ភាគ១០: បងពិតជាមិនមកពិតមែន?

429 28 2
                                        

     ពេលព្រឹក
     អ្នកស្រីចនដើរតម្រង់ទៅបន្ទប់កូនប្រុស ដោយសារតែម៉ោង៨ទៅហើយ នៅឡើយមិនទាន់ឃើញកូនចុះទៅជាន់ក្រោម។
   ក្រាក!
   គ្រាន់តែទ្វារបើកភ្លាមក៏បានបង្ហាញពីមនុស្សពីរនាក់កំពុងដេកអោបគ្នាយ៉ាងស្អិតរមួតលើគ្រែ។ ប្រាកដណាស់រឿងកាលពីយប់មិញមិនបានបញ្ចប់ត្រឹមតែបន្ទប់ទទួលភ្ញៀវទេ។
« អ្ហាយពួកកូនធ្វើអីហ្នឹង? » អ្នកស្រីចនស្រែកចាចហាក់ដូចជាភ្ញាក់ផ្អើលខ្លាំង។
« អ្ហឺមម៉ាក់... » ម៉ារីស្ទុះក្រោកទាញភួយមកបិទបាំងរាងកាយ។ ជុងហ្គុកក៏ក្រោកទាំងនៅធីងធោងព្រោះតែយប់មិញផឹកច្រើនពេក។
« ម៉ាក់...ម៉ាក់មករកអីទៀតព្រឹក? »
« កូនមានដឹងថាខ្លួនបានធ្វើអីខ្លះទេ! »
« ធ្វើអី? » ជុងហ្គុកមីងមងេងងាងមិនដឹងថាគេបានធ្វើអ្វី តែនៅពេលដែលគេងាកទៅមើលក្បែរខ្លួនក៏ប្រទះឃើញម៉ារីកំពុងតែយំអណ្តឺតអណ្តកទឹកមុខយ៉ាងកំសត់។
« ម៉ារី? »
« ហុឹកៗ »
« ជុងហ្គុកហេតុអីក៏កូនធ្វើបែបនេះ ក្រែងកូនមិនចង់រៀបការជាមួយម៉ារីឬ? »
« គឺ.... »
« ហ្ហឹកៗយប់មិញអូនឃាត់បងដែរ តែបងស្រវឹងពេកមិនស្តាប់សំឡេងអង្វររបស់អូនសោះ » ម៉ារីចូលតួកំសត់យំរៀបរាប់។
« ជុងហ្គុកកូនត្រូវតែទទួលខុសត្រូវលើម៉ារី! »
« កូន.... » ជុងហ្គុកមិនអាចអារកាត់អ្វីបាន បានត្រឹមតែស្ងាត់មាត់ទទួលយកគ្រប់យ៉ាង។
                   *****
ម៉ារីប្រាប់ថានាងឈឺចង្កេះទើប ជុងហ្គុកជួយទប់ជួយគ្រាហ៍នាងមកតុអាហារ។
« អរគុណបងហើយ » ម៉ារីញញឹមស្រស់ស្រាយដាក់ជុងហ្គុក ជុងហ្គុកក៏ទម្លាក់ខ្លួនអង្គុយក្បែរនាង។
« ដួសបាយ! » អ្នកស្រីចនងាកទៅបញ្ជាថេយ៉ុងដែលឈរក្បែរអ្នកបម្រើ ទើបថេយ៉ុងដើរមកដួសបាយបម្រើ។ ជុងហ្គុកហាក់គេចមុខពីថេយ៉ុង គេមិនហ៊ានមើលមុខថេយ៉ុងចំឡើយ ព្រោះតែគេបានសាងកំហុសមួយដ៏ធំ។
« ចាប់ពីថ្ងៃនេះតទៅកូនត្រូវមើលថែម៉ារីអោយបានល្អបំផុត »
« បាទអ្នកម៉ាក់ » ម៉ារីអង្គុយស្តាប់ម្តាយកូនទាំងពីរនិយាយគ្នា ទាំងញញឹមញញែម។ ថ្ងៃនេះជាថ្ងៃដែលនាងសប្បាយចិត្តខ្លាំងបំផុតដែលបានទទួលការយកចិត្តទុកដាក់ពីជុងហ្គុក។ ថាមិនត្រូវពិធីមង្គលការនាងនិងជុងហ្គុកអាចនិងចាប់ផ្តើមឆាប់ៗនេះផងក៏ថាបាន ព្រោះអ្នកស្រីចនកំពុងតែគិតបណ្តើរៗពីរឿងនេះ។
« ញុំាអោយច្រើនៗទៅ »
« ចាស៎អរគុណបងណាស់ » ម៉ារីញញឹមហើយចាប់បន្លែដែលជុងហ្គុកចាប់អោយនាងដាក់ចូលទៅក្នុងមាត់។ ជុងហ្គុកស្នៀកសក់ម៉ារីនឹងគុម្ពត្រចៀកព្រោះឃើញធ្លាក់មកទើសទាល់ពេក ពួកគេទាំងពីរសម្លឹងមើលមុខគ្នា រួចញញឹមដាក់គ្នាហាក់ដូចជាយល់ពីចិត្តគ្នាច្រើនជាងមុន។ គ្រប់កាវិកាយរបស់ពួកគេទាំងពីរ ថេយ៉ុងបានឃើញទាំងអស់។ ដោយទ្រាំមើលពុំបានថេយ៉ុងរត់ចេញមកក្រៅ ដើម្បីបន្ធូរអារម្មណ៍ដែលតានតឹងស្ទើតែប្រេះទ្រូងនេះ។
« ហុឹក ហុឹកហេតុអី? ហេតុអីមិនមែនជាអូនជុងហ្គុក? » ថេយ៉ុងអង្គុយផ្អែកខ្នងនឹងដើមឈើ យំរហាម។ គេពិតជាច្រណែនម៉ារីណាស់ដែលទទួលបានការយកចិត្តទុកដាក់ជុងហ្គុក។ ពេលខ្លះក៏អត់គិតមិនបានថាខ្លួនជាចំណែកលើស ចូលមកដណ្តើមក្តីសុខពីនាង។
អាហារពេលព្រឹកត្រូវបានបញ្ចប់ ស្របពេលថេយ៉ុងយំឆ្អែតឆ្អន់។ អ្នកស្រីចនបានបញ្ជាអោយគេតាមរកថេយ៉ុងព្រោះមានការងារច្រើនណាស់ដែលត្រូវប្រើអោយថេយ៉ុងធ្វើ។ រីឯជុងហ្គុកវិញក៏ទៅធ្វើការបាត់ទៅហើយ។
« បោសជូតសម្អាតវាអោយបានស្អាត ហាមមានកំទេចធូលីអោយសោះ » អ្នកស្រីចនឈរចង្អុលប្រាប់ពីត្រង់នេះត្រង់នោះអោយថេយ៉ុងជូត។
« ទៅជូតកាំជណ្តើរអោយបានស្អាតភ្លាមទៅ » ថេយ៉ុងក៏ទៅធ្វើតាមបញ្ជា អ្នកស្រីចនអង្គុយចុះលើសាឡុងសលដង្ហើមឃឃូសហត់នឿយក្នុថការបញ្ជាគេអោយធ្វើនេះធ្វើនោះ។
កំពុងតែជូតៗ ថេយ៉ុងក៏ចាប់ផ្តើមមានអាការៈ វិលមុខ ឈឺក្បាលម្តងទៀត បបូរមាត់គេស្លេកពឹម ព្រោះតែធ្វើការមួយព្រឹកថ្ងៃត្រង់ ទឹកមួយតំណក់ក៏គ្មានផឹក បាយមួយគ្រាប់ក៏មិនបានចូលពោះ។ ថេយ៉ុងក៏ប្រឹងជូតកាំជណ្តើរអោយឆាប់ហើយ តែក្បាលរបស់គេឈឺពឺតទប់ទល់លែងរួច ភ្នែកចាប់ផ្តើមស្រវាំងទើបភ្លាមនោះ៖
ព្រូស!
ថេយ៉ុងធ្លាក់ចុះពីលើកាំជណ្តើររមៀលជាច្រើនកាំ។ មកដល់ជាន់ក្រោមក្បាលបោកទង្គិចប៉ះឥដ្ឋការ៉ូបណ្តាលអោយបែកច្រាលឈាមចេញមកក្រហមតែត។
« អ្ហាយ.... » នាងរីនស្រែចចាចកាលដែលឃើញដូច្នោះ។
« អាណាងាប់នាងរីនបានជាស្រែកម្លឹងៗ? » អ្នកស្រីចនដើរមកជាមួយម៉ារី ហើយក៏សួរនាងរីន។
« គឺ...គឺអ្នកស្រី » នាងរីនតក់ស្លុតពេកឆ្លើយមិនចេញជាប់គាំងត្រឹមពាក្យអ្នកស្រី ដៃក៏ចង្អុលទីកាយរាងកាយដែលសន្លប់ក្នុងថ្លុកឈាម។
« ងាប់ហើយទេដឹង? » អ្នកស្រីចនងាកទៅមើលតាមដៃចង្អុលរបស់នាងរីន បង្ហាញទឹកមុខភ្ញាក់ផ្អើលខ្លះដែលតែក៏ប្តូរទៅជាញញឹមពេញចិត្តវិញ។
« បើងាប់ក៏ល្អដែលដើម្បីកុំអោយមានឆ្អឹងទទឹងក » ម៉ារីនិយាយឡើងញុំាងអោយអ្នកស្រីចនងាកមុខទៅមើលភ្លែត។
« អ្នកម៉ាក់ក្មេកគិតដូចកូនទេ? »
« ចា....ចាស៎កូន! »
ទាំងអ្នកបម្រើទាំងម្ចាស់គ្មានអ្នកណាមានចិត្តជួយលើកថេយ៉ុងឡើង គ្រប់គ្នាបែរជាឈរអោបដៃមើលទៅកាន់ថេយ៉ុង គ្មានមនោសញ្ចតនា គ្មានធម៍មេត្តា។ រហូតដល់អ៊ំឆេងមកដល់ឃើញសភាពថេយ៉ុងដេកដួលក្នុងថ្លុកឈាមទើបបីយកទៅមន្ទីពេទ្យជាប្រញាប់។
មន្ទីពេទ្យ
     ជាសំណាងល្អដែលបញ្ជូនមកពេទ្យទាន់វេលា របួសក្បាលថេយ៉ុងដេរបួនថេរ ដោយសារតែកម្ពស់ដែលធ្លាក់មិនខ្ពស់ប៉ុន្មានទើបអាចអោយគេរួចផុតពីគ្រោះថ្នាក់។ ខណៈពេលនេះថេយ៉ុងកំពុងតែស្ថិតក្នុងបន្ទប់ព្យាបាលអ្នកជំងឺដោយមានអ៊ំឆេងជាអ្នកមើលថែ រង់ចាំអោយដឹងខ្លួនឡើងវិញ។
« កម្មអីក៏កម្មម្ល៉េះក្មួយអើយ » អ៊ំឆេងអង្គុយមើលថេយ៉ុងដកដង្ហើមធំជាច្រើនសារ នឹកអាណិតដល់ថេយ៉ុងដែលរងទុក្ខលំបាកតាំងពីចូលមកនៅក្នុងផ្ទះនេះឥតស្រាកស្រាន្ត។ គាត់ពិតជាកោតសសើរថេយ៉ុងណាស់ដែលនៅស៊ូទ្រាំមកដល់ថ្ងៃនេះ បើជាអ្នកផ្សេងវិញគាត់ទាយថាមិនបានមួយថ្ងៃមុខជារត់ទៅផ្ទះវិញពុំខាន។
      នេះហើយស្នេហា...
        ស្នេហាអាចធ្វើអោយមនុស្សហ៊ានលះបង់គ្រប់យ៉ាង...
« ហ្ហឺម... » ថេយ៉ុងបើកភ្នែកព្រឹមៗ សម្លឹងមលលពិដានមន្ទីពេទ្យ។
« ភ្ញាក់ផ្អើលក្មួយ? » អ៊ំឆេងសប្បាយចិត្តជាពន់ពេក ស្ទុះទាញថេយ៉ុងអោយអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ។
« លោកអ៊ំជាអ្នកនាំខ្ញុំមកមន្ទីពេទ្យមែនទេ? »
« ត្រូវហើយក្មួយអ៊ំជាអ្នកនាំមក »
« ខ្ញុំអរគុណលោកអ៊ំណាស់ » ថេយ៉ុងសំពះអរគុណគាត់ ដោយចិត្តអំណរ ប្រហែលជាក្នុងផ្ទះនេះមានតែគាត់ទេដែលចិត្តល្អជាងគេ។
« មិនបាច់គុណស្រ័យអីទេក្មួយ » ថេយ៉ុងបានត្រឹមតែញញឹមស្ងួតដាក់គាត់ រួចចាប់ផ្តើមដោះសឺរ៉ូមចេញពីដៃដោយមិនចាណអោយវាអស់សិន។
« ក្មួយចង់ធ្វើអីហ្នឹង? » អ៊ំឆេងឆ្លេឆ្លាកាលដែលឃើញថេយ៉ុងទាញផ្តាច់ខ្សែសឺរ៉ូមចេញពីផ្ទះហូរឈាមល្ហាច។
« គឺខ្ញុំចង់ទៅផ្ទះវិញ » ថេយ៉ុងតបខ្សាវដោយសារតែគ្មានកម្លាំងគ្រប់គ្រាន់ គេមិនចូលចិត្តនៅមន្ទីពេទ្យឡើយ ព្រោះតែក្លិនមន្ទីពេទ្យធ្វើអោយគេពិបាកដកដង្ហើម។
« តែក្មួយមិនទាន់ជាទេ! »
« ខ្ញុំពិតជាមិនអីទេលោកអ៊ំ ខ្ញុំបានធូរហើយ »
« តែ..... »
« ណា៎អោយខ្ញុំចេញពីពេទ្យទៅចុះ » អ៊ំឆេងក៏បានត្រឹមតែងក់ក្បាលគោរពតាមការសម្រេចចិត្តរបស់ថេយ៉ុង។ ដែលគាត់ឃាត់មិនចង់អោយថេយ៉ុងឆាប់ត្រឡប់ទៅផ្ទះវិះ ព្រោះមិនចង់អោយអ្នកស្រីចនប្រើថេយ៉ុងវីក្បុងរកពេលសម្រាកគ្មានឡើយ។ ដោយសារតែថេយ៉ុងគ្មានលុយជាប់ខ្លួនបង់ថ្លៃមន្ទីពេទ្យទើបអ៊ំឆេងជាអ្នកបង់ជំនួស។ ថេយ៉ុងបានសន្យាថានឹងសងលុយគ្រប់ចំនួនវិញ តែអ៊ំឆេងបដិសេដព្រោះតែគាត់ជួយចេញពីទឹកចិត្ត ណាមួយគាត់ជាកម្លោះចាស់គ្មានប្រពន្ធកូនដែលត្រូវផ្គត់ផ្គង់ឡើយ។
                        *****
« អាឆេងឯងចង់អោយយើងកាត់ប្រាក់ខែណាស់ឬ? » គ្រាន់តែមកដល់វីឡាភ្លាមអ៊ំឆេងក៏ត្រូវបានអ្នកស្រីចនជំទាលដាក់កណ្តាលមុខ។
« អត់ទេអ្នកស្រី »
« បើអត់ម៉េចមិនឆាប់ទៅធ្វើការងារឯងទៅ »
« បាទអ្នកស្រី » អ៊ំឆេងក៏បានទៅធ្វើការងាររបស់ខ្លួនបន្ត។ រីឯថេយ៉ុងក៏ដើរសឺកៗទៅផ្ទះតូចនៅខាងក្រោយវិញ ក្រោមក្រសែរស្អប់ខ្ពើមទាំងបី។
                    *****
      ស្បែររាត្រីក៏ឈានចូលមកគ្របដណ្តប់ផ្ទៃមេឃទាំងមូល។ ថេយ៉ុងអង្គុយចាំមើលជុងហ្គុកទាំងចិត្តអន្ទះអន្ទែង គេពិតជាចង់និយាយជាមួយជុងហ្គុកណាស់ថាមិនចង់រស់នៅទីនេះបន្តទៀតឡើយ។ យប់កាន់តែជ្រៅ អាកាសធាតុកាន់តែចុះត្រជាក់។ ថេយ៉ុងឈរមាត់បង្អួច រង់ចាំជុងហ្គុកមិនព្រិចភ្នែកឡើយ។ គេជឿជាក់ថាបន្តិចទៀតនេះ ជុងហ្គុកមុខជាមកជាពុំខាន ជុងហ្គុកនឹងមិនទុកអោយគេគេងម្នាក់ឯងក្នុងរាត្រីឯការនេះឡើយ។
« បងប្រាកដជាមកយប់នេះ »
     ងឺត!
    ឡានពណ៍ខ្មៅដែលយើងស្គាល់ច្បាស់ថាជាឡានជុងហ្គុកត្រូវបានបញ្ឈប់។ ជុងហ្គុកចុះពីលើឡាន ទាំងក្រវ៉ាត់កអោយរលុងបន្តិច ដើរដោយដំណើរទ្រេកទ្រោត ដោយសារតែថ្ងៃនេះគម្រោងដែលដាក់ទទួលបានជោគជ័យ ទើបមានការជុំលាង ធ្វើអោយគេស្ររឹងដើរមិនត្រង់ផ្លូវ។
    ក្រាក!
     ជុងហ្គុកបើកទ្វារឡើង ស្រាប់តែប្រទះឃើញម៉ារីស្លៀកលេចលើលេចក្រោម លើពូករបស់គេ។
« អូនចាំបងយូរហើយជុងហ្គុក » ម៉ារីញញឹមយ៉ាងសុិចសុី ដៃក៏ទាញសើយរ៉ូបខ្លួនឡើងលើ ព្រមទាំងខាំមាត់តិចខ្លួនឯងៗ។
« ម៉ារី » ជុងហ្គុកមើលរាងកាយម៉ារីដោយភ្លើងប្រាថ្នាគួបផ្សំជាតិស្រាទៀតនោះធ្វើអោយចំណង់គេកាន់តែកើនឡើង។ កាលដែលចំណីមកដល់ទៅហើយ ជុងហ្គុកមិនចាំយូរឡើយ ក៏ស្ទុះទៅរកម៉ារីទាំងម្រោល។
« អាស៎ៗជុងហ្គុកស្រួលខ្លាំងណាស់បងសម្លាញ់ » បន្ទប់ដែលស្ងប់ស្ងាត់ប្រែទៅជាបន្ទប់ដ៏រោលរាល ពោពេញទៅដោយសំឡេងថ្ងូរដ៏គ្រលួច។
« បងពិតជាមិនមកពិតមែន? » ថេយ៉ុងចាប់ផ្តើមឆួលច្រមុះរលីងរលោង គេឈរចាំមើលជុងហ្គុកមកយូរហើយ តែមិនឃើញសូម្បីតែស្រមោល ទើបប្រឹងលេបទឹកភ្នែកទាញបង្អួចមកបិទហើយទៅសម្ងំគេងលើគ្រែ។
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now