ភាគទី១១ ; ហ្គេមនឹងចាប់ផ្ដើម!

467 29 0
                                    

តើប្រលោមលោកនិងភពពិតរបស់មនុស្សមានលក្ខណៈខុសគ្នាត្រង់ណា? ទាំងតួអង្គទាំងសកម្មភាពពិតទេដែលដូចគ្នា? តើអ្នកមានគំនិតពិតជាចង់ចូលទៅរស់នៅក្នុងជីវិតបែបប្រលោមលោកដែលឬអត់?

ពេលពិភាក្សាការងាររួចរាល់ហើយលោកអេជេនណឺក៏លាដៃគូរសហការរកស៉ីដើម្បីត្រឡប់ទៅប្រទេសបារាំងវិញ។ គាត់មិនបាននៅសម្រាកនៅប្រទេសកូរ៉េខាងត្បូងក្នុងទីក្រុងSeoulនៅទីនេះមួយយប់នោះទេព្រោះគាត់ត្រូវប្រញាប់ទៅប្រទេសបារាំងវិញក្នុងពេលយប់នេះដោយសារនៅព្រឹកថ្ងៃស្អែកគាត់ត្រូវចូលរួមប្រជុំជាមួយអ្នកជំនួញល្បីៗពិភាក្សាការងារសំខាន់នៅទីនោះផង។

“បាទអរគុណ! អូនតោះយើង” ក្រោយពីនិយាយលាទៅលោកកាងអ៉ីរួចគាត់បែរមកហៅអ្នកជាភរិយាម្ដងដើម្បីត្រឡប់ទៅវិញស្របពេលគាត់ក្រោកឈរដើរបោះជំហានបានបីបួនជំហានទៅហើយ តែគាត់ដូចមិនឃើញអ្នកជាភរិយាដើរមកតាមខ្លួនសោះ ទើបបែរទៅមើលឃើញថាភរិយាកំពុងតែអង្គុយសម្លឹងមើលទៅអ្នកស្រីអ៉ីលីមិនព្រិចភ្នែកទៅវិញ។

“អូន? អូន?” លោកអេជេនណឺ ឈរហៅទៅអ្នកជាភរិយាទាំងជ្រួញចិញ្ចើម។

“ចា..ចាស៎? បងមានអ្វីឬ?” អ្នកស្រីសូណឺជី ឆ្លើយតបទៅកាន់ស្វាមីគាត់ទាំងម៉ីងម៉ាំង។

“អូនមិនចង់ទៅវិញទេ ទើបមិនឮបងហៅ?” អ្នកជាស្វាមី ចោទសួរទៅកាន់ភរិយាទាំងលើកចិញ្ចើមម្ខាង។

“ទៅ! ទៅតើបង” អ្នកស្រីសូណឺជី ឮចឹងគាត់ប្រញាប់ឆ្លើយយ៉ាងលឿនមុននឹងក្រោកឈរលាលោកកាងអ៉ីដោយមិនភ្លេចបែរទៅសម្លឹងមើលអ្នកស្រីអ៉ីលីនោះឡើយ ទើបរហ័សដើរទៅរកអ្នកជាស្វាមីដែលកំពុងតែឈរចាំខ្លួននោះ។

“ហឹម! លាហើយលោកកាងអ៉ី! លាហើយអ្នកស្រីអ៉ីលី!" ពេលភរិយាដើរមកដល់ខ្លួនលោកអេជេនណឺក្រហឹមដើមករបន្ដិចមុននឹងនិយាយលាទៅអ្នកម្ខាងម្ដងទៀតភ្ជាប់ដោយស្នាមញញឹមនៅលើផ្ទៃមុខ។

“បាទ / ចាស៎” លោកកាងអ៉ីនិងភរិយាងើបឈរមុនស្រដីឆ្លើយព្រមគ្នាដោយញញឹមទៅកាន់អ្នកម្ខាងវិញដូចគ្នា។

លោកអេជេនណឺងក់ក្បាលជំនួសអោយការឆ្លើយតបទៅវិញដោយភ្ជាប់នៅស្នាមញញឹមមុននឹងបណ្ដើរប្រពន្ធចាកចេញពីកន្លែងនេះទៅ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now