ភាគទី៤២ ; គេកំពុងដាក់បញ្ជាយើង?

351 23 0
                                    

តើការងារឬរបស់អ្វីមួយដែលយើងមិនចង់និងមិនមានចិត្តធ្វើចូលយើងកុំបាច់ធ្វើវាអីនាំតែស្មុគស្មាញមានសម្ពាធលើខ្លួនឯងនោះទេ។ តែប្រសិនជាអ្វីមួយដែលយើងកំពុងធ្វើហើយដោយការពេញចិត្តពីខ្លួនយើងផ្ទាល់នោះចូលយើងធ្វើការងារទាំងអស់នោះចុះ ពីព្រោះនោះជាអ្វីដែលយើងស្រឡាញ់និងចូលចិត្តគ្មានការបង្ខំឬការដាក់សម្ពាធពីអ្នកណាម្នាក់នោះឡើយ។

ក្រឡេកមកចាប់អារម្មណ៍នៅក្នុងក្រុមហ៊ុនដ៏ធំជាងគេដែលជារបស់ម្ចាស់កម្មសិទ្ធិផ្ដាច់មុខនៃត្រកូលអាន់ហ្វាដេនី។ នៅក្នុងបន្ទប់មួយពោរពេញទៅដោយភាពស្ងាត់ច្រងំពីសំណាក់ម្ចាស់បន្ទប់ដែលកំពុងអង្គុយពិនិត្យឯកសារតាមទម្លាប់ជាប្រចាំថ្ងៃ។ មួយសន្ទុះសម្លេងនៃការគោះទ្វារពីអ្នកខាងក្រៅក៏បានបន្លឺឡើងកាត់ផ្ដាច់ដាស់អារម្មណ៍អោយអ្នកដែលឈ្ងោកមុខនិងការងារបង្វែរទៅមើលភ្លែតមុនចាប់ស្ដីអនុញ្ញាត÷

+តុកតុក!~តុកតុក!

“ចូលមក!” ទទួលបានការអនុញ្ញាតអ្នកនៅខាងក្រៅមិនចាំយូរក៏បើកទ្វារដើរចូលមកដោយមានឯកសារនៅក្នុងដៃមកជាមួយដើរឆ្ពោះមកកាន់តុធ្វើការរបស់ចៅហ្វាយ។

“លោកអគ្គនាយកនេះជាឯកសារដែលត្រូវសញ្ញេបាទ!” មិនអោយខាតពេលយូរស្របនិងសម្ដីនាយជេប៊ុមក៏បានដាក់ឯកសារការងារនៅលើតុ។

“មានអ្វីទៀតទេ?” សួរទាំងភ្នែកផ្ដោតទៅលើឯកសារក្នុងដៃដែលនាយជាជំនិតយកមកអោយត្រួតពិនិត្យមិញនេះយ៉ាងហ្មត់ចត់។

“បាទ! គឺនៅពេលល្ងាចម៉ោង៤លោកអគ្គនាយកត្រូវជួបជាមួយអតិថិជនមហាសេដ្ឋីមកពីខេត្តBusan!” ជេប៊ុម ក៏ចាប់ប្រាប់តាមតួនាទីដែលជាកាលវិភាគបានកំណត់ទុក។ មែនហើយនាយមិនត្រឹមជាជំនិតលោកម្ចាស់ហានជីគូប៉ុណ្ណោះទេ តែក៏ជាលេខាម្នាក់ផងដែរ។ ដឹងស្រាប់ពីអត្តចរិកច្បាស់ម្ចាស់ក្រុមហ៊ុនបុរសវ័យពាក់កណ្ដាលម្នាក់នេះក្រៅពីមានភាពម៉ឺងម៉ាត់ ផ្ដាច់ការ ស្ងៀមសា្ងត់ លើសពីនេះគាត់ក៏មិនចូលចិត្តទៅលើមនុស្សណាដែលមានភាពរញ៉េរញៃច្រើននោះដែរ។ ហេតុនេះទើបបន្ទុកជាលេខាដើរតួនាទីដ៏សំខាន់ត្រូវធ្លាក់មកលើជេប៊ុមមនុស្សជំនិតរបស់គាត់ម្នាក់នេះដូច្នេះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now