ភាគទី៦៥ ; Symbol pj!!

517 69 14
                                    

សួស្តី! រីករាយជួបគ្នាជាថ្មីម្ដងទៀតហើយ ខ្ញុំអ្នកសរសេររឿងសូមអរគុណ សូមជម្រាបលារ😅។

ក្រោយពីសម្រេចចិត្តរួចហើយ មិនចាំយូរជីមីនក៏ចាប់ផ្ដើមHackចូលទៅក្នុងប្រព័ន្ធកាំមេរ៉ាចល័តនៅក្នុងសាលា គឺដើម្បីចង់ដឹងរឿងមួយ។

ធ្វើការHackយូរគួរសមប្រហែលជា៣នាទី មិនប៉ុន្មានគ្រប់Videoប្រព័ន្ធកាំមេរ៉ានូវក្នុងសាលាក៏បង្ហាញឡើងក្នុង Screen កុំព្យូទ័រ។ ពីមួយជ្រុងទៅមួយជ្រុង  បរិវេណមួយទៅកាន់បរិវេណមួយ ថ្នាក់រៀនពីមួយថ្នាក់ទៅមួយថ្នាក់ ពីផ្នែកមួយទៅផ្នែកមួយទៀត និយាយអោយខ្លីក្នុងមួយបរិវេណសាលាគឺឃើញទាំងអស់ រួមទាំងបន្ទប់ដាក់របស់របរចាស់ៗ នៅជាន់ផ្ទាល់ដីមួយផ្នែកនៃអគារក្នុងសាលាផងដែរ។

ជីមីនចាប់ផ្ដើមចូលមើលគ្រប់Video(គេមើលវីដេអូដែលទាក់ទងនឹងស៊ុកជីន!! មានវីដេអូខ្លះក៏មានជេយ៉ុងដែរ)ពីថ្ងៃដែលជីនចូលរៀនដំបូង មើលគ្រប់សកម្មភាព!! តាំងពីដើមទីរហូតអូសចូលមក Videoមួយ ដែលជីនត្រូវពួកក្រុមអេរៀលធ្វើបាប។

តែចង់ប្រាប់ថាភ្នំភ្លើង បើទុកបន្ដិចទៀត អាចនឹងផ្ទុះមិនខាន ពីព្រោះគ្រប់Videoទាក់ទងនឹងជីនមួយៗ កុំថាឡើយឃើញស៊ុកជីន បានសប្បាយបានញញឹមអស់ពីពោះនឹងគេ។ សម្មភាពក្រៅពីសិស្សពួកកូនអ្នកមានBullyមានអីទៀតក្រៅពីជីនអង្គុយសង្ងំយំម្នាក់ឯងយ៉ាងឈឺចាប់។

មានបិទទ្វារ  ធ្វើបាបក្នុងថ្នាក់  ចាប់ជ្រមុជក្បាលក្នុងបន្ទប់ទឹក  វាយដំបែកមុខ បែកមាត់ មានប្រើអោយទៅវាយលោកគ្រូ មានប្រើអោយទិញនេះទិញនោះ មានមួយគ្រប់សប់ មានតាំងពីគម្រាម បើសិនជាជីនហ៊ានប្រាប់លោកគ្រូនាយក។

ពិសេសVideo ក្នុងថ្ងៃ Surpriseខួបកំណើតអេរៀល ឈុតមួយនេះពិតជាអស្ចារ្យពេកហើយ ពិតជាអស្ចារ្យណាស់ ហ៉ឹស។

ចាក់ទឹកកខ្វក់ ប៉ាតនំCake ពងមាន់ឆៅ ទឹកត្រី ទឹកដោះគោ ស្រោចទៅលើខ្លួនជីនទាំងអស់ ល្អណាស់ធ្វើបានល្អមែនទែន។

ភ្នែកជីមីនលឹងក្រហម ដៃក្ដាប់ចង់ចេញឈាម តែគេត្រូវសម្រួលអារម្មណ៍មកជាធម្មតា ព្រោះគេនឹងអោយមនុស្សអាក្រក់ទាំងនោះ សងនៅការឈឺចាប់មកជីននិងជេយ៉ុងវិញ រាប់រយរាប់លានដងចាំតែមើលចុះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Onde histórias criam vida. Descubra agora