ភាគទី៨ ; ជីមីន អាន់ហ្វាដេនី!

507 31 0
                                    

ការធ្វើខុសអ្វីមួយយើងត្រូវរៀនស្គាល់និងទទួលយកការពិត។ ភាពស្មោះត្រង់ ការនិយាយតាមការពិត មិនកុហកមិនគេចវេះនោះជាអ្វីដែលគេមិនហ៊ានចាប់កុហករបស់យើង។

រយៈពេលអង្គុយគិតអស់មួយសន្ទុះជីមីនបានសម្រេចចិត្តក្នុងការជួយគ្រួសារជីមីន អាន់ហ្វាដេនី ច្បាស់លាស់ហើយគេវាគើមៗចុះពីលើគ្រែដើរតម្រង់ទៅទូបើកទ្វារយកកន្សែងនឹងសម្លៀកបំពាក់សិស្សចូលទៅបន្ទប់ទឹក ដើម្បីងូតទឹកនឹងរៀបចំខ្លួនទៅសាលារៀន។

អស់រយៈពេលម្ភៃនាទីជីមីនក៏ងូតទឹករួច គេចេញពីបន្ទប់ទឹកវិញទាំងស្លៀកពាក់ឯកសណ្ឋានសិស្សរួចជាស្រេច។

ជីមីនសារេសក់អោយស្អាតក្រោយពេលសិតសក់រួច នឹងទៅរៀបចំសម្ភារៈសិក្សាដាក់ចូលក្នុងកាតាបរួចហើយគេក៏ទាញកាតាបមកស្ពាយនៅស្មាម្ខាង ឯដៃម្ខាងបើកទ្វារដើរចុះទៅខាងក្រោម។

មកដល់ជាន់ខាងក្រោមនេះជីមីនមិនខុសពីល្ងាចម្សិលមិញគឺចូលទៅដល់ក្នុងតុអាហារគេដាក់ខ្លួនអង្គុយរួចអ្នកបម្រើក៏យកចានចាប់ដួសបាយអោយគេទាំងចម្លែកក្នុងចិត្ត។

នាយតូចអង្គុយញ៉ាំបាយយ៉ាងស្ងៀមស្ងាត់ គេមិននិយាយរកអ្នកណានោះទេក្នុងតុអាហារនេះសូម្បីតែមុខអ្នកអង្គុយរួមតុអាហារទាំងអស់គ្នានេះក៏គេមិនខ្ចីសម្លឹងមើលបន្ដិចផង។

ចំណែកអ្នកទាំងបួននាក់ទៀតវិញ ពួកគេតាមសម្លឹងមើលសកម្មភាពជីមីនតាំងពីគេដើរចុះមកពីកាំជណ្ដើរមកម៉្លេះ ប៉ុន្តែយ៉ាងណាពួកគេក៏មិនបានទៅសួរនាំអ្វីពីជីមីនដែលគឺអង្គុយញ៉ាំបាយធម្មតាតាមទម្លាប់ ទោះបីពេលនេះឆ្ងល់នឹងចរិតឬកពារជីមីនប៉ុណ្ណាក៏ដោយ។

រយៈពេលដប់ប្រាំនាទីក៏បានកន្លងផុតទៅ ការបរិភោគអាហារជួបជុំគ្រួសារដ៏តានតឹងចិត្តមួយនេះក៏បានបញ្ចប់ដូចគ្នា ជីមីនក្រោកចេញពីតុអាហារដោយមិននិយាយស្ដីមួយមាត់ គេងើបដើរចេញមកកន្លែងចតឡានដែលមានអ្នកឈចាំគេខាងមុខភូមិគ្រឹះដើម្បីចាំទទួលគេទៅយកសាលារៀនដូចរាល់ដង។

ជីមីនដើរមកដល់ឡានដែលមាននូលីចាំបើកទ្វាបង់ខាងក្រោយរួចជាស្រេច ដើរមកដល់គេមិនសួរនាំអ្វីដល់តាកង់ឡាននោះទេគឺដើរចូលទៅអង្គុយក្នុងឡានតែម្ដងដោយចូលមកដល់ភ្លេមដេកឱបកាបូបធ្វើមិនដឹង។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now