[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️(05)

Start from the beginning
                                        

" យ៉ាងម៉េចហើយ ខូសៀ យើងបានដំណឹងថាឯងបាត់ប្រពន្ធតើមែនទេ " មិត្តដែលវ័យស្រករគ្នាចូលមកសួរសុខទុក្ខមិត្តសម្លាញ់ដល់ក្រុមហ៊ុន ពេលដឹងថាអ្នកម្ខាងទៀតជួបទុក្ខ អត់ទេ ពីដំបូងគេមិនប្រាកដចិត្តនោះទេថាវាជាទុក្ខ ឬជារឿងរីករាយ ព្រោះតាមដែលដឹង អ្នកចំពោះមុខមិនធ្លាប់រំលឹកពីភរិយាប៉ុន្មានឡើយ ថែមទាំងបង្ហាញច្បាស់ៗមកកាន់ពួកគេថា ការរៀបការរវាងគេនិងហ្ក្រេស គឺជាកាតព្វកិច្ចសុទ្ធសាធ ប៉ុន្ដែពេលមកឃើញផ្ទាល់បែបនេះ គេបែរជាសមចិត្ត ព្រោះទឹកមុខស្លក់របស់ខូសៀ បង្ហាញថា ការបាត់ខ្លួនរបស់ហ្ក្រេស មានឥទ្ធិពលយ៉ាងណាចំពោះគេ
" ឯងមកដើម្បីបញ្ឈឺយើងតើមែនទេ "
" គួរតែបញ្ឈឺដែរឬ ព្រោះយើងមិនបានរំពឹងទុកថាឯងនឹងឈឺចិត្តផង "
" ឯងចង់ដៀល យើងយ៉ាងណាក៏ដៀលទៅ ដៀលហើយត្រឡប់ទៅវិញបាន យើងចង់ធ្វើការ " ប្រុសចាស់ ធ្វើជាមើលឯកសារទាំងដែលក្នុងចិត្ត លួចសួរខ្លួនឯងក្នុងចិត្តថា តើភរិយាចាកចេញពីគេជារឿងត្រឹមត្រូវហើយតើមែនទេ បើសូម្បីតែមិត្តរបស់គេក៏នៅអាចចាប់បានថាទង្វើរខ្លួនឯងកន្លងមកចំពោះភរិយាវាបែបណា
" យើងអត់មានអ្វីត្រូវដៀលឯងទៀតទេ ព្រោះរឿងពេលនេះឯងសាកសមនឹងទទួលហើយ "
" យើងអាក្រក់ដល់ថ្នាក់នោះផងឬ ? "
" អត់ទេកន្លងមកឯងល្អណាស់ ជាឪពុកដ៏ល្អ ជាស្វាមីដែលផ្ដល់គ្រប់យ៉ាងដល់ប្រពន្ធ មិនធ្លាប់ក្បត់ចិត្ត មើលងាយ ឬធ្វើបាបរាងកាយរបស់ហ្ក្រេស ប៉ុន្ដែឯងបរាជ័យក្នុងការធ្វើជាដៃគូរជីវិតដ៏ល្អហើយ ខូសៀ " ស្ទេវ ប្រាប់ទៅកាន់មិត្តភក្ដិដោយសម្លេងរាបស្មើរ និង ច្បាស់ៗ ព្រោះគេចង់អោយអ្នកម្ខាងទៀតរៀនគិតឡើងវិញថា ជីវិតគូរកន្លងមករបស់ខ្លួនវាដាក់សម្ពាធដល់ ភរិយាកម្រិតណា សូម្បីតែគេជាអ្នកក្រៅក៏អាចមើលដឹងដែរ
" មើលទៅយើងពិតជាសាកសមនឹងទទួលរឿងនេះដូចឯងថាមែន "
" បើអោយយើងរើសរវាងស្វាមីដូចជាឯង និង ស្វាមីដូចជា គ្រូស៍សេន យើងសុខចិត្តយកអាចង្រៃនោះល្អជាង ព្រោះ នៅជាមួយបីសាចឈាមត្រជាក់វាល្អជាង យើងមិនអាចទ្រាំរស់នៅជាមួយទេវបុត្រដែលគ្មានបេះដូងដូចជាឯងបានទេ " ស្ទេវយក ខូសៀទៅប្រៀបធៀបជាមួយម៉ាហ្វៀកំណាចម្នាក់ដែល ជាមិត្តរួមជំនួញជាមួយពួកគេដែរ ទាស់ត្រង់អ្នកខាងនោះចិត្ត ដាច់សាហាវ ឆ្កួតឈាម ប៉ុន្ដែសម្រាប់ស្ទេវ យ៉ាងហោចណាស់ គ្រូស៍សេន អាចផ្ដល់សេចក្ដីសុខ និងស្នាមញញឹមអោយភរិយាបាន ច្រើនជាអ្វីដែលខូសៀ អាចផ្ដល់អោយហ្ក្រេសដែរ
" អរគុណដែលជួយប្រាប់យើង ចេញទៅបានហើយ យើងចង់សម្រាកបន្ដិច "
" និយាយចំចំណុចធ្វើជាដេញ យើងមិនបានមករកឯងដោយដៃទទេរឡើយ ហ្ក្រេស ទៅជួបពេទ្យផ្លូវចិត្តមុននឹងនាងបាត់ខ្លួន មិនត្រូវទេ មុននឹងនាងរត់គេចពីឯង ត្រូវជាង"
" ឯងនិយាយរឿងអី? " ខូសៀទម្លាក់ប៊ិចចុះ រួចដើរទៅរកមិត្តភក្ដិ គេស្ដាប់មិនច្រឡំទេមែនទេ ភរិយារបស់គេទៅរកពេទ្យផ្លូវចិត្ត រឿងនេះគេមិនធ្លាប់ដឹងពីមុនឡើយ
" មើលទៅឯងប្រហែលជាដឹងការពិត ទាល់តែពេលប្រពន្ធឯងប្រែទៅជាឆ្កួតហើយណាសម្លាញ់ អុស៎..." ផាច់!! មួយកណ្ដាប់ដៃរបស់ប្រុសចាស់នៅតែអាចធ្វើអោយអ្នកម្ខាងទៀតបង់ជំហរបាន ស្ទេវ ញោចចុងមាត់ញញឹមឌឺ គេមិនបានខឹង តែសមចិត្តច្រើនជាង ព្រោះមើលទៅ ខូសៀ ចាប់ផ្ដើមចេះយល់ពីអត្ថន័យពាក្យថាប្ដីប្រពន្ធខ្លះៗហើយ
" ឯងគ្មានសិទ្ធិនិយាយបែបនេះដាក់ប្រពន្ធយើងនោះទេ "
" គួរអោយស្ដាយដែលហ្ក្រេស មិនអាចមកលឺ និងឃើញទង្វើររបស់ឯងថ្ងៃនេះបានទេ ខូសៀ ឯងមិនយល់ថាមកបារម្ភពេលនេះវាហួសពេលពេកទេឬ "
" អោយព័ត៌មានមកយើង ឯងដឹងស្អីខ្លះ " ខូសៀមិនខ្វល់ពីការឌឺដងរបស់អ្នកម្ខាងទៀតឡើយ ព្រោះគេដឹងថា ស្ទេវ គ្រាន់តែចង់បញ្ឈឺគេ អ្នកម្ខាងទៀតគ្មានបំណងអាក្រក់នោះទេ អ្វីដែលគេចង់បានពេលនេះគឺ តើកន្លងមកមានរឿងអ្វីខ្លះដែលគេមិនធ្លាប់ដឹងពីខ្លួនរបស់ហ្ក្រេស
" ឯងគម្រាមយើងឬសុំពីយើង "
" ឈប់ញ៉ោះកំហឹងរបស់យើងបានហើយ ស្ទេវ "
" ឯងគួរតែដោះលែងនាងទៅ លើកនេះយើងនិយាយពិតប្រាកដ " ទឹកមុខច្បាស់លាស់របស់មិត្តភក្ដិ បង្ហាញអោយដឹងថា សូម្បីតែគេ ក៏មិននៅឈរខាងខ្លួននោះដែរ ស្ទេវលើកទូរស័ព្ទដើម្បីផ្ញើរព័ត៌មានជម្ងឺរបស់ហ្ក្រេស ដែលខ្លួនទទួលបាន អោយទៅមិត្តភក្ដិ មិនចម្លែកទេដែលគេមានរឿងទាំងអស់នេះ ព្រោះថាគ្រូពេទ្យដែលហ្ក្រេសព្យាបាលគឺជាមិត្តសម័យរៀនរបស់គេ វាអាចថាចៃដន្យឬវាសនា ដែលអោយគេដឹងថា មិត្តសម្លាញ់របស់គេចំពោះមុខ មិនសាកសមនឹងការទទួលបានឱកាសនោះទេ
" វាជារឿងគ្រួសារយើង "
" ឯងមិនសាកសមហៅខ្លួនឯងថាជាគ្រួសារទេ ព្រោះដល់ថ្នាក់ប្រពន្ធមានជម្ងឺបាក់ទឹកចិត្តដំណាក់កាលធ្ងន់ធ្ងរ ឯងនៅមិនដឹងពីនាងផង "
" ទោះយើងអាក្រក់ថ្នាក់ណា រឿងនេះទុកអោយហ្ក្រេសជាអ្នកសម្រេច ឯងកុំចូលហួសព្រំដែនពេកអី " ខូសៀ នៅតែមិនព្រមចាញ់ ទោះជាពាក្យរបស់ស្ទេវ សុទ្ធតែត្រូវទាំងអស់ក៏ដោយ នេះហើយជាធាតុពិតរបស់គេ គេសម្លាប់ហ្ក្រេសដោយប្រយោល គេបំផ្លាញនាងដោយភាពស្ងប់ស្ងាត់ ដោយមិនចាំបាច់សូម្បីតែមានអាវុទ្ធក្នុងដៃ
" យ៉ាងហោចណាស់យើងក៏ធ្លាប់អាណិតស្រឡាញ់នាង
ពីមុនមក "
" ប្រពន្ធឯងទើបតែស្លាប់ មិនដល់៣ឆ្នាំទេ គោរពនាងផង កុំគិតចង់មកលូកដៃចូលរឿងគ្រួសារយើង "
" យើងលែងមានអារម្មណ៍ចំពោះហ្ក្រេសយូរហើយ ឯងក៏ដឹង យើងគ្រាន់តែអាណិតនាងដែលត្រូវចំណាយពេលពាក់កណ្ដាលជីវិតជាមួយមនុស្សដូចជាឯង " ស្ទេវនិយាយចេញពីចិត្ត ព្រោះគេមិនមែនជាខូសៀឡើយ គេស្រឡាញ់ភរិយា ទោះនាងមិនមែនជាស្នេហ៍ដំបូង តែក្នុងចិត្តគេ នាងជាមនុស្សស្រីចុងក្រោយ បុរសស្រករគ្នា សម្លឹងមុខគ្នាទៅវិញទៅមក ដោយក្រសែរភ្នែករឹងកំព្រឹស មុននឹង ស្ទេវ ជាអ្នកដើរចេញទៅ គេលែងចង់និយាយជាមួយអ្នកម្ខាងទៀតហើយ ទោះនិយាយដល់ស្លាប់ក៏មនុស្សដូចខូសៀ មិនចេះភ្ញាក់រលឹកដែរ កាន់តែស្ដាប់កាន់តែអាណិតហ្ក្រេស លើសដើម ចំណែកខូសៀ វិញ បានត្រឹមទម្លាក់ខ្លួនចុះទាំងបង់ជំហរ ទៅលើសាឡុង ភាពខ្លាំងមុននេះគ្រាន់តែជារនាំងបាំងភាពទន់ខ្សោយរបស់គេប៉ុណ្ណោះ ព្រោះពាក្យមួយម៉ាត់ៗចេញពីមាត់ ស្ទេវ មិនខុសពីដាវឥតស្រមោលដែលហក់មកចាក់គេទាំងរស់នោះឡើយ

[ តោះអូនសម្លាញ់ពួកយើងរៀបការម្ដងទៀត/ Darling Let's Remarried ❤️]Where stories live. Discover now