"ភរិយាស្របច្បាប់"

Start from the beginning
                                        

បន្ទាប់ពីនិយាយឆ្លើយតបចប់រួចហើយ រាងតូចបិទទូរស័ព្ទទុកទៅលើក្បាលគ្រែវិញ មុននឹងដើរយកកន្សែងទៅចូលក្នុងបន្ទប់ទឹក ដើម្បីងូតទឹកបន្ត ព្រោះដល់ម៉ោងត្រូវសម្រាកហើយ ស្អែកគេត្រូវធ្វើកិច្ចការនៅក្នុងផ្ទះទៀត

ព្រឹកថ្ងៃថ្មីបានមកដល់ រាងតូចក្រោកពីព្រលឹមមកធ្វើអាហារពេលព្រឹកត្រៀមទុកឲ្យហើយ រួចក៏បន្តទៅធ្វើកិច្ចការផ្សេងៗនៅក្នុងផ្ទះនេះ វាជាកិច្ចការដែលធ្លាប់ធ្វើនិងប្រត្តិបត្តិការអស់រួចមកហើយ វាគ្មានស្អីពិបាកនោះទេ គ្រាន់តែរាងអស់កម្លាំងតិចតែប៉ុណ្ណោះ

សម្រឹបជើងកាំជណ្តើរចុះមកខាងក្រោម ក្លិនទឹកអប់សាយភាយមកប៉ះនឹងច្រមុះ មិនបាច់សម្លឹងមើលនឹងភ្នែកក៏អាចទាយដឹងថាជាគេដែរ រាងតូចសុខចិត្តធ្វើជាមិនឃើញហើយក៏ធ្វើការរបស់ខ្លួនបន្តដដែលមិនចង់ឈ្លោះជមួយគេហើយក៏មិនចង់មានរឿងជាមួយគេដូចគ្នា នាំតែហត់ចិត្តខ្លួនឯងឥតប្រយោជន៍ទេ

«រកអាហារពេលព្រឹកមែនទេ?នៅលើតុ ខ្ញុំរៀបចំឲ្យរួចហើយ» ឃើញជុងហ្គុកចុះមកដល់ខាងក្រោមហើយក៏ដើរមកឈរជិតខ្លួនបែបនេះ រាងតូចក៏និយាយប្រាប់គេមុនតែម្តងទៅ កុំចាំដល់គេសួរអី មុខនឹងក៏គ្មានអីក្រៅពីរកអាហារពេលព្រឹកនោះទេ

«មិនមែនទេ ឯងត្រូវទៅក្រុមហ៊ុនជាមួយខ្ញុំ ដើម្បីទៅស្តាប់ការតែងតាំងតំណែង»

«មិនទៅទេ ទៅនាំប្រពន្ធលោកទៅៗ ខ្ញុំត្រូវនៅធ្វើការងារផ្ទះ នៅសល់ច្រើនទៀត» បញ្ចប់ការឆ្លើយតបរួច រាងតូចក៏ដើរចេញទៅធ្វើការងារផ្សេងឯទៀត ទោះក្រោកពីព្រលឹមមកពិតមែនប៉ុន្តែមកទល់ថ្មាលនឹងទៅហើយនៅតែមិនទាន់រួចរាល់កិច្ចការ50ភាគរយនៅឡើយទេ បើឲ្យទុកចោលហើយទៅចូលរួមជាមួយគេទៀត ច្បាស់ណាស់មកវិញការងារគរទឹកគរដីជាមិនខាន

«ប៉ុន្តែអ្នកម៉ាក់ហៅឯងឲ្យទៅ ឲ្យលឿនឡើង» មិននិយាយច្រើននាំសៅហ្មងឡើយ គេក៏អូសដៃរាងតូចឡើងទៅខាងលើតែម្តង ដើម្បីឲ្យប្តូរឈុតហើយនឹងបានទៅជាមួយគេ ព្រោះអ្នកម៉ាក់ផ្តាំមកហើយ បើគេមិននាំប្រពន្ធទៅទេ អ្នកម៉ាក់ប្រាកដជាសង្ស័យគេជាមិនខាន

«ខ្ញុំមិនទៅទេ ព្រោះខ្ញុំមិនមែនជាប្រពន្ធលោក ខ្ញុំជាអ្នកបម្រើមិនអញ្ចឹង?» រាងតូចនៅតែតាមប្រកែកទោះត្រូវគេអូសទាញមកក៏ដោយចុះ ក៏នៅតែចង់ប្រកែកមិនចង់ទៅណាទាំងអស់ ការងារផ្ទះធ្វើឡើងហត់ចង់ស្លាប់ទៅហើយ នៅឲ្យទៅឈរស្តាប់គេតែងតាំងតំណែងស្អីទៀតទៅ?

ស្វាមីផ្តាច់ការ♣️Where stories live. Discover now