ភាគបញ្ចប់: បងសូមផ្សងជួបអូនគ្រប់ៗជាតិ ទោះបីជាមិនបានជាគូក៏ដោយ🕊

1.7K 99 23
                                        

នាពេលព្រឹក!!
ខ្យល់ត្រជាក់រហុឹមត្រសៀលមកប៉ះចុងដៃ។ ថេយ៉ុងទម្លាក់ដៃចុះពីមាត់បង្អួច ដកភ្នែកចេញពីទេសភាពដ៏ស្រស់ត្រកាល ដែលកំពុងតែអួតសម្រស់ក្រោយវីឡា។ គេបែរទៅមើលជីមីនបុរសដែលមានស្នាមញញឹមដ៏កក់ក្តៅដែលកំពុងញញឹមមករកគេរួចជីមីនពោលពាក្យយ៉ាងស្រទន់៖
« ទឹករៀបចំរួចហើយ ភរិយារបស់បង » ថេយ៉ុងលេចស្នាមញញឹមឡើង ដើរមកក្បែរជីមីនទើបពោល៖
« អរគុណលោកប្តី » ពីមួយថ្ងៃទៅមួយថ្ងៃគេយល់ថាគេកាន់តែខ្វះបុរសម្នាក់នេះលែងបាន។ ជីមីនគឺជាអ្វីគ្រប់យ៉ាងសម្រាប់គេ។
រាងកាយតូចល្អិតសាច់សរម៉ដ្ឋ ទោះបីជាមានជំងឺរុំព័ទ្ធក៏ដោយ ក៏មិនអាចបិទបាំងភាពស្រស់ស្អាតថេយ៉ុងបានឡើយ។ ថេយ៉ុងទម្លាក់ខ្លួនថ្នមៗក្នុងអាងទឹកដែលមានស្រទាប់ផ្កាកុលាបក្រហមក្នុងទឹក។ ក្លិនក្រអូបប្រហើរនៃទានក្រអូបធ្វើអោយថេយ៉ុងមានអារម្មណ៍ល្អជាខ្លាំង។ ជីមីនពិតជាយកចិត្តទុកដាក់លើចំណង់ចំណូលចិត្តរបស់គេខ្លាំងណាស់។ រវល់តែបិទភ្នែកពណ្តែតអារម្មណ៍ថេយ៉ុងមិនបានចាប់ភ្លឹកពីវត្តមានបុរសជាទីស្រលាញ់ដែលកំពុងតែដើរចូលមក។ បាតដៃធំៗកំពុងតែលូកមកស្ទាបបបោលអង្អែលលើខ្នងដែលរលោងនោះថ្នមៗ ខ្លាចថាធ្ងន់ដៃនឹងធ្វើអោយសំណព្វចិត្តអាចឈឺសាច់បាន។
« ហឹមជីមីន? » ថេយ៉ុងភ្ញាក់ព្រឺតចាប់ដៃជីមីន។
« ចាំបងងូតទឹកអោយ » សម្តីដ៏ស្រទន់របស់គេពិតជាមិនអាចអោយថេយ៉ុងបដិសេដបានឡើយ។ ជីមីនក៏បានធ្វើតាមសម្តីរបស់ខ្លួន គឺងូតទឹកអោយថេយ៉ុង។
« សក់របស់អូន » ជីមីនភ្ញាក់ផ្អើល ពេលដែលឃើញសក់ថេយ៉ុងជ្រុះពេញដៃរបស់គេ ទាំងដែលគេកក់សក់អោយថេយ៉ុងថ្នមៗសោះ។ ថេយ៉ុងស្ងាត់មាត់ព្រោះគេបានដឹងច្បាស់ពីស្ថានភាពសក់របស់គេ ពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែជ្រុះច្រើនទៅៗ។ ជីមីនហាក់មិនអស់ចិត្តសោះកាលដែលឃើញសក់ថេយ៉ុងជ្រុះច្រើនបែបនេះ ទើបចង់នាំថេយ៉ុងទៅពេទ្យទាំងព្រឹក តែថេយ៉ុងប្រាប់ថាគេមិនអីឡើយ។
*****
តំណក់ទឹកតូចៗបាច់សាចទៅលើដើមផ្កា ដែលកំពុងតែលូតលាស់ចេញពន្លកតិចៗ។ ជីមីនឈរស្រោចផ្កា ដោយមានថេយ៉ុងឈរក្បែរ មើលផ្កាទាំងនោះទាំងសប្បាយចិត្ត។
« ផ្កាស្អាតណាស់ តែចាញ់សម្រស់ភរិយាបង »
« អូនជាមនុស្សប្រុសប្រដូចទៅនឹងផ្កាបានយ៉ាងម៉េចទៅ? »
« អ្នកណាថាមនុស្សប្រុសមិនអាចស្អាតជាងផ្កាបានទៅ? » ជីមីនថារួចក៏ច្បិចថ្ពាល់ប្រពន្ធ៖
« ផ្កាស្អាតយ៉ាងក៏គង់តែរុះរោយ មនុស្សក៏ដូចគ្នា »
« តែអូននៅតែស្រស់ស្អាតគ្មានប្រែ ក្នុងក្រសែរភ្នែកបង »
« សម្តីផ្ហែមពេកហើយ »
« សម្រាប់តែអូនម្នាក់គត់ » ថេយ៉ុងអៀននឹងសម្តីប្តីណាស់ គ្រប់ពេលនៅក្បែរប្រុសម្នាក់នេះ គ្មានពេលណាដែលថាជីមីនមិនសសើរគេថាស្អាតនោះទេ។
កែវភ្នែកសោកសៅមួយគូកំពុងតែមើលមកគេទាំងពីរដោយការសោកស្តាយ។ ជុងហ្គុកឈរមើលពួកគេពីចម្ងាយ ហើយបានត្រឹមតែបន្ទោសខ្លួនឯង ដែលធ្វើអោយបាត់បង់របស់ដ៏មានតម្លៃចេញពីដៃ។ មើលទៅជីមីននឹងថេយ៉ុងផ្ហែមល្ហែមនឹងគ្នាណាស់ នៅជាមួយជីមីនថេយ៉ុងនឹងមានតែក្តីសុខ ផ្ទុយពីនៅជាមួយគេ។ ជុងហ្គុកឡើងឡានរួចបើកចេញទៅ ទីបំផុត ចុងក្រោយ មនុស្សដូចជាគេ ក៏ត្រូវរស់នៅម្នាក់ឯង។ រស់នៅជាមួយនឹងភាពសោកស្តាយ។ សោកស្តាយដែលមិនបានមើលថែថេយ៉ុងអោយអស់ពីសម្ថតភាព សោកស្តាយដែលមិនបានស្រលាញ់ថេយ៉ុងអោយអស់ពីចិត្ត។
គ្រប់យ៉ាង...
បានត្រឹមតែសោកស្តាយ...
*****
ឡានចតយ៉ាងមានរបៀប បន្ទាប់ពីធ្វើដំណើរមកដល់គោលដៅដែលបានកំណត់។ ជុងហ្គុកមានអារម្មណ៍ប្លែកពេលដែលចូលមកក្នុងផ្ទះ គេបានសម្លឹងរកមើលរីន តែដូចជាមិនបានឃើញនាងសោះ។ បន្ទាប់មកគេក៏បានទៅរកម្តាយ។ ជុងហ្គុកបើកទ្វារថ្នមៗ ពេលឃើញម្តាយ ដេកដួលក្បែរជើងគ្រែ ទឹកមុខស្លេកស្លាំងជាខ្លាំង។
« ម៉ាក់ » ជុងហ្គុកស្រឡាំងកាំង គេស្ទុះត្រកងម្តាយឡើង។ តាមមើលសភាពអ្នកស្រីចន គឺព្រោះតែមិនបានផឹកទឹកនឹងអាហារ ពីថ្ងៃទៅហើយ តាំងពីជុងហ្គុកចេញទៅម្ល៉េះ។ ព្រោះថាពេលជុងហ្គុកទៅបាត់ រីនក៏ចេញពីផ្ទះដូចគ្នាដោយទុកអោយអ្នកស្រីចននៅម្នាក់ឯង។ ជីវីតបន្ទាប់ពីគ្មានថេយ៉ុង គឺគេត្រូវមើលថែម្តាយដែលពិការនេះឯង។
*****
ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពថេយ៉ុងកាន់តែទ្រុមទ្រោម ឯសក់ក៏កាន់តែជ្រុះច្រើនទៅៗ។ ទើបថេយ៉ុងសម្រេចចិត្តថា នឹងកោវាចេញ។ ជីមីនមិនដាច់ចិត្តទាល់តែសោះ ក្នុងការកោសក់អោយប្រពន្ធ គេអាណិតប្រពន្ធយ៉ាងខ្លោចចិត្ត ទោះជាទ្រូងស្ទះណែនយ៉ាងណា ក៏ពុំភ្លេចនិយាយលួងលោមប្រពន្ធដែរ។
« ពេលកោរួចសក់អូននឹងដោះសារថ្មី ហើយស្អាតជាងមុន »
« អូនសង្ឃឹនថាអ៊ីចឹងទៅចុះ » ថេយ៉ុងញញឹ មស្ងួតៗបិទភ្នែកចាំជីមីនកោសក់អោយ។ ជីមីនខាំមាត់ កោសក់អោយប្រពន្ធរហូតដល់អស់សក់ ទើបគេកោសក់ខ្លួនឯងចេញម្តង ដោយគ្មានការសោកស្តាយទេ។ ថេយ៉ុងបើកភ្នែកព្រឹមៗ មុខកញ្ចក់ ភ្ញាក់ផ្អើល ពេលឃើញរូបភាពជីមីននៅពីក្រោយ កំពុងតែក្រោយសក់ខ្លួនឯង។
« បងធ្វើឆ្កួតអី ម៉េចក៏ធ្វើចឹង » ថេយ៉ុងហាមឃាត់ តែហួសពេលបាត់ទៅហើយ។ ជីមីនញញឹម ឯថេយ៉ុងកំពុងតែស្រក់ទឹកភ្នែក រួចស្ទុះទៅអោបជីមីន។
« អ្ហឹកៗ »
« អូនយំធ្វើអី? បងអាក្រក់ពេកឬពេលគ្មានសក់? » ថេយ៉ុងគ្រវីក្បាល ទាំងទឹកភ្នែក។
« ឈប់យំទៅណា » ជីមីនប្រើម្រាមដៃមេផ្តិតទឹកភ្នែកអោយថេយ៉ុង។ ថេយ៉ុងក៏ស្រាប់តែនិយាយឡើង៖
« ជីមីន...អ្ហឹកក្នុងជីវីតមួយទៀតពួកយើងនឹងរស់នៅជាមួយគ្នា អូននឹងស្រលាញ់បងដូចដែលបងស្រលាញ់អូន » ថេយ៉ុងយំសសឹក ក្នុងចិត្តប៉ងប្រាថ្នាសុំជួបប្រុសម្នាក់នេះគ្រប់ៗជាតិ ព្រោះតែជីមីនមានតម្លៃខ្លាំងណាស់សម្រាប់គេ។
*****
ប៉ុន្មានថ្ងៃកន្លងផុតទៅ!!
ថេយ៉ុងហាក់អស់កម្លាំងប្លែក ទាំងដែលព្រឹកមិញនេះទើបតែទៅពេទ្យ។ ចាស់ៗទាំងសងខាងឃើញដូចនេះ ក៏បានអោយជីមីននាំថេយ៉ុងទៅសម្រាក ឯពួកគាត់ក៏ទៅលំនៅដ្ឋានរៀងៗខ្លួនដោយព្រឹកស្អែកសឹមមកមើលកូនម្តងទៀត។
« អូនសម្រាកទៅ » ជីមីនថើបភ្នែកប្រពន្ធ រួចទាញភួយដណ្តប់អោយប្រពន្ធ។ ថេយ៉ុងពោលខ្សាវៗ៖
« បងទៅណា? »
« បងមានទៅណា បងនៅក្បែរអូនហើយតើ » ជីមីនអង្អែលថ្ពាល់ថេយ៉ុងថ្នមៗ ទើបថេយ៉ុងស្ងប់ចិត្តរួចសម្ងំគេង។
                     *****
                ថេយ៉ុងបើកភ្នែកព្រឹមៗ ដៃរាវរកជីមីន បែរជាមិនប្រទះ។ គេក៏ងាកមើលឆ្វេងស្តាំ នៅតែមិនឃើញ។ ជើងទាំងគូទម្លាក់ចុះពីគ្រែដើរញាប់ៗចេញពីបន្ទប់។
« លោកប្តី » ថេយ៉ុងស្រែករកជីមីន តែគ្មានសំឡេងឆ្លើយតបឡើយ។ ថេយ៉ុងចេញមកក្រៅ ហើយក៏សម្រេចចិត្តអង្គុយនៅសួនផ្កា ចាំជីមីនផង នឹងបេះផ្កាយកទៅតាំងក្នុងថូរផង។
« ហឹម! » ថេយ៉ុងលើកដៃទប់ក្បាល ព្រោះតែវាស្រាប់តែឈឺ។ ប្រុងនឹងដួលទៅហើយ ជីមីនក៏ស្ទុះមកទ្រគេពីក្រោយ។
« ជីមីន... »
« អូនចេញមកក្រៅធ្វើអី? » សួរបណ្តើរជីមីនក៏នាំថេយ៉ុងមកអង្គុយក្រោមដើមឈើ។
« អូនចេញមករកបង បងទើបតែមកពីណា?»
« បងថាទៅទិញផ្លែឈើអោយអូននៅម្តុំនេះ តែគេបិទតូបទៅហើយ » ថេយ៉ុងញញឹម ហើយព្យាយាមនិយាយដោយសំឡេងធម្មតា ទោះជាពេលនេះក្បាលគេកំពុងតែឈឺស្ទើផ្ទុះក៏ដោយ ខ្លាចថាជីមីននឹងបារម្ភពីគេខ្លាំង។
« មិនអីទេចាំលើកក្រោយទៅចុះ »
« បងគិតថាយើងគួរតែចូលខាងក្នុងវិញទៅ អាកាសធាតុដូចជាចាប់ផ្តើមចុះត្រជាក់ហើយ »  ថេយ៉ុងងក់ក្បាលយល់ស្រប តែនៅចង់បានផ្កាសិន ទើបចូលទៅក្នុងផ្ទះវិញ។
« បងបេះផ្កាអោយអូនបន្តិចបានទេ អូនចង់បានវា »
« បានតើ អូនចាំមួយភ្លែតសិនណា » ថាចប់ជីមីនក៏បានទៅបេះផ្កា អោយម្ចាស់បេះដូងខ្លួន។
         ថេយ៉ុងសម្លឹងមើលខ្នងជីមីន ហើយទើបតែស្តាយក្រោយថា គេគួរតែស្រលាញ់ប្រុសម្នាក់នេះអោយបានលឿនជាងនេះបន្តិច។ សម្លឹងមើលកាន់តែយូរគេកាន់តែមានអារម្មណ៍ថា ចង្វាក់បេះដូងរបស់គេកាន់តែខ្សោយៗ ភ្នែករបស់គេចាប់ផ្តើមព្រិល។
« ជីមីន » សំឡេងញ័រៗរបស់ថេយ៉ុង ធ្វើអោយជីមីនទម្លាក់ផ្កាចុះពីដៃ ស្ទុះមករកថេយ៉ុងដោយក្តីបារម្ភ។
« ថេយ៉ុងអូនកើតអី? »
« អោបអូន...អោបអូនជីមីន » ជីមីនក្រសោបកាយថេយ៉ុងជាប់ទ្រូង ហើយថើបសឺតៗលើថ្ញាសថេយ៉ុង។ ស្នាមថើបពោពេញទៅដោយក្តីស្រលាញ់។
« អោបអូនអោយណែនៗបានទេ?»  សំឡេងអួលដើមករបស់ថេយ៉ុង ធ្វើអោយជីមីនកាន់តែព្រួយបារម្ភ។
« ថេយ៉ុង.. »
« ជីមីនអោបអូន អ្ហឹក »  ថេយ៉ុងយំកាន់តែខ្លាំង គេឈឺចាប់ខ្លាំងណាស់។ ជីមីនកុហក ប្រាប់ថាជំងឺរបស់គេមិនអីទេ ទាំងដែលពីមួយថ្ងៃទៅមួយថ្ងៃគេមានអារម្មណ៍ថា រាងកាយរបស់គេកាន់តែខ្សោយទៅៗ។ ជីមីនគ្រាន់តែកុហកដើម្បីអោយគេប្រើប្រាស់ជីវិតចុងក្រោយ រស់នៅដោយការសប្បាយចិត្ត រស់នៅដោយមិនគិតពីសេចក្តីស្កាប់ដែលកំពុងតែឈានមករកគេ។
« បាទបងកំពុងតែអោបហើយ » ជីមីនកាន់តែអោបថេយ៉ុងខ្លាំងជាមុន។ ថេយ៉ុងលើកដៃអោបកជីមីន រួចដាក់ចង្ការលើស្មាប្រុសម្នាក់នេះ ស្របពេលដែលទឹកភ្នែកស្រក់ចុះមកជាបន្តបន្ទាប់។
   គេមិនបានយំព្រោះតែខ្លាចសេចក្តីស្លាប់នោះទេ!
  គេយំ ព្រោះតែខ្លាចឃ្លាតពីប្រុសម្នាក់នេះ!
  ព្រហ្មលិខិតកំពុងតែដាក់ទោសគេមែនទេ? ពេលនេះគេបានជ្រើសរើសមនុស្សដែលត្រឹមត្រូវចូលមកក្នុងជីវិតគេហើយ តែហេតុអ្វីមិនអោយគេរស់នៅជាមួយគ្នាអោយបានយូរជាងនេះ?
     នៅទីបំផុតសេចក្តីស្លាប់ក៏បានចូលមកពង្រាត់គេ ចេញពីមនុស្សប្រុសដែលស្រលាញ់គេអស់ពីបេះដូង។
« ថេយ៉ុង »  ជីមីនអង្អែលខ្នងថេយ៉ុងថ្នមៗ គេមានអារម្មណ៍ថាមិនស្រួល នៅពេលដែលបាត់សំឡេងយំរបស់ថេយ៉ុង កម្លាំងដៃដែលអោបកគេមុននេះ ក៏ស្រាលជាងមុន។
« ថេយ៉ុង? អូនគេងលក់ហើយមែនទេ? » ជីមីនញ័របបូរមាត់ទទ្រើក ទះថ្ពាល់ថេយ៉ុងតិចៗ អោយគេភ្ញាក់ឡើង មកឆ្លើយជាមួុយនឹងខ្លួន។ តែទោះជាគេខំប្រឹងដាសយ៉ាងណាក៏ថេយ៉ុង មិនបើកភ្នែកឡើងមកវិញដែរ។
      រាងកាយថេយ៉ុងត្រជាក់ស្រេប បបូរមាត់ស្លេកស្លាំង ពេលនេះទើបគេដឹងថា ថេយ៉ុងបានចាកចេញពីគេហើយ។ គេដឹងថា ថ្ងៃនេះនឹងកើតមានឡើង គ្រាន់តែមិននឹកស្មានថាថេយ៉ុងចាកចោលគេ លឿនយ៉ាងនេះសោះ។
« អូនហត់ហើយ អូនសម្រាកចុះ » ទឹកភ្នែកនៃភាពឈឺចាប់ ធ្លាក់ចុះទៅលើថ្ពាល់របស់ថេយ៉ុង។
   ជីមីនយំសសឹក អោបរាងកាយថេយ៉ុងជាប់ តែទោះជាគេ អោបណែនយ៉ាងណា ក៏ត្រូវតែ
                         ដោះលែង។
            គ្រាប់ព្រិលល្អិតៗធ្លាក់មកជាបន្តបន្ទាប់ ធ្វើអោយជីមីនកាន់តែឈឺផ្សារ។ ជីមីនទ្រហ៊ោយំ ខ្លាំងទៅៗ អោបរាងកាយដែលគ្មានវិញ្ញាណជាប់ទ្រូង។
« ក្រែងអូនថាចង់មើលព្រិលធ្លាក់មែនទេ? ពេលនេះព្រិលកំពុងតែធ្លាក់ហើយថេយ៍ អូនបើកភ្នែកឡើងមក អូនមិនទាន់បានប៉ងប្រាថ្នានៅឡើយទេ » សំឡេងដ៏ឈឺចាប់របស់គេ មិនអាចធ្វើអោយថេយ៉ុងដឹងខ្លួនមកវិញបានឡើយ។ ការបាត់បង់ថេយ៉ុងលើកនេះ គឺជាការបាត់បង់ជារៀងរហូត។  ជីមីនក៏បានធ្វើការប៉ងប្រាថ្នា ក្រោមគ្រាប់ព្រិលតូចៗ ជាមួយតំណក់ទឹកភ្នែក។
« បងសូមផ្សងជួបអូនគ្រប់ៗជាតិ ទោះបីជាមិនបានជាគូក៏ដោយ »
     " គ្មានអ្វីអាចមករាំរាំងក្តីស្រលាញ់មួយនេះបានឡើយ មិនថាជាតិនេះឬជាតិមុខ គេនឹងរក្សាក្តីស្រលាញ់មួយនេះ សម្រាប់តែថេយ៉ុងម្នាក់គត់" ។ រឿងរបស់យើងឈានដល់ទីបញ្ចប់ហើយ តែក្តីស្រលាញ់ដែលជីមីនមានចំពោះថេយ៉ុងគ្មានថ្ងៃបញ្ចប់ឡើយ។🕊🤍
                            «ចប់»

រឿងចប់ហើយមានអ្វីចង់និយាយទេ?><

You've reached the end of published parts.

⏰ Last updated: May 26, 2023 ⏰

Add this story to your Library to get notified about new parts!

ជម្រើសបេះដូង🕊🥀Where stories live. Discover now