ភាគទី២២ ; ៣ម៉ឺនដុល្លារ?

399 22 0
                                    

ពាក្យហៅថាប៉ាមួយម៉ាត់? គឺគ្រប់គ្រាន់ហើយសម្រាប់កូនខ្វះភាពកក់ក្ដៅដូចជាខ្ញុំ។

លោកម្ចាស់អាន់ហ្វាដេនីនាំជីមីនមកដល់ក្នុងបន្ទប់ការិយាល័យរបស់គាត់ ក្រោយមកគាត់ក៏ប្រាប់អោយជីមីនទៅអង្គុយលេងនៅសាឡុងសិនបន្ទាប់មកគាត់ក៏ដើរទៅអង្គុយនៅតុធ្វើការពិនិត្យមើលឯកសារតាមទម្លាប់ធម្មតា។

ជីមីនដែលនៅអង្គុយនៅលើសាឡុងម្នាក់ឯងនោះគេមិនបានទៅអង្គុយនៅស្ងៀមតាមអ្វីដែលលោកម្ចាស់អាន់ហ្វាដេនីគិតទុកមុននោះទេ គេអង្គុយក្រឡាប់ភ្នែកចុះឡើងៗរេភ្នែកមើលអ្វីៗដែលនៅក្នុងការិយាល័យធ្វើការរបស់ប៉ាគេពេញទាំងនឹង។

ជំហានបន្ទាប់ជីមីនក៏បានងើបពីសាឡុងដើរសំដៅទៅជ្រុងម្ខាងទៀតនៃទ្វារចូលបន្ទប់ធ្វើការនេះដោយនៅជ្រុងនោះមានដាក់រូបចម្លាក់ដ៏ប្រណិតមួយដាក់តាំងនៅទីកន្លែងនោះ។

លោកម្ចាស់អាន់ហ្វាដេនីឃើញជីមីនកំពុងដើរសំដៅទៅរករូបចម្លាក់មួយក្បែរទ្វារអញ្ចឹងគាត់មិនបាននិយាយឬសួរនាំអ្វីទៅកាន់ជីមីននោះទេ ដោយគាត់គិតថាជីមីនប្រហែលជាអផ្សុកហើយណាមួយគេមិនដែលមកក្រុមហ៊ុនគាត់ម្ដងណាទៀត ដល់គេបានមកម្ដងចឹង ប្រហែលជាគេចង់ដើរមើលអ្វីដែលនៅក្នុងបន្ទប់ធ្វើការរបស់គាត់ហើយ ទើបគាត់ខ្ជិលទៅចាប់អារម្មណ៍ច្រើន។

ជីមីនដើរមកឈរទល់មុខរូបចម្លាក់និងហើយគេក៏ឈរមើលរូបចម្លាក់នោះដោយភ្នែករេមើលតាំងពីលើចុះក្រោម ដែលរូបចម្លាក់នឹងផងដែលគឺជារូបចម្លាក់មនុស្សដែលមានត្រឹមតែពាក់កណ្ដាលខ្លួនប៉ុណ្ណោះដាក់នៅលើតុមួយដែលមានរាងជាចតុកោណកែងហើយរូបចម្លាក់នោះគេរចនាសក់ជាកាញ់ៗទម្រង់មុខវីភ្នែកតូចបបូរមាត់រាំងដូចបេះដូងបន្ដិចមើលទៅគឺថាស្អាតខ្លាំងណាស់បើនិយាយពីតម្លៃវិញក៏មិនថោកដូចគ្នា។

ជីមីនឈរមើលរូបចម្លាក់និងចុះឡើងៗអស់មួយសន្ទុះគេក៏បានយកដៃទៅប៉ះលើមុខរូបចម្លាក់និងដោយចិត្តគេកំពុងតែឆ្ងល់÷

តើរូបចម្លាក់នៅក្នុងពិភពប្រលោមលោកអញ្ចឹងមានតម្លៃប៉ុន្មានទៅណ៎? មើលទៅប្រហែលជាមិនថ្លៃទេដឹង?

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now