ភាគទី៣៦ ; លេងសើចពេកទេដឹង?

364 21 0
                                    

មិនថាមានឬក្រតែអ្វីដែលសំខាន់នោះគឺមិត្តភាព។ ការដែលបង្កើតមិត្តមិនមែនព្រោះទ្រព្យសម្បត្ដិគិតទាញយកផលប្រយោជន៍ ប៉ុន្តែជាចិត្តទាមទារនូវចំណងសម្ព័ន្ធមិត្តភាពប្រកបដោយចិត្តស្មោះត្រង់នៃសេចក្ដីស្រឡាញ់ ការផ្ដល់អោយនូវតម្លៃមិត្តភាពពិតប្រាកដមិនបោកប្រាស់ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។

ជីមីននិងជីនដើរមកដល់សួនច្បារមួយកន្លែងក្នុងបរិវេណសាលាដែលមានទីធ្លាធំរាងជាចតុកោណ។ ធ្វើឱ្យជីមីនឃើញហើយបើកភ្នែកអស់ម៉ាវង់ចំហរមាត់ធ្លុងដោយការស្មានមិនដល់ថាសួនច្បារអីធំយ៉ាងនេះ។

ប្រវែងបណ្តោយប្រហែលជាដប់ប្រាំទៅដប់ប្រាំមួយម៉ែត្រ ទទឹងប្រាំបីទៅប្រាំបួនម៉ែត្រ មានកឥដ្ឋខាងៗទាបល្មម ក្នុងសួនមានស្មៅខ្ចីខៀវរាបស្មើរ កូនដើមស្នាយកម្ពស់មួយម៉ែត្រកន្លះធំមានរូបរាងជាបេះដូង ខ្លះទៀតក្រពុំដូចចុងកំពូលភ្នំ មានបនសម្រាប់ដាក់ទឹកហូរបាញ់ស្រោចចុះក្រោម សងខាងមានកូនដើមស្នាយតូចៗដែលគេកាត់ជាជួររាបស្មើរធេងធ្វើដូចរបងចឹង។ នៅមានទៀតនោះគឺជាផ្កាដែលគេដាំជុំវិញនៃរបាំងទឹកហូរឆ្វែលជុំវិញ មានរូបចម្លាក់សត្វចាបតូចៗទុំលើរូបចម្លាក់សត្វខ្លានិងសត្វតោ និយាយរួមបរិវេណពេញមួយសួននេះមិនតូចហើយក៏មិនសូវធំ ប៉ុន្តែបើឱ្យសិស្សម្នាក់ឬពីរនាក់មកបោសសម្អាតស្លឹកឈើដែលជ្រុះពេញទាំងសួនវិញអាចដាច់ខ្យល់មុននិងធ្វើការងារទាំងអស់នេះក៏ថាបាន។

ព្រោះអីដើមឈើដាំឆ្វែលជុំវិញសួននេះសម្រាប់ជាម្លប់ដល់សិស្សៗមានបង់តាមដើមឈើនីមួយៗអាចឱ្យពួកគេមកអង្គុយជ្រកកោនបានបែកមែកសាខាត្រសាចពេញទាំងសួនខ្លះចេញក្រៅសួនស្លឹកឈើទុំជ្រុះពេញទាំងការ៉ូឡា។

មើលពីចម្ងាយមកកាន់សួននេះគ្រប់គ្នាអាចនិយាយថាវាស្អាតមានស្លឹកពណ៌បៃតងខៀវខ្ចីស្រងាត់ បើបានអង្គុយក្នុងបរិយាកាសដូចទៅហ្នឹងធម្មជាតិបែបនេះអារម្មណ៍ប្រហែលជាល្អខ្លាំង ព្រោះតែវាមានខ្យល់បរិសុទ្ធប្រសិនជាស្រូបចំហាយបរិសុទ្ធវិសុទ្ធពីធម្មជាតិបានមកពីរុក្ខជាតិទាំងនេះអាចហ្នឹងធ្វើឱ្យអារម្មណ៍តានតឹងទាំងឡាយរលាយបាត់រសាត់តាមខ្យល់បាន។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now