ភាគ០៨:ដៃគូជីវិត

412 34 0
                                        

     រាត្រីកាលឈានចូលមកដល់ ជុងហ្គុកគេងលើគ្រែរង់ចាំថេយ៉ុងចេញពីបន្ទប់ទឹក។
   ក្រាក!
   ទ្វារបន្ទប់ទឹកត្រូវបានរបើក បង្ហាញអោយឃើញរាងតូចល្អិតដើរចេញមកដោយស្លៀកពាក់រួចជាស្រេច។
« បងមិនទាន់ទៅវិញទេ? » ស្របជាមួយនឹងសំណួរ ថេយ៉ុងក៏ឈានជើងមកក្បែរគ្រែ។
« អត់ទេ បងចង់គេងនៅទីនេះជាមួយអូន »
« ម៉ាក់របស់បងប្រាកដជាមកតាមបងជាមិនខាន »
« គាត់មកក៏មកទៅ បើបងមិនទៅ គាត់ធ្វើអីបងមិនបានទេ »  ជុងហ្គុកញញឹមកំហូចហើយទាញដៃថេយ៉ុងមកអង្គុយលើពូកទើបអោបថេយ៉ុងពីក្រោយ។
« អូនទ្រាំសិនទៅណា៎ បន្តិចទៀតម៉ាក់របស់បងប្រាកដជាទទួលស្គាល់ពួកយើងជាមិនខាន » ថេយ៉ុងញញឹមស្ងួន គ្រប់យ៉ាងមានតែពាក្យថាទ្រាំ។ ជុងហ្គុកក្រសោបដៃថេយ៉ុងមកថើប គេស្រាប់តែមានអារម្មណ៍មិនល្អភ្លាមៗ ពេលដែលឃើញចិញ្ចៀនលើម្រាមដៃរបស់ថេយ៉ុង។
« ពេលណាទើបអូនដោះវាចោល? »
« គឺ... » ថេយ៉ុងទម្លាក់ដៃចុះ ធ្វើភ្នែកក្រឡាប់ចាក់។
« គឺអូនមិនចង់អោយដៃនៅទំនេរ » គេឆ្លើយអោយតែរួចពីមាត់ គេក៏មិនយល់ពីខ្លួនឯងថាហេតុអ្វីនៅរក្សាចិញ្ចៀនមួយវង់នេះ?
« បងគេងហើយ » ស្រដីចប់ជុងហ្គុកក៏ម្រាស់ខ្លួនគេង មិនបញ្ជាក់ក៏ដឹងថាគេកំពុងតែអន់ចិត្ត។
« ជុងហ្គុក... » ថេយ៉ុងហៅជុងហ្គុកដោយសំឡេងស្រាលៗ ពេបមាត់ពេបក ទម្លាក់ខ្លួនគេងក្បែរជុងហ្គុក។ ថេយ៉ុងសសៀលៗ លូកដៃអោបជុងហ្គុកពីក្រោយ។
« បងដឹងទេថាមានមនុស្សច្រើនណាស់ដែលចូលមកក្នុងជីវិតរបស់អូន តែមនុស្សដែលអូនជ្រើសរើសធ្វើជាដៃគូជីវិតគឺជាបង » ថេយ៉ុងពោលឡើង បញ្ជាក់ពីក្តីស្រលាញ់របស់គេ។ ទោះបីជាគេពាក់ចិញ្ចៀនដែលជីមីនប្រគល់អោយក៏ពិតមែន តែមនុស្សដែលគេជ្រើសរើសគឺជាជុងហ្គុក។ ក្រោយស្តាប់សម្តីថេយ៉ុងរួចមក ជុងហ្គុកក៏បានធូរស្រាលក្នុងចិត្ត គេក៏បែរមុខមកវិញទាញថេយ៉ុងមកអោបជាប់ទ្រូង។
« បងស្រលាញ់អូន »
« អូនក៏ស្រលាញ់បងដូចគ្នា »  ពួកគេទាំងពីរក៏សម្ងំអោបគ្នា រហូតដល់លង់លក់ក្នុងរាត្រីដ៏សែនស្ងប់ស្ងាត់។
                           *****
    ពេលព្រឹកព្រលឹមថ្ងៃនេះ ហាក់ដូចជាស្រស់ស្រាយខុសពីពេលមុនៗណាស់។
« បងទៅធ្វើការសិនហើយ »  ជុងហ្គុកអោនថើបថ្ញាសថេយ៉ុងមួយដង្ហើម ទើបឡើងឡានទៅធ្វើការបាត់។ ថេយ៉ុងឈរសម្លឹងមើលឡានដែលបើកចេញទៅរហូតដល់បាត់ស្រមោល ទើបគេបែរខ្នងដើរចូលរបងវិញ ក៏ត្រូវទប់ដំណើរពេលដែលឃើញអ្នកស្រីចន នាងរីន រួមជាមួយម៉ារី កំពុងតែមើលមកគេដោយក្រសែរភ្នែកស្អប់ខ្ពើម។
« មកនេះ! » ថេយ៉ុងភ្ញាក់ព្រឺតពេលដែលអ្នកស្រីតំឡើងសំឡេងហៅគេ ទើបគេដើរយឺតៗទៅរកអ្នកស្រីចន។
    ភឹប!
   គ្រាន់តែមកដល់ភ្លាម លុយប៉ុន្មានរួមទាំងក្រដាសមួយផ្ទាំងហោះប៉ះមុខថេយ៉ុងពេញៗក្រោមស្នាដៃអ្នកស្រីចន។
« ទៅផ្សារទិញអ្វីដែលយើងសសេរអោយគ្រប់ចំនួន បើមិនគ្រប់កុំសង្ឃឹមថាយើងអោយបានសុី! »  ថេយ៉ុងអោនរើសលុយរួមជាមួយក្រដាសយកមកអាន ធ្វើអោយគេភាំងមួយភ្លែតដែរ ព្រោះតែរបស់ដែលត្រូវទិញវាមានតម្លៃជាងទឹកលុយដែលអ្នកស្រីចនអោយគេទៅទៀត។
« តែ.... » រកតែប្រកែកមិនទាន់អ្នកស្រីចនក៏ចាកចេញទៅបាត់។
« ហ្ហើយ! » ថេយ៉ុងដកដង្ហើមធំមើលលុយនឹងក្រដាស។
          ថេយ៉ុងដើរដោយដំណើរយឺតៗ ជារឿយៗគេតែងតែងាកឆ្វេងស្តាំ មុខក្រោយ ដើម្បីរកមើលតាក់សុីបតែម្តុំនេះស្ងាត់ពេក មានសុទ្ធតែវីឡា តែអោយតែពេលព្រឹកដឹងតែគ្មានមនុស្សនៅព្រោះពួកគេត្រូវទៅធ្វើការដើម្បីយកលុយមកបំពេញតម្រូវការប្រចាំថ្ងៃ។ កាន់តែបោះជំហានទៅមុខ គេកាន់តែមានអារម្មណ៍ថា កម្លាំងរបស់គេកាន់តែចុះខ្សោយ។ ពន្លឺថ្ងៃក៏កាន់តែក្តៅទៅៗ ថេយ៉ុងលើកដៃបាំងកម្តៅថ្ងៃ តែភ្លាមនោះក៏ព្រូស! រាងកាយរបស់គេក៏ដួលចុះ បើកក៏ចាប់ផ្តើមបិទ ស្មារតីក៏រលត់ ត្រចៀកលែងទទួលដឹងលឺអ្វីទាំងអស់។
ងឺត!
សំឡេងកង់ឡានកកិតនឹងផ្លូវថ្នល់ គ្រាន់តែឡានបញ្ឈប់ភ្លាម យើងក៏បានឃើញពីរាងខ្ពស់ស្រឡះ ចុះពីលើឡាន ទឹកមុខបង្ហាញឡើងច្បាស់ៗ ថាបារម្ភពីថេយ៉ុងខ្លាំងប៉ុនណា រួចចាប់ត្រកងលើកបីថេយ៉ុងចូលទៅក្នុងឡាន។
*****
ថេយ៉ុងបើកភ្នែកសង្សឹមៗ ក្រោយពេលដែលគេងសម្ងំយកកម្លាំងអស់ជាច្រើនម៉ោង។ បើកភ្នែកឡើងមកអ្វីដែលគេ ឃើញមុនគេគឺពិដានពណ៍សរ។ ថេយ៉ិងក្រឡេកមើលជុំវិញបន្ទប់ ឃើញថាមិនមែបជាបន្ទប់គេឡើយ ទើបស្ទុះក្រោកពីលើគ្រែយ៉ាងលឿន ស្របពេលដែលទ្វារបន្ទប់របើកឡើង។
« ភ្ញាក់ហើយ? » ថេយ៉ុងងាកទៅរកប្រភពសំឡេង ក៏ត្រូវឈរភាំង ព្រោះមនុស្សដែលកំពុងតែឈរពីមុខគេនេះគឺជា៖
« ជីមីន? » ថេយ៉ុងលាន់មាត់ហៅឧទានឈ្មោះជីមីន គេមិនធ្លាប់គិតឡើយថានឹងបានជួបថេយ៉ុងនៅទីនេះ។
« ខ្ញុំ....ខ្ញុំមកទីនេះបានដោយរបៀបណា? »
« បងឃើញថេយ៍ដួលសន្លប់នៅចិញ្ចើមផ្លូវទើបយកមកសម្រាកនៅទីនេះ តើពេលនេះថេយ៍មិនអីទេមែនទេ? » ជីមីនក៏ដើរចូលមកក្បែរថេយ៉ុង លើកដៃស្ទាបថ្ញាសថេយ៉ុងដើម្បីស្ទង់កម្តៅ ព្រោះមុននេះខ្លួនរបស់ថេយ៉ុងក្តៅខ្លាំងណាស់។
« កម្តៅថយហើយ » បបូរមាត់ជីមីនកម្រើកតិចៗ គឺញញឹមពេលដែលទទួលដឹងថាថេយ៉ុងគ្រាន់បើជាងមុនហើយ។
« ហេតុអ្វីក៏លោកមកនៅម្តុំនេះ? »
« ចៃដន្យខ្ញុំទើបតែទិញផ្ទះវីឡាក្បែរនេះ មិននឹកស្មានថាផ្លូវទៅផ្ទះរបស់យើងជាផ្លូវតែមួយសោះ » ថេយ៉ុងមើលមុខជីមីនម៉ក់ៗ មនុស្សដូចជាជីមីននេះណាចេះប្រើពាក្យចៃដន្យ? សង្ឃឹនថាវាគឺជារឿងចៃដន្យពិតមែនទៅចុះ។
« អរគុណលោកហើយដែលបានជួយខ្ញុំ ខ្ញុំលាសិនហើយ » ថេយ៉ុងដកខ្លួនថយក្រោយ រហ័សចេញពីទីនេះ កាន់តែលឿន កាន់តែល្អ ព្រោះតែនៅក្បែរជីមីនគេមានអារម្មណ៍ថា ថប់ៗដង្ហើម។
« ឈប់សិន.... » ជីមីនស្រវាចាប់ដៃថេយ៉ុងជាប់ លុះថេយ៉ុងសម្លឹងមើលដៃរបស់គេ ទើបគេរហ័សប្រលែងវិញ។
« សុំទោស តែបងអាចជូនថេយ៍ទៅផ្ទះបានទេ? »
« មិនអីទេ ខ្ញុំមិនរំខានលោកទេ »
« មិនហៅថារំខានទេ ចាត់ទុកថាជាមនុស្សដែលធ្លាប់ស្គាល់គ្នាទៅចុះ ចាំបងជូនថេយ៍ទៅផ្ទះ » មនុស្សដែលធ្លាប់ស្គាល់គ្នា?ហេតុអ្វីពេលដែលគេនិយាយពាក្យនេះចេញមក បេះដូងរបស់គេពឺតផ្សារយ៉ាងនេះ។
« ខ្ញុំ...ខ្ញុំអរគុណហើយ » ថេយ៉ុងមិនអាចបដិសេដគេបានតទៅទៀត ទើបឆ្លើយថាអរគុណជំនួសពាក្យយល់ព្រមទៅចុះ។ ជីមីនក៏បានជូនថេយ៉ុងមកផ្ទះតាមបំណងពិតមែន។ ជីមីនបើកឡានក្នុងល្បឿនយឺតជាទីបំផុត ព្រោះតែគេចង់នៅបែបនេះជាមួយថេយ៉ុង អោយបានយូរបន្តិច បន្ទាប់ពីថ្ងៃនេះហើយ គេមិនដឹងឡើយថា នឹងអាចមានឱកាសបានក្បែរថេយ៉ុងបានទៀតឬអត់។ ឱកាសដែលគេអាចក្បែរថេយ៉ុងវាខ្លីពេកហើយ។
« លោកដល់ផ្ទះហើយ! »
« ផ្ទះនេះមែនទេ? »
« ត្រូវហើយ លោកឈប់ត្រង់ហ្នឹង! »
ងឺត! ជីមីនឈប់ឡានងឺតទោះបីជាចិត្តរបស់គេមិនចង់ក៏ដោយ។ ថេយ៉ុងក៏ដោះខ្សែរក្រវ៉ាត់សុវត្ថិភាពចេញ តែដោះអាចណាក៏ដោះមិនចេញ ជីមីនទើសភ្នែកពេកក៏ជួយដោះអោយ ដែលធ្វើអោយភ្នែកនឹងភ្នែកប៉ះគ្នា។ ជីមីនសម្លឹងមើលថេយ៉ុងដល់ភ្លឹក រហូតដល់ថេយ៉ុងកម្រើកខ្លួនទើបគេទាញស្មារតីមកវិញបាន។
« អរគុណលោកម្តងទៀត »
« ថេយ៉ុង.... » ថេយ៉ុងបម្រុងបើកទ្វារចេញ ក៏ត្រូវជីមីនចាប់ដៃគេម្តងទៀត។ ជីមីនស្ងាត់មាត់ជ្រៀបពេលដែលឃើញចិញ្ចៀនដែលគេពាក់អោយថេយ៉ុងនៅលើម្រាមដៃនាងថេយ៉ុងនៅឡើយ។ ថេយ៉ុងពិតជាបានថែវាបានយ៉ាងល្អពិតមែន។ បេះដូងរបស់គេស្ទើតែលោតចេញមកក្រៅទៅហើយ គ្រាន់តែរឿងតូចតាចបែបនេះធ្វើអោយគេរំជើបរំជួលចិត្តខ្លាំងណាស់ទៅហើយ។
« លោកមានការអីមែនទេ? »
« គ្មានទេ បើមានឱកាសយើងជួបគ្នាម្តងទៀត » ថេយ៉ុងក៏ចុះចេញពីឡានដើរចូលទៅក្នុងវីឡា ជីមីនតាមសម្លឹងមើលខ្នងថេយ៉ុង រហូតដល់បាត់ស្រមោល ទើបគេលើកដៃមកខ្ទប់ទ្រូង។ មុននេះបេះដូងគេលោតញាប់និងលឺខ្លាំងទៀតផង។ គេពិតជាចង់ដឹងណាស់ថា តើថេយ៉ុងបានស្តាប់លឺចង្វាក់បេះដូងមិនប្រក្រតីមុននេះដែរឬអត់?
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now