ភាគទី២០ ; លុយច្រើនយ៉ាងនេះឬ?

434 34 0
                                    

ធ្លាប់ឬអត់? ពេលនៅសុខៗលោកប៉ាដែលជាមនុស្សស្អប់យើងតាំងពីដើមមកសូម្បីតែនិយាយរកយើងកីមិនដែលនិយាយរកឬសួរនាំពីយើងអោយបានម្ដងផង។ ចុះម្ដេចពេលនេះគាត់ស្រាប់តែប្រែមកនិយាយរកសួរនាំពីយើងវិញ តើចម្លែឬអត់?

ស្អែកឡើងជីមីនក៏ងើបពីគេងទាំងស៊េរសឺរ ព្រោះគេនៅមិនទាន់អស់ងងុយនៅឡើយ ជីមីនយកដៃទាំងពីរលើកយីភ្នែកខ្លួនឯងថើរៗដើម្បីអោយស្វាងពីជាតិងងុយ។

បន្ទាប់ពីបានស្វាងបន្ដិចហើយ ជីមីនត្រូវបើកភ្នែកធំៗងាកមើលជុំវិញបន្ទប់របស់គេទាំងឡេរឡើរ។ គេចាំបានថាយប់មិញគេនៅក្នុងបន្ទប់ធ្វើការលោកប៉ាតើ ហើយចុះម៉េចព្រឹកឡើងគេមកនៅបន្ទប់ខ្លួនឯងទៅវិញឬគ្រាន់តែជាការយល់សបិ្ដដែលថាគេបានទៅបន្ទប់ធ្វើការរបស់ប៉ា តែហេតុអីក៏ការយល់សប្ដិនឹងដូចជាគេបានទៅបន្ទប់ធ្វើការរបស់ប៉ាពិតមែនយ៉ាងចឹង?

កំពុងតែអង្គុយឆ្ងល់សុខៗស្រាប់តែទូរស័ព្ទរបស់គេបន្លឺសំឡេងឡើងដាស់អារម្មណ៍អោយជីមីនងាកទៅមើលទូរស័ព្ទពីគ្រឿងដែលនៅលើតុក្បែរគ្រែគេងនោះយ៉ាងលឿនទាំងឆ្ងល់ពេញខួរក្បាល?

អ្នកណាអីក៏ទំនេរម្ល៉េះផ្ញើរសារមកគេទាំងព្រឹកព្រលឹមបែបនេះ? ម្យ៉ាងគេកំពុងនៅក្នុងពិភពប្រលោមលោកតើ ហើយម៉េចមានអ្នកផ្ញើសារទាក់ទងមកគេបាន?

គិតហើយជីមីនក៏ងើបទៅយកទូរស័ព្ទគេមកមើលឃើញថាគ្មានអ្វីផងនិង ចុះសំឡេងសារអម្បាញ់មិញជាទូរស័ព្ទរបស់អ្នកណាឬក៏គេស្ដាប់ច្រឡំទេដឹង?

ជីមីនពេលមើលដឹងថាគ្មានអ្វីហើយគេក៏ទុកទូរស័ព្ទគេនៅលើតុក្បែរទូរស័ព្ទមួយគ្រឿងទៀតនោះវិញ។ ក្រោយពេលដាក់ទូរស័ព្ទដល់តុវិញភ្លេម ជីមីនក៏បានឮសំឡេងសារនោះជាលើកទីពីរដោយសំឡេងសារនោះចេញពីទូរស័ព្ទមួយគ្រឿងទៀតដែលមិនមែនជាទូរស័ព្ទរបស់គេនោះទេ តែជាទូរស័ព្ទរបស់ជីមីនអាន់ហ្វាដេនី ទៅវិញនោះទេ។

ជីមីនត្រូវជ្រួញចិញ្ចើមចូលគ្នាភ្លេមៗ ពេលដឹងថាសំឡេងសារអម្បាញ់មិញនេះចេញពីទូរស័ព្ទរបស់ជីមីន អាន់ហ្វាដេនីសោះ តែគេក៏ត្រូវឆ្ងល់មកវិញភ្លេមៗដូចគ្នា។ តាំងពីគេមកនៅទីនេះបានប៉ុន្មានថ្ងៃមក គេមិនដែលឃើញអ្នកណាម្នាក់ទាក់ទងឬផ្ញើសារអ្វីចូលមកទូរស័ព្ទជីមីនអាន់ហ្វាដេនីនោះឡើយ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Wo Geschichten leben. Entdecke jetzt