ភាគទី៦១ ; មិនបានស្រឡាញ់!!

405 46 5
                                    

សួស្តី! ហិហិ! រាំងបាត់យូរតិចហើយណា ឥឡូវចូលសាច់រឿងយើងតែម្ដងទៅ÷

ស្ដាប់សម្ដីវាចាររអ្នកប្រុសតួឯក សែនវែងអន្លាយចប់ភ្លាម ជីមីនចាប់ស្លើរភ្នែកតែម្ដង។ នេះកើតស្អីនឹងនិយាយមើលតែគេនឹងនាយ! មានអីពាក់ព័ន្ធគ្នាទៅហើយ។ អីក៏ទ្រង់ហួងហែងជំនួសគេម្ល៉េះ?

“ឡប់!” គ្មានអីនិយាយអោយបានច្រើនជាងនេះទេ អណ្ដាតវាគ្រលាស់ចេញមកបានតែពាក្យនឹង ព្រោះចិត្តជាអ្នកបញ្ជា។

“ថាអោយអ្នកណា?”

“នៅទីនេះមែនណាទៀត មានតែលោកនឹង!”

“យ៉ា....កូនកញ្ជ្រោងតូចហ៊ានមកថាអោយយើងចឹងផងឬ! នេះនែ៎ (ខ្សឺតៗៗ!) ថើបអោយរាងម្ដងមើស៎! ក្មេងល្ងើរ!” យ៉ូនហ្គី ទាយកាយតូចមកបែតរួចចាប់ក្ដោបផ្ទៃមុខអាល្អិតមកថើបថ្ពាល់ខ្សឺតៗពេញមុខតាមអារម្មណ៍ដែរខ្នាញ់។

“អួយ៎....ហាស់ហាៗ! រសើបណាស់ ហិហិ បានហើយៗរសើបណាស់ ហឹកហិ!”

“(ជុប៎!!) លើកក្រោយកុំអោយអ្នកណាមកលេងថ្ពាល់ឯងទៀតឮទេ ហឹ្ហ!?” ឆ្មក់ថើបមាត់ត្រីកាញ់បួយស្រួចៗបន្ដិច។ នាយក៏ស្ដីឡើងទាំងសំឡឹងមើលមុខអាល្អិតដោយក្រសែរភ្នែកស្រទន់ ឯដៃក៏មិនព្រមលែងចាប់ក្ដោបថ្ពាល់ជីមីនជាប់។

ជីមីន! ស្ងាត់ស្ងៀមទ្រឹងមិនបានរើមានតែសំឡឹងមើលកែវភ្នែកមានពន្លឺខ្មៅនិលដែលបានបង្កាប់អ្វីយ៉ាងនៅក្នុងនោះ ររបស់អ្នកម្ខាងដោយអារម្មណ៍ច្របូកច្របល់ថាមិនត្រូវ!។ គេមិនយល់ពីខ្លួនឯងដូចគ្នា។ មួយរយៈនេះមិនដឹងចេះតែយ៉ាងមិចទេ ពេលគេនិយាយអ្វី! ហេតុអីក៏ស្ដាប់? ដូចជាយប់មិញចឹង នៅធ្វើចរិតដូចកូនក្មេង នៅមានអោយគេប៉ះពាល់ថើបមួយសេរីទៀត។

អាមីនអើយឯងកើតអីទៅ? ហេតុអីក៏បែបនេះ ពីមុនឯងមិនអញ្ចឹងទេណា?

“ថ្ពាល់ឯងវាចាប់ក្រហមហើយ! កើតអី មិញនេះល្អតើ ឯងគ្រុនមែនទេ? អត់ទេ គឺធម្មតា មិនបានក្ដៅក្បាលទេ! កើតអីឬអត់ ម៉េចក៏មុខក្រហមម្ល៉េះកូនកញ្ជ្រោង?!? ឬក៏មិញនេះយើងចាប់ថ្ពាល់ឯងខ្លាំងពេក?! អូហ៌...សុំទោសណា! (ខ្សឺត!) យើងពិតជាសុំទោសឯងពិតមែន នៅឈឺទេ!” អាម៉េចទេស៎ប៉ិយ៉ូន😒។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now