ភាគទី១៥ ; ពួកអញមិនមែនឆ្កែទេអាគុក!

456 30 0
                                    

ការចង់ធ្វើអ្វីមួយអោយបានសម្រេច ប៉ុន្តែវាបែរជាមិនបានសម្រេចទៅវិញ ពីព្រោះមនុស្សដែលខ្ញុំបានដាក់គោលដៅ ពួកគាត់មិននៅក្នុងភូមិគ្រឹះនោះទេ។ បែបនេះផែនការរបស់ខ្ញុំក៏ត្រូវរលាយទៅតាមនឹងដូចគ្នា នេះហើយដែលខ្ញុំគិតថាគោលដៅរបស់ខ្ញុំត្រូវបានបរាជ័យដូច្នេះតាំងពីការចាប់ផ្ដើមក្បាលដំបូង។

ងាកមកជីមីនឯណេះវិញក្រោយពីឃើញវ័យចំណាស់បានទៅសម្រាកហើយគេក៏ប្រញាប់ទាញកន្សែងពីក្នុងទូរទៅងូតទឹកដូចគ្នាព្រោះម៉ោងកាន់តែកៀកៗហើយ បើនៅយូរជាងនេះទៀតគេយឺតម៉ោងជាងនេះជាមិនខាននោះទេ។

ប្រើរយៈពេលអស់១៥នាទីជីមីនក៏ចេញពីបន្ទប់ទឹកមកវិញទាំងស្លៀកពាក់ឯកសណ្ឋានសិស្សរួចជាស្រេច បើនិយាយពីម៉ូតសក់វិញទម្លាក់ទៅម្ខាងលឹងឡយថែមទាំងមានក្រណាត់ខ្មៅចងត្រង់ថ្ងាស់គេទៀតផង។

+បញ្ជាក់ : របៀបថាចងក្រណាត់រុំថ្ងាស់ហើយទម្លាក់សក់លើក្រណាត់បែបនឹង។

ពេលរៀបចំខ្លួននិងសម្ភារៈសិក្សារួចរាល់ហើយ គេក៏ដើរចុះមកជាន់ខាងក្រោមរួចគេក៏បន្ដដើរទៅតុអាហារដែលមានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ល្អម្ហូបអាហារត្រៀមត្រាលឹងពេញតុ។

+តុអាហារ!!

ពេលមកដល់តុអាហារហើយ ជីមីនយកកាតាបដាក់ពាក់ខាងក្រោយកៅអីរួចទើបគេដាក់ខ្លួនចូលអង្គុយតាមក្រោយ ពេលនោះគេខំងាកឆ្វេងងាកស្ដាំទាំងចងចិញ្ចើមចូលគ្នា ទើបគេបែរទៅសួរអ្នកបម្រើម្នាក់ដែលកំពុងតែដួសបាយដាក់ចានអោយគេ។

“បងស្រី! តើប៉ាម៉ាក់និងបងប្រុសខ្ញុំ ពួកគាត់មិនទាន់ចុះមកពិសារបាយទៀតឬ?” ជីមីន សួរទៅកាន់អ្នកបម្រើស្រីម្នាក់ដែលនាងកំពុងតែឈរដួសបាយដាក់ចានអោយគេនៅជ្រុងម្ខាង។

“ចា៎..ចាស៎! អ្នកប្រុសតូចពួកគាត់ពិសាររួចរាល់ហើយ ពួកគាត់ទើបតែចេញទៅខាងក្រៅមុននេះបន្ដិច!”

ណាស៉ី សារ៉ាត់ ជាអ្នកបម្រើនៅក្នុងផ្ទះនេះយូរមកហើយ កាលបើឮអ្នកប្រុសតូចក្នុងគ្រួសារមួយនេះសួរមកគេអញ្ចឹង គេស្ទើរតែធ្វើអ្វីមិនត្រូវទល់តែសោះទើបនាងតបទាំងរដាក់រដុបបែបនេះ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now