ភាគ២១:ព្រហ្មលិខិត

489 42 2
                                        

-ថេយ៉ុង:
ខ្ញុំតែងតែគិតថា ផ្លូវដែលខ្ញុំជ្រើសគឺជាផ្លូវដែលត្រឹមត្រូវ មនុស្សដែលខ្ញុំជ្រើសគឺជាមនុស្សដែលអាចនាំខ្ញុំដើរនៅផ្លូវនេះ ទៅរកក្តីសុខដែលមនុស្សគ្រប់គ្នាតែងតែប្រាថ្នា។ តែក្នុងរឿងស្នេហា អ្នកណាស្មានដល់ទៅថាថ្ងៃមុខនិងមានរឿងអ្វីកើតឡើង? ដំបូងឡើយគេស្រលាញ់ខ្ញុំណាស់ ខ្ញុំក៏ស្រលាញ់គេដូចគ្នា ស្រលាញ់អស់ពីចិត្ត ដ្បិតមិនធ្លាប់គិតថានឹងមានថ្ងៃនេះ ទើបលែងសេលសល់ចិត្តសម្រាប់ស្រលាញ់ខ្លួនឯង។
      ដើរកាន់តែយូរ កម្លាំងកាន់តែចុះខ្សោយ កែវភ្នែករបស់ខ្ញុំសម្លឹងមើលផ្លូវរហូតដល់ស្រវំាង ព្រោះទឹកភ្នែកដក់ពេញភ្នែកធ្វើអោយខ្ញុំមើលអ្វីលែងឃើញ។ ខ្ញុំសម្រេចចិត្តអង្គុយចុះក្បែររបងផ្ទះដ៏ស្កឹមស្កៃមួយ ដើម្បីយំអោយអស់ពីចិត្ត។ ខ្ញុំគ្រាន់តែចង់យំអោយអស់នៅថ្ងៃនេះ ដើម្បីកុំអោយមានទឹកភ្នែកស្រក់នៅថ្ងៃស្អែកតែប៉ុណ្ណោះ។
                         *****
    នាយខេងដើរបណ្តើរហួចបណ្តើរ អារម្មណ៍ស្រស់ស្រាយទាំងព្រឹក ព្រោះថាគ្មានការងារអីអោយគិតនាំឈឺក្បាល។ ចាប់តាំងពីចៅហ្វាយរបស់គេ ខកចិត្តរឿងស្នេហ៍ មិនដឹងជាលើកទីប៉ុន្មាន ព្រោះថារាប់ភ្លេចទៅហើយ គេក៏មានពេលទំនេរខ្លះដើម្បីហាត់ប្រាណ យកសុខភាព ជាពិសេសគឺយកអាប្រាំមួយកង់ ដើម្បីទុកបង្អួតស្រីៗ។ ដូចជាពេលនេះអ៊ីចឹង នាយខេងកំពុងតែទាញកង់ជិះ ដើម្បីបញ្ជេញញើសទាំងព្រលឹម។
       ក្រាក!
       ទ្វាររបងផ្ទះមានក្បាច់រចនាយ៉ាងប្រណិត ត្រូវបានរបើកដោយសារស្នាដៃនាយខេង។ នាយខេងយកកង់ចេញមកក្រៅរួច គេក៏ដើរទៅទាញទ្វារបិទវិញ ទើបដើរសម្តៅមករកកង់។ បម្រុងថានឹងជិះកង់ទៅហើយ នាយខេងក៏ស្រាប់តែទម្លាក់កង់ចុះ ព្រោះតែប្រទាក់ភ្នែកនឹងរាងតូចដែលអង្គុយយំ។
« អ្នកប្រុសថេយ៉ុង? » ដ្បិតនៅឆ្ងាយបន្តិចមែនតែគេស្គាល់ច្បាស់ថាជាថេយ៉ុងប្រា្ដណាស់ ភ្នែកគេមិនងាយក្បត់គេឡើយ។
« មកអង្គុយយំអីនៅត្រង់នេះ ទៅប្រាប់ចៅហ្វាយសិន » មិនបង្អន់យូរ នាយខេងរហ័សអូសកង់ចូលខាងក្នុងវិញ ព្រោះរឿងនេះសំខាន់ជាងរឿងហាត់ប្រាណទៅទៀត។ វាជាឱកាសល្អដើម្បីអោយចៅហ្វាយគេសន្សំពិន្ទុនោះអី។
« ចៅហ្វាយអើយចៅហ្វាយមានរឿងធំហើយ » នាយខេងស្រែកផ្អើលបក្សាបក្សី ព្រោះអាងថានៅតែពីរនាក់ចៅហ្វាយ។ ដឹងចិត្តដឹងថ្លើមចៅហ្វាយច្បាស់ លែងក្រែងចិត្ត។ ជីមីនមិនខ្វល់បន្តផឹកទាំងព្រលឹង ទោះនាយខេងស្រែកដល់ជ្រុះក្រឡែតទៀត ក៏គេមិនខ្វល់។ តាំងពីថ្ងៃដែលគេជ្រុលថើបថេយ៉ុងមក គេគ្មានភាពក្លាហានទៅជួបថេយ៉ុងឡើយ សម្ងំផឹកតែក្នុងផ្ទះ។ ផឹកហើយក៏មកអង្គុយខូចចិត្ត នឹកគេម្នាក់ឯង។
« ចៅហ្វាយឈប់ផឹកសិនមើល » នាយខេងកញ្ជក់កែវស្រាពីដៃចៅហ្វាយ រួចឈរច្រត់ចង្កេះ។ ស្បថបើគេជាឪពុកម្តាយជីមីន គេនឹងសំពោងក្បាលជីមីនបីបួនដំបង អោយស្វាងស្មោះខ្លះ ព្រោះថារាល់ថ្ងៃនេះស្មោះពេកហៅលែងលឺទៅហើយ។
« វាយ៉ាងម៉េចឯង? » ទាល់តែគេយកកែវស្រាចេញពីដៃ ទើបដាច់ចិត្តហាមាត់ស្តី។
« សំណព្វចិត្តចៅហ្វាយកំពុងតែអង្គុយយំម្នាក់ឯង មិនគិតទៅមើលខ្លះទេអី? »
« អ្នកណាសំណព្វចិត្តយើង? »
« ក៏មានអ្នកណាទៀត ក្រៅពីអ្នកប្រុសថេយ៉ុង ឬក៏ចៅហ្វាយមានសំណព្វចិត្តមួយទៀត? »
« ថេយ៉ុងឬ? » គ្រាន់តែលឺឈ្មោះថេយ៉ុង ជីមីនស្រាប់តែឆ្លេឆ្លាស្រវ៉ាអ្វីក៏មិនត្រូវ ទ្រូងញ័ររន្ថាន់។
« នៅឯណា? នាំយើងទៅភ្លាម » នាយខេងក៏អូសដៃចៅហ្វាយទីងណាត់ទីងណែង ខ្លាចក្រែងទៅដល់ឃើញតែស្រមោល។
« ម៉េចដែរ ភ្លឺភ្នែកខ្លាំងអត់ចៅហ្វាយ? » នាយខេងបួចមាត់ រួចសួរឌឺចៅហ្វាយ។ ជីមីនគ្រាន់តែឃើញថាថេយ៉ុងកំពុងតែអង្គុយយំម្នាក់ឯងភ្លាម ក៏ស្ទុះវឹងសម្តៅទៅរកថេយ៉ុង។ មិនទាំងចាប់អារម្មណ៍ថាខ្លួនធុំក្លិនស្រាឬក៏អត់។
« ថេយ៉ុង... » ថេយ៉ុងភ្ញាក់ព្រឺតក្រោយពីឃើញជីមីននៅចំពោះមុខ។ មិនចាំអោយថេយ៉ុងនិយាយអ្វីទាន់ ជីមីនក៏ស្រវាទាញថេយ៉ុងមកអោបយ៉ាងណែន ប្រសិនជាថេយ៉ុងខឹងគេ គេនឹងបកស្រាយថាស្រាជាអ្នកនាំទៅចុះ។ បេះដូងជីមីនស្ទើប្រេះជាពីរ ក្រោយឃើញរូបភាពមួយនេះ។ តើមួយរយះនេះថេយ៉ុងបានជួបអ្វីមកខ្លះ អ្នកណាធ្វើបាបគេខ្លះ មើលចុះរាងកាយស្គមស្គាំង គេអោបមិនពេញដៃឡើយ។
« លោកខ្ញុំដកដង្ហើមមិនរួចឡើយ » ទាល់តែលឺបែបនេះ ទើបជីមីនព្រមព្រលែងថេយ៉ុង រួចប្រើម្រាមដៃជូតទឹកភ្នែកដែលជាប់លើថ្ពាល់ថេយ៉ុងថ្នមៗ។
« អ្នកណាធ្វើអីអូន ម្តេចក៏មកអង្គុយយំបែបនេះ? ជុងហ្គុកមែនទេ ជុងហ្គុកវាធ្វើបាបអូនឬ? »
« ម៉េចក៏លោកនៅទីនេះ? » ថេយ៉ុងមិនបានឆ្លើយ គ្រប់សំណួរដែលជីមីនសួរ បែរជាសួរបកទៅវិញ។
« ក៏នេះជាមុខផ្ទះរបស់បង »
« ផ្ទះលោក? » ថេយ៉ុងទើបតែនឹកឃើញថា ជីមីនធ្លាប់និយាយថាគេទិញផ្ទះនៅម្តុំនេះ មិននឹកស្មានថាផ្ទះមួយខ្នងនេះសោះ។
« ត្រូវហើយ គិតតែពីអូនសិនទុក អូនមិនទាន់ឆ្លើយសំណួរបងទេ » មានជាតិសុរាចូលខ្លួនខ្លះ ទើបម្តងនេះជីមីនមានភាពក្លាហាន។
« វាជារឿងរបស់ខ្ញុំ លោកមិនបាច់មកខ្វល់ទេ លាសិនហើយ » ថេយ៉ុងចិត្តថានិងមិនពាក់ព័ន្ធជាមួយជីមីនទៀត ទើបក្រោកបន្តដំណើររបស់គេទៀត។
« អួយ៎? » ថេយ៉ុងលើកដៃទប់ក្បាលដែលមកឈឺខុសពេលវេលា។ ជីមីនដោយទ្រាំមើលមិនបានក៏ចាប់បីថេយ៉ុងដោយគ្មានសុំការអនុញ្ញាត។
« លោកនាំខ្ញុំទៅណា? »
« ទៅនិយាយគ្នាខាងក្នុង »
« លែងណា » ជីមីនមិនស្តាប់ រួចងាកទៅបញ្ជាខេង៖
« អាខេង កាន់កាបូប »
« បាទចៅហហ្វាយ »
មកដល់ក្នុងផ្ទះ ជីមីនក៏ទម្លាក់ថេយ៉ុងចុះថ្នមៗលើសាឡុង។ គ្រាន់តែរួចពីដៃជីមីនភ្លាម ថេយ៉ុងក៏ប្រុងងើបរត់ចេញទៅ តែក៏ត្រូវជីមីនសង្កត់ភ្លៅគេជាប់។
« បងសុំចិត្តទៅចុះ ថេយ៍អាចនៅទីនេះ10នាទី ឬ1ម៉ោងសិនបានទេ? » ដោយឃើញទឹកមុខអង្វរករបស់ជីមីន ថេយ៉ុងក៏អង្គុយស្ងៀមៗ។ ជីមីនធូរចិត្តបន្តិចដែលថេយ៉ុងស្តាប់សម្តីគេខ្លះ។
« ចាំត្រង់នេះមួយភ្លែតសិនណា » ថេយ៉ុងមិនមាត់ តែភ្នែកគេតាមមើលជីមីនដែលដើរចេញទៅ។ ជីមីនចេញផុត ថេយ៉ុងក៏ទទ្រេកខ្នងគេងលើសាឡុង ដោយសារតែក្បាលគេវាធ្វើទុក្ខខ្លាំងទៅៗ ស្ទើតែផ្ទុះចេញមកក្រៅទៅហើយ វាឈឺណាស់ គេមិនអាចទ្រាំទ្របានឡើយ។ នេះក៏ដោយសារតែគេមិនស្តាប់តាមការណែនាំរបស់លោកគ្រូ ថែមទាំងមិនលេបថ្នាំដែលពេទ្យបានផ្តល់អោយទៀត។
មុននេះថេយ៉ុងគិតថាគ្រាន់តែទទ្រេកខ្នង បិតភ្នែកសម្ងំៗតែប៉ុណ្ណោះ តែក៏ស្រាប់តែលង់លក់ដោយមិនដឹងខ្លួន។ ជីមីនត្រឡប់មកវិញ ជាមួយថ្នាំមួយបំបាត់ឈឺក្បាល ដោយគិតថាថេយ៉ុងយំយូរពេកបណ្តាលអោយឈឺក្បាល ទើបទៅកកាយក្នុងទូររកថ្នាំ តែមកដល់ក៏ឃើញថាថេយ៉ុងគេងលក់ទៅហើយ។
« ចៅហ្វាយ » នាយខេងដើរចូលមក។
« ស៊ូច! » ជីមីនធ្វើសញ្ញាបញ្ជាក់អោយនាយខេងស្ងាត់ កូនចៅសែនល្អយល់សាច់ការងក់ក្បលដាក់ចៅហ្វាយ រួចដើរលបៗ ចេញទៅក្រៅ។ បន្ទាប់ពីខេងចេញផុត ជីមីនបន្ទន់ជង្គង់ចុះ ផ្ជិតផ្ជង់មើលផ្ទៃមុខដែលធ្លាប់តែស្រស់ស្អាត។ ម្រាមដៃវែងៗ ប្រហើនលួចបោលអង្អែលលើថ្ពាល់ថេយ៉ុង ដោយពុំខ្លាចក្រែងម្ចាស់គេដឹងខ្លួនឡើយ។
« ព្រហ្មលិខិតកំពុងតែលេងសើចជាមួយអារម្មណ៍ខ្ញុំទៀតហើយ »  ព្រហ្មលិខិតពិតជាកំពុងតែលេងសើចជាមួយគេមែនហើយ។ នៅពេលដែលគេព្យាយាមគេច បែរជាជួប តើចារអោយជួបគ្នាធ្វើអី បើមិនមែនជាគូដដែល?

To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now