ភាគទី៣៩ ; អាល្អិតចិត្តឯងធ្វើមកពីរន្ទះឬ?

380 27 0
                                    

សមត្ថភាពអន់ ភាពក្លាហានគ្មាន ចំណេះដឹងសូន្យ តើអ្នកយល់យ៉ាងណាដែលចំពោះពាក្យទាំងនេះ ប្រសិនជាមាននរណាម្នាក់និយាយមកកាន់អ្នក? សម្រាប់ខ្ញុំពាក្យទាំងនេះគេថាអោយយើងគឺត្រូវតែត្រូវ៥០/៥០ប៉ុណ្ណោះតាមការយល់។ ចំណែកនៅសល់ទាំងប៉ុន្មានទៀតមិនប្រាកដថាគេឆ្លាតពូកែគ្រប់យ៉ាងនោះទេ ចួនកាលអ្វីដែលគេមិនចេះយើងអាចនិងចេះក៏ថាបាន នោះក៏មកពីមនុស្សយើងកើតមកតែងតែមានសមត្ថភាព កម្លាំង ប្រាជ្ញាស្មារតីរៀងខ្លួន ប៉ុន្តែគ្រាន់តែយើងមិនទាន់ចេះប្រើថាមពលដែលមាននៅក្នុងខ្លួនបង្ហាញចេញមកក្រៅបញ្ចេញសមត្ថភាពប៉ុណ្ណោះ។

+ម៉ោង២រសៀល!!

នៅថ្ងៃចុងសប្តាហ៍ ពីរម៉ោងចុងក្រោយគឺជាម៉ោងហាត់កីឡារបស់សិស្សថ្នាក់ទី១០ដែលជាបន្ទប់សិស្សClass4កម្រិតទាបជាងគេ។

ជីមីនក្រោយពីទទួលនូវការដាក់ពិន័យរួច សម្រាកមិនបានប៉ុន្មានប្រហែលជាដប់នាទីផង គេក៏ត្រូវអ្នកជាបងចាប់អូសមកបន្ទប់ប្ដូរខោអាវយ៉ាងលឿន។

ប៉ុន្តែងាប់ហើយលក្ខណៈថាមិនមែនទាញមនុស្សនោះទេគឺដូចកំពុងចាប់ទាញឫសគល់ដើមឈើចឹង នៅតាមផ្លូវជីនចាប់ទាញអ្នកជាប្អូនលឹងបែកញើស ឥឡូវនេះគេកំពុងឈរច្រត់ចង្កេះសម្លឹងមើលអ្នកក្រាញននៀលឱបសសរនោះទាំងដកដង្ហើមហត់លឹងឃឃូស។

“ហ្យុង! ខ្ញុំសុំមិនទៅហាត់បានអត់?” ដៃឱបសសរជាប់ ភ្នែកបិទ បន្លឺសម្លេងសួរអ្នកអាយុបងរង៉ុលៗដូចក្មេងទើបចេះនិយាយចឹង។

ជីនផ្អៀងកបន្ដិចដោយក្រសែរភ្នែកបាញ់មើលទៅជីមីន មុននឹងទម្លាក់ដៃពីការច្រត់ចង្កេះចុះឈរដកដង្ហើមធំម្ដង។

គេមិននឹកស្មានសោះ មនុស្សតូចមួយតែកម្លាំងមើលតែយក្សទៅហើយ មិនដឹងថាគេអាចអូសអាប្អូនម្នាក់និងទៅប្ដូរខោអាវបានទាន់ម៉ោងហាត់កីឡាបានឬក៏អត់ទេនេះ បើក្រាញននៀលមិនព្រមទៅយ៉ាងនឹងនោះ។

“បើមិនទៅ មីនៗម៉េចនឹងបានពិន្ទុ? ណាមួយការហាត់នេះគេក៏រាប់ពិន្ទុដាក់បញ្ជូលក្នុងពិន្ទុប្រចាំខែផងដែរ? ទោះពួកយើងប្រឡងមិនបានពិន្ទុច្រើន ប៉ុន្តែការហាត់កីឡាក៏អាចជួយបន្ថែមពិន្ទុមួយចំនួនតូចអោយបានខ្លះ! ហើយណាមួយបើមិនទៅហាត់ដោយមិនសុំច្បាប់គ្រូកីឡា--” មិនត្រឹមតែឆ្លើយតែសំណួរផ្ទួនៗសួរមកម៉ាចាហ្វាយតែម្ដង ជីនសួរទៅអ្នកជាប្អូនទាំងចិញ្ចើមក្បួចចូលគ្នាជាប់។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now