ភាគទី៥១ ; ហៅយើងថាអ្នកប្រុស!

400 43 0
                                    

ពាក្យបន្ថែមភាគនេះគ្មានទេ មានតែពាក្យស្នើសុំបែបជូនពរ ។ សូមអោយអ្នកទាំងអស់អានរឿងរបស់ខ្ញុំហើយនឹកឃើញដល់រូបភាពវែងអន្លាយជ្រៅគប់ពពក។ ហិហិ! និយាយលេង សូមអានដោយស្នាមញញឹមប្រកបដោយភាពរីករាយ។

ពេលត្រឡប់មកដល់ភូមិគ្រឹះវិញផ្ទៃមេឃក៏ចាប់ងងឹតស្រាងៗទៅហើយ អាចថាម៉ោង៥ល្ងាចអីនឹង។ លោកម្ចាស់ហានជីគូដើរបោះជំហានចូលមកក្នុងភូមិគ្រឹះទាំងមានក្មេងតូចដើរតោងជាយអាវពីក្រោយត្រុកៗនិយាយពីថាដូចកូនក្មេង។

តើចម្លែកអត់?? ចេញពីដើរលេងថាមកភូមិគ្រឹះវិញតាំងពីរសៀលថ្ងៃត្រង់ចុងបញ្ចប់មកដល់លឹងចូលក្បាលល្ងាច។ មូលហេតុមកពីគាត់រវល់ជូនអាល្អិតទៅខ្លឹបតៃខ្វាន់ដូមួយកន្លែងនឹងណា។

“អួយ៎....ៗ ម៉ាក់បានហើយកូនឈឺ!” ពេលចូលមកដល់ខាងក្នុងភ្លេមសម្លេងគ្រល័រពាក្យត្អូញត្អែរបន្លឺឡើងពេញទាំងភូមិគ្រឹះ។ លោកម្ចាស់ហានជីគូនិងអាល្អិតកូនក្មេងចាប់សម្លឹងមើលមុខគ្នាបែបឆ្ងល់ ទើបអ្នកជាប៉ាព្រមងាកទៅមើលតាមប្រភពសម្លេងដែលចេញពីបន្ទប់ទទួលភ្ញៀវ÷

“អូនកំពុងធ្វើស្អី! ហេតុអ្វីវាយកូនអ៊ីចឹង?” ស្របនឹងសម្ដីលោកម្ចាស់ហានជីគូបោះជំហានញាប់ៗឆ្ពោះទៅរកភរិយាដែលកំពុងឈរកាន់រំពាត់វាយកូនប្រុសច្បងទាំងពីរ ដែលលុតជង្គង់ផ្ទាល់នឹងការ៉ូធ្វើមុខគួរអោយអាណិតនោះ។

“ចុះបងមិនមើលខ្លួនឯង! តើកូនប្រុសរបស់បងនេះគេទៅធ្វើស្អីខ្លះមក បាត់ទៅមួយថ្ងៃមកវិញក៏សភាពដូចសត្វស្រណកធ្លាក់ទឹក!” ត្បកសម្ដីទាំងសម្លក់មុខស្វាមីបន្ដិចទើបបង្វែរក្រសែរភ្នែកកាចឆ្នាស់មកសំឡឹងសម្លក់មុខកូនប្រុសទាំងពីរវិញម្ដងទាំងសង្រ្គឺតចិត្តខ្នាញ់។

“អូនហ្ហា៎...ពួកគេមានរបួសណា៎! ទោះជាពួកគេទៅធ្វើអ្វីមក វាយគ្នាមកពីណាក៏ដោយ អូនគួរតែលាបរបួសអោយកូនជាមុនសិន! តើបានទេ??” ហានជីគូ ងាកកមើលកូនប្រុសច្បងទាំងពីរបន្ដិចទាំងគ្រវីក្បាលហួសចិត្ត មុននបង្វែរទៅនិយាយជាមួយភរិយាបែបអង្វរជួសកូនប្រុស។

“បងស្ងាត់មាត់ទៅ! លាបរបួសអោយពួកគេទៅបានប្រយោជន៍ស្អីខ្លះ អូនសួរនាំច្រើនដងហើយពួកគេមិនទាំងបើកមាត់ប្រាប់អូនមួយម៉ាត់ផង!” សូជីណា បែរសម្លក់មុខស្វាមីដោយកែវភ្នែកកាចគំហកបកត្រឡប់ទៅវិញទាំងម៉ូវ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now