លីអុីន បើកឡានបណ្ដើរលួចសម្លឹងមើលមុខអ្នកដែលនាងត្រូវជូនមកបណ្ដើរ គេអង្គុយស្ងៀម មុខមាំ មិនសូម្បីតែហាមាត់និយាយជាមួយនាង តែពេលនិយាយហើយគឺគួរអោយចង់ធាក់ តែម្ដង
" នាងឃើញ ព័ត៌មានឬនៅ ? "
" ហាស!... " រាងតូចភ្ញាក់ពេលសុខៗគេក៏និយាយឡើង ទាំងមិនអោយដំណឹងជាមុនសោះ
" បើកទូរស័ព្ទហើយចូលប្រពន្ធ័សង្គមរបស់នាងមើលទៅក្មេងតូច "
" ហុចទូរស័ព្ទលោកមក " អាឡាន់នៅស្ងៀម ពេលត្រូវនាងទារទូរស័ព្ទរបស់គេ របស់នាងមានម៉េចក៏មិនប្រើ ប្រុសកម្លោះសម្លឹងមើលនាងដោយមិនទាន់ហុចអោយឡើយ
" លោកល្ងង់ណាស់ បើលោកឃើញទៅហើយ ចាំបាច់ខាតពេលអោយខ្ញុំបើកមើលទៀតធ្វើអី ហុចមក "
" នាងល្អិត... ខ្ញុំចាស់ជាងនាង "
" តែខួរក្បាលខ្ញុំល្អជាងលោក អោយមកនេះ " ដៀលគេបានសម្រេចហើយ រាងតូចក៏លូកដៃទៅទាញមកកាន់ភ្លាម អាឡាន់ មិនហ៊ានប្រកែកព្រោះនាងកំពុងបើកឡាន ទោះឈប់ភ្លើងស្ដុបក៏ដោយ គេមិនទាន់ចង់ប្រថុយជាមួយក្មេងម្នាក់នេះទេ
" ពិតជាដូចគ្នាមែន ពុម្ពតែមួយ ឪនិងកូន "
" កុំរអ៊ូរច្រើន ស្អីនេះ... ? " រាងស្ដើងជ្រួញចិញ្ចើម មិនដឹងថាគេចង់បង្ហាញនាងពីអ្វីរហូត ដល់នាងបានអានអត្ថន័យរួចទើប ស្រីតូចប្ដូរទឹកមុខមួយរំពេច នាងមិនបានស្លុតឬខ្លាចខ្មាសគេប៉ុន្ដែ អ្នកណាដែលហ៊ានធ្វើរឿងថោកទាបបែបនេះដាក់គ្រូសារនាង ពិតណាស់បញ្ហានេះអ្នកម៉ាក់ និង លោកប៉ាជាអ្នកដែលត្រូវប៉ះពាល់ខ្លាំងជាងគេ ស្រីតូចគិតក្នុងចិត្ត
ទឺតៗៗ
" គេចុចសុីផ្លេ ហើយ លីអុីន "
" អឺ.... ដឹងហើយៗ " រាងស្ដើងប្រញាប់ហៅស្មារតី រួចបើកឡានទៅមុខបន្ដ ព្រោះបើនៅយូរនាងអាចត្រូវអ្នកនៅខាងក្រោយចុះមកជេរក៏ថាបាន អាឡាន់ សម្លឹងមើលមុខមាំដែលក្ដាប់ទូរស័ព្ទគេជាប់ដៃយ៉ាងណែន គេស្មានថាឃើញនាងបញ្ចេញរឹកពារអ្វីមួយទៅហើយ មិនស្មានថាលីអុីនស្ងាត់និងគ្រប់គ្រងអារម្មណ៍បានដល់ថ្នាក់នេះ
" នាងកើតអីឬអត់? ទុកអោយខ្ញុំបើកវិញក៏បាន "
" មិនបាច់ទេ ខ្ញុំមិនបានកើតអី គ្រាន់តែចង់ដឹងមុខអាអ្នកដែលនៅពីក្រោយព័ត៌មានចង្រៃនេះ ថាវាជាអ្នកណា " រាងស្ដើងបំភាយចំហាយឃោឃៅពេញ ឡានទំនើប បើសិនជាបានជួបនាងនឹងបំបាក់ដៃវា រួចដេរមាត់វាអោយនិយាយមិនបានមួយជីវិតតែម្ដង ស្រីតូចគិតក្នុងចិត្តទាំងគុំគួន
" បើស្គាល់មុខហើយចង់ធ្វើយ៉ាងម៉េចសម្លាប់ឬ? "
" អោយវាងាប់គឺងាយស្រួលពេកហើយ អោយវារស់គ្មានន័យ ចង់ងាប់ក៏មិនបាន ទើបសាកសមជាមួយមនុស្សប្រភេទនេះ " អាឡាន់ទទួលដឹងពីភាពកំណាចរបស់ក្មេងស្រីវ័យ១៧ឆ្នាំរូបនេះ មើលទៅឈាមរបស់ខូសៀ ខាប់ណាស់នៅក្នុងខ្លួនលីអុីន នាងតូចកំណាចតាំងពីមិនទាន់ចូលប្រឡូកសង្គមទៅហើយ
" គួរអោយខ្លាចជំនួសអ្នកដែលធ្វើ ដល់ហើយ"
" លោកក៏ដូចគ្នា កុំសូម្បីតែគិតចង់មានបំណងអាក្រក់លើគ្រួសាររបស់ខ្ញុំអោយសោះ បើមិនចង់មានបញ្ហា នេះមិនមែនជាការគម្រាម តែវាជាបញ្ជា "
" មានហេតុផលអ្វីដែលខ្ញុំត្រូវស្ដាប់តាមនាង..អុ៎ " ហ្វឺត!! ង៉ោង! បុឹប! អាឡាន់សឹងតែបោកក្បាលទៅហើយ បើគេមិនយកដៃទប់ជាប់នោះទេ ឯរាងស្ដើងវិញមិនបានសូម្បីរង្គើរ លីអុីន ពេលនេះប្រែទឹកមុខទៅជាកំណាច ស្នាមញញឹមបរិសុទ្ធនិងគួរអោយស្រឡាញ់ដែលធ្លាប់មានពីមុនក៏រលាយបាត់ មិនដូចពេលនាងនៅជាមួយឪពុកម្ដាយឡើយ នាងហាក់ដូចជាមនុស្សម្នាក់ទៀត ដែលផ្លាស់ប្ដូរវិញ្ញាណអញ្ចឹង
" ហេតុផលនោះគឺ លោកគ្មានសិទ្ធិដណ្ដើមសមាជិកណាម្នាក់ចេញពីគ្រួសារខ្ញុំនោះទេ ទោះជាពួកគាត់មិនអាចវិលមកដូចដើមវិញក៏ដោយ ក៏គ្មាននរណាម្នាក់អាចយកពួកគាត់បានដូចគ្នា "
" លីអុីន... "
" ចុះទៅ... "
" លីអុីន នាង! "
" លឺប្រាប់ថាអោយចុះទៅទេ " លើកនេះរាងតូចសម្លុតគេសឹងតែហឹងត្រចៀកក្នុងឡានទៅហើយ អាឡាន់គ្មានជម្រើសក៏ទាញកាតាបខ្លួនចុះ មិនមែនគេខ្លាចនាង តែមើលទៅរាងតូចហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ បើទោះជាគេនិយាយអ្វីពេលនេះក៏នាងមិនស្ដាប់ដែរ
" បានៗ... "
" ឈប់!.... រឿងថ្ងៃនេះហាមនិយាយអោយម៉ាក់របស់ខ្ញុំដឹង"
" ក្មេងមានបញ្ហា..អុស៎ " ផាច់!! មួយកំផ្លៀងអនុស្សវរីយ៍ ដែលដៅស្នាមម្រាមដៃជាប់លើថ្ពាល់របស់ អាឡាន់ ធ្វើអោយប្រុសកម្លោះ ខាំធ្មេញមិនអោយប្រៃដៃជើងទៅលើរាងតូចវិញ នាងហ៊ានទះគេ ទាំងដែលពីដើមមកគ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់គេឡើយ
" កុំហៅខ្ញុំបែបនេះទៀត ចេញទៅៗ ... "
" លីអុីន នាងឆ្កួតហើយ អុស៎ " ផាំង! រាងមាំត្រូវរុញមួយទំហឹងចុះពីលើឡាន ដោយដៃតូចទាញទ្វារបិទចំពោះមុខគេឡើងលឺសម្លេង មិនចាំយូរ លីអុីន ក៏បើកឡានចេញទៅវឹង មិនខ្វល់ទេថាអ្នកម្ខាងទៀត ធ្វើបែបណា ហើយទៅជាយ៉ាងណា នាងដឹងត្រឹមតែម្យ៉ាងនាងចង់អោយគេបាត់ពីមុខនាង រហូតទៅ? ស្រីតូចជាន់ហ្គ៊ែ មួយទំហឹង ដោយសារតែលើផ្លូវហាយវេយ៍ ទើបមិនសូវមានឡានច្រើន វាជួយអោយនាងប្រើវេលានេះដើម្បីរំងាប់អារម្មណ៍ខ្លួនឯង តែពាក្យថា ក្មេងមានបញ្ហានោះនៅតែលឺក្បែរត្រចៀកនាងដដែល អត់ទេវាមិនពិតទេ នាងមិនមែនជាក្មេងមានបញ្ហាឡើយ...លីអុីនទន្ទេញក្នុងចិត្តទាំងទឹកមុខច្របូកច្របល់
DU LIEST GERADE
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]
Romantikនាងនិងគេ បានបញ្ចប់ឈ្មោះជាស្វាមីភរិយាស្របច្បាប់ដាច់ស្រេចហើយ រយៈពេល១៧ឆ្នាំមកនេះនាងត្រូវការតែម្យ៉ាងប៉ុណ្ណោះ បើសិនជាគេ មិនអាចប្រគល់បេះដូងនិងក្ដីស្រឡាញ់មកអោយនាងដដែល ជម្រើសចុងក្រោយគឺការដោះលែងខ្លួនឯងអោយមានសេរីភាព ប៉ុណ្ណោះ
[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️](18)
Beginne am Anfang
![[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]](https://img.wattpad.com/cover/345500164-64-k116548.jpg)