ភាគទី២១ ; មីនដល់ក្រុមហ៊ុនហើយ!

420 28 0
                                    

មនុស្សគ្រប់គ្នាធ្លាប់តែឃើញឪពុកកូនអ្នកទាំងពីរមិនដែលត្រូវគ្នា ដល់ឥឡូវពេលមកបានឃើញម្ដងធ្វើអោយពួកគេគ្មានភាពភ្ញាក់ផ្អើលក៏មិនកើត។ ចម្លែកដែលទេសុខៗឪពុកកំពូលមនុស្សផ្ដាច់ការនាំកូនប្រុសពៅមានឈ្មោះថាជាមនុស្សឥតបានការមកក្រុមហ៊ុនរបស់គាត់ បើមិនចម្លែកក៏អត់ឆ្ងល់មិនបានដែរណា។

បន្ទាប់ពីអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលនៅរឿងមុននេះអស់មួយសន្ទុះ តែក៏ត្រូវកាត់ផ្ដាច់មកវិញយ៉ាងរហ័សពេលដែលលោកម្ចាស់អាន់ហ្វាដេនីបានបន្លឺសំឡេងឡើងសាជាថ្មីម្ដងទៀត÷

“ហឹម! មីនប៉ាសួរមុននេះ កូនសម្រេចយ៉ាងម៉េចដែរ?” លោកហានជីគូ បែរមកសួរជីមីន។

“អើ..! គឺកូនចង់ទៅក្រុមហ៊ុនជាមួយប៉ាដែរ តែកូនត្រូវទៅរៀននឹង!” ជីមីន ឆ្លើយទៅប៉ាគេទាំងស្ទាក់ស្ទើរ អោយគេទៅក្រុមហ៊ុនជាមួយគាត់យ៉ាងម៉េចបើព្រឹកនិងមិនមែនជាថ្ងៃសម្រាកពីការសិក្សារបស់គេឯណា  បើទៅមានតែម្យ៉ាងគឺគេត្រូវខានរៀននិងឯង តែថាប៉ាគេដូចជាខ្វះថ្ងៃបបួលបានមកបបួលគេទៅក្រុមហ៊ុនគាត់ចំថ្ងៃនេះ។

“ប៉ាបានដាក់ច្បាប់អោយកូនមួយថ្ងៃរួចហើយ!” គាត់ប្រាប់ទៅជីមីនស្របពេលគាត់លើកទឹកមកផឹកបន្ដិច។

“ហាស៎? ប៉ា..ប៉ាដាក់ច្បាប់អោតខ្ញុំតាំងពីពេលណា?” ជីមីន សួរទៅប៉ាគេទាំងភ្ញាក់ផ្អើល ស្អីគេប៉ាគេបានដាក់ច្បាប់ខានអោយគេតាំងពីកាលមក បើគេឃើញគាត់អង្គុយទីនេះលឹងជិតមួយព្រឹកទៅហើយនឹងឬក៏គាត់មានយុទ្ធសិល្ប៏ចេះកំបាំងខ្លួនបានឮតែគេនិយាយថាត្រូវរៀនគាត់ក៏ប្រាប់មកគេវិញមិនទាំងផុតមួយនាទីបានស្រួលផង។

“មិនសំខាន់ថាប៉ាដាក់ច្បាប់ខានអោយកូនពីពេលណាទេ ប៉ុន្តែតែពេលនេះសម្រេចថាកូនទៅក្រុមហ៊ុនជាមួយប៉ាហើយត្រូវទេ?” លោកហានជីគូ ឆ្លើយនិងជីមីនរួចគាត់ក៏សួរត្បកទៅជីមីនវិញ។

“បាទប៉ា!” ជីមីន ឆ្លើយនិងប៉ាគេទាំងញញឹមស្ញេញដាក់គាត់លែងសួរដេញដោលអ្នកជាប៉ាបន្ដ មនុស្សកំពុងតែខ្ជិលទៅរៀនស្រាប់ផង បើបានប៉ាដាក់ច្បាប់អោយចឹងទៀតគេអរសឹងស្លាប់ទៅហើយ។(ទៅសាលាដេកតែរហូតសោះ ធ្វើឯងអីណាខ្ជិលទៅរៀន)

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now