ទម្រាំតែត្រឡប់មកដល់ផ្ទះវិញមេឃក៏ងងឹតបាត់ទៅហើយ។ គ្រាន់តែឈានជើងមិនបានប៉ុន្មានជំហានថេយ៉ុងក៏ស្រាប់តែបានលឺសំឡេងផ្ហែមស្រទន់ឆ្លើយឆ្លងគ្នាយ៉ាងពិរោះដែលមកចាក់ទម្លុះបេះដូងគេស្ទើស្លាប់ស្ទើរស់។ ថេយ៉ុងឈរស្តាប់ការសន្ទនាគ្នារវាងជុងហ្គុកនិងម៉ារីទាំងពឺតផ្សារ ទោះបីដឹងហើយក៏ដោយថាវាឈឺចាប់ពេលដែលស្តាប់លឺ តែគេនៅតែរឹងទទឹងស្តាប់ពាក្យទាំងនោះ។
« ម៉ារីកូនពេញចិត្តមួយណាដែរ? » អ្នកស្រីចនបង្ហាញគ្រឿងអង្កាលដ៏ប្រណិត ដែលតពីមួយជំនាន់ទៅមួយជំនាន់ទៅម៉ារីអនាគតកូនប្រសារ។
« ស្អាតៗណាស់កូនមិនដឹងសម្រេចចិត្តរើសមួយណាទេ » ម៉ារីចំហរមាត់ធ្លុង មើលគ្រឿងអង្កាលទាំងនោះដោយក្តីប្រាថ្នា។
« ជុងហ្គុកម៉ាក់ចង់អោយកូនជួយរើសគ្រឿងអង្កាលទាំងនេះទុកអោយប្អូនពាក់នៅថ្ងៃមង្គលការ » លឺសម្តីម្តាយដូច្នេះជុងហ្គុកក៏សម្លឹងមើលគ្រឿងអង្កាលទាំងនោះ ដោយយកចិត្តទុកដាក់ព្រោះ អនាគតកូនក្រមុំរបស់គេត្រូវតែស្អាតបំផុតនៅថ្ងៃរៀបការ។
« មួយខ្សែនេះ អូនគិតយ៉ាងម៉េចដែរ? » ជុងហ្គុកលើកខ្សែកពេជ្រត្បូងពណ៌ក្រហម មកបង្ហាញម៉ារី។
« ស្អាតខ្លាំងណាស់ » ម៉ារីញញឹមបិទមាត់មិនជិត។
« កូនពិតជាមានភ្នែកមុតមែនជុងហ្គុក ម៉ាក់ក៏ពេញចិត្តវាដូចគ្នា »
« ពួកគេពិតជាសមគ្នាណាស់ » មាត់និយាយថាសមខណៈពេលដែលចិត្តនិងបេះដូងកំពុងតែខ្ទិចខ្ទាំ។ ដោយទ្រាំមើលរូបភាពទាំងអម្បាលម៉ានមិនបានគេក៏ចាកចេញសម្តៅទៅផ្ទះតូចវិញ។
*****
អាធាត្រយប់ជ្រៅ មនុស្សម្នាសម្រាកអស់ទៅហើយ នៅឡើយតែថេយ៉ុងឈរមើលដួងតារាតែម្នាក់ឯងកណ្តោចកណ្តែង។ សុខភាពផ្លូវចិត្តរបស់គេក៏មិននឹងនរ ឯងសុខភាពផ្លូវកាយក៏ទ្រុមទ្រោម មិនដឹងថាគេអាចនឹងរស់នៅបានប៉ុន្មានថ្ងៃទៀតឡើយ។ មិនត្រឹមតែថេយ៉ុងដែលគេងមិនលក់ឡើយ សូម្បីតែជុងហ្គុកក៏គេងមិនលក់ដូចគ្នា ព្រោះតែចិត្តរសាប់រសល់ផង រំភើបផង ដោយសារតែជិតដល់ថ្ងៃរៀបការរវាងគេនឹងម៉ារី។ គ្រប់យ៉ាងរៀបចំរៀបរយអស់ទៅហើយ នៅឡើយចាំថ្ងៃចូលរោងការតែប៉ុណ្ណោះ។ វាពិតជាលឿនពេកហើយ!
កំពុងតែឈរញញឹមគិតទៅដល់ថ្ងៃរៀបការ ជុងហ្គុកក៏ស្រាប់តែវាសភ្នែកឃើញថេយ៉ុងកំពុងតែឈរអោបដៃងើយមើលផ្កាយ ទើបគិតថានឹងដើរទៅសួរនាំបន្តិច។
« យប់ហើយហេតុអ្វីនៅមិនទាន់ចូលគេងទៀត? » សំឡេងរបស់ជុងហ្គុកបណ្តាលអោយថេយ៉ុងភ្ញាក់ពីការគិតដ៏សែនជ្រៅ។
« ជុងហ្គុក? »
« កំពុងតែគិតអី »
« គ្មានអី » ថេយ៉ុងស្ងាត់មាត់បន្តិច ទើបសួរបន្ត៖
« បងពិតជារៀបការពិតមែនឬ? » គេសួរទាំងអួលដើមក ទោះជាព្យាយាមសម្រួលសំឡេងអោយមកល្អយ៉ាងណាក៏មិនអាចឡើយ។
« វាជារឿងដែលចាំបាច់សម្រាប់បង អូនមិនចាំបាច់គិតច្រើនឡើយ បងបាននិយាយជាមួយម៉ារីរួចហើយពេលរៀបការរួចនាងអនុញ្ញាតអោយអូននៅបន្ត »
« វាស្រួលខ្លាំងណាស់មែនទេសម្រាប់បងក្នុងការនិយាយ? »
« មានអីទៅពិបាក អូនយ៉ាងម៉េចនឹង? » ជុងហ្គុកចងចិញ្ចើមចូលគ្នា មិនយល់ពីថេយ៉ុងដែលសុខៗក៏ច្រឡោត សម្រក់ទឹកភ្នែកចំពោះមុខគេ។
« តែវាពិបាកសម្រាប់អូន អូនមិនអាចស៊ូទ្រាំនៅរស់ មើលបងនឹងនាងរៀបការជាមួយគ្នាបានឡើយ »
« មានហេតុផលខ្លះបានទេថេយ៉ុង? ពេលអូននៅក្បែរបងម៉ារីមិនជំទាស់ផង រៀនបើកចិត្តអោយទូលាយបន្តិចបានទេ? »
YOU ARE READING
ជម្រើសបេះដូង🕊🥀
Short Story"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
