ភាគ០៦:ប្រពន្ធដើម

520 43 2
                                        

    នាពេលព្រលឹមអុរ អ័ព្ទដ៏ក្រាស់ឃ្មឹករួមទាំងតំណក់ទឹកសន្សើមល្អិតៗធ្លាក់ចុះមក។ ថេយ៉ុងក្រោកតាំងពីម៉ោង3ទាបភ្លឺ ដើម្បីរៀបចំផ្ទះនេះបន្តទៀត ទាំងដៃនៅឈឺ។ គេជូតកញ្ចក់បង្អួចបណ្តើរ អួលដើមកបណ្តើរ ព្រោះតែនឹកទៅដល់ឪពុកម្តាយរបស់គេ រួមទាំងហាងដែលជាញើសឈាមដែលខំសាងឡើង។ គេបានលះបង់គ្រប់យ៉ាងដើម្បីជុងហ្គុក សុខចិត្តលក់មុខឪពុក រត់ចោលពិធីមង្គលការ ដើម្បីតែជុងហ្គុក។ គ្រប់យ៉ាងដែលគេធ្វើឡើងព្រោះតែក្តីស្រលាញ់ តើគេល្ងង់ខ្លាំងណាស់មែនទេ?
     កំពុងតែលង់នឹងការគិតដ៏ស្មុគស្មាញ ស្រាប់តែមានដៃមួយគូមកអោបចង្កេះគេពីក្រោយ។
« ជុងហ្គុក? » ថេយ៉ុងងាកមុខមកប្រសព្វមុខជាមួយជុងហ្គុក បែរជាត្រូវជុងហ្គុកចាប់ថើបគេទាំងព្រលឹងស្រាងៗ។
« ហេតុអ្វីបងក្រោកលឿនយ៉ាងនេះ! »  ជុងហ្គុកញញឹម មិនបានក្រោកលឿននោះទេ ក៏ព្រោះតែគេងមិនលក់ទៅវិញទេ ទើបប្រញាប់មករកថេយ៉ុង។
« បងបារម្ភពីអូន អូននៅទីនេះយ៉ាងម៉េចដែរ? គ្រប់យ៉ាងមិនអីទេមែនទេ? » ថេយ៉ុងគ្រវីក្បាលញាប់ស្អេក បញ្ជាក់ថាគ្រប់យ៉ាងមិនអីទេ។ ទោះបីជាគេត្រូវរស់នៅខ្ទម ដ៏កំសត់ក៏គេរីករាយអោយតែមានជុងហ្គុកនៅក្បែរដូចពេលនេះ។ ថេយ៉ុងផ្អឹបមុខនឹងទ្រូងជុងហ្គុក បិទភ្នែកសម្ងំយកថាមពលពីទ្រូងដ៏កក់ក្តៅមួុយនេះ។ គេពិតជាចូលចិត្តអារម្មណ៍បែបនេះណាស់ អារម្មណ៍ដែលធូរស្រាលក្នុងចិត្ត គ្រប់ពេលដែលបានក្បែរជុងហ្គុក។
« អូនទ្រាំសិនទៅ ទម្រាំតែម៉ាក់បងព្រមទទួលស្នេហាយើង » ជុងហ្គុកអង្អែលសក់ក្បាលថេយ៉ុងថ្នមៗ។
« មិនអីទេ អូនអាចទ្រាំបានមិនថាយូរប៉ុនណាក៏អូនអាចទ្រាំបាន »
     បន្ទាប់ពីឈរសម្ងំផ្តល់ភាពកក់ក្តៅអោយគ្នាទៅវិញទៅមករួចមក ជុងហ្គុកក៏បានជួយថេយ៉ុងរៀបចំផ្ទះតូចមួយនេះ អោយប្រែទៅជាផ្ទះដ៏គួរអោយចង់រស់នៅ។ ព្រឹកនេះសីតុណ្ហភាពចុះត្រជាក់ខ្លាំងណាស់ តែថេយ៉ុងមានអារម្មណ៍ថាជាព្រឹកដ៏កក់ក្តៅបំផុតសម្រាប់គេ។ ដោយសារតែការបោសជូតសម្អាត ក្នុងផ្ទះដែលពោពេញដោយធូលីប្រែជាភ្លឺចិញ្ចាច គួរអោយចង់គេង រួមទាំងក្លិនបន្ទប់ដ៏ក្រអូបពិដោរទៀត ធ្វើអារម្មណ៍អ្នកទាំងពីរធូរស្រាល និងសុខស្ងប់បានច្រើនណាស់។  បន្ទាប់ពីរៀបចំខាងក្នុងរួចមក ក៏ចាប់ផ្តើមសម្អាតខាងក្រៅវិញម្តង។
      ជុងហ្គុកមានគំនិតចង់ប្តូរពណ៍ផ្ទះថ្មី ទើបគេចាប់ផ្តើមលាយថ្នាំពណ៍ស្វាយស្រាលៗ ព្រោះតែថេយ៉ុងស្រឡាញ់ពណ៍ស្វាយ។
« ជុប៎ » ថេយ៉ុងថើបថ្ពាល់ជុងហ្គុក ផ្តល់កម្លាំងចិត្ត ដើម្បីអោយជុងហ្គុកមានកម្លាំងចិត្តលាបថ្នាំផ្ទះឆាប់ហើយ។ ជុងហ្គុកញញឹមបិទមាត់មិនជិត ថេយ៉ុងអៀនក៏ដើរទៅញែកកូនផ្កាយកមកដាក់ក្នុងថូរដែលមានលាយដីស្រាប់នោះដើម្បីដាំផ្កា។
« អ្ហឺម អស់កម្លាំងណាស់ » ជុងហ្គុករអ៊ូង៉ូវៗ ហើយក៏លួចដៀងភ្នែកមើលថេយ៉ុង។
« បើមានអីផ្ហែមៗ... » ជុងហ្គុកលាបថ្នាំពណ៌បណ្តើរពោលបណ្តើរ។
« ថេយ៉ុងហា៎បងអស់កម្លាំងណាស់! » ដោយឃើញថេយ៉ុងមិនខ្វល់និងគេទើបជុងហ្គុកស្រែកហៅថេយ៉ុងមកអោយចាប់អារម្មណ៍និងគេវិញម្តង។ គេសង្ហាជាងផ្កាអស់ទាំងនោះឆ្ងាយណាស់ ហេតុអ្វីក៏ថេយ៉ុងខ្វល់ជាមួយកូនផ្កាអស់ទាំងនោះខ្លាំងយ៉ាងនេះ។
« ថេយ៍ហ្អា៎! »
« ហុីយយ៉ាប់មែនមនុស្ស » ថេយ៉ុងគ្រវីក្បាលលួចអស់សំណើចនិងមនុស្សកិចកុចដូចជាជុងហ្គុក។
« អ្ហឹម....» មកដល់ភ្លាមថេយ៉ុងមិននិយាយអ្វីច្រើន ក៏ចង្អើតជើងថើបមាត់ជុងហ្គុកតែម្តង។ ជុងហ្គុកក៏បានចាប់លើពរថេយ៉ុង ដើម្បីអោយថេយ៉ុងអាចថើបគេអោយស្រួលជាងនេះ។
« ប៉ុននេះមានកម្លាំងវិញឬនៅ? »
« នៅទេ... » ជុងហ្គុកធ្វើមុខស្អុយៗ ព្រោះតែមុននេះនៅថើបមិនទាន់អស់ចិត្តនៅឡើយ។ ថេយ៉ុងក្តាប់មាត់ក្នក់ក្នាញ់ រួចអោនទៅថើបជុងហ្គុកម្តងទៀត។ តែម្តងនេះងំជាងលើកមុន ព្រោះតែគេបឺតជញ្ជក់ក្រេបយករសជាតិគ្នាទៅវិញទៅ។
« យ៉ាងម៉េចដែលមានកម្លាំងវិញនៅ?»
« កម្លាំងពេញខ្លួនតែម្តង » ជុងហ្គុកញញឹមស្ញេញចេញធ្មេញទន្សាយ តែមិនទាន់ដាក់ថេយ៉ុងចុះនៅឡើយ។ ជុងហ្គុកយកច្រមុះរបស់គេត្រដុសជាមួយច្រមុះថេយ៉ុងទៅមក។
« ហិហិ រសើបណាស់ » ថេយ៉ុងសើចកក្អឹកកាលដែលជុងហ្គុកចាក់ចង្កេះរបស់គេ។
« អូនគួរអោយស្រលាញ់ណាស់ »
« ហ្អាយហិហិ ឈប់ទៅអូនរសើបណាស់ » សំឡេងសើចក្អាកក្អាយបន្លឺឡើងកាត់ព្រឹក លឺទៅដល់អ្នកដែលកំពុងតែដើរមក ក្តៅស្លឹកត្រចៀកងំ។
« ជុងហ្គុក! » ជុងហ្គុកងាកទៅតាមប្រភពសំឡេងក៏ឃើញម្តាយខ្លួនកំពុងតែឈរមើលមកដោយទឹកមុខកាច រួមទាំងមានម៉ារីនិងនាងរីនឈរក្បែរ។ ជុងហ្គុកក៏បានទម្លាក់ថេយ៉ុងចុះ ថេយ៉ុងឈររៀបចំអាវអោយមានរបៀបឡើងវិញ។
« ជុងហ្គុកឆាប់ទៅផ្ទះធំវិញភ្លាម »  ជុងហ្គុកក៏ងាកទៅមើលមុខថេយ៉ុង ទើបអ្នកស្រីចនបញ្ជាក់ម្តងទៀត។
« រួមទាំងឯងផងដែលថេយ៉ុង! »
« បា~បាទ »
                          *****
     មកដល់ផ្ទះធំអ្នកស្រីចនក៏បានដេញកូនប្រុស អោយទៅងូតទឹកប្តូរសម្លៀកបំពាក់ចេញ ព្រោះតែមុននេះខ្លួនប្រាណគេប្រលាក់ទឹកថ្នាំអស់។ បន្ទាប់ពីជុងហ្គុកទៅបន្ទប់បាត់ ស្ត្រីមេម៉ាយក៏អង្គុយសម្លក់មុខថេយ៉ុង។
« ប្រាប់ហើយមែនទេ ថាត្រូវតែធ្វើការងារក្នុងផ្ទះនេះ ហេតុអ្វីក៏ខួរនេះមិនចេះចាំហាស៎? » អ្នកស្រីចនរុញក្បាលថេយ៉ុង ទាំងចិត្តម៉ួម៉ៅ។ 
« ទៅផ្ទះបាយភ្លាមទៅ »
« បាទអ្នកស្រី »
« កូនស្អប់វា ស្អប់ៗៗៗវាណាស់ម៉ាក់ » ម៉ារីស្រែកឡែតៗ
« ទ្រាំសិនទៅណា៎ កូនណា៎ »
« ហុឹស! » ម៉ារីអង្គុយអោបដៃ ដោយចិត្តខឹងស្អប់ចំពោះថេយ៉ុង។
                           *****
      អាហារពេលព្រឹកត្រូវបានរៀបចំឡើងយ៉ាងប្រណិត គួរអោយចង់បរិភោគ គ្រប់គ្នាក៏មកជុំគ្នាអស់។
« ថេយ៍អង្គុយចុះដែលមក » ជុងហ្គុកហៅថេយ៉ុងអោយអង្គុយចុះក្បែរគេ។ គេយកថេយ៉ុងមកធ្វើជាប្រពន្ធមិនមែនអ្នកបម្រើ ហេតុអ្វីត្រូវមកបន្ទាបខ្លួនទៅឈរក្បែរអ្នកបម្រើអស់ទាំងនោះ។ ថេយ៉ុងគ្រវីក្បាលបដិសេដដោយសារតែក្រសែរភ្នែករបស់អ្នកស្រីចន បាញ់មកគេ វាគួរអោយខ្លាចណាស់។
« ញុំាបាយទៅជុងហ្គុក » ជុងហ្គុកឈ្ងោកមុខចុះបរិភោគអាហារពេលព្រឹកណាមួយ ក៏ជិតដល់ម៉ោងទៅធ្វើការទៀត។
« ញុំាអោយច្រើនៗទៅណា៎បងសម្លាញ់ » ម៉ារីចាប់សាច់ជាច្រើនចូលទៅក្នុងចាន ជុងហ្គុក។ ថេយ៉ុងងាកមុខចេញ ប្រអប់ទ្រូងខាងឆ្វេងឈឺខ្ទោកៗ។
អាហារពេលព្រឹកត្រូវបានបញ្ចប់ ជុងហ្គុកទាញកែវទឹកមកផឹក អ្នកស្រីចនក៏ចាប់ផ្តើមនិយាយឡើង។
« ចាប់ពីពេលនេះទៅម៉ារីនិងមករស់នៅទីនេះដែរ »
« ខិកៗ ម៉ាក់ថាម៉េច? » ជុងហ្គុកឈ្លក់ទឹកក្រោយពីលឺបែបនេះ។
« ម៉ារីនិងមករស់នៅជាមួយយើង! »
« តែពួកយើងមិនទាន់រៀបការទេ! »
« ម៉ាក់បានរៀបចំរួចស្រេចហើយពីរខែទៀតកូននឹងត្រូវរៀបការជាមួយម៉ារី »
« ម៉ាក់ ចុះថេយ៉ុងនោះ? »
« ម៉ាក់ព្រមអោយកូនយកវាតែកូនត្រូវរៀបការជាមួយម៉ារីជាប្រពន្ធស្របច្បាប់ ត្រូវលើកម៉ារីជាប្រពន្ធដើម! » អ្នកស្រីចននិយាយដោយទឹកមុខប្រាកដប្រាជា។ ឯអ្នកដែលឈរស្តាប់អួលណែនពេញទ្រូង។
« ម៉ាក់! »
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now