« ហុឹកៗ » ថេយ៉ុងអង្គុយសម្ងំយំខ្សឹកខ្សួលក្នុងទ្រូងជុងហ្គុក។ ក្រោយពេលដែលជុងហ្គុកត្រឡប់មកពីធ្វើការវិញ គេក៏រៀបរាប់រឿងរ៉ាវដែលកើតឡើងទាំងប៉ុន្មានក្នុងថ្ងៃនេះ ប្រាប់ជុងហ្គុក។ ជុងហ្គុកអង្អែលខ្នងថេយ៉ុងថ្នមៗ គេមានអារម្មណ៍មិនល្អនោះទេពេលដែលដឹងថាម្តាយរបស់គេ ធ្វើបាបថេយ៉ុងដល់ថ្នាក់នេះ។ មើលចុះ ថ្ពាល់ដែលធ្លាប់តែស្រស់ស្អាតប្រែជាជាំហើមដោយសារតែស្នាដៃម្តាយរបស់គេ គាត់ពិតជាហួសហេតុពិតមែន។
« ជុង~ជុងហ្គុក » ថេយ៉ុងងើបចេញពីទ្រូងជុងហ្គុក ក្រោយពីយំមួយសន្ទុះធំ។ ពេលនេះគេមានរឿងចង់សួរជុងហ្គុក ដើម្បីបញ្ជាក់ពីរឿងខ្លះ ថាតើវាជាការពិតមែនឬមួយក៏អត់?
« បាទ? »
« ម៉ារីជាគូដណ្តឹងបងមែនទេ? » ជុងហ្គុកប្រែទឹកមុខមួយរំពេច មែន! ម៉ារីពិតជា ជាគូដណ្តឹងគេពិតមែន តែពេលនេះគេស្រលាញ់ថេយ៉ុងទៅហើយ តើគេគួរតែដោះស្រាយជាមួយម៉ារីដូចម្តេចទៅ?
« ថេយ៍ស្តាប់បងណា៎ ម៉ារីជាគូដណ្តឹងបងពិតមែនតែ... » ជុងហ្គុកទម្លាក់ដៃលើស្មាថេយ៉ុង។ ទឹកថ្លាៗក៏ហូរចេញពីភ្នែក រមៀលលើថ្ពាល់។ គ្រប់យ៉ាងជាការពិត ជុងហ្គុកពិតជាមានគូដណ្តឹងពិតមែន។ នៅសុខៗ គេក៏មានឈ្មោះជាមនុស្សទីបីដោយមិនដឹងខ្លួន។
« ហេតុអ្វី~ហេតុអ្វីបងមិនប្រាប់អូនតាំងពីដំបូង? » ថេយ៉ុងគក់ទ្រូងជុងហ្គុកខ្លាំងៗ គេឈឺចាប់ខ្លាំងណាស់ ទោះបីជាស្រលាញ់ជុងហ្គុកខ្លាំងយ៉ាងណាក៏ដោយ គេសុខចិត្ដដកខ្លួន បើសិនជាជុងហ្គុកប្រាប់គេតាំងពីដំបូង គេក៏មិនបង្កាត់ស្នេហ៍ជាមួយជុងហ្គុកដែរ តែពេលនេះគ្រប់យ៉ាងវាជ្រុសហួសពេលបាត់ទៅហើយ។
« តែបងមិនបានស្រលាញ់នាងឡើយ » ជុងហ្គុកចាប់ដៃថេយ៉ុងជាប់ រួចនិយាយបន្ត៖
« បងនិងប្រាប់អ្នកម៉ាក់អោយផ្តាច់ពាក្យ » ស្តាប់សម្តីជុងហ្គុកហើយ ថេយ៉ុងកាន់តែសង្វេគខ្លួនឯង។ គេពិតជាអាក្រក់ណាស់មែនទេ ដែលជាមាចូលមកជ្រៀតជ្រែក?
« ហុឹកៗ » ថេយ៉ុងយំស្ងាត់ៗ ជុងហ្គុកគិតថាងាយស្រួលណាស់ឬទើបនិយាយបែបនេះចេញមក? ទាំងដែលគេឃើញផ្ទាល់នឹងភ្នែកថាអ្នកស្រីចន ស្រលាញ់ម៉ារីខ្លាំងប៉ុនណា។
« អូនទ្រាំសិនទៅ បន្តិចទៀតគ្រប់យ៉ាងនឹងប្រសើរឡើងវិញហើយ »
បន្ទាប់ពីនិយាយលួងលោម ផ្សះផ្សារចិត្តគ្នាឡើងវិញរួចហើយ ជុងហ្គុកក៏បានបណ្តើរថេយ៉ុងចុះមកជាន់ក្រោម ដើម្បីនិយាយជាមួយម្តាយគេដោយដឹងសខ្មៅ។
« ម៉ាក់ធ្វើបែបនេះហួសហេតុពេកហើយ »
« ហួសហេតុអ្វី? វាផ្លុំត្រចៀកដាក់ឯងថាម៉េចខ្លះ? » អ្នកស្រីចនរក្សាទឹកមុខបានយ៉ាងធម្មតាសួរត្បកទៅកូនប្រុសវិញ។
« ម៉ាក់ទះថេយ៉ុង ម៉ាក់បង្អត់បាយថេយ៉ុង ប្រើថេយ៉ុងធ្វើការងារគ្រប់សព្វ ទាំងដែលអ្នកបម្រើក៏មាន ហេតុអ្វីម៉ាក់មិនប្រើពួកគេ? »
« ដែលម៉ាក់ទះវា ព្រោះតែវារុញម៉ារីអោយដួល ម៉ាក់មិនបានបង្អត់បាយវា វាមិនមកសុីដោយខ្លួនឯង។ រីឯការងារក្នុងផ្ទះ គ្រាន់តែប្រើអោយជួយធ្វើបន្តិចបន្តួចសោះ ក៏រអ៊ូថាហត់ដែរ! ចង់ធ្វើជាកូនប្រសារម៉ាក់ ត្រូវតែចេះធ្វើការងារគ្រប់សព្វចឹងហើយ »
« តែយ៉ាងណាម៉ាក់ក៏គួរតែអោយថេយ៉ុងបានសម្រាកខ្លះ » ថេយ៉ុងអង្រួនដៃជុងហ្គុកអោយឈប់និយាយ។
« តទៅយើងលែងប្រើប្រពន្ធរបស់ឯងទៀតហើយដើម្បីកុំអោយវាហត់! » អ្នកស្រីចនពោលចប់ ក្រោកចេញពីសាឡុង ដោយមាននាងរីនដើរទៅតាមពីក្រោយ។ ជុងហ្គុកដកដង្ហើមធំ តានតឹងចិត្តពន់ពេក។
*****
ពេលរាត្រីឈានចូលមកដល់...
ព្រះចន្ទមួយចំណិត ខំប្រឹងបញ្ជេញពន្លឺរបស់ខ្លួនដើម្បីបន្លឺផែនដីក្នុងរាត្រីនេះ។ ថេយ៉ុងអង្គុយលើពូក អង្អែលចិញ្ចៀន នៅសុខៗ គេស្រាប់តែមានអារម្មណ៍ស្រងេះស្រងោចចំពោះម្ចាស់ចិញ្ចៀនមួយវង់នេះ។
ក្រាក!
ទ្វារបន្ទប់ទឹកត្រូវបានរបើក ជុងហ្គុកក៏ចេញពីបន្ទប់ទឹកដើរមកក្បែរថេយ៉ុង។
« នៅមិនទាន់គេងទៀត? »
« អូនចាំបង » ជុងហ្គុកញញឹម ឡើងគេងលើពូក រួចទាញថេយ៉ុងអោយមកគេងកើយដៃរបស់គេ។
« ជុប៎ បងស្រលាញ់អូន! » ជុងហ្គុកថើបថ្ញាសថេយ៉ុង រួចបិទភ្នែកសម្ងំគេង ព្រោះតែល្វើយពេញមួយថ្ងៃជាមួយការងារដ៏មមាញឹក រួមជាមួយរឿងផ្ទាល់ខ្លួនទៀត។
ថេយ៉ុងនៅមិនទាន់គេងនៅឡើយ គេបើកភ្នែកម៉កៗគយគន់មើលមុខដ៏សង្ហារបស់ជុងហ្គុក។ កាន់តែមើល គេកាន់តែភ័យខ្លាច។ គេខ្លាចណាស់ ខ្លាចបាត់បង់ប្រុសម្នាក់នេះ ខ្លាចថ្ងៃណាមួយជុងហ្គុកធុញនឹងគេ ដេញគេអោយចេញពីជីវិត ខ្លាចបាត់បង់ជុងហ្គុក ខ្លាចគ្រប់យ៉ាង។
« ជុងហ្គុកអូនស្រលាញ់បង ស្រលាញ់បងខ្លាំងណាស់ » ថេយ៉ុងឈ្មុលក្បាលចូលទៅសម្ងំក្នុងទ្រូងដ៏កក់ក្តៅរបស់ជុងហ្គុក រួចអោបយ៉ាងណែន ហាក់បីដូចជាខ្លាចមានអ្នកមកដណ្តើម។
*****
ព្រះសុរិយាបញ្ជេញពន្លឺយ៉ាងត្រចះត្រចង់នាពេលព្រឹក។ នៅពេលដែលជុងហ្គុកចេញទៅធ្វើការបាត់ អ្នកស្រីចនក៏បានទម្លាក់ការងារទៅអោយថេយ៉ុងធ្វើទៀត។
ថេយ៉ុងកំពុងតែជូតផ្ទះ ក៏ប្រទះឃើញម៉ារីកំពុងតែដើរចូលមក។
« ហុឹស! » ម៉ារីដើរបំបុកស្មាថេយ៉ុង រួចដើរហួសទៅកន្លែងដែលអ្នកស្រីចនកំពុងតែអង្គុយ។
« អ្នកម៉ាក់ហេតុអ្វីក៏វានៅមានមុខមកជាន់ទីនេះទៀត ហេតុអ្វីម៉ាក់មិនដេញវាចេញ »
« បើម៉ាក់ដេញវាចេញពីផ្ទះ ជុងហ្គុកប្រាកដជាខឹងម៉ាក់ជាមិនខាន »
« អ៊ីចឹងយើងគួរតែធ្វើយ៉ាងម៉េចទៅ? »
« នាងរីន! »
« ចាស៎ អ្នកស្រី? »
« ឯងជួយគិតយើងទៅមើល! »
« ងាយទេអ្នកស្រី គ្រាន់តែរុញវាអោយទៅដេកផ្ទះដែលទុកចោលនឹងទៅ ហើយចាំយើងរៀបចំផែនការណ៍បន្តទៀត »
« គំនិតល្អ! » អ្នកស្រីចននិងម៉ារីមើលមយខគ្នាហើយក៏លេចស្នាមញញឹមចេញមក។ បន្ទាប់ពីគិតគ្នារួច អ្នកស្រីចនក៏បានស្រែកហៅថេយ៉ុង។
« ថេយ៉ុងមកនេះបន្តិច! »
« មានការអីអ្នកស្រី? » ថេយ៉ុងហៅម្តាយជុងហ្គុកថាអ្នកស្រី ព្រោះតែអ្នកស្រីចនជាអ្នកអោយគេហៅបែបនេះ។
« ទៅយកក្រូចច្របាច់អោយម៉ារីមួយកែវ »
« បាទ » ថេយ៉ុងក៏បានអូសរាងកាយដែលខ្សោះកម្លាំងទៅផ្ទះបាយ ធ្វើទឹកក្រូចច្របាច់ស្រស់ៗអោយម៉ារី។ ដោយសារតែ មួយព្រឹកថ្ងៃត្រង់មកនេះ នៅមិនទាន់បានបាយចូលពោះនៅឡើយ ទើបថេយ៉ុងខ្សោះកម្លាំងដល់ថ្នាក់នេះ។
ថេយ៉ុងចេញពីផ្ទះបាយ ដោយមានកែវទឹកក្រូចមួយកែវមកជាមួយ។ ពេលដែលដើរជិតដល់សាឡុងកន្លែងម៉ារីកំពុងតែអង្គុយ នាងរីនក៏សុីញ៉ូភ្នែកដាក់ម៉ារីហើយក៏ ទាក់ជើងថេយ៉ុងអោយដួល។
ប្រាវ* កែវទឹកក្រូចបែកខ្ជាយទៅលើឥដ្ឋការ៉ូ សរលោង។
« អ្ហាយរ៉ូបរបស់យើង! » ម៉ារីស្រែកចាចពេលដែលទឹកក្រូចខ្ជាយមកប្រលាក់រ៉ូបដ៏សែនថ្លៃរបស់នាង។
« ខ្ញុំសុំទោសៗ » ថេយ៉ុងសុំទោសញាប់មាត់។
ផាច់! ម៉ារីទះកំផ្លៀវថេយ៉ុងមួយដៃដោយការម៉ួម៉ៅ។
« គិតថាសុំទោសហើយ រ៉ូបរបស់យើងត្រឡប់មកស្អាតដូចដើមវិញឬ? »
« នាងរីននាំម៉ារីទៅប្តូរឈុតភ្លាមទៅ »
« ចាស៎អ្នកស្រី » នាងរីនក៏បាននាំម៉ារីទៅប្តូរឈុត តាមអ្វីដែលអ្នកស្រីចនបានបញ្ជា។ ម៉ារីក្រោកឈរអស់កម្ពស់ បម្រុងដើរចេញ ក៏ប្រទះឃើញថេយ៉ុងកំពុងតែរើសអម្បែងកែវ ធ្វើអោយនាងក្រមុំនឹកឃើញដល់គំនិតស្មោគគ្រោក។
ជ្រឹប! ម៉ារីជាន់ដៃថេយ៉ុងមួយទំហឹង រហូតធ្វើអោយអម្បែងកែវលិចចូលក្នុងបាតដៃថេយ៉ុង។
« អូយ៎ អ្នកនាងដៃរបស់ខ្ញុំ » ថេយ៉ុងថ្ងូរដោយការឈឺចាប់ ឈាមច្រាលចេញមកភ្លាមៗ។
« អ្នកនាង.....»
« យ៉ាងម៉េច? » ម៉ារីសម្តែងទឹកមុខដូចមិនដឹងរឿងអ្វី រួចញីជើងរបស់គេទៅលើដៃរបស់ថេយ៉ុង។ ពេលដែលជាន់អស់ចិត្តហើយ ម៉ារីក៏ញញឹមចុងមាត់ ដើរចេញទាំងសប្បាយចិត្ត។
ថេយ៉ុងញ័រដៃទទ្រើក ឈាមរបស់គេហូរមកយ៉ាងច្រើន។
« ប៉ុន្នឹងវាមិនងាប់ទេ ឆាប់ប្រមូលអំម្បែងយកទៅចោលនឹងឆាប់អាលធ្វើការផ្សេងទៀត » អ្នកស្រីចនឈរអោបដៃធ្វើមិនដឹង នៅដេញអោយថេយ៉ុងប្រមូលអំប្បែងកែវទៀត ទាំងដែលឃើញច្បាស់នឹងភ្នែកហើយថា ដៃរបស់ថេយ៉ុងមានរបួសកំពុងតែតក់ឈាមណក់ៗ។
« បា~បាទ » ថេយ៉ុងវិលមុខខ្ញាក ដោយសារតែឈាមរបស់គេកាន់តែហូរច្រើនទៅៗ តែក៏ព្យាយាមប្រមូលអំប្បែងកែវអោយអស់។
To be continued
DU LIEST GERADE
ជម្រើសបេះដូង🕊🥀
Kurzgeschichten"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
