សំឡេងបក្សាបក្សីច្រៀងឆ្លើយឆ្លងគ្នា ត្រហឹងអឺងកង។ ថេយ៉ុងបើកភ្នែកសន្សឹមៗហើយងាកមើលជុំវិញខ្លួន តែមិនបានឃើញវត្តមានជីមីនឡើយ។ ទើបគេចុះពីលើគ្រែដើររកជីមីនទាំងព្រលឹម។ ថេយ៉ុងដើរបណ្តើរស្ទាបបណ្តើរ ទោះបីជាគេគេងច្រើនយ៉ាងណាក៏នៅតែមានអារម្មណ៍ថាវាមិនទាន់គ្រប់គ្រាន់។ ក្លិនឈ្ងុយហោះចូលច្រមុះថេយ៉ុង ដែលជាហេតុធ្វើអោយថេយ៉ុងដឹងភ្លាមថានៅឯណា។
« លោកប្តី » មកដល់ផ្ទះបាយក៏ស្រែកហៅស្វាមី ថែមទាំងចូលទៅអោបស្វាមីទៀតផង។ ជីមីនគាំងមួយសន្ទុះដែរ កាលដែលលឺថេយ៉ុងហៅគេថាលោកប្តី។ បន្ទាប់ពីឈប់គាំងរួចគេក៏សួរបញ្ជាក់ម្តងទៀត៖
« មុននេះអូនហៅបងថាម៉េច? »
« គឺលោកប្តី » ថេយ៉ុងបើកភ្នែកម៉ក់ៗមើលមុខជីមីន គេគ្រាន់តែចង់បំពេញតួនាទីជាប្រពន្ធអោយបានល្អតែប៉ុណ្ណោះ តែមើលជីមីនធ្វើមុខចុះ ដូចនឹកស្មានមិនដល់។
« បាទប្រពន្ធសម្លាញ់ » ទទួលបានចម្លើយត្រជាក់ដល់បេះដូងរួចមកជីមីនក៏ឆ្មក់ថើបថេយ៉ុងមួយសឺត។
« ប្រពន្ធបងទោះមិនទាន់ងូតទឹកក៏នៅតែក្រអូប » ថេយ៉ុងក៏បានត្រឹមតែឈរអៀន ដែលធ្វើអោយជីមីនកាន់តែក្នក់ក្នាញ់។
« អូនទៅងូតទឹកសិនចុះ រួចហើយចាំមកញុំាអាហារពេលព្រឹកជុំគ្នា »
« អត់ទេ » ថេយ៉ុងគ្រវីក្បាលរួចបន្ត៖
« អូនចង់ញុំាអីហើយ បានងូតទឹក »
« អ្ហាអ៊ីចឹងក៏បាន » ថារួចជីមីនក៏ស្រាប់តែលើកថេយ៉ុងមកអង្គុយលើកៅអ៊ី។ គេលើកថេយ៉ុងហាក់ដូចជាស្រាលណាស់អ៊ីចឹង។
« ចាំមួយភ្លែតសិនណាប្រពន្ធសម្លាញ់ » បន្ទាប់មកជីមីនក៏រហ័សទៅបញ្ចប់កិច្ចការរបស់គេ។ ថេយ៉ុងក៏បានលួចមើលគេពីក្រោយដោយការពេញចិត្ត ពេញថ្លើម។ នៅទីនេះ គ្រប់គ្នាទុកគេដូចជារាជបុត្រ មិនដូចជានៅអីនោះឡើយដែកចាត់ទុកប្រៀបដូចជាអ្នកបម្រើ។
អាហារពេលព្រឹកចម្អិនដោយចុងភៅពិសេសក៏បានមកដល់។ ជីមីនបញ្ចុកថេយ៉ុងផងញុំាខ្លួនឯងផង ទោះថេយ៉ុងទាមទារញុំារួចឯងក៏គេមិនព្រមដែរ។
« ឆ្ងាញ់ទេ? »
« ឆ្ងាញ់ណាស់ » ថេយ៉ុងនិយាយទាំងញញឹម ដែលនាំអោយជីមីនញញឹមតាមដែរ។
អាហារពេលព្រឹកបញ្ចប់ជាមួយស្នាមញញឹម បន្ទាប់មកក៏ដល់ពេលលេបថ្នាំល្មម។ ដោយខ្លាចថាថេយ៉ុងលេបថ្នាំមិនផ្ទៀងផ្ទាត់ទើបជីមីនជាអ្នករៀបចំថ្នាំថេយ៉ុង។ លេបថ្នាំរួចពួកគេទាំងពីរក៏នាំគ្នា អង្គុយលើសាឡុង អោយស្រកពោះបន្តិចសិន សឹមទៅងូតទឹក។ អង្គុយសុខៗថេយ៉ុងក៏ស្រាប់តែហៅឈ្មោះជីមីន៖
« ជីមីន »
« បាទ? » ជីមីនលើកចម្លើយសួរ ចង់ដឹងថាហៅគេមានការអ្វី។ ់
« យប់អូនយល់សប្តិថាពួកយើងដើរលេងជាមួយគ្នា »
« ពិតមែនហ្ហេស? តើពួកយើងទៅដើរលេងនៅឯណាទៅ? »
« គឺនៅសមុទ្រ ថែមទាំងបានអង្គុយមើលព្រះអាទិត្យលិចជាមួយគ្នាទៀតហើយ » ជីមីនស្តាប់ថេយ៉ុងទាំងរំភើប រួចក៏និយាយ៖
« អ៊ីចឹងថ្ងៃនេះពួកយើងទៅលេងសមុទ្រតែម្តងទៅ »
« អ្ហេស! លឿនពេកទេដឹង? »
« ចុះអូនមិនចង់ទៅទេឬ? »
« ចង់តើតែលោកមិនទៅធ្វើការទេឬ?»
« គ្រវែងការងារចោល ដើម្បីបាននៅក្បែរអូន »
« បន្ទាប់មកយើងក៏ញុំាបាយជាមួយអំបិល»
« អ្នកណាដាច់ចិត្តអោយអូនញុំាអំបិលនោះ »
« ទៅគេដឹងហើយថាលោកប្តីគឺជាមហាសេដ្ឋី »
បន្ទាប់ពីកាច់កុងសម្តីគ្នារួចពួកគេក៏បានរៀបចំខ្លួនដើម្បីដំណើរកម្សាន្ត បន្តិចទៀតនេះ។
ឈូ!ឈូ!
ដំណក់ទឹកស្រក់ស្រោចលើរាងកាយតូចល្អិត ថេយ៉ុងក៏បានទាញសាប៊ូមកកក់សក់ តែពេលនោះ ដៃរបស់គេពោពេញទៅដោយសក់។ នៅពេលដែលគេទាញសក់តែបន្តិច វាក៏បានជ្រុះមកពេញដៃរបស់គេ។ ថេយ៉ុងសម្លឹងមើកសក់ដែលនៅលើដៃរបស់គេទាំងញ័រដៃទទ្រើក។
ក្រាក!
ថេយ៉ុងបើកទ្វារចេញមកវិញដោយទឹកមុខស្លេកៗ។ ឯជីមីនអង្គុយចាំថេយ៉ុងលើគ្រែ ពេលឃើញថេយ៉ុងចេញមកគេក៏បានដើរមកក្បែរថេយ៉ុង។
« លោកប្តី អូនគិតថាចាំស្អែកចាំដើរលេងវិញ »
« ម៉េចចឹង អូនមិនស្រួលខ្លួនមែនទេ? » ជីមីនប្តូរទឹកមុខពីញញឹម ទៅជាព្រួយបារម្ភ។
« អត់ទេ អូនគ្រាន់តែចង់សម្រាក »
« បើអូនមិនស្រួលខ្លួនឬឈឺក្បាលប្រាប់បងឬទេ? » ថេយ៉ុងក៏បានងក់ក្បាលបញ្ជាក់ថាគេលឺហើយ។ ជីមីនក៏បានកៀកចង្កេះថេយ៉ុងទៅរកកន្លែងសម្រាក។
« អូនសម្រាកទៅ បងនៅកំរដអូន » ជីមីនទាញថេយ៉ុងមកគេងកើយដៃ រួចអង្អែលខ្នងថេយ៉ុងថ្នមៗ។
« ជីមីន... » ថេយ៉ុងហៅឈ្មោះជីមីនដោយសំឡេងខ្សាវៗ។
« បាទបងនៅក្បែរអូនហើយ »
« បងនឹងនៅស្រលាញ់អូនទេ បើអូនលែងស្អាត? »
« ទោះជាអូនប្រែរូបរាង ក៏បងនៅតែស្រលាញ់អូន ព្រោះតែបងស្រលាញ់អូនជាអូន មិនមែនស្រលាញ់សម្រស់អូនទេ » ថេយ៉ុងឈ្មុលទៅក្បែរទ្រូងជីមីន រួចលើកដៃអោយជីមីនយ៉ាងណែន។ បានចម្លើយមួយនេះគេស្ងប់ចិត្តហើយ។
*****
ព្រូស!
រាងកាយនារីតូចស្តើងត្រូវបានគ្រវែងចេញពីបន្ទប់។ ម៉ារីហាក់ដូចជាមនុស្សបាត់សតិ រួចក៏ស្ទុះទៅរកតូគីម្តងហើយម្តងទៀត ទាំងដែលត្រូវបានកូនចៅតូគីចាប់ឃាត់ក៏ដោយ។
« សុំអង្វរ ខ្ញុំពិតជាត្រូវការថ្នាំហ្នឹងពិតមែន » តូគីឈរអោបដៃមើលសភាពឆ្គួតលីលារបស់ស្រីម្នាក់នេះ រួចដើរមកក្បែរនាង ហើយអោនទៅជិតមុខរបស់នាងដោយពោលពាក្យត្រជាក់ស្រេប៖
« លុយ! នាងត្រូវការថ្នាំ ខ្ញុំត្រូវការលុយ ពួកយើងធ្វើការដោះដូរគ្នា »
« តែពេលនេះខ្ញុំគ្មានលុយទេ »
« អ៊ីចឹងបោលក្បាលនាងត្រឡប់ទៅវិញទៅ »
« តូគីខ្ញុំសុំអង្វរ គឺខ្ញុំជំពាក់សិនទៅចុះ »
« ជំពាក់សិនហ្ហេស? នាងដឹងទេថាម្តាយនាងជំពាក់លុយយើងច្រើនប៉ុនណា ហើយពេលនេះក៏បាត់ក្បាលសឹង ផ្ទះដ៏ស្កឹមស្កៃរបស់នាងពេលនេះសល់ត្រឹមតែសំបកតែប៉ុណ្ណោះ តើនាងរកស្អីមកសងយើង? »
« ខ្ញុំសន្យា សន្យាថានឹងសងលោកវិញ តែសុំអង្វរចាក់ថ្នាំនោះអោយខ្ញុំសិនមក » តូគីមើលរូបរាងកាយម៉ារីក៏ឃើញថាមិនអន់ទេ គេកំពុងតែមានគម្រោងផ្សេង។ បន្ទាប់ពីគិតរួចគេក៏សម្រេចចិត្ត ចាក់ថ្នាំអោយនាងថែមទៀត។ តូគីទាញសក់នាងមកក្រោយ រួចបោះពាក្យសម្តីរាបស្មើ៖
« កុំភ្លេចសម្តីនាង! »
« ចា..ចាស៎ ខ្ញុំនឹងរកលុយសងលោកវិញ» នាងក៏ស្ទុះស្ទារចេញទៅ។
*****
« នេះកូនយកវាទៅណា ម៉ារីយកមកវិញភ្លាម » សំឡេងឡូឡាក្នុងផ្ទះ ដែលយើងបានឃើញរូបភាព ម្តាយក្មេកតាមកូនប្រសារដើម្បីយកប្រអប់អ្វីម្យ៉ាងមកវិញ។ មិនមែនតែមួយប្រអប់ឬពីរប្រអប់ឡើយ តែវាច្រើនណាស់ដែលម៉ារីយកមកដាក់ក្នុងកាបូប។ ជាក់ស្តែងទៅវាគឺជាគ្រឿងពេជ្រនេះឯងទើបអ្នកស្រីចនហួងហែងយ៉ាងនេះ។ មកដល់មាត់ជណ្តើរទើបអ្នកស្រីចនតាមទាន់ ដោយសារតែម៉ារីនាងពាក់កែង ទើបពិបាកចុះបន្តិច។
« ឈប់ភ្លាមនាងកូនប្រសារថោកទាប » ទីបំផុតអ្នកស្រីចនក៏ស្រែកដៀលកូនប្រសារសំណព្វចិត្តរបស់គាត់ ព្រោះតែគាត់មិនអាចទ្រាំទ្រនូវទង្វើកូនប្រសារពីមួយថ្ងៃទៅមួយថ្ងៃបានឡើយ។ ព្រោះនាងនេះជាស្រីចង្រៃទៅដល់ទីណាហិចហោចទីនោះ លុយកាក់របស់គាត់តែងតែបាត់ ព្រោះតែស្រីជើងល្អម្នាក់នេះលួចយកទៅ។
« អួយ៎! » ម៉ារីថ្ងូរមាត់បព្រោះតែអ្នកស្រីចនទាញសក់នាងយ៉ាងខ្លាំង។
« លែងយើងលែងយើងស្រីកញ្ចាស់ » មើលទៅស្ថានភាពកាន់តែយ៉ាប់យឺន គ្មាននរណាមកជួយឃាត់ ព្រោះតែជុងហ្គុកទៅធ្វើការ ឯនាងរីននៅមិនទាន់ត្រឡប់មកពីស្រុកវិញនៅឡើយ។ ម៉ារីក៏បានគ្រលាស់ដៃអ្នកស្រីចនដែលតោងនាងស្អិតមួយទំហឹង រួចក៏ច្រានគាត់អោយដួល គិតថាច្រាន់តែបន្តិចប៉ុណ្ណោះ។
« អ្ហាយ.... » អ្នកស្រីចនស្រែកសឹងតែដាច់ក្រឡើត។ រាងកាយស្រ្តីចំណាស់រមៀលតាមកាំជណ្តើរ បោកក្បាលត្រូវនឹងឥដ្ឋការ៉ូ ហូរឈាមរល្ហាច។
« មិនពិតខ្ញុំមិនបានធ្វើទេ » ម៉ារីស្លុតពេក រត់ចញទាំងគ្រឿងពេជ្រនៅនឹងដៃ។
To be continued
YOU ARE READING
ជម្រើសបេះដូង🕊🥀
Short Story"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
