ពន្លឺរស្មីនៃព្រះអាទិត្យនាពេលព្រឹកចែងចាំងមកលើផែនដី។ តាមរយះពន្លឺព្រះអាទិត្យបង្ហាញអោយឃើញរាងតូចល្អិតថេយ៉ុងគេងនៅលើគ្រែ ដោយមុខក្រហមងាំង បបូរមាត់ស្ងួតប្រេះ ព្រោះតែកម្តៅនៅក្នុងខ្លួន។
គ្រាំង!
សំឡេងធ្លាក់ទ្វារលឺសូរតែគ្រាំង បណ្តាលអោយថេយ៉ុងភ្ញាក់ក្រញាង។
« អ្នកស្រី? »
« មានមើលម៉ោងប៉ុន្មានហើយ? »
« គឺខ្ញុំមិនសូវស្រួលខ្លួន »
« វាខ្ចិលគេចការងារហ្នឹងណាអ្នកស្រី » នាងរីនជួយបន្ថែម។
« ខ្ញុំមិនស្រួលខ្លួនពិតមែន »
« បានហើយកុំមកយកលេសគេចការងារ ឆាប់ទៅធ្វើសួនភ្លាម បើចង់នៅផ្ទះនេះបន្តត្រូវធ្វើតាមបញ្ជារហូតជើង » ថេយ៉ុងបានត្រឹមតែស្ងាត់ហើយអូសរាងកាយដែលគ្មានកម្លាំងកំហែងចុះពីគ្រែ ដើម្បីរៀបចំខ្លួនទៅធ្វើសួនតាមបញ្ជាអ្នកស្រីចន។
*****
ថេយ៉ុងក៏ចាប់ផ្តើមធ្វើសួនមុខវិឡា ដោយមានអ៊ំឆេងចាំជួយព្រោះតែគាត់មានជំនាញខាងថែទាំងសួន។ ព្រះអាទិត្យកាន់តែបញ្ជេញកម្តៅក្តៅទៅក្តៅៗទៅ ដែលមិនអាចធ្វើអោយថេយ៉ុងទ្រាំទ្របានឡើយ ក្បាលរបស់គេឈឺស្ទើតែផ្ទុះទៅហើយ។
« ទៅរួចដែលទេក្មួយ? »
« មិនអីទេអ៊ំ » ថេយ៉ុងបញ្ជេញស្នាមញញឹមស្រស់កក្រោះ ខំប្រឹងកាត់ស្លឹកឈើអោយលឿនតាមដែលអាចធ្វើបាន។ អ៊ំឆេងក៏បានយកមួកមកពាក់អោយថេយ៉ុង ថែមទាំងឆ្លៀតជូតញើសអោយថេយ៉ុងទៀតផង។ គាត់ស្រឡាញ់ចាត់ទុកថេយ៉ុងដូចជាក្មួយបង្កើត។
« អ្នកស្រីមើលចុះ ពួកវាដូចជាស្និតស្នាលគ្នាដល់ហើយ » នាងរីនទើសភ្នែកពេកក៏លូកមាត់មកនិយាយក្បែរត្រចៀកអ្នកស្រីចន តាមនិស្ស័យមនុស្សចូលចិត្តអែបអប ចាក់រុកអ្នកដទៃ។
« ហុឹស! » អ្នកស្រីចនឈរអោបដៃ មើលថេយ៉ុងនិងអ៊ំឆេងឥតប្រិចភ្នែក។ ស្នាមញញឹមដ៏ឃោឃៅក៏លេចលើផ្ទៃមុខរបស់គាត់ មិនដឹងថាតើស្ត្រីចំណាស់ម្នាក់នេះមានគម្រោងការយ៉ាងណានាថ្ងៃខាងមុខសម្រាប់ដេញថេយ៉ុងចេញពីផ្ទះនេះឡើយ។
*****
នាពេលរសៀលទើបថេយ៉ុងបានសម្រាកនិងរកអ្វីមកចម្អែតក្រពះដោយខ្លួនឯង។ ក្រោយពេលដែលសម្រាកបានមួយស្របក់ អ្នកស្រីចនក៏បញ្ជាអោយគេមកផ្សារដើម្បីទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។
ថេយ៉ុងមិនដឹងថាផ្សារនៅទីណាឡើយទើបចេះតែដើរមុខជារឿយៗ គិតថាពេលជួបមនុស្សនឹងសួរនាំ តែនៅទីនេះស្ងាត់ពេកមានតែរបងផ្ទះធំៗ បិទទ្វាររបងជានិច្ច មើលទៅឯការណាស់។ អ្នកទីក្រុងគេរស់នៅរបៀបនេះឬ?
« ឈឺក្បាលខ្លាំងណាស់ » ថេយ៉ុងលាន់មាត់តិចៗ មួយរយះមកនេះក្បាលរបស់គេតែងតែឈឺជាប្រចាំ ទើបធ្វើអោយគេសង្ស័យលើខ្លួនឯង តើគេកើតអ្វីអោយប្រាកដ?
ងឺត!
ឡានសេរីទំនើបស្រាប់តែឈប់ចតក្បែរថេយ៉ុង។ រាងខ្ពស់ស្រឡះក៏ចុះចេញពីឡានដើរសម្តៅមកថេយ៉ុង ដែលយើងស្គាល់ច្បាស់ថាជាអ្នកណាគេ។
« ជីមីន? »
« ហេតុអ្វីឃើញមកអង្គុយនៅត្រង់នេះ? »
« គឺខ្ញុំស្រូបបរិយាកាស »
« ទាំងកណ្តាលថ្ងៃក្តៅចែស? » ជីមីនលើកចិញ្ចើមសួរទើបថេយ៉ុងឆ្លើយការពិត។
« ខ្ញុំ....ខ្ញុំត្រូវទៅផ្សារតែមិនដឹងថាផ្លូវវាទៅទីណា »
« ចៃដន្យណាស់ បងកំពុងថាទៅផ្សារល្មមថេយ៍ទៅជាមួយគ្នាទេ » ថេយ៉ុងរំភើបណាស់ដែលមានជីមីនទៅផ្សារដែរ តែក៏ស្រាប់តែប្រែទឹកមុខវិញ ពេកដែលនឹកឃើញពីសម្តីរបស់ជុងហ្គុក។
« មិនអីទេលោកទៅចុះ គ្រាន់តែប្រាប់ផ្លូវខ្ញុំទៅបានហើយ »
« ហេតុអីទៅថេយ៍ ពួកយើងទៅជាមួយគ្នាមានអីមិនល្អ? »
« ខ្ញុំមិនបានគិតអ៊ីចឹងទេ ខ្ញុំគ្រាន់តែ... »
« ថេយ៍មិនបាច់គិតច្រើនទេ គ្រាន់តែជិះក្នុងនាមជាអ្នកស្គាល់គ្នាក៏បាន »
« ខ្ញុំ..... » ដោយឃើញទឹកមុខជីមីនដូចជាខកចិត្តខ្លាំង ទើបថេយ៉ុងងក់ក្បាលយល់ព្រមជិះជាមួយគ្នា។ ប្រហែលជាមិនអីទេមែនទេ បើគ្រាន់តែគេជិះឡានទៅផ្សារជាមួយជីមីន? ជុងហ្គុកប្រហែលទទួលយកហេតុផលគេហើយ។
កង់ឡានក៏ចាប់ផ្តើមរំកិលទៅមុខជារឿយៗ ដោយមានថេយ៉ុងអង្គុយក្បែរជីមីន។
« លោកឈប់..ឈប់ធ្វើអី? » ថេយ៉ុងចោទសួេឡើងក្រោយពេលដែលជីមីនស្រាប់តែឈប់ឡាននៅមុខហាងកាហ្វេ ទាំងដែលមុននេះនិយាយច្បាស់ណាស់ថាទៅផ្សារ។
« បងឃ្លាន » ថេយ៉ុងក៏លែងសួរនាំបន្ត។ ពួកគេទាំងពីរក៏ចុះពីឡាន សម្តៅទៅក្នុងហាង។
« សួស្តីត្រូវការកម្មង់អ្វីដែលចា៎? »
« កាហ្វេខ្មៅមួយកែវ » ជីមីនងាកទៅនិយាយជាមួយបុគ្គលិករួចសឹមងាកទៅសួរថេយ៉ុង។
« ថេយ៍ចង់ផឹកអី? »
« សុំទឹកធម្មតាមួយកែវបានហើយ »
« អ៊ីចឹងយកសូកូឡាក្តៅៗ មួយកែវចុះ » ជីមីនងាកទៅនិយាយជាមួយបុគ្គលិកយកសូកូឡាក្តីៗជំនួសអោយទឹកធម្មតា ព្រោះគេដឹងថាថេយ៉ុងចូលចិត្តវាណាស់។ លឺសម្តីជីមីនបែបនេះថេយ៉ុងក៏ងាកមុខឆ្វាច់មកមើលជីមីន ដោយអាការៈភ្ញាកឭផ្អើលតិចតួច។ គេមិនធ្លាប់ប្រាប់ជីមីនឡើយថាគេចូលចិត្តអ្វី មិនចូលចិត្តអ្វី តែហេតុអ្វីជីមីនដឹង?
ឃើញថេយ៉ុងសម្លឹងមើលមុខខ្លួនបែបនេះជីមីនក៏ញញឹមតប ទើបថេយ៉ុងងាកមុខចេញ។ ស្នាមញញឹមកក់ក្តៅមួយនេះ ធ្វើអោយគេគិតច្រើន។ បន្តិចក្រោយមកកាហ្វេខ្មៅរួមជាមួយសូកូឡាក្តៅៗក៏បានមកដល់។ ជីមីនទាញកែវកាហ្វេក្រេប សម្លឹងមើលមុខថេយ៉ុងឥតធ្មិច ហាក់ដូចជាចង់ផ្តិតផ្ទៃមុខមួយនេះទុកក្នុងការចងចាំ។
« ហេតុអ្វីក៏លោកមករស់នៅទីនេះ? » ថេយ៉ុងសួរទម្លុះភាពស្ងប់ស្ងាត់ ព្រោះតែជីមីនមិននិយាយអ្វីសោះក្រៅពីសម្លឹងមើលតែមុខគេ។
« ដោយសារតែមានការងារត្រូវធ្វើនៅទីនេះមួយរយះធំ » ថេយ៉ុងងក់ក្បាលតិចៗទទួលយកហេតុផលសមស្របមួយនេះ រួចសួរបន្ត។
« លោកប៉ាអ្នកម៉ាក់របស់ខ្ញុំគាត់.... » ថេយ៉ុងស្ងាត់បន្តិច គេចង់សួរ ចង់ដឹងពីសុខទុក្ខអ្នកទាំងពីរ តែគ្រប់ពេលដែលគេរំលឹកពីពួកគាត់ គេតែងតែមានអារម្មណ៍សោកសៅ ក្តុលក្តួល អាម៉ាសនឹងខ្លួនឯងជាខ្លាំង។
« ពួកគាត់សុខសប្បាយទេ តែលឺរអ៊ូនឹកថេយ៍គ្រប់ពេល ពេលណាទើបថេយ៍ត្រឡប់ទៅលេងគាត់? »
« ខ្ញុំបានសាងកំហុសជាច្រើន តើខ្ញុំមានមុខឯណាទៅជួបពួកគាត់ទៅ? » ថេយ៉ុងទម្លាក់ទឹកមុខចុះ។
« រឿងដែលវាកន្លងហួសហើយអោយវាហួសទៅចុះ គ្រាន់តែរស់នៅក្នុងពេលបច្ចុប្បន្នអោយល្អបំផុតទៅបានហើយ »
រីង៚រីង៚
កំពុងតែសន្ទនាគ្នាទូរស័ព្ទជីមីនស្រាប់តែរោទិ៍ឡើងបំបែកពួកគេទាំងពីរ។
« សុំពេលមួយភ្លែតណា » ជីមីនក្រោកចេញពីកៅអ៊ីដើរទៅរកកន្លែងគួរសមដើម្បីសន្ទនាជាមួយដៃគូរ។ ថេយ៉ុងតាមសម្លឹងមើលខ្នងជីមីន លួចសសើរក្នុងចិត្តប្រុសម្នាក់នេះសង្ហារ មុឺងមាត់ ។ ពេលដែលគេមូលដៃអាវ ហើយចំហរទ្រូងបែបនេះ វាកាន់តែបន្ថែមភាពលេចធ្លោថែមទៀត។
ជីមីនក៏ត្រឡប់មកវិញជាមួយទឹកមុខដូចជាខកចិត្តរឿងអ្វីមួយ។ មុននេះបន្តិចមនុស្សជំនិតបានខលមលតឿនគេអោយទៅនិយាយការងារជាមួយដៃគូរសហការ ទើបធ្វើអោយគេមានអារម្មណ៍ថាខកចិត្តដែលមិនអាចនៅក្បែរថេយ៉ុងអោយបានយូរជាងនេះ។ ឱកាសដែលគេអាចនៅក្បែរថេយ៉ុងវាស្តួចស្តើងពេកហើយ គេមិនចង់បាត់បង់ឱកាសមួយនេះនោះទេ តែកាលៈទេសៈតែងបង្ខំគេរហូត ដូចជាលេងសើចជាមួយគេពេកហើយ។
« មានរឿងអីមែនទេ? »
« សុំទោសដែលមិនអាចនៅកំរដបងមានការរវល់បន្តិច »
« មិនអីទេលោកទៅចុះ ខ្ញុំគិតថាពួកយើងគួរតែបំបែកគ្នាត្រឹមនេះហើយ »
« ចាំបងជូនថេយ៍ទៅផ្សារ »
« មិនអីទេ បើលោករវល់ហើយលោកទៅចុះ »
« កុំប្រកែកអីផ្លូវទៅតែមួយទេ » ថេយ៉ុងបានត្រឹមតែងក់ក្បាលយល់ព្រម ទើបធ្វើអោយជីមីនទាញស្នាមញញឹមឡើងវិញ រួចជូនថេយ៉ុងទៅផ្សារ។
*****
« យកលេខបងទៅ ពេលទិញរបស់ដែលត្រូវការរួចខលមកបងបងនឹងមកទទួល »
« មិនអីទេ »
« រក្សារវាទុកទៅថេយ៍ » ថេយ៉ុងក៏ទទួលយកលេខទូរស័ព្ទជីមីនមករក្សាទុក។ មុននឹងចាកចេះជីមីនក៏បន្សល់ទុកពាក្យមួយឃ្លា៖
« បងនឹងប្រញាប់មកវិញ » ថេយ៉ុងឈរសម្លឹងមើលឡានដល់ផុតកន្ទុយភ្នែក ទើបគេដកដង្ហើមធំឈានជើងចូលទៅក្នុងផ្សារទិញរបស់ដែលអ្នកស្រីចនបញ្ជាមក។ ចំណាយយូរគួរសមទម្រាំតែ ទិញរបស់ដែលត្រូវការគ្រប់ចំនួន ស្មើនេះវាក៏ល្ងាចណាស់ទៅហើយ ទើបថេយ៉ុងចេញពីផ្សារទៅចាំឡានតាក់សុី ដោយមានឥវ៉ានសំពីងសំពោង។
ងឺត!
ភ្លាមនោះឡានមួយគ្រឿងក៏ឈប់ង៉ក់ចំពីមុខគេ ដែលស្គាល់ច្បាស់ថាជាអ្នកណា។
« ជីមីន? »
« បងគិតថាថេយ៍ទៅបាត់ហើយតើ » ជីមីនចុះពីលើឡានដណ្តើមឥវ៉ាន់ពីថេយ៉ុងមកកាន់។ គេពិតជាមកតាមអ្វីដែលគេនិយាយមែន ទោះថេយ៉ុងមិនបានខលហៅក៏ដោយ។
« ឡើងឡានមកថេយ៍ » ដោយសារតែល្ងាចណាស់ទៅហើយ ថេយ៉ុងមិនសុញសាញច្រើនក៏ឡើងឡានទៅជាមួយជីមីន។
ឡានជីមីនក៏បានលូនមកក្បែរទ្វារផ្ទះវីឡាដ៏ស្រស់ត្រកាលមួយខ្នង។ ជីមីនចុះពីលើឡាន បើកទ្វារអោយថេយ៉ុង រួចទៅបើកគូទឡានប្រមូលឥវ៉ាន់ចេញពីគូទឡាន។
« អរគុណលោកខ្លាំងណាស់សម្រាប់ថ្ងៃនេះ »
« មិនអីទេ តែថេយ៍ត្រូវការអោយបងជួយយកឥវ៉ាន់ចូលក្នុងទេ? »
« កុំអីល្អជាងប៉ុននេះខ្ញុំក្រែងចិត្តលោកខ្លាំងទៅហើយ » ថេយ៉ុងក៏យកឥវ៉ាន់ពីដៃជីមីនមកកាន់វិញ។
« លោកត្រឡប់ទៅវិញចុះ អរគុណម្តងទៀត »
« បើមានឱកាសពួកយើងនឹងជួបគ្នាម្តងទៀត » ជីមីនពោលទាំងញញឹមដាក់ថេយ៉ុង គេពិតជាចង់អោយមានឱកាសបែបនេះរាល់ថ្ងៃខ្លាំងណាស់។ យ៉ាងហោចណាស់ក៏បានក្បែរថេយ៉ុងទោះបីជាវាមានរយះពេលខ្លីក៏ដោយ។ ឡានបរចេញទៅផុត ទើបថេយ៉ុងដើរចូលក្នុង។ គ្រប់កាយវិការបស់ពួកគេទាំងពីរមុននេះ មិនបានរំលងពីភ្នែកអ្នកស្រីចន ម៉ារី និងនាងរីនឡើយ។ ដែលជាពិសេសនោះគឺ ជុងហ្គុកក៏មានវត្តមាន ឈរមើលថេយ៉ុងនិយាយគ្នាជាមួយជីមីនដែរ។
« ជុងហ្គុកបងមកពីធ្វើការវិញហើយ? » ថេយ៉ុងញញឹមស្រាលៗ ពេលឃើញជុងហ្គុក។ ថ្ងៃនេះពិតជាចម្លែកណាស់ដែលជុងហ្គុកមកផ្ទះទាំងមេឃមិនទាន់ព្រលប់។ ជាការពិតប៉ុន្មានថ្ងៃមកនេះ គេស្ទើតែមិនបានជួបមុខជុងហ្គុក។
« មកមើលការផិតក្បត់របស់ឯងហ្នឹងហើយ! » ម៉ារីនិយាយជំនួស បណ្តាលអោយថេយ៉ុងចងចិញ្ចើមឆ្ងល់? ផិតក្បត់ តើអ្នកផិត? អ្នកណាក្បត់?
« មកនេះ! » ជុងហ្គុកចូលមកកន្រ្តាក់ដៃថេយ៉ុងមួយទំហឹង បណ្តាលអោយជ្រុះឥវ៉ាន់ពីដៃ។
« ជុងហ្គុកអូនឈឺ! » ជុងហ្គុកអូសថេយ៉ុងកាត់មុខពួកគេទាំងបីរហូតមកដល់ផ្ទះតូច។
« ឃើញមុខភ្លើៗ តែក៏មិននឹកស្មានថាមានប្រុសអ្នកមានជូនមកដល់ផ្ទះសោះ » នាងរីនពោលទាំងធ្វើមុខធ្វើមាត់ខ្ពើមជ្រេញថេយ៉ុង។
« ចង់អោយវាចេញពីផ្ទះនេះប្រហែលមិនមែនជាការលំបាកតទៅទៀតទេ » អ្នកស្រីចនញញឹមក្រោយឃើញអាការៈជុងហ្គុកមុននេះដែលគ្រាន់តែឃើញថេយ៉ុងស្និតស្នាលជាមួយប្រុសផ្សេង ធ្វើអោយនាយអូសថេយ៉ុងត្រឡប់ត្រឡិន។
« អ្នកម៉ាក់ចង់ធ្វើអី? »
« កូននៅតែអោយស្ងៀមត្រៀមខ្លួនរៀបការទៅចុះ ទុកអោយម៉ាក់ជាអ្នកចាត់ការ » អ្នកស្រីចនអង្អែលក្បាលអនាគតកូនប្រសារថ្នមៗ។
ប្រូស!
រាងកាយថេយ៉ុងរួចបានគ្រលែងបុកជញ្ជាំងក្រោមស្នាដៃរបស់ជុងហ្គុក។
« អួយ៎ » ថេយ៉ុងលាន់មាត់ចុកចាប់ត្រង់ខ្នងជាខ្លាំង។
« ជុងហ្គុក! »
« យ៉ាងម៉េចស្នេហ៍ចាស់រើឡើងឬ? » ជុងហ្គុកស្ទុះចូលមកច្របាច់ស្មាថេយ៉ុងទាំងកម្រោល រួចអង្រួនខ្លាំងៗ។
« ហុឹកៗលែងអូន អ្ហឹកស្នេហ៍ចាស់អី? »
« ក៏ឃើញញញឹមញញែម ថែមទាំងជិះឡានជាមួយគ្នាទៀតផង ប្រហែលជាញ័រខ្លួនចង់ត្រឡប់ទៅរកវាហើយ បានជាមួយរយះនេះប៉ះខ្លួនប្រាណលែងបាន! »
« បងពោលតែផ្តេស អូនមិនដែលគិតបែបនេះឡើយ » ថេយ៉ុងតបតដោយញ័របបូរមាត់ទទ្រើក អារម្មណ៍អួលណែនថប់ពេញទ្រូង ពេលដែលលឺជុងហ្គុកពោលដូច្នេះ។
« ឬមិនពិត? ថ្ងៃនេះទៅណាជាមួយវាខ្លះទើបស្មើនេះបានចូលផ្ទះ ឬក៏ទើបតែម៉ោងពីដេកជាមួយគ្នាហើយ? »
ផាច់!
ថេយ៉ុងដាច់ចិត្តលើកដៃទះកំភ្លៀងជុងហ្គុក ព្រោះតែទ្រាំស្តាប់ពាក្យគេដៀលត្មិះមិនបាន។ គេគិតតែខ្លួនឯង និយាយតែខ្លួនឯង មិនយល់ពីអារម្មណ៍អ្នកស្តាប់ថាឈឺយ៉ាងណា!
« ហុឹកៗពាក្យសម្តីថោកទាបបែបនេះបងនិយាយចេញមករួច »
« អូនកាន់តែប្រហើនហើយគីម ថេយ៉ុង! » ជុងហ្គុកយកអណ្តាតទល់ថ្ពាល់ រួចទាញដៃថេយ៉ុង។
« លែងអូនបងចង់ធ្វើអី? »
« ដោះចិញ្ចៀនថោកទាបនេះចេញ! »
« បងគ្មានសិទ្ធ! »
« ហេតុអ្វីគ្មានសិទ្ធ អូនទទួលចិញ្ចៀនពីវា មានន័យថាអូនទទួលយកស្នេហាពីវាដែរ! គិតថាល្ងង់មិនដឹងអ្វីឬ? » ជុងហ្គុកនៅតែដោះចិញ្ចៀនពីដៃថេយ៉ុង ឯថេយ៉ុងក៏ខំប្រឹងក្តាប់ដៃជាប់។
« ចុះបង? បងមានដែលសួរខ្លួនឯងទេ ថាធ្លាប់ផ្តល់អ្វីខ្លះដល់អូន បងបានត្រឹមតែនិយាយថា បងស្រលាញ់អូន តែបងមិនធ្លាប់ប្រគល់ចិញ្ចៀនអោយមកអូនឡើយ! »
« បិទមាត់អូនទៅ! » ជុងហ្គុកស្រែកសម្លុតថេយ៉ុង ហើយព្យាយាមដោះចីញ្ចៀនពីដៃថេយ៉ុង រហូតដល់ចិញ្ចៀនរបូតដៃពីថេយ៉ុងតាមចិត្តដែលគេចង់បាន។ ជុងហ្គុកក៏បោះចិញ្ចៀនយកទៅតាមបង្អួច។
« ហុឹក! ហុឹក! » ថេយ៉ុងលើកដៃខ្ទប់មុខយំ សស្រាក់។ គេមិនដែលមានចិត្តគិតក្បត់ជុងហ្គុកម្តងណាឡើយ គេទទួលយកចិញ្ចៀនមួយរង់នេះ ព្រោះតែអាណិតជីមីនតែប៉ុណ្ណោះ។
« នៅយំស្រណោះស្អីទៀត? »
« ហុឹកៗ! »
« ឈប់យំភ្លាម! » ជុងហ្គុកស្រែកគំហក ម៉ួម៉ៅដែលថេយ៉ុងគិតតែពីយំ ដូចជាចិញ្ចៀនមួយរង់នេះមានតម្លៃខ្លាំងណាស់សម្រាប់គេ។
« ថ្លង់ណាស់វើយ! » ជុងហ្គុកទាត់ទ្វារ ដើរចេញពីបន្ទប់ទាំងតប់ប្រមល់ កំហឹងក្នុងខ្លួនសឹងតែអាចដុតផ្ទះមួយនេះឆេះបាត់ទៅហើយ។
« អ្ហឹកហេតុអ្វីមិនយល់ពីអូនខ្លះផង? » ថេយ៉ុងយំអណ្តឺតអណ្តក លើកខ្នងដៃជូតទឹកភ្នែក។ ស្រវេរស្រវាទប់ក្បាលគ្រែដើម្បីក្រោកឡើយ ព្រោះតែគេគ្មានកម្លាំងឡើយ។
« អូយ៎ឈឺណាស់! » ថេយ៉ុងត្អូយត្អែរម្នាក់ឯង ព្រោះតែឈឺចាប់ត្រង់ខ្នង។ តែទោះជាឈឺយ៉ាងណាក៏គេព្យាយាមដើរចេញទៅរកចិញ្ចៀនទាំងមេឃងងឺតទៅហើយ។
« នៅឯណា? មុននេះឃើញធ្លាក់មកនេះច្បាស់ណាស់ » ថេយ៉ុងវែកស្មៅមើលគ្រប់កន្លុតកន្លៀត។
« ឃើញហើយ » ថេយ៉ុងញញឹមទាំងទឹកភ្នែកហូរ ក្តាប់ចិញ្ចៀននៅនឹងដៃ។ ពេលដែលនឹកដល់សម្តីជុងហ្គុកមុននេះម្តងៗ ទឹកក្តៅឧណ្ឋក៏ហូរមករហាម។ មកទល់ពេលនេះទើបគេយល់ថា គេគួរតែចាកចេញតាំងពីឈានជើងចូលមកផ្ទះនេះតាំងពីដំបូង។
«អូនពិតជាស្អប់ខ្លួនឯងណាស់ដែលមិនអាចឈប់ស្រលាញ់បងបាន ហើយអូនពិតជាអាត្មានិយមណាស់ដែលនៅតែចង់បានបង ទាំងដែលដឹងរួចទៅហើយថាបងមាននាងហុឹកៗ»
« ហុឺៗបងឯងស្រលាញ់អូនដូចមុនហើយមែនទេជុងហ្គុក? » ថេយ៉ុងងើយក្បាលសម្រក់ទឹកភ្នែក ស្របពេលដែលព្រះអាទិត្យកំពុងតែហៀបលិច។
To be continued
YOU ARE READING
ជម្រើសបេះដូង🕊🥀
Short Story"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
