ជីមីនអះអាងដោយមិនស្ទាក់ស្ទើរ។ ប្រាកណាស់គេនឹងនៅតែរង់ចាំថេយ៉ុងទោះបីដឹងហើយក្តីថេយ៉ុងគ្មានថ្ងៃងាកមកស្រលាញ៉គេ ក៏គេនៅតែរង់ចាំ។ រង់ចាំទាំងដែលដឹងថាថេយ៉ុងមិនមែនជារបស់គេតាំងពីដំបូង។ នាយខេងបានត្រឹមតែគ្រវីក្បាលអស់ពាក្យវាចា ទើបគេចទៅលាងឡានមិនចង់សន្ទនាជាមួយមនុស្សដែកជួបវិបត្តិស្នេហា។ ការខកចិត្តលើកនេះប្រហែលជាប្រើរយះពេលយូរដើម្បីព្យាបាលរបួសបេះដូងអោយវាត្រឡប់មកដូចដើមវិញ។
*****
បន្ទាប់ពីប្រគល់ចិញ្ចៀនអោយជីមីនរួចមក ថេយ៉ុងក៏មានអារម្មណ៍ថាស្រាលខ្លួនជាងមុនបន្តិចខណៈពេលនេះគេកំពុងតែស្រោចផ្កានៅឯមុខផ្ទះវីឡាជាមួយនឹងអ៊ំឆេង។ ឡានស៊េរីទំនើបលូនចូលក្នុងផ្ទះ នាំអោយថេយ៉ុងញញឹមបិទមាត់មិនចិត្តព្រោះដឹងច្បាស់ឡានមួយគ្រឿងនេះជាឡានរបស់ជុងហ្គុកច្បាស់ណាស់។ រំពេចនោះថេយ៉ុងក៏ស្រងាត់ចិត្តស្តូកក្រោយឃើញម៉ារីចុះចេញពូឡានជាមួយជុងហ្គុករួមទាំងអ្នកស្រីចន។ អ៊ីចឹងមានន័យថាបាត់ទៅតាំងពីព្រឹករហូតសល់ល្ងាចនេះ ពួកគេទាំងបីនៅជាមួយគ្នាឬ?
« ម៉ារីយ៉ាងម៉េចហើយបាត់វិលមុខឬនៅ? » ជុងហ្គុកចោទសួរដោយព្រួយបារម្ភ។ មែនហើយពួកគេមិនបានទៅជាមួយគ្នាឡើយ គ្រាន់តែមកវិញជាមួយគ្នាប៉ុណ្ណោះ។ ដោយសារអ្នកស្រីចនស្រាប់តែខលមកប្រាប់គេថា ម៉ារីមិនស្រួលខ្លួនស្លេកខ្លាំងទើបជុងហ្គុករហ័សមកទទួលម៉ារីនាំមកផ្ទះ។
« ចាស៎គឺនៅតិចៗ »
« នាំប្អូនទៅបន្ទប់ទៅកូន » អ្នកស្រីចនតឿនជុងហ្គុកអោយនាំម៉ារីទៅសម្រាកក្នុងបន្ទប់។
« បាទម៉ាក់ » ជុងហ្គុកជួយទប់ម៉ារី តែម៉ារីនៅតែទន់ជង្គង់រកតែដួល ទើបជុងហ្គុកសម្រេចចិត្តលើកបីម៉ារី។ ម៉ារីញញឹមលាក់គំនួចអោបកជុងហ្គុកជាប់ រួចងាកទៅឌឺដងដាក់ថេយ៉ុងយ៉ាងចាស់ដៃ។
« តោះបងប្រញាប់ទៅៗ អូនចង់សម្រាក » ជុងហ្គុកក៏បានបោះជំហាននាំម៉ារីទៅសម្រាកដោយមិនបានចាប់អារម្មណ៍ថេយ៉ុង។
« ពួកគេសមគ្នាណាស់ » ថេយ៉ុងពោលខ្សឹបខ្សួលអួលណែនដើមក។ គេមិនធ្លាប់ដឹងសោះដាជុងហ្គុកជាមួយម៉ារីស្និតស្នាលគ្នាយ៉ាងនេះ?
« ក្មួយថេយ៍? »
« ....... »
« ក្នួយថេយ៍ ក្មួយយ៉ាងម៉េចហ្នឹង? » ថេយ៉ុងភ្ញាក់ព្រឺយ ព្រោះមុននេះរវល់គិតរឿងខ្លះមិនបានលឺសំឡរងអ៊ំ ហៅ។
« បា...បាទលោកអ៊ំ? »
« មិនស្រួលខ្លួនមែនទេ មើលទៅមុខក្មួយដូចជាស្លេកដល់ហើយ »
« ខ្ញុំមិនអីទេអ៊ំ »
« មិនអីយ៉ាងម៉ច? ទៅសម្រាកទៅសល់ប៉ុន្មានទុកពីជាអ្នករៀបចំអោយ »
« បាទ » ជាឱកាស ថេយ៉ុងក៏រហ័សដើរចេញពីទីនេះអោយលឿនបំផុតតាមដែលអាចធ្វើបាន ដើម្បីរកកន្លែងស្ងាត់មួយមកបញ្ជេញអារម្មណ៍ចោល។
« ហុឹកៗ » ថេយ៉ុងយំសស្រាក់ ទឹកភ្នែករមៀលចុះមកជាបន្តបន្ទាប់។ បេះដូងគេទន់ជ្រាយខ្លាំងណាស់ គ្រប់ពេលដែលឃើញជុងហ្គុកនៅក្បែរម៉ារី។ ចុះទម្រាំតែពួកគេរៀបការជាមួយគ្នាទៀត? គេមិនអាចទ្រាំទ្របានឡើយ គេប្រាកដជាគ្រាំចិត្តស្លាប់មិនខានឡើយ។
*****
ព្រះអាទិត្យហៀបលិច ថេយ៉ុងក៏រូតរះចម្អិនអាហារពេលល្ងាចអោយទាន់ពេលដែលអ្នកស្រីចនកំណត់។ ទោះបីជាពេលនេះបេះដូងគេកំពុងតែប្រេះស្រាំយ៉ាងណាក៏ដោយចុះ ក៏គេនៅតែធ្វើតាមតួនាទី។
« ខ្សឺត.... » ជុងហ្គុកមិនដឹងមកតាំងពីពេលណា ស្ទុះមកថើបថេយ៉ុងមួយសឺតយ៉ាងយូរ។ ហាក់ដូចជានឹកថេយ៉ុងខ្លាំងណាស់ ទាំងដែលមុននេះគេកំពុងតែនៅជាមួយម៉ារី។
« ជុងហ្គុក? »
« នឹកអូនណាស់ខ្សឺតៗ»
« បានហើយ » ថេយ៉ុងរុញជុងហ្គុកចេញ ជុងហ្គុកមិនអាចទាញអារម្មណ៍ល្អៗរបស់គេត្រឡប់មកវិញបានឡើយ។
« យ៉ាងម៉េចអូនហ្នឹង? » ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នា មិនពេញចិត្តនូវទង្វើរបស់ថេយ៉ុងនាពេលនេះ។
« អូនកំពុងតែចម្អិនម្ហូបបងមិនឃើញទេឬ? »
« តាមចិត្ត » ជុងហ្គុកញាក់ស្មាធ្វើហីៗ រួចក៏ដើរលេងចេញ អារម្មណ៍ដែលចង់សប្បាយជាមួយថេយ៉ុងមុននេះក៏រសាត់បាត់អស់។
*****
ថេយ៉ុងលើកម្ហូបមកក៏ប្រទះឃើញរូបភាពដែលធ្វើអោយគេឈឺចាប់ គឺជុងហ្គុកកំពុងតែប្រលែងគ្នាជាមួយម៉ារី ទឹកមុខរបស់ពួកគេទាំងពីរហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់។
គ្រឹក! ថេយ៉ុងទម្លាក់ចានលាន់លឺសំឡេង បណ្តាលអោយពួកគេទាំងពីរងាកមកមើលថេយ៉ុងជាចំណុចតែមួយ។
« ស្មើនេះទើបតែឆ្អិនយើងឃ្លានសឹងតែដាច់ពោះវៀន » ម៉ារីរអ៊ូរទាំ ព្រមទាំងដែលមកជិតថេយ៉ុង។
« ទៅហៅអ្នកម៉ាក់មក » ជុងហ្គុកបញ្ជាថេយ៉ុងទៅហៅម៉ាក់របស់គេ។ ថេយ៉ុងមិនទាន់ទាំងដើេទៅផង អ្នកស្រីចនក៏ចុះមកល្មមជាមួយនាងរីន។
« ម៉ាក់មកហើយ »
« ម៉ាក់អញ្ជើញពិសារបាយ » ម៉ារីស្ទុះទៅអោបដៃអ្នកស្រីចន នាំគាត់មកតុអាហារ។
« នៅឈរភ្លឹកដល់ណាទៀត? ម៉េចមិនឆាប់ដួលបាយមក? » អ្នកស្រីចនងាកទៅសម្លុតថេយ៉ុងដែលឈរភ្លឹកៗ។
« បាទ » ថេយ៉ុងរហ័សធ្វើតាមបញ្ជា ដោយគ្មានតវ៉ាអ្វីក្រៅតែពីពាក្យបាទ។ ម្តងម្កាលគេក៏លួចសម្លឹងមើលមុខជុងហ្គុក ដែលជុងហ្គុកនៅពេលនេះហាក់ដូចជាមិនខ្វល់ពីគេសោះ។
« ញុំាអោយច្រើនៗណាជុងហ្គុក មួយរយះនេះបងធ្វើការហត់ច្រើនណាស់ » ម៉ារីចាប់ម្ហូបជាច្រើនដាក់ចានម៉ារី។
« អូនក៏គួរតែញុំាអោយច្រើនដូចគ្នា អូនឥឡូវស្រកសាច់ណាស់ » ជុងហ្គុកហាក់ដូចជាពេញចិត្តនឹងទង្វើម៉ារីជាខ្លាំង ព្រមទាំងចាប់ម្ហូបដាក់ចានម៉ារីរួមជាមួយពាក្យសម្តីបារម្ភ ដែលធ្វើអោយអ្នកឈរស្តាប់អួលដើមក រកកលចង់យំ។
« ពួកកូនទាំងពីរពិតជាសមគ្នាណាស់ ជាតិនេះបានត្រឹមឃើញកូនទាំងពីររៀបការជាមួយគ្នា ម៉ាក់ស្លាប់បិទភ្នែកជិតហើយ » អ្នកស្រីចនញញឹមស្ទើតែដល់គុម្ពត្រចៀក។
« កូននឹងបំពេញបំណងរបស់អ្នកម៉ាក់ » ម៉ារីស្រដីទាំងងាកទៅមើលជុងហ្គុក ចង់ដឹងពីប្រតិកម្មជុងហ្គុកនៅពេលដែលនិយាយពីរឿងរៀបការ តើជុងហ្គុកនឹងគិតយ៉ាងណា? ឬចង់ពន្យាពេលបន្តទៀត។ ដោយឡែក ថេយ៉ុងមិនអាចទ្រាំឈរស្តាប់តទៅទៀតបាន គេក៏ដើរចេញមកក្រៅដើម្បីស្រូបយកខ្យល់អាកាសខ្លះ ព្រោះតែពេលនេះបេះដូងរបស់គេវាស្ពឹកអស់ទៅហើយ។
« អ្ហេស? » ថេយ៉ុងលាន់មាត់ ក្រោយប្រទះឃើញកូនចាបកំសត់មួយក្បាលរបួស្លាបដេកលើស្មៅក្នុងសួនមុខផ្ទះ។ មិនចាំយូរជើងទាំងគូបោះជំហានទៅរកប្រអប់ថ្នាំដើម្បីសង្គ្រោះសត្វស្លាបមួយក្បាលនោះ។
« នៅអោយស្ងៀមណា យើងលាងរបួសអោយ ឯងប្រហែលជាឈឺខ្លាំងណាស់ហើយ » ថេយ៉ុងអង្អែលក្បាលសត្វចាបមួយៗ ថ្នមៗ រួចក៏ចាប់ផ្តើមលាងរបួសអោយសត្វចាប។ គ្រប់កាយវិការបស់គេទាំងប៉ុន្មាន កំពុងតែស្ថិតក្នុងកែវភ្នែកបុរសម្នាក់ ដែលលួចសម្លឹងមើលគេពីចម្ងាយនៅក្នុងឡានតែម្នាក់ឯង។ ប្រាកដណាស់បុរសម្នាក់នោះ គ្មាននរណាឆ្ងាយក្រៅពីជីមីនឡើយ។ ជីមីនឈប់ឡានមួយសន្ទុះធំហើយ ដើម្បីតែបានមើលមុខថេយ៉ុងពីចម្ងាយ។ ត្រឹមបានសម្លឹងមើលថេយ៉ុងពីចម្ងាយបែបនេះក៏គេអស់ចិត្តហើយ ទោះបីជាមិនអាចយកបានក្តីស្រលាញ់ពីថេយ៉ុងក៏ដោយ។
« ទៅរកពុកម៉ែឯងចុះ » បន្ទាប់ពីព្យាបាលរបស់អោយវារួច ថេយ៉ុងក៏ប្រលែងចាបវិញ។ ស្នាមញញឹមដ៏ស្រោះកក្រោះក៏លេចឡើងលើផ្ទៃមុខនៅពេលដែលបានឃើញចាបដែលគេជួយសង្រ្គោះមុននេះអាចហើរវិញបាន។ ជីមីនឃើញដូច្នេះក៏ញញឹមតាម មិនថាស្នាមញញឹមថេយ៉ុងបែបណា ថេយ៉ុងនៅតែស្រស់ស្អាតជានិច្ចសម្រាប់គេ។
« បងស្រលាញ់អូនថេយ៉ុង » ជីមីនសារភាពតាមខ្យល់ សង្ឃឹមថាខ្យល់នឹងបក់នាំពាក្យសម្តីរបស់គេទៅដល់ថេយ៉ុងផងចុះ។
« បងនឹងនៅតែរង់ចាំ រង់ចាំថ្ងៃដែលអូនងាកមកស្រលាញ់បង » សង្ឃឹមថាកម្លាំងអធិដ្ឋានរបស់គេ នៅថ្ងៃណាមួយវានឹងក្លាយជាការពិត។
To be continued
BINABASA MO ANG
ជម្រើសបេះដូង🕊🥀
Short Story"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
