ភាគ០៥:ស្នេហាមិនសមដូចបំណង

450 42 0
                                        

    ងឺត! គ្រាន់តែឡានឈប់ភ្លាម ជុងហ្គុកក៏ប្រញាប់ចុះពីលើឡាន ដើម្បីទៅរកម្ចាស់បេះដូងរបស់គេ។
« នឹកណាស់! » ជុងហ្គុកឈ្មុលថើបក៏របស់ថេយ៉ុង។ ថេយ៉ុងញញឹមស្ងួតដាក់ជុងហ្គុក។
« ថេយ៍ដៃអូនទៅត្រូវនិងអ្វីមក? » ជុងហ្គុកស្រវាដៃថេយ៉ុងមកមើល ទឹកមុខរបស់គេបង្ហាញចេញមកច្បាស់ៗថេគេបារម្ភពីថេយ៉ុងប៉ុនណា។
« អូនទៅត្រូវនឹងអ្វីមក ឬម៉ាក់ធ្វើបាបអូនទៀតហើយ »
« អូនធ្វើបែកកែវ មិនបានប្រយ័ត្នទើបមុតដៃ »  ថេយ៉ុងនិយាយដោយមិនទម្លាក់កំហុសលើអ្នកណា ទាំងដែលគេដឹងច្បាស់ក្នុងចិត្តថា គេមិនបានជំពប់ជើងដួលដោយខ្លួនឯង។
« លើកក្រោយអូនត្រូវចេះប្រយ័ត្នខ្លួនផង »
« បាទ » ថេយ៉ុងក៏លេចស្នាមញញឹមឡើង ទោះលឺដប់ដងទៀតក៏គេមិនធុញក្នុងការស្តាប់ដែរ។
           អាហារពេលល្ងាចក៏ចាប់ផ្តើមប្រព្រឹត្តឡើង...
«ជុងហ្គុកម៉ាក់ចងពិភាក្សាជាមួយកូន»
« រឿងអ្វី? » ជុងហ្គុកទាញកែវទឹកមកផឹក ទើបបន្តចាំស្តាប់ម្តាយរបស់គេនិយាយ។
« ម៉ាក់ចង់អោយថេយ៉ុងរើទៅនៅផ្ទះតូចនៅខាងក្រោយមួយរយះ » ថេយ៉ុងទម្លាក់ទឹកមុខចុះក្រោយពីបានលឺគ្រប់ពាក្យ គ្រប់ម៉ាត់ចេញពីមាត់អ្នកស្រីចន។ អ្នកស្រីចនកំពុងតែព្យាយាមបំបែកគេនិងជុងហ្គុកអោយកាន់តែឆ្ងាយពីគ្នាហើយ។
       តើគេគួរធ្វើយ៉ាងណាទៅ? ហេតុអ្វីស្នេហារបស់គេមិនអាចសមតាំងបំណងដូចនេះ?
    « ម៉ាក់ថាម៉េច? »  ជុងហ្គុកភ្ញាក់ផ្អើលពេលដែលម្តាយរបស់គេ និយាយរឿងអោយថេយ៉ុងគេងនៅផ្ទះដែលទុកចោលក្រោយវីឡារបស់គេ។
« ចាំបាច់ភ្ញាក់ផ្អើលធ្វើអី? »
« ចុះផ្ទះវីឡានេះ មនុស្សក៏មានមិនច្រើន ហេតុអ្វីត្រូវអោយថេយ៉ុងទៅនៅទីនោះ » ជុងហ្គុកមិនពេញចិត្តនឹងគំនិតម្តាយដែលអោយថេយ៉ុងទៅរស់នៅផ្ទះក្រោយដែលទុកចោលយូរឆ្នាំ។
« កុំចេះតវ៉ាជំនួស បើចង់អោយម៉ាក់ទទួលស្គាល់ជាកូនប្រសារត្រូវធ្វើតាមគ្រប់យ៉ាងដែលម៉ាក់បញ្ជា »
« តែម៉ាក់.... »
« បិទមាត់ជុងហ្គុក » អ្នកស្រីចនបញ្ជេញមុខមាំដាក់កូនប្រុស រួចងាកទៅផ្តល់សញ្ញាដាក់មនុស្សចំណិត។ នាងរីនយល់សាច់ការក៏ដើរទៅយករបស់ដែលត្រៀមទុកជាស្រេចនោះ យកមកដាក់លើតុ។
« នេះជាខោអាវ យើងបានអោយនាងរីនរៀបចំអោយហើយ មិនចាំបាច់រើស្អែក គឺទៅពេលនេះទៅ »
« តែនេះយប់ហើយម៉ាក់ » ជុងហ្គុកលូកមាត់និយាយម្តងទៀត។
« យប់ហើយវាយ៉ាងម៉េច? » អ្នកស្រីចនបញ្ជេញទឹកមុខកាចៗដាក់កូនបង្ខំអោយជុងហ្គុកស្ងាត់។ ជុងហ្គុកស្ងាត់មាត់ជ្រៀប អ្នកស្រីចនក៏បានបញ្ជាអោយ អ៊ំឆេងដែលជាអ្នកមើលថែសួន នាំថេយ៉ុងទៅផ្ទះក្រោយ។
« ថេយ៍..... » ថេយ៉ុងផ្តល់ស្នាមញញឹមខ្សោះជាតិដាក់ជុងហ្គុក បញ្ជាក់ប្រាប់ថាមិនអីទេ កុំបារម្ភអី គេអាចទ្រាំបាន អោយតែបាននៅក្បែរជុងហ្គុក។
« ចង់ក្រោកទៅណា? » អ្នកស្រីចនសួរឡើងដោយសំឡេងរឹងកំពឹស។
« កូនទៅជាមួយថេយ៉ុង »
« មិនបាច់អង្គុយចុះ ម៉ាក់មានរឿងសំខាន់ចង់និយាយជាមួយ » ជុងហ្គុកមិនខ្វល់ ក៏ក្រោកចេញពីសាឡុង។
« វាជារឿងសំខាន់! » អ្នកស្រីចនសង្កត់សំឡេងធ្ងន់ៗ បណ្តាលអោយជុងហ្គុកដកដង្ហើមធំបង្ខំចិត្តអង្គុយចុះស្តាប់គាត់និយាយ។
« កូនដឹងទេថាម៉ារី អន់ចិត្តប៉ុនណាហេតុអ្វីមិនទៅលួងប្អូនផង »
« ខ្ញុំគ្មានពេលទេ »
« ចុះពេលជាមួយអាក្មេងនោះ ម៉េចក៏មានច្រើនម្ល៉េះ? »
« ម៉ាក់ហេតុអ្វីក៏ហៅថេយ៉ុងអាក្រក់យ៉ាងនេះ? » ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នា ក្រោកចេញ តែក៏ត្រូវអ្នកស្រីចន គំរាមម្តងទៀត៖
« បើយប់នេះឯងទៅរកវា ពាក្យថាម្តាយកូនផ្តាច់គ្នាត្រឹមនេះចុះ! »
« ម៉ាក់! »
« បើនៅហៅយើងថាម៉ាក់ ត្រូវស្តាប់តាមយើង » ជុងហ្គុកដកដង្ហើមធំ ដើរទៅបន្ទប់គេងរបស់ខ្លួន ដោយមិនស្រណុកចិត្ត គិតដល់ថេយ៉ុង។
*****
« មកដល់ហើយក្មួយ »
« ផ្ទះនេះមែនទេអ៊ំ? » ថេយ៉ុងមើលជុំវិញផ្ទះដោយព្រឺសម្បុរខ្ញាក ព្រោះតែទីនេះវាស្ងាត់ លឺតែសំឡេងសត្វយំ ចំណែកឯផ្ទះវិញក៏បាក់បែកជាច្រើន ព្រោះតែទុកចោលគ្មានអ្នកថែ។
« ត្រូវហើយក្មួយ ផ្ទះមួយនេះហើយ » អ៊ំឆេងក៏បានចាក់សោរទ្វារផ្ទះ។
ក្រាក!
« ខិកៗ » គ្រាន់តែបើកទ្វារភ្លាម ថេយ៉ុងកីឈ្លក់ភ្លាមៗ ព្រោះតែធូលី ខាងក្នុងវាកង្វក់ណាស់ មានទាំងសំបុកពីងពាងទៀតផង។
« ក្មួយនៅបានឬអត់? »
« មិនបានក៏ត្រូវតែបាន! » ថេយ៉ុងខាំមាត់សង្កត់ចិត្ត ស៊ូទ្រាំរស់នៅទីនេះ។
« ដៃរបស់មក្មួយមានរបួសហើយ ចាំអ៊ំជួយសម្អាតទៅចុះ »
« អរគុណអ៊ំខ្លាំងណាស់ » ថេយ៉ុងអោនគោរពគាត់ ជាច្រើនដង។ ក្រៅពីគាត់គ្មានអ្នកបម្រើណាមួយនិយាយរកគេឡើយ មានតែក្រសែរភ្នែកបែបចម្អក មើលងាយមកកាន់គេ។
ទម្រាំតែសម្អាតផ្ទះនេះរួច រំលងអាធាត្របាត់ទៅហើយ។ ថេយ៉ុងក៏បានអរគុណអ៊ំឆេងដោយចិត្តស្មោះ ដែលគាត់បានជួយសម្អាត។ ទោះជាយ៉ាងណា ក៏មិនទាន់រួចរាល់100%ដែរ តែដោយសារអស់កម្លាំង រួមទាំងហត់ទៀតនោះ ថេយ៉ុងក៏បានឈប់សម្រាកលើគ្រែ។ ថេយ៉ុងគេងសម្លឹងមើលពិដានដោយក្តីសៅហ្មង។ ឪពុកម្តាយរបស់គេគាំទ្រចំពោះស្នេហាខុសធម្មជាតិមួយនេះ គ្រាន់តែមិនបានគាំទ្រអោយគេស្រលាញ់ជុងហ្គុក។ មកដល់ទីនេះ គេគិតថានឹងបានរួមរស់សុខជាមួយជុងហ្គុក តែបែរជាម្តាយជុងហ្គុក មិនពេញចិត្តគេ រឹតតែមិនគាំទ្ររឿងស្នេហាខុសធម្មជាតិទៀត។
តើពេលណាទើបស្នេហារវាងគេនិងជុងហ្គុក អាចដើរទៅមុខដោយរលូនបានទៅ? កាន់តែឈានជើងទៅមុខ កាន់តែឈឺចាប់ រឹតតែមិនអាចបកក្រោយ។

To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now