្រាយដែរឬទេ? ខ្ញុំដឹងថាបុគ្គលមួយចំនួនអ្នកប្រហែលជាធ្លាប់គិត។ ប៉ុន្តែខ្ញុំនៅតែចចេសចង់សួរទៅកាន់អ្នក ពីព្រោះខ្ញុំចង់ប្រាប់អ្នកថាគ្រប់បញ្ហាទាំងអស់នៅក្នុងលោក វាតែងតែមានហេតុហើយនិងផលរបស់វា។ តើអ្នកយល់អំពីដែលខ្ញុំកំពុងសំដៅទេ?

នៅពេលនេះជីមីនគ្មានគិតអីចេញនោះទេ ក្រៅពីឈរនៅមួយកន្លែងភ្នែកចាប់សម្លឹងឆ្វេងស្ដាំមើលបរិវេណសាលាដែលនៅជុំវិញខ្លួនរបស់គេ អស់ពេល១នាទីជាងដែលជីមីនចំណាយពេលក្នុងការគិតនឹករកវិធី។

ដោយគិតមិនចេញថាគួរតែទៅរកជីននៅទីណា ជីមីនក៏សម្រេចចិត្តដើរបណ្ដើរគិតបណ្ដើរណាមួយឆ្លៀតបានដើរមើលនៅជុំវិញបរិវេណសាលាម្ដងទៀតផង ក្រែងលោរបានឃើញជីនដោយចៃដន្យ។

ដើរមកដល់នៅក្បែរអគារថ្នាក់ទី១២ ជីមីនក៏ត្រូវបង្អាក់ដំណើរបន្ដិចដោយសារគេបានឃើញមនុស្សជាច្រើនកំពុងតែឈរនៅខាងមុខអគារនោះ សំខាន់មើលទៅម្នាក់ៗដូចជាកំពុងភ្ញាក់ផ្អើលនឹងអ្វីមួយ។

ឈរមើលយូរៗជីមីនក៏ចាប់សង្កេតឃើញថាគ្រប់គ្នាដូចជាកំពុងតែសម្លឹងមើលទៅអ្វីដែលនៅខាងលើនៅដំបូលអគារ ទើបគេក៏សម្លឹងមើលទៅតាមទាំងចិត្តចង់ដឹងជាខ្លាំង។

+ដំបូលអគារ!!

“ហ៉ឹកៗហ៉ឺ! តើខ្ញុំគួររស់បន្ដឬយ៉ាងណា?” សម្លេងស្រែកយំសួរខ្លួនឯងបញ្ជាក់ពីភាពឈឺចាប់ជាពន់ពេកដោយគ្រាន់តែស្ដាប់តាមសម្លេងក៏អាចដឹងថានារីម្នាក់នេះកំពុងតែឈឺចាប់ប៉ុនណា។

“តើខ្ញុំគួររស់ដើម្បីអី? ហឹកហឺ...! ជីវិតខ្ញុំតើនៅមានន័យអីទៀត? ហឹះហឺ!” នារីម្នាក់ឈរលើដំបូលអគារនៅគែបចំហៀងឈ្ងោកមុខសម្លឹងមើលចុះទៅខាងក្រោមដែលកំពុងមានសិស្សៗជាច្រើននៅជូមរោមពាសពេញនឹងងើយមុខសម្លឹងមើលមកកាន់នាងដូចគ្នា។

“បើបាត់ខ្ញុំពីពិភពមួយនេះ ពួកគេប្រហែលជាសប្បាយ! ហឹស! ហាស់ហាៗ..!” នាងឈប់យំក៏ប្រែទៅជាសើចបែបចំអកអោយខ្លួនឯង មើលទៅមិនដឹងថានាងកំពុងមានកង្វល់រឿងអ្វីនៅក្នុងចិត្តនោះឡើយ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Tempat cerita menjadi hidup. Temukan sekarang