ភាគទី៤៩ ; ចែឯងមនុស្សឬក៏ខ្មោច?

423 48 1
                                    

មនុស្សខ្លាំង មនុស្សពូកែ មនុស្សឆ្លាត មនុស្សឈ្លាសវៃ មនុស្សរឹងមាំ មនុស្សអច្ឆរិយៈ តើដឹងទេថាមនុស្សដែលមានសមត្ថភាពទាំងអស់នេះពួកគេខ្លាចអ្វីជាងគេ?

តើខ្លាចអ្វី?

នៅក្នុងបរិវេណវិទ្យាល័យអន្ដរជាតិS.Rឯកជន ពេលនេះកំពុងមានការរៀបចំលម្អយ៉ាងស្រស់ស្អាតដូចជាមានកម្មវិធីអ្វីមួយនៅទីនេះអញ្ចឹង។

តាមច្រកមាត់ក្លោងទ្វារសាលាមិនថាតាមអគារនីមួយៗរួមទាំងទីធ្លាដ៏ធំទូលាយនោះទេ សុទ្ធតែមានការតាក់តែងឡើងដោយម៉ូតតាមបែបរូបបត់ក្រដាសចម្រុះពណ៌រហូតមកដល់ក្នុងClub Taekwondoដែលមានសាលខ្នាតយក្ស។

ដោយឡែកងាកមកកាន់មនុស្សជាងប្រមាណជាដប់នាក់នៅខាងក្នុងសាលនេះវិញម្ដង ទើបបង្ហាញអោយបានឃើញច្បាស់ថាពួកគេកំពុងតែធ្វើអ្វីទាំងម្នាក់ៗញើសជោគអាវ។

“បងប្រុស! ត្រង់នេះរួចរាល់ហើយ!” ថេយ៉ុង បន្លឺសំនៀងយ៉ាងស្រទន់ស្រែកប្រាប់ទៅកាន់នាយក្រាស់យ៉ូនហ្គីអ្នកជាបង។ បន្ទាប់ពីគេបានក្រាលកម្រាលព្រំពណ៌ក្រហមនៅលើវេទិកានៃជ្រុងម្ខាងបានរួចភ្លេម។

“សិស្សច្បងយ៉ូន! កៅអីaudienceពួកយើងបានរៀបចំសម្អាតនិងត្រួតពិនិត្យវារួចហើយ អាចធនារលើសុវត្ថិភាពបាន” សិស្សប្រុសម្នាក់ស្របនិងសម្ដីនាយក៏ដើរមករកយ៉ូនហ្គីជាមួយមិត្តរួមក្រុមក្រោយពីបញ្ចប់កិច្ចការរបស់ពួកគេរួចរាល់។ ហើយពួកគេត្រូវជាសមាជិកក្រុមអ្នកស្ម័គ្រចិត្តក្នុងការជួយគ្រប់កិច្ចការនានារបស់សាលាដូចជាចូលរួមដោះស្រាយរាល់ការជួបនៅបញ្ហាកខ្វល់ រៀបចំព្រឹត្តិការណ៍និងសកម្មភាពផ្សេងៗទៀត។ អាចនិយាយបានថាជាStudent a Councillorដែលត្រូវបានជ្រើសរើសដោយមិត្តភក្ដិឬសិស្សរួមសាលា។

“ហ្ហឹម..! ពួកឯងហត់មួយព្រឹកហើយ នេះក៏ជាពេលរសៀលណាស់ដែរ នាំគ្នាទៅរកអីញ៉ាំនិងសម្រាកចុះ! សល់ការងារប៉ុន្មានទៀតចាំយើងជាអ្នកធ្វើបង្ហើយ!” យ៉ូនហ្គី ងាកទៅមើលសមាជិកមិត្តរួមក្រុមក្នុងនាមជាប្រធានក្រុមម្នាក់ពេលឃើញពួកគេដូចជាហត់នឿយខ្លាំងដោយសារខំប្រឹងជួយសម្រួលដល់ការរៀបចំសាលខ្លឹបតៃខ្វាន់ដូពេញមួយព្រឹកទៅហើយក៏ស្រដីអនុញ្ញាតអាចអោយពួកគេចេញទៅរកអីញ៉ាំមុនបាន។ ណាមួយការងារនៅសល់បន្ដិចបន្ដួចប៉ុណ្ណោះវាមិនជាបញ្ហាប៉ុន្មានសម្រាប់នាយក្នុងការរៀបចំបង្ហើយអោយរួចរាល់នោះទេ សំខាន់នៅមានមិត្តពីរនាក់ទៀតនិងប្អូនប្រុសដែលតើក្នុងការជួយនាយអោយឆាប់បានរួច។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now