កន្លងផុត3ថ្ងៃយ៉ាងឆាប់រហ័ស តែជីមីនយល់ថា យូរពេកហើយសម្រាប់គេ។ យប់នេះគេគេងមិនលក់ឡើយព្រោះស្អែកនេះពិធីរៀបមង្គលការនឹងចាប់ផ្តើម ទើបលបៗដើរមកក្បែរផ្ទះថេយ៉ុង ឃើញថាបន្ទប់ថេយ៉ុងនៅបើកបង្អួចនៅឡើយ។ ជីមីនក៏បោះយន្តហោះក្រដាស ដែលគេកាន់មកនឹងដៃនោះសម្តៅទៅកាន់បង្អួចថេយ៉ុង។
ភឹប! យន្តហោះក្រដាសហោះមកប៉ះមុខថេយ៉ុង។ ថេយ៉ុងកាន់យន្តហោះក្រដាសឃើញអក្សរលើក្រដាសប៉ុន្មានឃ្លា គេក៏បានដើរមកមាត់បង្អួចឃើញជីមីនកំពុងតែញញឹមលើកដៃជារូបបេះដូងដាក់គេ។
« ប្រុសម្នាក់នេះ » ថេយ៉ុងនឹកអស់សំណើចក្នុងចិត្ត រួចលើកទូរស័ព្ទបង្ហាញជីមីន។ ជីមីនទើបតែនឹកឃើញ គេក៏លូកយកទូរស័ព្ទពីហោប៉ៅ ទាក់ទងទៅលេខថេយ៉ុងភ្លាមៗ។
« ហាឡូថេយ៍ » មាត់និយាយតែភ្នែកនៅតែសម្លឹងមើលថេយ៉ុងពីក្រោម ឯថេយ៉ុងក៏មិនបានដើរចេញ។
« យប់ហើយមកធ្វើអី ម៉េចមិនគេង? »
« បងគេងមិនលក់ទេ បើមិនបានជួបមុខអូន »
«សម្តីប្រុសព្រាន»
« ជាការពិត នឹកអូនណាស់ បិទភ្នែកបើកភ្នែកឃើញតែរូបអូន នឹកអូនគ្រប់ដង្ហើមចេញចូល »
« បានហើយទៅគេងទៅ » ថេយ៉ុងស្រដីទាំងអៀន ថ្ពាល់ទាំងគូក៏ប្រែជាក្រហមតិចៗ បើជីមីនបន្តនិយាយពាក្យផ្ហែមរលួយនេះទៀត គេប្រាកដជាក្រហមពេញផ្ទៃមុខមិនខាន។
« បានស្តាប់សំឡេងអូន បានឃើញមុខអូនបងគេងលក់ស្ងប់ហើយយប់នេះ »
« ទៅគេដឹងហើយ បិទហើយណា »
« ឈប់សិន បងភ្លេចប្រាប់រឿងមួយ វាជារឿងសំខាន់ណាស់ បើបងមិនបានប្រាប់អូននៅក្នុងថ្ងៃនេះទេ បងនឹងស្ទះទ្រូងស្លាប់ពុំខានទេ» ជីមីននិយាយទាំងប្រាកដប្រាជាដែលធ្វើអោយថេយ៉ុងកាន់តែចង់ដឹង។
« រឿងអីទៅ? »
« បងស្រលាញ់អូន » មិនត្រឹមតែនិយាយថែមទាំងលើកដៃបង្ហាញទៀត។
« ប្រុសចម្អួត » ថេយ៉ុងជេរមួយម៉ាត់ រួចបិទទូរស័ព្ទ ហើយរហ័សទាញបង្អួចបិទ។
« អុញបិទបាត់ » ជីមីនហាក់មិនអស់ចិត្តទាល់តែសោះ តែគិតថាយប់ហើយ ទុកអោយថេយ៉ុងសម្រាកទៅចុះ ព្រោះព្រឹកស្អែករវល់ជាមួយកម្មវិធីច្រើនទៀតណាស់។ ថេយ៉ុងលើកដៃទប់ទ្រូង ដើម្បីកុំអោយវាលោតលឺពេក។ ជីមីនកំពុងតែដាក់ស្នេហ៍គេច្បាស់ណាស់ ទប់ចិត្តមិនបានទេ បើយ៉ាងៗនេះ។
******
ទីបំផុតថ្ងៃដែលទន្ទឹងរង់ចាំក៏បានមកដល់។ ថេយ៉ុងគ្រងឈុតសរ ដោយមានបូរផ្កាលើក្បាល មើលទៅស្រស់ស្អាតណាស់។ កែវភ្នែកថ្លាទាំងគូ សម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ ឈុតមួយនេះគេតែងស្រមៃថាបានស្លៀកនៅថ្ងៃមង្គលការគេនឹងជុងហ្គុក។ តែពេលនេះទោះមិនមែនជុងហ្គុកក៏គេរីករាយ ព្រោះជីមីនជាមនុស្សម្នាក់ដែលអាចធ្វើអោយគេញញឹម សប្បាយចិត្ត ដូច្នេះហើយគេស៊ូរួមសុខរួមទុក្ខជាមួយមនុស្សដែលស្រលាញ់គេ ប្រសើរជាងរស់នៅបៀមទុក្ខជាមួយមនុស្សដែលគេស្រលាញ់។
ក្រាក!
« កូនប្រុសម៉ាក់ » អ្នកស្រីគីមចូលមកទាញកូនមកអោប ព្រោះបន្តិចទៀតនេះថេយ៉ុងនឹងទៅរស់នៅជាមួយជីមីនហើយ។
« ម៉ាក់! »
« កូនម៉ាក់ស្អាតជាអ្នកណាទាំងអស់នៅក្នុងថ្ងៃនេះ » អ្នកស្រីគីមទាញកូនចេញពីការអោប រួចលើកដៃស្ទាបមុខកូន កែវភ្នែកពោពេញដោយក្តីស្រលាញ់។
« អ្ហេសម៉េចក៏មុខកូនស្លេកម្ល៉េះ កូនមិនស្រួលខ្លួនមែនទេ? »
« អត់ទេម៉ាក់ » ថេយ៉ុងកុហកទាំងដែលការពិត គេមានអាការៈមិនស្រួលតាំងពីយប់មិញម្ល៉េះ។
« មិនកើតទេ រកអីលាបបន្តិចសិន » ថាហើយគាត់ក៏ចាប់ផ្តើមលាបម្សៅ លាបក្រែមផ្កាឈូកៗអោយកូន ដើម្បីអោយមើលទៅស្រស់ស្រាយជាងមុនបន្តិច។
*****
ជីមីនឈរចាំថេយ៉ុងយ៉ាងអន្ទះសារ ភ្ញៀវកិត្តិយសក៏ចាប់ផ្តើមមកបណ្តើរហើយដែរ។
« ចៅហ្វាយអាខេងសង្ហារណាស់ »
« យើងត្រូវតែសង្ហារអ៊ីចឹង »
« សសើរតិចសោះជឿជាក់ភ្លាម »
« អាចង្រៃ » មិនទាន់តែបានទាត់ផង ខេងក៏រត់ទៅបិទ។
ទីបំផុតពេលវេលាដែលរង់ចាំក៏បានមកដល់ ស្រទាប់ផ្កាត្រូវបានបាចឡើងដើម្បីស្វារគមន៍កូនក្រមុំ។ លោកគីមដឹកដៃកូនសម្តៅទៅរកកូនប្រសារទាំងស្នាមញញឹម។ ជីមីនឆួលច្រមុះរកកលចង់យំ មិននឹកស្មានទាល់តែសោះថាគេអាចនិងមានថ្ងៃនេះ ព្រហ្មលិខិតមិនអាក្រក់ពេកទេសម្រាប់គេ។
« ផ្ញើមើលថែកូនប៉ាផង ក្តីសុខគេប៉ាសង្ឃឹមលើឯងហើយ »
« បាទលោកប៉ា » ជីមីនទទួលដៃថេយ៉ុងពីលោកគីមមកកាន់។
« ថ្ងៃនេះអូនស្អាតខ្លាំងណាស់ » ជីមីនអង្អែលដៃថេយ៉ុង សសើរមិនដាច់ពីមាត់។
« អនាគតប្តីរបស់ខ្ញុំក៏សង្ហារដូចគ្នា » ថេយ៉ុងដាក់មួយប្រយោគនេះធ្វើអោយជីមីនពេញចិត្តស្ដូក។ ជីមីនក៏បានទាញចិញ្ចៀនចេញមក ដែលធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលជាខ្លាំង។
« ចិញ្ចៀននេះ? » គេចាំបានច្បាស់ណាស់ ចិញ្ចៀនមួយនេះជីមីនធ្លាប់បានប្រគល់អោយគេ ហើយគេក៏ធ្លាប់បានប្រគល់ជូនជីមីនវិញដូចគ្នា។ ជីមីននៅតែរក្សាវាទុកដដែល ព្រោះរបស់មួយនេះគេទិញតែម្តងគត់ ក្នុងជីវីតគេ ហើយជូនមនុស្សដែលគេស្រលាញ់តែម្នាក់គត់។
« បងសង្ឃឹមថាអូននឹងមិនដោះវាចេញម្តងទៀត » ជីមីនបំពាក់ចិញ្ចៀនអោយថេយ៉ុង រួចថើបដៃថេយ៉ុងដោយការពេញចិត្ត។ ថេយ៉ុងរំជើបរំជួលចិត្តជាខ្លាំង រួចគេក៏បានបំពាក់ចិញ្ចៀនអោយជីមីនវិញ។
« ខ្ញុំនឹងចងចាំថ្ងៃដ៏ពិសេសនេះទុក ជួបលោកគឺជាការដូដ៏មានន័យក្នុងជីវីតរបស់ខ្ញុំ » ទឹកភ្នែកគេកំពុងតែស្រក់ តែវាស្រក់ដោយសារតែក្តីរំភើបមិនមែនក្តីឈឺចាប់ឡើយ។
« លោកផាក ជីមីនតើលោកព្រមទទួលយកលោកគីម ថេយ៉ុងធ្វើជាភរិយា ព្រមទាំងរួមរស់ជាមួយគ្នាដល់ចាក់សក់ស្កូវទេ? »
« ខ្ញុំព្រម » ជីមីនឆ្លើយដោយមិនស្ទាក់ស្ទើ ផ្ទៃមុខគេមានស្នាមញញឹមជាប់ជានិច្ច។ ថេយ៉ុងមើលមុខជីមីនដើម្បីផ្តិតស្នាមញញឹមមួយនេះទុក។ ភ្នែកគេចាប់ផ្តើមស្រវាំង ក្បាលក៏ចាប់ផ្តើមឈឺ ឯដង្ហើមក៏កាន់តែចុះខ្សោយ។
« លោកគីម ថេយ៉ុងតើលោកព្រមទទួលយកលោកផាក ជីមីនធ្វើជាស្វារមីព្រមទាំងរួមរស់ជាមួយគ្នាដល់ចាក់សក់ស្កូវទេ? »
« ខ្ញុំព្រម »
« ចាប់ពីពេលនេះតទៅអ្នកទាំងពីរក្លាយជាគូស្នេហ៍ស្វារមីភរិយានឹងគ្នាហើយ សូមព្រះប្រទានពរជ័យដល់អ្នកទាំងពីរ » ស្នូរទះដៃបន្លឺឡើង អបអរសាទរដល់គូស្វារមីភរិយាថ្មីថ្មោង។ ជីមីនអោនទៅថ្ញាសថេយ៉ុងមួយដង្ហើម បន្ទាប់មក៖
ព្រូស!
ថេយ៉ុងស្រាប់តែអស់លំនឹងដួលព្រូស ធ្វើអោយគ្រប់គ្នាភ័យស្លន់ស្លោរ។
« ថេយ៍ » ជីមីនទះថ្ពាល់ថេយ៉ុងតិចៗ តែថេយ៉ុងនៅតែមិនដឹងខ្លួន។ ជីមីនចាប់ដៃថេយ៉ុងមកកាន់ទទួលអារម្មណ៍ដឹងថា ដៃថេយ៉ុងត្រជាក់ខ្លាំងណាស់ ធ្វើអោយគេកាន់តែភ័យ។
« ថេយ៍ដឹងខ្លួនឡើង អូនកុំបំភ័យបងណា »
« ចៅហ្វាយអោយឆាប់ឡើង » ខេងត្រៀមឡានរួចជាស្រេច។ ជីមីនក៏បានលើកបីថេយ៉ុងសម្តៅទៅឡាន ដើម្បីធ្វើដំណើរទៅកាន់មន្ទីពេទ្យ។ ជីមីនអោបថេយ៉ុងជាប់ទ្រូង បើថេយ៉ុងកើតអ្វីទៅ គេនឹងបន្ទោសខ្លួនឯងពេញមួយជីវីត ដែលមិនអាចមើលថែថេយ៉ុងបាន។
To be continued
YOU ARE READING
ជម្រើសបេះដូង🕊🥀
Short Story"ជម្រើសមួយនេះ ខ្ញុំជាអ្នកជ្រើស ផ្លូវមួយនេះខ្ញុំជាអ្នកដើរ ហើយអ្នកឈឺចាប់ក៏ជាខ្ញុំ" "តែអូនមិនធ្លាបដឹងនោះទេថា មានមនុស្សម្នាក់លួចឈឺចាប់ស្ងាត់ៗគ្រប់ពេលដែលឃើញអូនយំ"
