នាពេលរាត្រី!
ដើមឈើបក់បោកលឺសូរច្រាវៗ ដោយសារតែកម្លាំងខ្យល់ បង្ករជាសំឡេងពិរោះម្យ៉ាងកំរដដល់កម្លោះតូចដែលកំពុងតែអង្គុុយសៅហ្មងម្នាក់ឯងក្នុងបន្ទប់ដ៏តូចចង្អៀត។
« ហុីយ.... » សំឡេងដកដង្ហើមធំប្រហែលជាលើកទីមួយរយទៅហើយ ដែលថេយ៉ុងអង្គុយដកដង្ហើមធំបែបនេះ។ ដោយសារតែនឿយហត់ក្នុងការង់ចាំជុងហ្គុក ប្រហែលជាយប់នេះជុងហ្គុកមិនបានមកទៀតហើយ។ គេពិតជាខ្លាចខ្លាំងណាស់ក្នុងការរស់នៅផ្ទះតូចមួយនេះ ដែលដាច់ដោយឡែកពីគេ។ នាពេលយប់លឺតែសំឡេងសត្វល្អិតយំ ងាកទៅណាក៏ជាទីងងឹត គេមិនចេះរស់នៅបែបនេះឡើយ។ ប្រសិនបើពេលនេះមានជុងហ្គុកនៅក្បែរ អារម្មណ៍ភ័យខ្លាចតែប៉ុន្មានគឺគ្មាននោះទេ។
« អួយ៎? » ថេយ៉ុងបម្រុងក្រោកទៅងូត តែក្បាលរបស់គេក៏ស្រាប់តែពឺតខ្ញាកៗ ទើបរាងតូចទម្លាក់ខ្លួនអង្គុយចុះ ទាញថតតុស្រវ៉ារកថ្នាំបំបាត់ឈឺក្បាលមកលេប។
« ហេតុអីក៏ឧស្សាហ៍ឈឺក្បាលម្ល៉េះ? » ថេយ៉ុងចោទសួរខ្លួនឯង បន្ទាប់ពីលេបថ្នាំរួច។ មួយរយះមកនេះគេឧស្សាហ៍ឈឺក្បាលពេកទើបទិញថ្នាំយកមកសាគួរ។
តុក!តុក!
« អ្នកណា? » សំឡេងគោះទ្វារខ្លាំងៗធ្បើអោយថេយ៉ុងហាក់មានអារម្មណ៍មិនស្រួល អាចមិនមែនជាជុងហ្គុក។ ព្រោះប្រសិនជាជុងហ្គុកមែន ជុងហ្គុកប្រាកដជាបញ្ជេញសំឡេងចេញមកមិនខានឡើយ។
តុក!តុក!
សំឡេងគោះទ្វារខ្លាំងៗ នៅតែបន្តឡើង ថេយ៉ុងស្ទុះទៅបិទភ្លើងរួចរត់ទៅពួននៅគន្លាតទូរ ដោយអារម្មណ៍ភ័យខ្លាច។
តុក!តុក!
« កុំចូលមកអោយសោះ » ថេយ៉ុងខ្ទប់ត្រចៀក បិទភ្នែក មាត់និយាយទាំងញ័រទទ្រើក។ ទោះបីជាគេបានចាក់គន្លឹះទ្វាររួចតាំងពីដំបូងមកក៏ដោយ ក៏អារម្មណ៍ភ័យខ្លាចនៅតែរត់ចូលមក។
ផាំងៗ៚ អស់ពីគោះ ក៏ស្រាប់តែធាក់ទ្វារយកៗ បណ្តាលអោយថេយ៉ុងលើកដៃខ្ទប់មាត់ ទឹកភ្នែកហូរមកខ្ញោកៗ។
« ហ្ហឹកៗ » មួយសន្ទុះក្រោយមក សំឡេងក្ឌុងក្ឌាំងមុននេះក៏ប្រែជាស្ងាត់។ បានបន្តិចមកក៏ស្រាប់តែលឺសំឡេងសម្រិតជើង ដើរជុំវិញផ្ទះ។ ថេយ៉ុងយំខ្សឹកខ្សួលក្បែរទូរយ៉ាងកំសត់គួរអោយអាណិតរហូតដល់លង់លក់ទាំងមិនដឹងខ្លួន។
*****
ពេលយប់ដ៏ព្រឺព្រួចកន្លងផុតទៅ ពេលព្រឹកដ៏សែនរញ៉េរញ៉ៃក៏ឈានមកដល់។ ចម្លែកណាស់ ព្រឹកនេះយើងមិនបានលឺសំឡេងរបស់អ្នកស្រីចនស្តីបន្ទោសអោយថេយ៉ុងឡើយ។ អ៊ំឆេងបានប្រទះឃើញម៉ារី អ្នកស្រីចន និងជុងហ្គុក ចេញពីវីឡាតាំងពីព្រលឹមម្ល៉េះ មិនជ្រាបថាពួកគេនាំគ្នាទៅណាឡើយ។ ខណៈពេលនេះ អ៊ំឆេងគាត់ក៏កំពុងតែតែងសួនជាមួយថេយ៉ុង។
« ក្មួយសម្រាលទៅណា ការងារប៉ុណ្ណឹងអ៊ំធ្វើតែឯងក៏បានដែរ » អ៊ំឆេងដេញអោយថេយ៉ុងទៅសម្រាក ព្រោះថាគ្មានអ្នកស្រីចនវាជាឱកាសល្អ ដើម្បីអោយថេយ៉ុងបានសម្រាកខ្លះ។ កន្លងមកនេះគេហត់ច្រើនណាស់មកហើយ។
« មិនអីទេអ៊ំ ខ្ញុំនៅស្ងៀមៗដដែល អោយខ្ញុំជួយទៅណា » ថេយ៉ុងតបដោយសំឡេងខ្សាវៗ ដែលធ្វើអោយអ៊ំឆេងមិនបារម្ភមិនបាន ថែមទាំងមានផ្ទៃមុខស្លេកស្លាំងទៀត។ មែនហើយ អារម្មណ៍ភ័យខ្លាចយប់មិញនៅមិនទាន់ចាកឆ្ងាយពីខ្លួនគេនៅឡើយ។
« ថេយ៉ុងក្មួយមិនស្រួលខ្លួនមែនទេ? ហេតុអ្វីមុខស្លេកយ៉ាងនេះ »
« ខ្ញុំ...ខ្ញុំមិនអីទេអ៊ំ គ្រាន់តែមានអារម្មណ៍ថាអស់កម្លាំងបន្តិចបន្តួច »
« មិនមែនជារឿងធម្មតាទេ អ៊ំសង្កេតឃើញក្មួយមួយរយះនេះស្លេកស្លាំងខុសពីធម្មតា ក្មួយគួរតែទៅពេទ្យពិនិត្យម្តងទើបបាន »
« អរគុណអ៊ំ ខ្ញុំនឹងឆ្លៀតពេលទៅ »
« ការងារមិនគិតធ្វើ នៅឈរនិយាយគ្នាដល់ណាទៀតពួកអាកញ្ចះគេអស់នេះ! » » កំពុងតែនិយាយគ្នា នាងរីនក៏ស្រាប់តែបង្ហាញខ្លួនឯង។ ឈរច្រត់ចង្កេះច្រងេងច្រងាង ស្រែកឡែតៗ ដាក់ពួកគេទាំងពីរ ធ្វើដូចខ្លួនជាម្ចាស់ផ្ទះ ទាំងដែលមានឋានៈត្រឹមជាអ្នកបម្រើដូចជាគ្នាសោះ។
« កុំឡើងចាងពេកនាងរីន ក្រែងនាងក៏ជាកញ្ចះគេដែរទេតើ? »
« កុំមកចេះ » នាងរីនមិនខ្ចីខ្វល់នឹងសម្តីអ៊ំឆេង រួចដើរទៅអង្គុយលើកៅអ៊ី ធ្វើខ្លួនដូចជំទាវសម្លឹងមកមើលអ៊ណឆេងនិងថេយ៉ុងដោយក្រសែរភ្នែកពេបជ្រាយ។ អ៊ំឆេងគ្រវីក្បាលនឹងចរិកអស់កែរបស់នាងរីន រួចក៏បន្តធ្វើការងារខ្លួនបន្ត។
« អួយ៎ » សុខៗថេយ៉ុងក៏ស្រាប់តែលាន់មាត់ឡើង ព្រោះអាការៈឈឺក្បាលរបស់គេវាចាប់ផ្តើមរើឡើងវិញម្តងទៀត។
« ក្មួយកើតអ្វី ថេយ៉ុង? »
« ខ្ញុំ...ឈឺក្បាលឈឺក្បាលខ្លាំងណាស់ » និយាយបានតែប៉ុន្មានម៉ាត់ រាងកាយរបស់ថេយ៉ុងក៏ដួលព្រូសទៅលើដី។
*****
នៅពេលដែលគេបើកភ្នែកឡើងវិញម្តងទៀត ក៏ប្រទះឃើញខ្លួនឯងនៅក្នុងបន្ទប់របស់ខ្លួនទៅហើយ។ ប្រហែលជាអ៊ំឆេងជាអ្នកនាំគេមក តែឥឡូវនេះមិនបានឃើញវត្តមានគាត់នោះទេ។ ថេយ៉ុងទម្លាក់ជើងចុះពីលើគ្រែ បំណងចេញពីបន្ទប់ តែមិនទាន់ទាំងឈោងដៃទាញទ្វារផង ទ្វារក៏ស្រាប់តែរបើក ដោយស្នាដៃរបស់ជុងហ្គុក។
« ជុងហ្គុក? » ថេយ៉ុងហៅឈ្មោះមនុស្សជាទីស្រលាញ់ដោយអារម្មណ៍ត្រេកអរ មិនចាំយូរគេក៏ស្ទុះទៅអោបជុងហ្គុកយ៉ាងណែន។
« អូនយ៉ាងម៉េចហើយ? គ្រាន់បាត់ឈឺក្បាលឬនៅ? » ជុងហ្គុកប្រលែងថេយ៉ុងចេញពីការអោប រួចនាំគេទៅគ្រែដោយមានការសួរនាំ គេទើបតែដឹងថាថេយ៉ុងដួលសន្លប់ព្រោះតែអ៊ំឆេងជាអ្នកផ្តល់ដំណឹង។
« អូនមិនអីទេ បងបាត់ទៅណាមួយថ្ងៃនេះ? ដឹងទេអូនមានរឿងជាច្រើនណាស់ចង់និយាយជាមួយបង! »
« បងរវល់ជាមួយការងារ » ថេយ៉ុងស្ងាត់មាត់ព្យាយាមជឿ ទាំងដែលដឹងស្រាប់ទៅហើយ ជុងហ្គុកបានចេញទៅក្រៅជាមួយម៉ារី មិនមែនព្រោះតែការងារ។
« ជុងហ្គុកអូនសុំបងរឿងមួយទៅចុះ »
« រឿងអី? » ជុងហ្គុកលើកចិញ្ចើមសួរ។
« ពួកយើងចាកចេញពីទីនេះទៅ អូនមិនចង់រស់នៅទីនេះទៀតឡើយ ពេលយប់គ្មានបង អូនភ័យខ្លាចណាស់ គ្មានយប់ណាដែលអូនអាចគេងលក់ស្ងប់ចិត្តបានឡើយ »
« អូនទ្រាំសិនទៅណា ទម្រាំតែម៉ាក់បងយល់ពីពួកយើង »
« អោយអូនទ្រាំដល់ពេលណាទៀតទៅជុងហ្គុក? »
« ចុះអូនចង់អោយបងធ្វើយ៉ាងម៉េច ចាកចោលម៉ាក់បងឬ? បងមានតែម៉ាក់មួយតែប៉ុណ្ណោះ គ្រាន់តែទ្រាំប៉ុណ្ណឹងមិនបានទេឬ? »
« ការទ្រាំរបស់អូនវាមានដែនកំណត់ណា កន្លងមកនេះព្រោះតែដើម្បីបងទើបអូនស៊ូទ្រាំរស់នៅតែសភាពបែបនេះ បងមានដែលយល់ពីអូនខ្លះទេជុងហ្គុក? »
« កុំមកតម្កើងសំឡេងដាក់បងថេយ៉ុង! បងមិនចូលចិត្ត »
« ហុឹកៗ អូនចាកចេញពីផ្ទះចោលឪពុកម្តាយ ដើម្បីតែបង! ចុះបងវិញធ្លាប់បានធ្វើអ្វីខ្លះដើម្បីអូន? »
« ហេតុអីក៏អូនកាន់តែគួរអោយធុញបែបនេះ? ជួបមុខម្តងណាក៏រកតែរឿង បើទ្រាំប៉ុណ្ណឹងមិនបានក៏ចេញទៅ »
« ហុឹកៗ »
« យំៗៗ ដឹងតែពីយំគួរអោយធុញ! » ជុងហ្គុកដើរចេញទៅទាំងម៉ួម៉ៅ។
To be continued
YOU ARE READING
ជម្រើសបេះដូង🕊🥀
Short Story"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
