ភាគ០៣:គូដណ្តឹង

546 48 0
                                        

ឡានពណ៌ខ្មៅមួយគ្រឿងកំពុងតែលូនចូលមកក្នុងផ្ទះវីឡាដ៏ស្រស់ត្រកាល ដែលឈរគ្រឹះអស់ពេលជាយូរឆ្នាំមកហើយ។ គ្រាន់តែឡានឈប់ភ្លាម អ្នកបម្រើក៏ស្ទុះស្ទាចេញមកទទួលវត្តមាន ជុងហ្គុកនិងថេយ៉ុង។
« អ្នកស្រីៗ អ្នកប្រុសត្រឡប់មកវិញហើយ »
« ហាស៎ ប្រុសជុងមកវិញហើយ? » ស្ត្រីចំណាស់ ពោលឡើងដោយក្តីញាប់ញ័រ ចង់ឃើញមុខកូនប្រុស។ ដោយសារតែកូនរបស់គាត់ទៅធ្វើការតាមខេត្ត ទើបមិនបានជួបមុខគ្នាអស់ពេលជាច្រើនខែ។ ក្តីនឹករលឹកក៏ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នឹកណាស់ នឹកកូនប្រុសបណ្តូលចិត្តតែមួយរបស់គាត់ខ្លាំងណាស់។
« អ្នកម៉ាក់... » កំពុងតែរាយការណ៍ ជុងហ្គុកក៏ដើរចូលមកដល់ល្មម។
« ប្រុសជុងកូនម៉ាក់ » អ្នកស្រីចន ដែលត្រូវជាម្តាយ ចូលមកអោបកូន ដោយក្តីនឹករលឹក។
« នឹកណាស់ជុប៎ៗ » គាត់ក្រសោបមុខកូនថើបយកៗ ដូចជុងហ្គុកជាក្មេងអាយុបីឆ្នាំ គួរអោយខ្នាញ់។
« ម៉ាក់ស្មានតែកូនភ្លេចផ្លូវមកផ្ទះហើយតើ » ក្រោយពីរំភើបអស់ចិត្ត ក៏និយាយដៀងដាមកូនខ្លះ។
« ពុទ្ធោម៉ាក់ អ្នកណាទៅភ្លេចផ្ទះខ្លួនឯងនោះ »
« ថាមិនត្រូវដែរ ហើយចុះនេះជាអ្នកណាគេ? មិត្តថ្មីកូនឬ? » អ្នកស្រីចន ឈរក្បែរថេយ៉ុង មើលលើមើលក្រោយ តែក៏អត់សសើរមិនបានពីទម្រង់មុខដ៏ស្រស់ស្អាតរបស់ថេយ៉ុង។
« បាទម៉ាក់ ម្នាក់នេះជាអនាគតប្រពន្ធរបស់ខ្ញុំ »
« ប្រ~ប្រពន្ធ? » ប្រពន្ធតើគាត់មិនស្តាប់ច្រឡំទេមែនទេ? កូនប្រុសតែម្នាក់គត់របស់គាត់ យកមនុស្សប្រុសធ្វើជាប្រពន្ធ?
« បាទម៉ាក់ ថេយ៉ុងគឺជាប្រពន្ធរបស់កូន »
« នាងរីន...យក យកប្រេងខ្យល់អោយយើងបន្តិច » អ្នកស្រីចនលាន់មាត់ឡើង ចង់ខ្យល់ចាប់ កាលដែលឬកូនប្រុសអះអាងថាប្រុសម្នាក់នេះជាអនាគតប្រពន្ធរបស់គេ។ ដឹងលឺដល់ណា ខ្មាសគេដល់ហ្នឹង ទោះបីជាសម័យនេះ ការស្រលាញ់ភេទដូចគ្នាមានការទូលំទូលាយជាងមុនក៏ពិតមែន  តែមានមនុស្សខ្លះ នៅតែមានផ្នត់គំនិតចាល់កម្រិលដដែល។ ដូចជាអ្នកស្រីចនជាដើម គាត់ស្អប់ណាស់ អ្នកដែលស្រលាញ់ភេទដូចគ្នា គឺរអើមតែម្តង។
        អ្នកស្រីចនអង្គុយលើសាឡុង សម្រួលអារម្មណ៍ក្រោយពីហិតប្រេងខ្យល់រួច។ ស្ត្រីចំណាស់ អង្គុយអោបដៃ ងាកមុខចេញ មិនខ្ចីសម្លឹងមើលអនាគតកូនប្រសារ គឺថាស្អប់កប់ឆ្អឹង ទោះបីថេយ៉ុងទើបតែចូលក្នុងភូមិគ្រឹះនេះ មិនដល់មួយម៉ោងក៏ដោយ។
« ហេតុអី ហេតុអីត្រូវតែជាមនុស្សប្រុស ចុះម៉ារី...ម៉ារីកូនប្រុងគិតយ៉ាងម៉េច? » អ្នកស្រីចននិយាយដោយសំឡេងខ្លាំងៗ ដាក់កូនប្រុស។
« ម៉ាក់.... »  ជុងហ្គុកជ្រួញចិញ្ចើមចូលគ្នា មិនពេញចិត្ត កាលដែលម្តាយរបស់គេលើកម៉ារីមកនិយាយ។
« គ្មានថ្ងៃម៉ាក់ទទួលស្គាល់វាជាកូនប្រសារឡើង! » ថេយ៉ុងអោនមុខ ដៃរបស់គេត្រជាក់ជាខ្លាំងព្រោះតែភ័យញាប់ញ័រ កាកដែលអ្នកស្រីចននិយាយខ្លាំងៗ ថែមទាំងបាញ់ប្រសែភ្នែក ដូចចង់ខាំហែកគេទាំងរស់។
« តោះបងនាំអូនទៅសម្រាក » ជុងហ្គុកទាញដៃថេយ៉ុងមកកាន់ នាំគេទៅសម្រាកដោយមិនខ្វល់ពីសម្តីម្តាយគេ។
« ប្រេះទ្រូងស្លាប់មិនខានទេយើង » អ្នកស្រីចនពោលឡើង ដោយការតឹងចិត្តពន់ពេក ទើបងាកទៅសុំយោបល់ពីនាងរីន។
« តើយើងគួរធ្វើយ៉ាងម៉េចទៅ? »
« ងាយៗទេ អ្នកស្រី... » នាងរីនញញឹមមានល្បិចកល។ នាងជំនាញខ្លាំងណាស់ខាង ធ្វើបាបអ្នកដទៃ គ្រាន់តែកំចាត់ថេយ៉ុងចេញពីទីនេះ វាមិនមែនជារឿងដែលលំបាកសម្រាប់នាងឡើយ។
     មកដល់ក្នុងបន្ទប់ ជុងហ្គុកក៏បានសង្កត់ស្មាថេយ៉ុងអោយអង្គុយលើពូក។ គេសង្កេតឃើញទឹកមុខថេយ៉ុងមិនល្អ ទើបនិយាយដើម្បីកុំអោយថេយ៉ុងអន់ចិត្តនឹងសម្តីបានខ្លួន។
« កុំយកសម្តីគាត់មកគិតអី គាត់តែងតែបែបនេះ បន្តិចទៀតគាត់ព្រមទទួលស្គាល់អូនមិនខាន »
« ជុងហ្គុកម៉ារីជាអ្នកណា? » កែវភ្នែកពោពេះដោយទុក្ខកង្វល់មើលកាន់គេ ដោយការទាមទារចម្លើយ។
« ពេលនេះជាពេលដែលយើងគួរតែផ្តល់ក្តីសុខអោយគ្នា មិនមែននិយាយពីអ្នកផ្សេងឡើយ » ជុងហ្គុកចាប់ចង្កាថេយ៉ុងឡើង ម្រាមដៃមេរបស់គេបំបោលអង្អែលបបូរមាត់ទន់ៗនោះថ្នមៗ។
« ជុងហ្គុក.... » ថេយ៉ុងហើបមាត់តែបន្តិចក៏ត្រូវស្ងាត់មាត់ទៅវិញ ពេលដែលបបូរមាតើរាងក្រាស់ទម្លាក់មកលើបបូរមាត់របស់គេ។
« ប្រគល់វាអោយបងណា៎ » ថេយ៉ុងទទួលដឹងពីខ្យល់ដង្ហើមក្តៅគគុករបស់ជុងហ្គុក បញ្ជាក់ថាពេលនេះជុងហ្គុកពិតជាត្រូវការគេខ្លាំងណា។ ថេយ៉ុងងក់ក្បាលគ្មានអ្វីដែលត្រូវបដិសេធ ព្រោះទាំងចិត្តទាំងកាយគេបាមប្រគល់អោយជុងហ្គុកអស់ទៅហើយ។ ខោអាវរបស់គេ ក៏ត្រូវរបូតចេញពីខ្លួនអស់គ្មានសល់ បង្ហាញអោយឃើញរាងកាយស្រឡូនស្រឡៅនៅចំពោះមុខជុងហ្គុក។
                          *****
  នាពេលព្រឹក....
  ដៃមាំពោពេញដោយសសៃរ ទាញនាឡិកាតន្លៃរាប់ពាន់ដុល្ហា យកមកពាក់លើដៃបន្ថែមភាពសង្ហាមួយកម្រិតទៀត។
« ថេយ៍ៗ » ជុងហ្គុកដើរមកក្បែរគ្រែ ដែលមានរាងតូចល្អិតកំពុងតែគេងលក់យ៉ាងស្ងប់ស្កល់។
« ភ្ញាក់ឡើងអូនសម្លាញ់ » ជុងហ្គុកចាប់ទាញថ្ពាល់ប៉ោងៗនោះលេង តាមចិត្តដែលគ្រឺតក្នាញ់។
« អ្ហឺម សុំគេងបន្តិចទៀតសិន » ថេយ៉ុងនិយាយដោយសំឡេងងុលៗ ភ្នែកក៏មិនបើក។ ដោយសារតែរឿងយប់មិញ ធ្វើអោយគេអស់កម្លាំងជាខ្លាំង។
« អូនសម្រាកអោយមានកម្លាំងសិនចុះចាំបងអោយអ្នកបម្រើលើកអាហារមកអោយ » ស្រដីចប់ ជុងហ្គុកក៏អោនទៅថើបថ្ពាល់ម្ចាស់ស្នេហ៍មួយខ្សឺតដើម្បីអោយមានកម្លាំងមុននឹងទៅធ្វើការ។
      ឡានជុងហ្គុកចេញផុតរបងផ្ទះយើងក៏ឃើញថា អ្នកស្រីចន រួមជាមួយអ្នកបម្រើនបីនាក់កំពុងតែដើរតាមពីក្រោយគាត់សម្តៅទៅបន្ទប់ជាន់ខាងលើ។
      ក្រាក!
      សំឡេងទ្វារ របើកមិនបានធ្វើអោយអ្នកដែលកំពុងតែលង់លក់ស្រួលភ្ញាក់ពីដំណេកឡើយ។
« ហុឹស មកដេកសុីទ្រព្យសម្បត្តិយើងឬ? » អ្នកស្រីចនឈរច្រត់ចង្កេះ និយាយឡែតៗ បណ្តាលអោយថេយ៉ុងភ្ញាក់ទាំងមិនទាន់អស់ងងុយ។
« មើលវាធ្វើមុខចុះ អ្នកស្រី ខ្ញុំនៀកវាសែនជ្រេញ អាមុខ ស្លូតៗ ភ្លើៗ របស់វាណាស់! » រីនបន្ថែមល្បោយ ដើម្បីអោយព្រឹកនេះជាព្រឹកដ៏សប្បាយ ព្រោះតែថ្ងៃនេះនាងមានអារម្មណ៍ថារមាស់ដៃខ្លាំងណាស់។
« មកនេះ! » អ្នកស្រីចន ចូលមកអូសថេយ៉ុងទម្លាក់ពីលើគ្រែ។
      ព្រូស!ថេយ៉ុងត្រូវធ្លាក់ពីលើគ្រែ ដោយសារតែការមិនបានត្រៀមខ្លួនទុកមុន។ 
« ចាំទុកក្នុងខួរក្បាលទៅ ចាប់ពីថ្ងៃនេះឯងត្រូវតែ សម្អាតភូមិគ្រឹះនេះជាដាច់ខាត ស្តាប់លឺទេ? » អ្នកស្រីចន រុញក្បាលថេយ៉ុង ដើម្បីអោយគេចងចាំទុកក្នុងខួរក្បាល។
« បា..បាទអ្នកម៉ាក់ » ថេយ៉ុងគ្មានអ្វីត្រូវប្រកែក ព្រោះតែគេមកទីនេះមិនមែនដើម្បីដេកសុី ការងារផ្ទះតិចតួចមិនអីទេ។ តែយ៉ាងណាក៏មានអារម្មណ៍អន់ចិត្ត ដែលគាត់មិននិយាយតាមសម្រួល បែរជាទាញគេទម្លាក់ពីលើគ្រែ ហើយស្រែកឡែតៗបែបនេះ។
« អ្នកណាអោយឯងហៅយើងថាម៉ាក់? យើងទទួលស្គាល់ពីពេលណាថាឯងជាកូនប្រសាររបស់យើង? » 
« ខ្ញុំ.....ខ្ញុំ» ថេយ៉ុងស្រងាត់ចិត្តជាខ្លាំងកាលដែលលឺបែបនេះ។
« អត់បានការ! ឆាប់ទៅធ្វើការងារឯងទៅ បើថ្ងៃនេះធ្វើមិនហើយកុំសង្ឃឹមថាបានបាយសុីអោយសោះ »  ថេយ៉ុងក្រោកដើរចេញពីបន្ទប់ដើម្បីទៅធ្វើតាមបញ្ជាអ្នកស្រីចនគេ។ ពេលដែលថេយ៉ុងចេញផុតអ្នកស្រីចនក៏ងាកមកញញឹម ដាក់រីន។ គាត់ពេញចិត្តនិងគម្រោងការណ៍មួយនេះខ្លាំងណាស់។
« ចាំមើលឯងទ្រាំបានប៉ុន្មានទឹក? »
                          *****
           ឡានពណ៌ក្រហមមួយគ្រឿង កំ
ពុងតែ បរចូលក្នុងវីឡា ដោយម្ចាស់ឡានគឺជានារីស្រស់ស្អាត សុីវិល័យ បបូរមាត់ក្រហមឆៅ ច្រមុះស្រួច សក់វែងរួញទឹកលលក រីឯទម្រង់មុខវិញដូចជាកូនកាត់។
« កូនម៉ារីមកហើយ » អ្នកស្រីចននិយាយដោយសំឡេងទន់ភ្លន់ ពេលដែលឃើញអនាគតកូនប្រសារ។ តែស្រីក្រមុំមិនបានញញឹមតប ដោយសារតែពេលនេះនាងកំពុងតែក្តៅក្នុងចិត្ត។
« អ្នកណា? វាជាអ្នកណា ឆាប់អូសក្បាលវាមកអោយយើងភ្លាម » ក្នុងទ្រូងរបស់នាងពេលនេះផ្ទុកទៅដោយកំហឹងពេលដែលដឹងថា ជុងហ្គុកយកប្រុសមកពីណាមិនដឹង មកធ្វើជាប្រពន្ធ។
« អ្នកនាង » ណារីន អូសថេយ៉ុងមកជួបម៉ារីយ៉ាងពិតប្រាកដមែន។
    ផាច់!
   ព្រូស!
     ថេយ៉ុងដួលអស់ជំហរ ដោយសារតែកម្លាំងដៃរបស់ម៉ារីក៏ខ្លាំងក្លា ធ្វើអោយមាត់គេឈាមបាត់ទៅហើយ។
« ថោកទាប »
« អ្នកនាង? » ថេយ៉ុងមើលមកកាន់ម៉ារីដោយក្តីងឿងឆ្ងល់ ហេតុអ្វីនៅសុខៗនាងឦកទះគេដូច្នេះ? តើគេបានធ្វើអ្វីខុស?
« មុខក្រាស់! ឯងហ៊ានដណ្តើមបងជុងពីយើងផងហ្អេស? » ម៉ារីចាប់បោចសក់ថេយ៉ុងទៅក្រោយ។
« ដណ្តើម? ខ្ញុំមិនបានដណ្តើមទេ ពួកយើងស្រលាញ់គ្នា » ទោះបីជាពេលនេះថេយ៉ុងមិនដឹងថាម៉ារីជាអ្នកណា ត្រូវជាអ្វីនិងជុងហ្គុក តែគេត្រូវតែនិយាយបកស្រាយដើម្បីកុំអោយនាងយល់ច្រឡំថាគេដណ្តើមជុងហ្គុក។
    ព្រោះពួកគេទាំងពីរស្រលាញ់គ្នា...
« ស្រលាញ់គ្នាចឹងហ្អេស? តែយើងជាគូដណ្តឹងរបស់គាត់! »
« គូ..គូដណ្តឹង? » ថេយ៉ុងភ្ញាក់ខ្លួនព្រឺត ដូចត្រូវគេទះដប់កំផ្លៀង។ ជុងហ្គុកមានគូដណ្តឹងហើយ តែហេតុអ្វីមកសាងស្នេហ៍ជាមួយគេ ធ្វើអោយគេស្រលាញ់ខ្លាំងដល់ថ្នាក់នេះ?
« ដឹងហើយលឺហើយថាជារបស់មានម្ចាស់ នៅតែមុខក្រាស់ចង់បាន! » ម៉ារីច្របាច់ថ្គាមថេយ៉ុង នាងពិតជាស្អប់ទឹកមុខល្ងង់ៗរបស់ថេយ៉ុងខ្លាំងណាស់! កោតតែជុងហ្គុកចេះស្រលាញ់ទៅរួច។
     ថេយ៉ុងប្រមូលកម្លាំងរុញច្រានម៉ារីចេញ គេគ្មានបំណងចង់តដៃជាមួយម៉ារីនោះទេ។
    ព្រូស! ម៉ារីដួលផ្ញាក្រោយ ដោយសារតែមិនបានទប់ជំហរ។
« ឯង...ឯងហ៊ានច្រានយើង! » ម៉ារីចង្អុលទៅមុខថេយ៉ុង។ តាំងពីតូចដល់ធំឪពុកម្តាយនាង ស្រឡាញ់ថ្នាក់ថ្នមនាងណាស់ នេះគឺជាលើកទីមួយហើយ ដែលមានអ្នកធ្វើបែបនេះមកលឺគេ។ 
« អ្នកម៉ាក់! » ម៉ារីស្រែកជំនាលដាក់អ្នកស្រីចន ដើម្បីអោយគាត់មកជួយ។
« ឯងហ៊ានច្រានកូនប្រសារយើងផងហ្អេស? » អ្នកស្រីចនស្ទុះមកបោចសក់ថេយ៉ុង ហើយក៏លើកដៃទះ ផាច់ៗលើថ្ពាល់ថេយ៉ុង។
« តែនាង...នាងវ៉ៃខ្ញុំ » ថេយ៉ុងខំប្រឹងនិយាយទាំងឈឺមាត់។
« បិទមាត់ ថ្ងៃនេះកុំសុីបាយអោយសោះ! »  ក្នុងទ្រូងពេលនេះ អួលណែនខ្លាំងណាស់ ចូលមកក្នុងផ្ទះនេះមិនបានមួយថ្ងៃផង ជីវិតរបស់គេប្រៀបដូចជាធ្លាក់នរកទាំងស្រុង។
     គេធ្លាប់គិតថា...
     ពេលដែលមករស់នៅជាមួយជុងហ្គុក ជីវិតរបស់គេនិងមានក្តីសុខ តែពេលនេះ...
To be continued

ជម្រើសបេះដូង🕊🥀Where stories live. Discover now