ភាគ៣៨: ជួយខ្ញុំផង

632 52 2
                                        

      ថ្ងៃនេះជាថ្ងៃដែលអ្នកស្រីចនចេញពីមន្ទីពេទ្យហើយ។ ដោយជុងហ្គុកបានព្យួរការងារចោលមួយរយះ ព្រោះគេតែម្នាក់ឯងរត់មិនរួចឡើយណាមួយមើលម្តាយឈឺផង។
« ម៉ាក់សម្រាន្តចុះ »
« ជុងហ្គុកត្រូវចាប់វាអោយបាន វាលួចទ្រព្យសម្បត្តិយើងណា » អ្នកស្រីចនចាប់ដៃកូនជាប់ គាត់ធ្លាក់ខ្លួនក្លាយជាបែបនេះក៏ព្រោះតែម៉ារី ដូច្នេះគាត់មិនអោយនាងរួចខ្លួនជាដាច់ខាត។ 
« ប៉ូលីសកំពុងតែតាមស៊ើបរកនាងហើយ ម៉ាក់កុំបារម្ភអី » ទាល់តែជុងហ្គុកនិយាយបែបនេះទើបគាត់ស្ងប់ចិត្ត រួចក៏បិទភ្នែកសម្ងំគេង។ ជុងហ្គុកទាញភួយដណ្តប់អោយម្តាយ សឹមចេញពីបន្ទប់។
            មកដល់ជាន់ក្រោម ជុងហ្គុកស្រាប់តែប្រទះឃើញរីនកំពុងតែដើរចូលមក។
« អ្នកប្រុស »
« នាងមកល្អហើយ ខ្ញុំកំពុងតែត្រូវការអ្នកមើលថែម្តាយរបស់ខ្ញុំ »
« ចាស៎អ្នកប្រុស »
« លោកយាយរបស់នាងយ៉ាងម៉េចហើយ គាត់ធូរស្បើយឬនៅ? » លឺសំណួរមួយនេះរីនឈឺចាប់ក្រៃលែងព្រោះតែនាងទៅមិនទាន់ដង្ហើមយាយរបស់នាងឡើយ។
« គាត់ទៅកន្លែងមួយដែលស្ងប់សុខហើយ » ជុងហ្គុកយល់ន័យដែលនាងនិយាយ បាមត្រឹមតែបញ្ចេញទឹកមុខសោកសៅ នឹងចូលរួមរំលែកទុក្ខដល់នាង។
       សំឡេងសម្រិតជើងលាន់ឡើង បណ្តាលអោយអ្នកស្រីចនបើកភ្នែកក្រឡោត គាត់គេងលក់មិនស្ងប់ឡើយ។
       ក្រាក!
        ទ្វាររបើកដោយសារស្នាដៃរីន អ្នកស្រីចនក៏ងាកទៅមើល មានអាការៈភ្ញាក់ផ្អើលបន្តិចដែរ ពេលដែលឃើញអ្នកបម្រើត្រឡប់មកវិញ។ រីនស្លុតចិត្តបន្តិចក្រោយលឺដំណឹងថាអ្នកស្រីចនពិការជើង ដោយជុងហ្គុកបានប្រាប់នាងមុននេះ ទើបនាងចង់មកមើលអោយច្បាស់នឹងភ្នែក។
« ឯងត្រឡប់មកវិញហើយហ្ហេស? យើងស្មានតែយកលុយកូនប្រុសយើងហើយលែងអើតក្បាលមកវិញ » ទោះជាដេកលើគ្រែ តែសម្តីនៅតែគ្រាន់បើដដែល។ រីនប្តូរពីទឹកមុខស្លុតចិត្ត ទៅជាញញឹមវិញរួចដើរទៅជិតអ្នកស្រីចន។
« អ្នកស្រីរបស់រីន ម្តេចក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះ ឯណាទៅកូនប្រសារសំណព្វចិត្ត ម្តេចមិនឃើញមកមើល? » មិនត្រឹមតែនិយាយ នាងថែមទាំងសង្កត់ដៃលើជើងអ្នកស្រីចន ដែលធ្វើអោយគាត់មានភាពឈឺចាប់ ស្រែកឡើងយ៉ាងខ្លាំង៖
« អ្ហាយនាងឆ្គួត! ជើងរបស់យើង »
« អ៊ុប! សុំទោសផងអ្នកស្រី រីនភ្លេចខ្លួនថាអ្នកស្រីបាក់ជើង » សម្តីរបស់រីនធ្វើអោយអ្នកស្រីចនទប់កំហឹងពុំបានឡើយ តែក៏មិនអាចធ្វើអ្វីបាន។ អ្នកស្រីចនចម្លែកចិត្តបន្តិចដែលពេលឃើញរីនផ្លាស់ប្តូរលែងគោរពកោតខ្លាចខ្លួនដូចពីមុន។
         មួយសន្ទុះក្រោយ ទើបយើងឃើញរីនចេញមកវិញ បើយើងពិនិត្យមើលអោយច្បាស់កែវភ្នែករីនហាក់ដូចជាមានទុក្ខកង្វល់ជាខ្លាំង។ ក្រឡេកឃើញជុងហ្គុកកំពុងតែអង្គុយពិនិត្យឯកសារលើតុ រីនក៏សម្តៅទៅរក ហាក់ដូចជាកំពុងតែមានរឿងសំខាន់អ្វីមួយចង់ប្រាប់។
« អ្នកប្រុស... »
« ហឹម? អ្នកម៉ាក់យ៉ាងម៉េចហើយ » ជុងហ្គុកទម្លាក់ឯកសារចុះ រួចងាកទៅសួរអ្នកបម្រើស្រី។
« គាត់សម្រាន្តលក់ហើយ » រីនស្ងាត់បន្តិច ទើបនិយាយបន្ត៖
« អ្នកប្រុស អ្នកនាងម៉ារីនៅឯណា? »
« នាងបានគេចរួចបន្ទាប់ពីបានធ្វើអោយអ្នកម៉ាក់មានរបួស ពេលនេះក៏កំពុងតែតាមរក » ជុងហ្គុកតបតាមដំណើររឿង ឯរីនកំព្ងតែគិតពីរឿងរ៉ាវ ដែលអ្នកស្រីចននិងម៉ារីធ្វើទៅលើថេយ៉ុង។ នាងមានអារម្មណ៍ខុសធ្ងន់ណាស់ ដែលចូលរួមធ្វើបាបមនុស្សទន់ខ្សោយ។ អ្វីដែលធ្វលអោយនាងហួសចិត្តនិងស្តាយក្រោយនោះគឺ ពេលដែលនាងជួបទុក្ខត្រូវការជំនួយ ពួកគេបែរជាបែរខ្នងដាក់នាង ថែមទាំងបោះភាសាមិនខ្វល់ខ្វាយដាក់នាងទៀតផង។ បន្ទាប់ពីគិតឡើងវិញរួចមក នាងក៏សម្រេចចិត្តទម្លាយប្រាប់ជុងហ្គុក។ មនុស្សស្លូតត្រង់ដូចជាថេយ៉ុងទទួលរងរឿងអយុត្តិធម៍ច្រើនពេកហើយ។
« អ្នកប្រុសខ្ញុំមានរឿងចង់ប្រាប់ »
« និយាយមក »
« ខ្ញុំបានគិតម្តងហើយម្តងទៀត ខ្ញុំសោកស្តាយដែលធ្វើជាមិនដឹងមិនលឺថែមទាំងបានចូលរួមធ្វើបាបអ្នកប្រុសថេយ៉ុង » ជុងហ្គុកហាក់ដូចជាមិនយល់ពីសម្តីរីនសោះ គេជ្រួញចិញ្ចើមចូលគ្នា ចាំស្តាប់រីននិយាយបន្ត៖
« ការពិតទៅអ្នកដែលត្រូវគេធ្វើបាបពិតប្រាកដគឺជាអ្នកប្រុសថេយ៉ុងទៅវិញទេ អ្នកស្រីចននិងអ្នកនាងម៉ារីព្យាយាមរកគ្រប់វិធីដើម្បីដេញអ្នកប្រុសថេយ៉ុងចេញពីទីនេះ ថែមទាំងមួលបង្កាច់អ្នកប្រុសថេយ៉ុង ថាបានធ្វើបាបគាត់ » ជុងហ្គុកស្តាប់រួចគិតពីរឿងកន្លងមក កាលពីថេយ៉ុងចូលមកនៅទីនេះដំបូងគេក៏បានឃើញដូចគ្នាដែរថា ម្តាយគេធ្វើបាបថេយ៉ុងយ៉ាងណា ម៉េចក៏គេទើបតែនឹកឃើញពេលនេះយ៉ាងអ៊ីចឹង? ដើម្បីអោយប្រាកដក្នុងចិត្ត ជុងហ្គុកក៏សួរម៉ារីបញ្ជាក់៖
« នាងនិយាយជាការពិតឬ? »
« ទាំងអស់នេះខ្ញុំនិយាយសុទ្ធតែជាការពិត ព្រោះខ្ញុំក៏មានចំណែកក្នុងរឿងនេះដែរ ខ្ញុំចូលដៃចូលជើងកម្ចាត់អ្នកប្រុសថេយ៉ុងចេញដើម្បីអោយអ្នកនាងម៉ារីរៀបការជាមួយអ្នកប្រុស ព្រោះគិតថាអ្នកនាងម៉ារីជាមនុស្សល្អ តែខ្ញុំបែរជាមើលមនុស្សប្រុស ពេលនេះខ្ញុំបានភ្លឺភ្នែកហើយ » ជុងហ្គុកពិតជាខឹងនាងខ្លាំងណាស់ ដែលទើបតែប្រាប់គេនៅពេលនេះ  គេមិនដឹងថារកពាក្យអ្វីមកស្តីបន្ទោសនាង អោយសមនឹងនាងធ្លាប់ធ្វើកន្លងមកឡើយ។ ការពិតទៅអ្នកដែលគួរអោយស្តីបន្ទោសជាងគេ គឺជាជុងហ្គុកទោវិញទេ ព្រោះគេត្រចៀកសរ ខ្វាក់ភ្នែក បែងចែកមិនដាច់រវាងសរនិងខ្មៅ។ ឃើញខ្មៅថាជាសរ ឃើញល្អថាអាក្រក់ ព្រោះតែអារម្មណ៍ងប់ងល់និងម៉ារីមួយពេល។
       គេដឹងខុសនៅពេលនេះ វាមិនទាន់ហួសពេលសម្រាប់កែប្រែទេមែនទេ?
                      *****
        ក្រឡេកមកមើលម៉ារីដែលធ្លាប់តែជាមនុស្សស្រីសុីវិល័យ ហុឺហារពេលនេះបែរជាធ្លាក់ខ្លួនក្លាយជាទាសករក្នុងកាសសុីណូរបស់តូគីទៅវិញ។ ដំបូងឡើយនាងយកទ្រព្យសម្បត្តិដែលលួចបានមកអោយតូគី រួចគិតថានឹងចប់រឿង តែម្តាយនាងក៏ជំពាក់បំណុលតូគីដូចគ្នា ហើយគាត់ក៏រត់យករួចខ្លួន មិនដឹងពេលនេះនៅឯណា ទើបបំណុលទាំងនោះធ្លាក់មកលើនាង។
« នាងដឹងហើយមែនទេថាត្រូវធ្វើយ៉ាងណា? » តូគីនិយាយទាំងញញឹមចុងមាត់ ម៉ារីសម្លឹងមើលមុខតូគីរួចក្តាប់ដៃយ៉ាងណែន។ ប្រុសម្នាក់នេះយកនាងទៅដេញថ្លៃដូចវត្ថុ រួចយកនាងទៅថ្វាយតាៗដែលស្រេកឃ្លានតណ្ហាទាំងនោះ។
« មើលអី? ថ្ងៃនេះត្រូវបម្រើពួកគេអោយបានល្អណា ព្រោះជាភ្ញៀពិសេសរបស់យើង » ពោលចប់គេក៏បានងាកទៅប្រាប់កូនចៅ៖
« យកនាងចេញទៅ »
« លែង...លែងយើងភ្លាម» ម៉ារីរើបម្រាស់តែកម្លាំងរបស់នាង ម៉េចនឹងអាចឈ្នះពួកមាឌធំទាំងនេះបានទៅ? ចុងក្រោយនាងក៏ត្រូវបានគេនាំមកបន្ទប់មួយ ដើម្បីរងចាំភ្ញៀវពិសេស។ ម៉ារីអង្គុយអោបក្បាលជង្គង់យំខ្សឹកខ្សួល ភ្លើតភ្លឺនមួយពេល ធ្វើអោយនាងបាត់បង់គ្រប់យ៉ាង ធ្លាក់ខ្លួនក្លាយជាទាសករបម្រើផ្លូវភេទ។ ម្តាយក៏រត់យករួចខ្លួន ឪពុករកសុីបោកប្រាស់គេ ពេលនេះក៏បាត់ដំណឹងឈឹង ចំណែកឯនាងក៏ត្រូវជាប់នៅទីនេះ មិនដឹងថាថ្ងៃណាអាចចេញពីនរកនេះបានឡើយ។
        ក្រាក!
        សំឡេងទ្វាររបើក បង្ហាញអោយឃើញបុរសចំណាស់ ស្បែកជ្រីវជ្រួញបីនាក់កំពុងតែដើរចូលមក ទាំងញញឹមលិតមាត់លិតក ពេញចិត្តនឹងមាន់ថ្មី។ ម៉ារីញ័រខ្លួនទទ្រើកក្រោយពីឃើញតាៗទាំងនោះសម្លឹងមើលមកនាងដោយក្រសែរភ្នែក ស្រេកឃ្លាន។ ម្តងនេះមិនមែនមួយឡើយគឺបីឯណោះ ប្រាកដណាស់នាងនឹងសល់ត្រឹមដង្ហើមចង្អិតសម្រាប់ដក។
« ចង់រត់ទៅណា មកនេះអូនសម្លាញ់ » បុរសចំណាស់ម្នាក់ក៏បានទាញជើងនាងមកជិតខ្លួន។
« អ្ហាយ...ជួយខ្ញុំផង » សំឡេងដង្ហៅ ហៅរកជំនួយតែទោះជានាងខំស្រែកយ៉ាងណា ក៏គ្មានអ្នកជួយនាងដែរ។
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now