ភាគ០៧: ខ្ញុំយកថេយ៉ុងមកធ្វើប្រពន្ធ មិនមែនយកមកធ្វើជាអ្នកបម្រើ

551 35 0
                                        

ពាក្យសម្តីរបស់អ្នកស្រីចនបានចាក់ចូលក្រអៅបេះដូងថេយ៉ុង បណ្តាលអោយឈឺពឺតផ្សារ។ តែតើគេអាចតវ៉ាបានទេ? ប្រាកដជាអត់ហើយ ព្រោះគេមកក្រោយ ម៉ារីជាគូដណ្តឹងជុងហ្គុកសមហើយដែលត្រូវលើកជាប្រពន្ធដើមនោះ គេគ្មានសិទ្ធអ្វីត្រូវតវ៉ាឡើយ ព្រោះតែផ្លូវមួយនេះគេជាអ្នករើសដោយខ្លួនឯង។
ជុងហ្គុកមិនអាចបដិសេដជាមួយម្តាយរបស់គេបានឡើយ ព្រោះតែក្នុងផ្ទះនេះ អ្នកស្រីចនធំជាងគេ។ ជុងហ្គុកសម្លឹងមើលមុខថេយ៉ុងទាំងដកដង្ហើមធំ ថេយ៉ុងងាកមុខចេញមិនចង់អោយជុងហ្គុកឃើញទឹកមុខដែលក្រៀមក្រំរបស់គេ។
«បងទៅធ្វើការសិនហើយ» ជុងហ្គុកក៏ចេញទៅធ្វើការទាំងមិនអស់ចិត្ត នៅគិតនៅបារម្ភពីថេយ៉ុង។ គេជាអ្នកនាំថេយ៉ុងមកទីនេះគួរណាតែផ្តល់ក្តីសុខអោយថេយ៉ុងអោយបានគ្រប់គ្រាន់ តែមើលចុះត្រឹមតែប៉ុន្មានថ្ងៃសោះ រឿងផ្ទួនៗបុកចូលមក ប៉ះទង្គិចផ្លូវចិត្តថេយ៉ុងយ៉ាងខ្លាំង។
*****
ក្រោយជុងហ្គុកចេញទៅធ្វើការបាត់ វីឡាដ៏សែនមនោរម្យប្រែទៅជារញ៉េរញ៉ៃ សំឡេងអ៊ូអរ ដូចផ្សារលក់ត្រី។
« ចាញ់ទៀតហើយ! »
« ដាក់លុយៗ ហាមជំពាក់ក្នុងវង់ » អ្នកស្រីចនបើកបនល្បែងក្នុងវីឡា ដោយមានសុទ្ធតែជំទាវៗពាក់មាសជ្រែកកមកលេងល្បែង។
« អ្នកបងហា៎ មើលអាក្មេងម្នាក់នឹងទៅ » អ្នកស្រីអារី កេះជំទាវហាគិអោយមើលទៅថេយ៉ុងដែលកំពុងតែបោលជូតសម្អាតផ្ទះតាមបញ្ជារបស់អ្នកស្រីចន។
« យ៉ាងម៉េច មុខមាត់ដូចជាគ្រាន់បើដែរតើ? » អ្នកស្រីហាគិចងចិញ្ចើមឆ្ងល់ងាកមកសួរអ្នកស្រីអារី។
« អាក្មេងហ្នឹង វារត់តាមជុងហ្គុកមកហ្នឹងណា៎ ហុឹសគ្មានដឹងរបស់គេរបស់ឯង ទាំងដែលដឹងថាជុងហ្គុកមានគូដណ្តឹងហើយនៅតោងទាមស្អិតទៀត សង្ស័យសម្លឹងមើលទ្រព្យហើយ! » អ្នកស្រីអារីស្រដីទាំងបញ្ជេញទឹកមុខ ជ្រក់ជ្រេញ ស្អប់ខ្ពើមថេយ៉ុង។
« ពិតជាឥតកេរ្តិ៍ខ្មាស់មែន យើងស្អប់ណាស់អាអ្នកយកប្តីគេហ្នឹង! »
« មែនហើយអ្នកបងខ្ញុំក៏ស្អប់ដែរ គួរអោយខ្ពើមណាស់កោតក្មួយជុងចេះលេបទៅរួច! » ជំទាវវ៉ាន់ក៏លូកមាត់និយាយ
« ក្មួយម៉ារីចិត្តធន់ណាស់ ឃើញគេដណ្តើមគូដណ្តឹងហើយនៅទ្រាំបានទៀត បើជាខ្ញុំវិញណា... » អ្នកស្រីវ៉ាន់ធ្វើកាយវិកាហាក់ចង់សុីសាច់ហុតឈាម។ អ្នកស្រីអារីឈរ ញញឹមពេញចិត្តជាខ្លាំង ពេលដែលជំទាវៗទាំងនេះនាំគ្នាស្អប់ថេយ៉ុង។
« អាក្មេងបម្រើមកនេះ! » ជំទាវហាគិស្រែកហៅថេយ៉ុង។ ថេយ៉ុងឈរធ្វើមុខឆ្ងល់ ព្រោះតែមិនដឹងថាជំទាវស្រីម្នាក់នេះហៅក្មេងបម្រើម្នាក់ណាអោយប្រាកដ។
« ឯងហ្នឹងហើយរកអ្នកណាទៀត » ជំទាវហាគិមួម៉ៅមួយរំពេច ពេលដែលឃើញថេយ៉ុងឈរធ្វើមុខភ្លើៗដាក់គាត់។ ទឹកមុខបែបនេះគួរអោយស្អប់ណាស់!
ថេយ៉ុងក៏ដើរសឺកៗមករកជំទាវហាគិ ដោយសារតែតាំងពីព្រលឹមរហូតមកដល់រសៀលនេះមិនទាន់មានបាយចូលពោះមួយគ្រាប់នៅឡើយ។ ថែមទាំងត្រូវបានអ្នកស្រីចន ប្រើគ្មានពេលសម្រាកទៀត។
« ជូតស្បែកជើងអោយយើង »
« បា~បាទ? »
« ថ្លង់ទេហ្អេស? ប្រាប់ថាជូតស្បែកជើងអោយយើង » ជំទាវហាគិបង្ហាញស្បែកជើងដែលពាក់ជាប់នឹងជើងមានប្រលាក់ដីតិចៗនោះអោយថេយ៉ុងឃើញ។ ជាការពិត គាត់ពិតជាស្អប់ថេយ៉ុងតាមអ្នកស្រីចននិងអ្នកស្រីអារី ទើបបញ្ជាអោយថេយ៉ុងលុតជង្គង់ជូតស្បែកជើងអោយគាត់ ព្រោះមនុស្សធន់ទាបដូចជាថេយ៉ុងសមតែទទួលបែបនេះ។
ព្រូស!
អ្នកស្រីចនរុញថេយ៉ុងអោយដួលទល់មុខជំទាវហាគិ ហើយបោះកន្សែងចំកណ្តាលមុខថេយ៉ុង។
« អួយ៎! »
« ឆាប់ជូតភ្លាមទៅ! » ថេយ៉ុងខាំមាត់សង្កត់ចិត្ត ទាញកន្សែងមកចាប់កាន់ ហើយចាប់ផ្តើមជូតស្បែកជើងអោយជំទាវហាគិ។
« ហាសហាសមមុខ! » ជំទាវៗនាំគ្នាសើចចម្អក់ថេយ៉ុង ចាត់ទុកដូចជារឿងកំប្លែកសម្រាប់រំសាយអារម្មណ៍។
« ឃើញទេ យើងមិនបាច់ហត់ប្រើកម្លាំង! » ម៉ារីឈរនៅជ្រុងម្ខាង អោបដៃញញឹមយ៉ាងពិសពុលនិយាយជាមួយនាងរីន។
« ពេលឃើញវាបែបនេះ ខ្ញុំពេញចិត្តខ្លាំងណាស់អ្នកនាងតូចអើយ! »
« បានហើយឆាប់ទៅធ្វើអាហារអោយយើងភ្លាម យើងឃ្លាន! » ជំទាវហាគិរុញក្បាលថេយ៉ុងចេញ រួចអង្គុយគងអន្ទាក់ខ្លា អោបដៃ មើលមកកាន់ថេយ៉ុងដោយក្រសែរភ្នែកពេបជ្រាយ។
« មើលអីម៉េចមិនឆាប់ទៅ! » អ្នកស្រីចនក៏បានដេញថេយ៉ុងអោយទៅផ្ទះបាយចម្អិនអាហារសម្រាប់ជំទាវៗអស់ទាំងនេះ។
                           *****
      មុខម្ហូបជាច្រើនមុខតម្រៀបគ្នាលើតុមូល ក្លិនឈ្ងុយហោះទៅប៉ះច្រមុះជំទាវៗ បណ្តាលអោយកូរពោះគ្រូកៗ ទ្រាំលែងបានដើរមកដាក់គូទអង្គុយលើកៅអ៊ី។ ថេយ៉ុងលើកដៃទប់ពោះស្កាត់សំឡេងកូរ ព្រោះតែគេក៏ឃ្លាន ឃ្លានខ្លាំងណាស់ដែរ។ តែអ្នកស្រីចនបញ្ជាដាច់ខាតមិនអោយគេញុំាឡើយ ដរាបណាជំទាវទាំងនេះមិនទាន់ត្រឡប់ទៅវិញគេគ្មានសិទ្ធសម្រាកឬរកអ្វីចម្អែតក្រពះឡើយ ត្រូវឈរចាំបម្រើជំទាវទាំងនេះ។ 
      អ្នកស្រីហាគិលេបទឹកមាត់ក្អឹក សម្លឹងមើលម្ហូបដែលនៅក្នុងចានគួរអោយចង់ញុំាទាំងអស់។ គាត់ក៏កាន់ស្លាបព្រាដួលស៊ុបបង្កងមកហុត។ កាលដែលសម្លក្តៅៗចូលទៅក្នុងមាត់ហើយ ធ្វើអោយជំទាវហាគិពេញចិត្តជាមួយរសជាតិនេះជាខ្លាំង។ អ្បកស្រីវ៉ានក៏ចាប់ផ្តើមកាន់ស្លាបព្រាឡើង ព្រោះតែឃើញជំទាវហាគិ ពិសារទំនងពេក ធ្វើអោយគាត់ទប់ចិត្តលែងជាប់។
« ជំទាវហាគី... » អ្នកស្រីអារីកេះជំទាវហាគិតិចៗ ដោយសារតែឃើញគាត់ញាមនឹងម្ហូប រហូតដល់ភ្លេចផែនការ។
« អ្ហឺម? » ជំទាវហាគិរៀបរឹកពារបន្តិច រួចសុីញ៉ូរភ្នែកដាក់អ្នកស្រីចន ទើបចាប់ផ្តើមសម្តែងឡើងមក។
   ប្រាវ! ចានសស្គូសបែកខ្ជាយ ក្រោមស្នាដៃរបស់ជំទាវហាគិ។
« អ្ហាយឯង! អាកញ្ជះគេ ចង់ធ្វើបាបយើងមែនទេ? »
« ខ្ញុំ...ខ្ញុំអត់ដឹងអីទេ! » ថេយ៉ុងបដិេសដដោយក្តីងឿងឆ្ងល់ ព្រោះតែគេគ្មានបំណងអាក្រក់អ្វីឡើយ គេគ្រាន់តែធ្វើតាមអ្វីដែលគាត់បញ្ជាតែប៉ុណ្ណោះ។
« ឯងក៏ដឹងថាយើងប្រតិកម្មជាមួយគ្រឿងសមុទ្រ! »
« ខ្ញុំអត់បានដឹងពិតមែន អ្នកស្រីមិនបានប្រាប់ខ្ញុំទេ! »
« វាកុហកទេអ្នកបង វាមានបំណងចង់អោយអ្នកបងប្រតិកម្មដល់ស្លាប់ប្រាកដណាស់ ព្រោះតែវាខឹងដែលអ្នកបងប្រើវាអោយជូតស្បែកជើងអោយ! » អ្នកស្រីវ៉ានជួយបន្ថែមល្បោយ។
« ហុឹសឯង! » ជំទាវហាគិកាន់ចានសម្ល រួចដើរមកក្បែរថេយ៉ុង។ ថេយ៉ុងកាលដែលឃើញជំទាវហាគិដើរមកជិតក៏ឈ្ងោកមុខចុះ រង់ចាំទទួលពាក្យជេរស្តីពីគាត់ ព្រោះតែគិតថាខ្លួនពិតជាខុសពិតមែន។
   ឈូ!
« មុខឯងនៀកវាសមតែជាកញ្ចះគេ! »
« ក្តៅ! ក្តៅណាស់ » ជំទាវហាគិមិនត្រឹមតែជេរស្តីគេឡើយ ថែមទាំងចាក់សម្លក្តៅៗលើក្បាលរបស់គេថែមទៀត។
« ហុឹស! » អ្នកស្រីអារីរុញច្រានថេយ៉ុងអោយដួល រួចចាប់ទាញសក់ក្បាលថេយ៉ុងឡើង។
« មុខមាត់ដូចឯងចង់មកដណ្តើមគូដណ្តឹងកូនយើងផងហ្ហេស? គ្មានផ្លូវទេ! » អ្នកស្រីអារីក៏រុញក្បាលថេយ៉ុងចេញស្ទើតែគ្រេចក។អ្នកស្រីចនក៏ដើរចូលមលម្តង ចាប់ច្របាច់ថ្គាមថេយ៉ុង ហើយពោលច្បាស់ៗ
« យើងគ្មានថ្ងៃទទួលឯងធ្វើជាកូនប្រសារដាច់ខាត បើចង់សុខឆាប់បោលក្បាលចេញពីផ្ទះយើងទៅ! »
« គ្រប់គ្នាកំពុងតែធ្វើអី? » សំឡេងគ្រលរបន្លឺឡើងក្រោយខ្នងអ្នកស្រីចន ធ្វើអោយគាត់ភ្ញាក់ព្រឺត ថយចេញពីថេយ៉ុងពីរបីជំហាន។
« ថេយ៉ុង? » ជុងហ្គុកស្ទុះមករកថេយ៉ុងដោយក្តីបារម្ភ ពេលដែលឃើញថេយ៉ុងស្ថិតក្នុងសភាពបែបនេះ។
« អូនយ៉ាងម៉េចហើយ? អ្នកណាធ្វើអីអូន? » ថេយ៉ុងគិតតែគ្រវីក្បាលមិននិយាយអ្វី តែក្នុងចិត្តគេប្រេះស្រាំ ឈឺចាប់ខ្លាំងបំផុត។ អរគុណជុងហ្គុក ដែលបានបង្ហាញខ្លួនមកទាន់ពេល បើមិនដូច្នោះ គេក៏មិនដឹងថាខ្លួនត្រូវជួបប្រទះអ្វីខ្លះ។ ថេយ៉ុងមិនឆ្លើយតែមើលមុខអ្នកស្រីចន ទើបធ្វើអោយជុងហ្គុកដៅថា ថ្ងៃនេះម៉ាក់របស់គេប្រាកដជារករឿងថេយ៉ុងទៀតមិនខាន ទើបដល់ថ្នាក់នេះ។
« ម៉ាក់! »
« យ៉ាងម៉េច? »
« ម៉ាក់ធ្វើអ្វីខ្លះដាក់ថេយ៉ុង? »
« ធ្វើអី?ម៉ាក់បានធ្វើអី? ម៉ាក់គ្រាន់តែប្រើវាអោយធ្វើម្ហូបអោយជំទាវហាគិពិសារ ថែមទាំងផ្តាំទៀតថាកុំអោយធ្វើគ្រឿងសមុទ្រ ព្រោះជំទាវហាគិប្រតិកម្មគ្រឿងសមុទ្រតែវាផ្គើនម៉ាក់! »
« អត់ទេ អ្នកស្រីមិនបានប្រាប់អ្វីឡើយ ខ្ញុំមិនដឹងពិតមែន បើខ្ញុំដឹងខ្ញុំក៏មិនធ្វើដែរ » ថេយ៉ុងប្រកែករកយុត្តិធម៍ជូនខ្លួនឯង ព្រោះអ្នកស្រីចនពិតជាមិនបានផ្តាំប្រាប់គេពិតមែន។ ហេតុអ្វីក៏គាត់ពូកែសម្តែងយ៉ាងនេះ គាត់ពូកែសម្តែងពេកហើយ គេតាមមិនទាន់ឡើយ។
« បិទមាត់ទៅអាកញ្ចះគេ! »
« ម៉ាក់! ខ្ញុំយកថេយ៉ុងមកធ្វើប្រពន្ធ មិនមែនយកមកធ្វើជាអ្នកបម្រើ បើម៉ាក់ចង់ប្រើ អ្នកបម្រើមួយគគោកហេតុអ្វីមិនហៅប្រើ ឬជួលមកដេកសុីហើយបើកប្រាក់ខែ? បើម៉ាក់នៅតែបញ្ជាថេយ៉ុងអោយធ្វើនេះធ្វើនោះទៀត ខ្ញុំនឹងនាំថេយ៉ុងចេញពីទីនេះ ហើយខ្ញុំក៏មិនត្រឡប់មកទីនេះវិញដូចគ្នា! » ជុងហ្គុកដាក់មកផាំងៗ ធ្វើអោយអ្នកស្រីចន ស្ពឹកមុខរកអ្វីមកតបពុំបាន។
«តោះបងនាំអូនទៅសម្រាកខ្លួន»  ជុងហ្គុកក៏បណ្តើរថេយ៉ុងកាត់មុខអ្នកស្រីចន។ អ្នកស្រីចនឈរដកដង្ហើមមួយៗ ក្តាប់ដៃយ៉ាថណែន។ តែបើយើងក្រឡេកទៅជ្រុងម្ខាងក៏ឃើញថា ម៉ារីក៏កំពុងក្តាប់ដៃ ខឹងញ័រសាច់ទទ្រើកចង់តែស្ទុះទៅទះថេយ៉ុងអោយណាណី តាមកំហឹងនៅពេលនេះ។
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now