ម៉ារីត្រឡប់មកផ្ទះវិញទាំងសភាពិបាកមើល។ មិនត្រឹមតែមិនបានលុយមកផ្ទះវិញនោះទេ នាងថែមទាំងជំពាក់តូគីកាន់តែច្រើនថែមទាំងផង។
« នេះកូនត្រឡប់មកផ្ទះវិញហើយ? »
« ក៏ឃើញហើយនៅសួរធ្វើអីទៀត » ដោយសារតែនាងម៉ួម៉ៅរឿងចាញ់ល្បែង ទើបនាងច្រឡោតដាក់ម្តាយក្មេក។
« មានលុយទេ ខ្ញុំសុំខ្លះ? » ម៉ារីលាដៃសុំលុយម្តាយក្មេកទាំងព្រឹក។
« កូនចាយលុយធំម្ល៉េះ ប្តីអោយមិនគ្រប់ទៀតឬ? »
« ហេតុអីក៏កំណាញ់ម្ល៉េះ! គ្រាន់តែលុយអោយកូនប្រសារចាយក៏មិនបាន »
« មិនមែនកំណាញ់ ម៉ាក់គ្រាន់តែចង់អោយកូនចាយលុយអោយដឹងក្បាលដឹងកន្ទុយ អ្វីដែលគួរចំណាយ អ្វីដែលមិនគួរចំណាយ »
« មិនអោយហើយនៅមកប្រដៅទៀត ពិតជាសុំាញុំាមែន » ម៉ារីចូកសក់ទៅក្រោយ ប្រុងឡើងកាំជណ្តើរជុងហ្គុកក៏ចុះមកល្មម។
« មានរឿងអីទៀតហើយ? » ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នា ព្រោះតែលឺឡូឡាទាំងព្រលឹម។
« បងទៅធ្វើការមែនទេ មុននឹងទៅទុកលុយអោយអូនខ្លះមក »
« ចុះលុយយប់មិញអូនយកទៅណា? »
« អូនយកទៅដើរលេងជាមួយមិត្តភិក្តអស់ហើយ »
« អូនមិនចេះទុកដាក់លុយកាក់សោះ មិនដូចថេយ៉ុងឡើយ »
« កុំយកខ្ញុំទៅប្រៀបជាមួយវា » ម៉ារីស្រឡោតដាក់ជុងហ្គុក កាលដែលជុងហ្គុករំលឹកពីថេយ៉ុងធ្វើអោយនាងខឹងក្តៅក្រហាយ។
« វាល្អណាស់ណាទៅបានជានឹកនាដល់វារហូត? »
« រឿងនេះទុកអោយអូនជាអ្នកស្វែងយល់ដោយខ្លួនឯងទៅចុះ » ពោលចប់ជុងហ្គុកក៏ធ្វើដំណើរទៅធ្វើការ ព្រោះនៅប្រកែកដេញដោលជាមួយម៉ារីទៀតមិនដឹងជាស្មើណាទើបចប់។
« អ្ហាយ...... » មកដល់ក្នុងបន្ទប់ម៉ារីទាញរបស់របបបោកប្រាស់អស់។ ពេលនេះទើបនាងដឹងថា កន្លងមកនាងមិនបានយកបានបេះដូងជុងហ្គុកឡើយ ព្រោះតែបេះដូងជុងហ្គុកនៅតែមានថេយ៉ុង។
*****
ក្រឡេកមកមើលអ្នកដែលនៅមន្ទីពេទ្យវិញ។ ថេយ៉ុងរំអុកទារជីមីនទៅផ្ទះវិញដូចក្មេងយំទារចំណី។ គេពិតជាមិនចូលចិត្តមន្ទីពេទ្យទេ កាន់តែអោយមកដេកលើគ្រែមន្ទីពេទ្យទៀត ធ្វើអោយគេកាន់តែធុញថប់។ តែទោះជាអង្វរយ៉ាងណាក៏ជីមីនមិនព្រម ព្រោះតែនឹងនៅព្យាបាលថេយ៉ុង រហូតដល់ប្រាកដក្នុងចិត្តថាថេយ៉ុងនឹងមិនកើតអ្វី។
« ពេលណាទើបទៅផ្ទះ នៅទីនេះខ្ញុំធុញណាស់ » ថេយ៉ុងអង្គុយធ្វើមុខស្អុយប៉ែរ។
«ធ្វើមុខអ៊ីចឹងមិនគួរអោយស្រលាញ់ទេ» ជីមីនចាប់ទាញថ្ពាល់ថេយ៉ុងលេង។
«អត់លេងជាមួយទេ» ថេយ៉ុងវាសដៃជីមីនចេញ បញ្ចេញអាការៈង៉ក់ងរដាក់។ ជីមីនដកដង្ហើមធំព្រោះជំងឺថេយ៉ុងអាចនឹងរើឡើងគ្រប់ពេល គេមិនអាចតាមចិត្តថេយ៉ុងបានឡើយ។
« អ៊ីចឹងអូនចង់ចេញក្រៅទេ? » លឺជីមីននិយាយដូច្នេះ ថេយ៉ុងងក់ក្បាលភ្លែត។
ជីមីនក៏បាននាំថេយ៉ុងចេញមកស្រូបខ្យល់អាកាសនៅខាងក្រៅ ដើម្បីអោយស្រឡះមុខស្រឡះមាត់ខ្លះ។ មេឃថ្ងៃនេះស្រទុំដែលមិនក្តៅខ្លាំង អំណោយផលដល់ពួកគេទាំងពីរ។ ថេយ៉ុងដាក់ខ្លួនអង្គុយលើស្មៅ ជីមីនក៏ដាក់ខ្លួនអង្គុយតាមក្រោយក្បែរថេយ៉ុង រួចចោទសួរ៖
« អូនមានអារម្មណ៍មិនស្រួលត្រង់ណា ឬឈឺក្បាលទេ? » ថេយ៉ុងគ្រវីក្បាល ប្រហែលដោយសារតែជាតិថ្នាំទើបធ្វើអោយគេគ្មានអារម្មណ៍ថាឈឺ តែក៏មានអារម្មណ៍ថាល្វើយអស់កម្លាំង គ្រាន់តែដើរមកសួនច្បារសោះ ក៏អស់កម្លាំងពីខ្លួនទៅហើយ។
« ហេតុអ្វីអូនមិនព្យាបាលវាតាំងពីដំបូងថេយ៍? ហេតុអ្វីបានជាអូនមិនប្រាប់បង» វាជាសំណួរដែលគេចង់សួរបំផុត ថេយ៉ុងស្រាប់តែកើយស្មាគេ រួចពោលខ្សាវ។
« ទម្រាំតែខ្ញុំដឹងខ្លួន វាហួសពេកបាត់ទៅហើយ ខ្ញុំក៏បណ្តោយវាទៅតាមពេលវេលា រហូតមកដល់ថ្ងៃនេះទើបខ្ញុំដឹងថា ជីវីតខ្ញុំមានតម្លៃប៉ុនណា »
« បងចង់អោយអូនគិតពីការវះកាត់ម្តងទៀត អូនគិតយ៉ាងណាដែរបងនឹងព្យាយាមរកពេទ្យដែលល្អៗមក »
« ខ្ញុំដឹងពីស្ថានភាពជំងឺខ្ញុំច្បាស់ណាស់ជីមីន កុំចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើខ្ញុំអី អ្វីដែលខ្ញុំចង់បាន គឺប្រើជីវីតដែលសេសសល់នៅជាមួយលោក » ជីមីនស្ងាត់មាត់ គេពិបាកចិត្តខ្លាំងណាស់ ការពិតទៅគេក៏បានពិភាក្សាជាមួយដុកទ័រដែរ ក្តីសង្ឃឹមវាស្តួចស្តើងខ្លាំងណាស់ក្នុងការវះកាត់។ តែគេនៅតែជឿថា ក្នុងរឿងដែលអាក្រក់ក៏នៅតែមានរឿងដែរល្អ ប្រសិនបើយើងសាកល្បងវា។
« តែបងចង់អោយអូនដឹងថា ទោះជាត្រូវចំណាយទ្រព្យសម្បត្តិដែលបងមានទាំងអស់ដោះដូរជាមួយសុខភាពរបស់អូន ក៏បងសុខចិត្ត »
*****
ស្បៃរាត្រីឈានចូលមកដល់ ម៉ោងនេះជាពេលដែលមនុស្សម្នាគេងលង់លក់អស់ទៅហើយ តែបើយើងក្រឡេកទៅមើលរាងល្អិតយើងវិញ គេបែរជាបញ្ឈរភ្នែកចោល មិនព្រមសម្ងំគេងទៅវិញ។ ថេយ៉ុងគេងគិតជាហូរហែរ ថ្ងៃនេះគេសំណាងល្អដែលនៅដឹងខ្លួន តែស្អែកឬខានស្អែកគេមើលមិនដឹងឡើយ។ ថេយ៉ុងក្រឡេកទៅមើលជីមីនដែលលងលក់លើកៅអ៊ី ដោយកាន់ដៃគេជាប់។ មើលទៅគេប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយ ព្រោះត្រូវចំណាយកម្លាំងមកមើលថែគេ។
« ខ្ញុំមិនខ្លាចស្លាប់ទេ ខ្ញុំគ្រាន់តែខ្លាចលោកឈឺចាប់ពេលបាត់បង់ខ្ញុំ » នៅពេលដែលគេត្រឡប់មកគិតម្តងទៀត ទើបយល់ថាខ្លួនឯងខុសធ្ងន់ណាស់ដែលស្នើសុំរៀបការជាមួយជីមីន ព្រោះកាលដែលគេធ្វើបែបនេះជីមីននឹងរឹតតែឈឺចាប់ខ្លាំងជាងមុនពេលដែលបាត់បង់គេ។
*****
រយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ថេយ៉ុងហាក់បានធូរស្បើយជាងមុន ដោយសារតែលេបថ្នាំជាប្រចាំ ព្រោះមានជីមីនជាជំនួយការ រៀបចំរឿងកាលវិភាគលេបថ្នាំរបស់គេ។ ឯរឿងវះកាត់ដុកទ័របានបញ្ជាក់ថា វានឹងអាចទៅរួចប្រសិនជាសុខភាពថេយ៉ុងល្អប្រសើរជាងនេះបន្តិចទៀត។
ថ្ងៃនេះជាថ្ងៃថេយ៉ុងចេញពីមន្ទីពេទ្យហើយ តែជីមីនមិនសូវសប្បាយចិត្តទេ ព្រោះចង់អោយថេយ៉ុងនៅអោយយូរបន្តិចដើម្បីតាមដានអាការៈបន្ត។
« នេះខ្ញុំចេញពីពេទ្យទាំងមូលលោកមិនសប្បាយចិត្តទេ? »
« អូនចចេសណាស់ »
« អ្ហេសក្រែងនិយាយគ្នារួចហើយតើថានឹងឧស្សាហ៍មកពិនិត្យនៅពេទ្យនោះអី? »
« តែបងបារម្ភពីអូនចង់អោយនៅតាមដានបន្តិចទៀតសិន »
« បើចង់អោយនៅណាស់ ខ្ញុំលែងទៅណាហើយនឹងនៅពេទ្យមួយជីវីតតែម្តង ហុឹស! » ថាហើយក៏ស្រាប់តែទម្លាក់ខ្លួនគេងលើគ្រែវិញ ទាំងដែលរៀបចំខ្លួនរួចទៅហើយ។
« ហុីយចំមែនអូននេះ » ជីមីនឈរច្រត់ចង្កេះហួសចិត្តនឹងចរិកថេយ៉ុង មើលទៅថេយ៉ុងចង់ទៅផ្ទះពេកហើយ។
តុក!តុក
« ចៅហ្វាយ » ខេងគោះទ្វារ ផ្តល់ដំណឹងជាមុន មុននឹងបើកទ្វារចូលមក៖
« ឡានត្រៀមរួចហើយចៅហ្វាយ »
« អូនលឺទេ? ក្រោកមក! » ថេយ៉ុងក៏នៅតែគេងមិនខ្ចីក្រោក។
« ត្រូវការអោយបងបីទៅចំណតឡានទេ? »
« មិនបាច់ » គ្រាន់តែលឺថាបី ក៏ក្រោកក្រេះ ដើរងរខ្ទឺត។ ជីមីនក៏បានត្រឹមតែហួសចិត្ត រួចដើរតាមពីក្រោយ។
តាមផ្លូវត្រឡប់ទៅផ្ទះវិញ ថេយ៉ុងដៀងភ្នែកមើលជីមីនជារឿយៗ។ ឯជីមីនស្ងាត់មាត់ជ្រាបមិននិយាយអ្វីសោះ ធ្វើអោយថេយ៉ុងនៅមិនស្រណុកក្នុងខ្លួន។
« ជីមីន » ថេយ៉ុងបើកភ្នែកម៉ក់ៗហៅឈ្មោះជីមីន។
« បាទ? »
« លោកគិតថាមង្គលការយើងប្លែកទេ? »
« ប្លែកតើព្រោះជាមង្គលការប្រុសនឹងប្រុស អូននៅគិតពីរឿងនេះមែនទេ? កុំគិតច្រើនអីព្រោះមានគូស្នេហ៍ភេទដូចគ្នាជាច្រើនណាស់ដែលរៀបការជាមួយគ្នា»
« អត់ទេខ្ញុំមិនបានសម្តៅលើរឿងហ្នឹងទេ គឺខ្ញុំមានន័យថាពេលការរួចគេទៅក្រេបទឹកឃ្មុំនៅសមុទ្រឬក៏បរទេស តែមង្គលការយើងវិញការរួចបែរជានៅមន្ទីពេទ្យទៅវិញ »
« អ៊ីចឹងពួកយើងគួរតែទៅក្រេបទឹកឃ្មុំនៅឯណាទៅ អូនជួយគិតទៅមើល? »
« ខ្ញុំទើបតែចេញពីពេទ្យ គ្មានកម្លាំងទេ »
« គិតអីហ្ហាស? បងគ្រាន់តែចង់មានន័យថា យើងគួរទៅលំហែរកាយឯណា មិនមែនទៅ...»
« កុហក មុននេះលោកថាច្បាស់ណាស់ ថាគួរក្រេបទឹកឃ្មុំនៅឯណា! » ថេយ៉ុងពេបមាត់ ពេលដែលជីមីននិយាយក្រឡេចក្រឡុច។
« អូនគិតដល់ន័យផ្សេងតែខ្លួនឯង » ជីមីនទប់សំណើចពេលឃើញទឹកមុខថេយ៉ុងគួរអោយចង់សើច។
« ក៏លោកនិយាយអោយគិតធ្វើអី! »
« ក្នាញ់ណាស់ »
« អាហេម » ខេងគ្រហឹមផ្តល់សញ្ញាដល់ចៅហ្វាយទាំងពីរថា គេក៏មានវត្តមាននៅទីនេះដែរ។ សាងសងគ្នាមិនយល់ពីអារម្មណ៍អ្នកអត់ស្នេហាសោះ ដឹងទេថាវារមួលពោះប៉ុនណា?
To be continued
YOU ARE READING
ជម្រើសបេះដូង🕊🥀
Short Story"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
