ភាគទី៦២ ; គិតថាបងចង់ធ្វើស្អីឯង!?

500 53 2
                                    


សាច់រឿងដែលខ្ញុំគិតថានឹងកែប្រែវា តែកុំមើលវាតែប៉ែរល៎លេងនឹងខ្ញុំណាស់!! ឥឡូវគិតយ៉ាងមិចបើវាលេងដាក់ម៉ាក្ដារមកខ្ញុំចង់វង្វេងទិស! ប៉ុន្តែកុំភ័យវាក៏មិនអីព្រោះខ្ញុំជាមនុស្សពូកែ ស្គាល់ផាកជីមីនហ្ហេ៎!? ដោះស្រាយមិនចេញស្ម័គ្រចិត្តយកអ្នកអានធ្វើសង្សារ!!(🥴)។

+ហាងកាហ្វេ!!

ចូលមកដល់ក្បាលល្ងាចម៉ោង៤-៥! ហាងកាហ្វេជាកន្លែងមួយដែលសម្បូរទៅដោយភ្ញៀវចូលមកច្រើនជាងគេ។ អាចនិយាយបានថា!! វាពិសេសសម្រាប់អ្នកសម្រាកពីការងារមករកអ្វីត្រជាក់ផឹកកាហ្វេឈ្ងុយៗផ្អែមបំបាត់នៃភាពនឿយហត់តាមទម្លាប់។ តែមិនទាំងអស់នោះទេ អ្នកខ្លះក៏ទៅផ្ទះ អ្នកខ្លះទៀតក៏ចេញទៅដើរលេងលំហែរអារម្មណ៍អីបែបនឹង! វាអាស្រ័យទៅតាមចំណូលចិត្តរបស់មនុស្សម្នាក់ៗនោះទេ។

“បង! យកកាហ្វេមួយ រសជាតិវ៉ានីឡា! / ខ្ញុំយកកាហ្វេខ្មៅមួយកែវ..!” សំឡេងនៃមនុស្សពីរនាក់ខណៈនិយាយOtherព្រមគ្នា ប៉ុន្តែយករសជាតិខុសគ្នា។ តែសំឡេងបុរសម្នាក់នេះបានធ្វើអោយអ្នកម្ខាងងាកទៅសំឡឹងមើលមុខយ៉ាងលឿន។

“បង..បងប្រុស ហិហិ! បងត្រឡប់មកវិញហើយឬ?!? តើបងមកតាំងពីពេលណា?” យ៉ុងជេស៊ុន ត្រូវហើយនាង គឺជាតួឯកស្រីក្រោយចេញពីរៀននាងតែងមកទីនេះជាប្រចាំ! តែថ្ងៃនឹងខុសធម្មតាព្រោះចៃដន្យបានជួបបងប្រុសជាជីដូនមួយ។

“ហ្ហឹមម!!” នាយកម្លោះបែរមកសំឡឹងមើលមុខប្អូនស្រីជីដូនបន្ដិច! មិនឆ្លើយហើយ រឹតតែមិនខ្ចីរំភើប មុខអោយរឹងកំព្រឹសគ្មានជាតិតែម្ដង។

“នេះជាកាហ្វេអ្នកទាំងពីរ!” បានបន្ដិចក្រោយកាហ្វេដែរOtherក៏បាន។ នាយកម្លោះសង្ហារមិននិយាយ ក៏ហុចលុយអោយអ្នកលក់រួចដើរចាកចេញទៅទាំងមិនរងចាំទទួលលុយអាប់។

“អេ៎!? បងទៅណា? ~ បងនេះលុយ មិនចាំបាច់អាប់ទេ! ~ បងប្រុសចាំខ្ញុំផង!” ថាចប់ក៏រត់ចេញទៅបាត់រកតែអ្នកលក់បដិសេធមិនទាន់។

ចេញមកដល់ក្រៅហាង! យ៉ុងជេស៊ុនរត់ទៅតាមអ្នកជាបងប្រុសជីដូនមួយ! ដើរជះរាងយ៉ាងលយសង្ហារតម្រង់ទៅរកឡានម៉ាកល្បីសេរីថ្មីស្រឡាងចតនៅក្រោមដើមឈើនោះយ៉ាងលឿន!។ ព្រោះខ្លាចគាត់ទៅបាត់ ងាយណាបានជួបនោះអាគាត់នេះឫកពារសឹងអី។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now