ភាគទី៤៤ ; កំពុងលួចជេរយើងក្នុងចិត្តឬ?

366 24 0
                                    

តើខ្លួនសម្រេចចិត្តខុសឬក៏ត្រូវអត់នេះ? មើលទៅតួឯកប្រុសម្នាក់នោះប្លែកខ្លាំងណាស់គេធ្វើខ្លួនខុសពីលំនាំសាច់រឿងដើមក្នុងភាគមួយចំនួនតែម្ដងហើយ។ ហេតុអីវគ្គមួយចំនួនត្រូវធ្លាក់មកលើខ្លួនទៅវិញទាំងដែលតួឯកស្រីបង្ហាញខ្លួនអោយច្រងោរៗទៅហើយសាច់រឿងកំពុងជួបនៅបញ្ហាឬក៏យ៉ាងម៉េច?

អ្នកគ្រប់គ្នាក្រោយពីឃើញសិស្សច្បងដ៏មហាចិត្តដែកដើរឆ្ពោះមកក្នុងចំណោមហ្វូងមនុស្សអ៊ូអរទាំងបញ្ចេញស្នាមញញឹមបែបស្រាលលើផ្ទៃមុខមិនទាំងដែលធ្លាប់បានឃើញពីមុនមកបានម្ដង ម្នាក់ៗអង្គុយបើកភ្នែកបាញ់ទៅមើលដោយភាពនឹកស្មានមិនដល់ហើយក៏ភ្ញាក់ផ្អើលណាស់ដែរ។ ពេលនេះផែនដីកំពុងក្រឡាប់ចក្រឬក៏មេឃប្ដូរពណ៌?

នាយកម្លោះមានដំណែងជាតួឯកប្រុសដែលជាទីចាប់អារម្មណ៍ទាក់ទាញមនុស្សគ្រប់គ្នាអោយកើតមានការងើយឆ្ងល់និងភាពច្របូលច្របល់ក្នុងចិត្ត។ ពេលដើរមកដល់កៅអីaudienceដែលមានជីនកំពុងអង្គុយបើកភ្នែកភ្លឹសៗសម្លឹងមើលទៅនាយទាំងមិនយល់ស្ថានការនិងពាក្យដែលបានលឺ។

“សួស្ដី!” យ៉ូនហ្គី ហើបមាត់និយាយទាំងបញ្ចេញនៅស្នាមញញឹមដាក់ជីនបន្ដិចដោយមិនភ្លេចដៀងកែវភ្នែកមើលទៅអ្នកម្ខាងដែលស្ថិតក្រោមការវិភាគរបស់អ្នកគ្រប់គ្នាគិតទៅលើមនុស្សពីរនាក់។

“ជេស៊ុន! គាត់កំពុងញញឹមដាក់ឯងហ្ហ៎! ឯងពិតជាសំណាងខ្លាំងណាស់បានគាត់ចាប់អារម្មណ៍ ហិហិ!” នារីម្នាក់និយាយទៅកាន់តួឯកស្រីភ្ជាប់ជាមួយនិងស្នាមញញឹមរីករាយ មើលទៅដូចជាពេញចិត្តណាស់ក្នុងការអោយតួឯកទាំងពីរបានស្រឡាញ់គ្នា ត្បិតតែយ៉ូនហ្គីកំពុងឈរនិយាយទៅកាន់ជីនពិតតែតាមកែវភ្នែកសិស្សច្បងម្នាក់នេះមិនបានបាញ់សម្លឹងមើលមុខជីនឯណា។ តើសាច់រឿងកំពុងដំណើរការទៅតាមទំព័រដើមហើយមែនទេ? អូព្រះអើយបែបនេះច្បាស់ជាមានអ្វីប្លែកមិនខាន ផាកជីមីនប្រាកដជាបានចាប់ផ្ដើមបំពេញនៅបេសសកម្មរបស់គេហើយជិតឈានចូលដល់ការបញ្ចប់តួនាទីក្នុងពេលឆាប់ៗនេះដូចគ្នាដែលហើយមើលទៅនោះ។

“ហឹះហិ! ជេយ៉ុងពួកគេនិយាយពីខ្ញុំឬ?” ជេស៊ុន ញញឹមផ្អែមបែបធ្វើទឹកមុខស្លើរសើចញឹមៗដាក់នាងរួចទើបបន្លឺនិយាយខ្សឹបៗទៅកាន់ជេយ៉ុងដែលអង្គុយក្បែរដៃខ្លួន។ វាពិតជាចម្លែកខ្លាំងណាស់សុខៗស្រាប់តែអ្នកគ្រប់គ្នាចាប់ផ្ដើមប្រធានបទនិយាយពីនាងដោយគ្រាន់នាយម្នាក់នោះញញឹមហើយសម្លឹងមើលមកខាងនាងតែប៉ុណ្ណឹងសោះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now