«ត្រូវចាំថា ក្រោយរៀបការរួចហើយឯងជាកម្មសិទ្ធិរបស់យើង ទោះការរៀបការនេះគ្មានក្តីស្រឡាញ់ តែឯងបានរៀបការជាមួយយើងហើយ ដូច្នេះអ្នកណាក៏មិនបានឯងដូចគ្នា ក្រៅពីយើងតែម្នាក់ ត្រូវស្តាប់!» បោះប្រយោគដូចបន្លាគ្រោះ សែនគ្រោធគ្រាតទៅកាន់គូដណ្តឹងខ្លួនរួចហើយ គេក៏បោះជំហានវែងៗដើរបំបុុកស្មាជីមីនមួយទំហឹង ដែលរាងតូចទប់លំនឹងខ្លួនស្ទើរមិនជាប់ព្រោះតែកម្លាំងមាំរបស់គេ។ គេមិនខ្វល់អ្វីសោះ គេខ្វល់តែពីចិត្តរបស់ខ្លួនឯង មនុស្សគេប្រហែលគ្មានថ្ងៃបើកចិត្តប្តូរមកជាស្រឡាញ់វិញបានឡើយ មើលតែប៉ុណ្ណេះក៏ដឹងបាត់ទៅហើយថាគេនេះអាត្មានិយមដល់ថ្នាក់ណា
«មិនស្រឡាញ់ខ្ញុំ ប៉ុន្តែបែរជាហាមមិនឲ្យខ្ញុំនិយាយជាមួយប្រុសម្នាក់ណា គេធ្វើនេះមិនគិតថាគេនេះយល់តែពីចិត្តខ្លួនឯងពេកទេដឹង?មនុស្សនៅក្បែរខ្លួនគេ សុទ្ធតែត្រូវគេគាបសង្កត់បែបនឹងទាំងអស់មែនទេ?» ឆ្ងល់ខ្លាំងពេករហូតចង់ក្លាយជាអ្នកស៊ើបអង្កេតរឿងជីវិតរបស់គេទៅហើយ គ្រាន់តែរឿងប៉ុណ្ណឹងក៏គេខឹងបាត់ទៅហើយ ចុះទម្រាំគេធ្វើរឿងលើសនឹងទៀតមិនដឹងទៅជាស្អីទៅហើយទេ
Skip>>
ពេលល្ងាចមកដល់ ពិធីរៀបការក៏ចាប់ផ្តើមប្រព្រឹត្តឡើងដូចគ្នា អ្នកគ្រប់គ្នាកំពុងមមាញឹកដើម្បីរៀបចំសម្ភារៈផ្សេងៗជាការប្រើប្រាស់ទំនុកបម្រុងកុំឲ្យខ្វះ ព្រោះពេលនេះអ្នកធំៗទាំងអម្បាល់ម៉ានដែលជាភ្ងៀវកិត្តិយសរបស់លោកស្រីចនគឺមានច្រើនខ្លាំងណាស់ ដូច្នេះមិនត្រូវធ្វើឲ្យថ្លោះធ្លោយខ្វះខាតអ្វីមួយឡើយ
«លោកស្រីចន គឺអ្នកនាងអេលីបានមកដល់កម្មវិធីនៅខាងមុខហើយ ឲ្យអ្នកនាងចូលមកដែលទេ?» ភ្លាមៗនោះអង្គរក្សក៏បានមកនិយាយប្រាប់លោកស្រីចនអំពីរឿងនេះ វាធ្វើឲ្យលោកស្រីចនមានការភ្ងាក់ផ្អើលបន្តិចដែរ ព្រោះកូនប្រុសរបស់គាត់រៀបការជាមួយអ្នកផ្សេងទាំងមូលនាងមិនឈឺចាប់ទេឬ?ហើយពេលនេះក៏មកចូលរួមអញ្ចឹងមែនទេ?
«ឲ្យនាងចូលមក តែត្រូវឃ្លាំមើលនាងឲ្យបានស្រួលបួលកុំឲ្យនាងបង្ករឿងក្នុងកម្មវិធីឲ្យសោះ» កាលដែលឆ្លើយថាយល់ព្រមឲ្យនាងចូលព្រោះចង់ឲ្យនាងឃើញហើយឈឺចាប់ ចង់ឲ្យនាងមើលឃើញកូនប្រសារដ៏សែនស្រស់ស្អាតរបស់គាត់ដែលមិនមែនជានាង ចាំមើលថានាងមានប្រតិកម្មបែបណា?ក្រោយមើលឃើញមង្គលការដ៏អធិកអធមនេះហើយ
អេលីដើរចូលមកក្នុងកម្មវិធី ភ្លាមក៏បានឃើញជុងហ្គុកឈរនៅជិតលោកអាចារ្យភ្លាម នាងញញឹមលើកដៃឡើងសួស្តីទៅកាន់រាងក្រាស់ មុននឹងរកកន្លែងទង្គុយដើម្បីរង់ចាំមើលពិធីរៀបការមួយនេះ តើនឹងមានពិធីអ្វីខ្លះដើម្បីបង្រ្គប់កិច្ច?
«បាទសូមអញ្ជើញដឹកដៃកូនក្រមុំចេញមក ពេលនេះដល់ពេលវេលាល្អហើយ» ដោយខាងប្រុសពេលនេះគឺកំពុងនៅជិតលោកអាចារ្យស្រាប់ហើយ ពេលនេះគឺដល់ពេលដែលត្រូវដឹកដៃកូនក្រមុំប្រគល់ឲ្យកូនកម្លោះម្តង ដើម្បីប្រព្រឹត្តកម្មវិធីផ្សេងៗដែលជាប្រពៃណី
លោកស្រីផាកដឹកដៃកូមក្រមុំសែនស្រស់ដើរចូលមកកាន់អង្គពិធីទាំងមូល ភ្ងៀវកិត្តិយសគ្រប់គ្នាបាននាំគ្នាទះដៃឡើងជាការអបអរសម្រាប់កូនក្រុមុំដែលត្រូវបង្រ្គប់កិច្ចពិធីក្នុងបេលឆាប់ៗនេះឯង
«ម៉ាក់ផ្ងើរប្អូនផងណាកូន បើប្អូនខុសអីជួយណែនាំប្អូនផងព្រោះគ្នានៅក្មេងមិនបានដឹងរឿងច្រើននោះទេ កុំភ្លេចស្រឡាញ់គ្នាផងណ៎ា...» លោកស្រីផាកនិយាយជូនពរពួកគេឲ្យផុតរួចហើយក៏ប្រញាប់ដើរទៅរកលោកស្រីចនវិញ ដើម្បីទុកពេលឲ្យលោកអាចារ្យចាប់ផ្តើមពិធីផ្សេងៗឲ្យបានឆាប់ទៅ
«សូមកូនក្រមុំនិងកូនកម្លោះ ធ្វើពិធីស្បថសច្ចាចំពោះមុខមនុស្សរាប់រយនាក់ជាសាក្សីសម្រាប់ក្តីស្នេហ៍អ្នកទាំងពីរ» ឮលោកអាចារ្យនិយាយបែបនេះហើយពួកគេក៏ងាកមកសម្លឹងមុខគ្នាព្រោះថាវាពិបាកក្នុងការស្បថឲ្យត្រូវខ្លាំងណាស់ គេមិនបានស្រឡាញ់រាងតូចផង ហើយរៀបការនេះគ្រាន់តែបង្រ្គប់កិច្ច ពេលនេះឲ្យគេធ្វើយ៉ាងមិចទៅ?
«ខ្ញុំសូមសន្យាថានឹងមើលថែភរិយារបស់ខ្ញុំឲ្យដល់ទីបំផុត មិនថាភរិយារបស់ខ្ញុំមានរឿងអ្វីក៏ដោយ ខ្ញុំនឹងការពារគាត់ផ្តល់កម្លាំងឲ្យគាត់រហូតដល់ថ្ងៃអវសានរបស់ខ្ញុំ ខ្ញុំនឹងសាងសុភមង្គលឲ្យបានច្រើននៅក្នុងគ្រួសារ» ទីបំផុតរាងក្រាស់ក៏ជាអ្នកដែលត្រូវស្បថសច្ចាមុន គេនិយាយកុហកបំភ្លៃគ្រប់យ៉ាងធ្វើដូចជាការពិត ទាំងដែលវាសុទ្ធសឹងតែជាអ្វីដែលមិនអាចកើតឡើង ព្រោះតែអ្នកគ្រប់គ្នាមិនបានដឹង ពេលនេះគឺមានតែគេទេដែលដឹងច្បាស់
«ចំណែករូបខ្ញុំក៏សន្យាថានឹងស្រឡាញ់ស្វាមីរបស់ខ្ញុំតែម្នាក់ មិនថាមានរឿងអ្វីក៏ដោយ ខ្ញុំនឹងព្យាយាមធ្វើជាដំណោះស្រាយសម្រាប់គាត់ និងស្រឡាញ់គាត់រហូតទៅគ្មានថ្ងៃប្រួលប្រែ (អូនស្រឡាញ់បង)» រាងក្រាស់អាចជានិយាយកុហកចំពោះរឿងនេះ ប៉ុន្តែជីមីនគឺនិយាយជាការពិត អ្វីដែលគេនិយាយអម្បាញ់សុទ្ធជាការពិតមិនបានកុហកឡើយ គេប្រាកដជាបំពេញតួនាទីមួយនោះពិតមែន។ប្រយោគនៃឃ្លាចុងក្រោយដែលនិយាយថាអូនស្រឡាញ់បងនោះគេបានត្រឹមបន្លឺនៅក្នុងចិត្តហើយមិនអាចនិយាយចេញមកក្រៅបានតែប៉ុណ្ណោះ ព្រោះក្នុងពេលវេលាមួយនេះវាមិនស័ក្តិសមនៅក្នុងការនិយាយពាក្យមួយនេះ...
ភ្ងៀវកិត្តិយសនៅក្នុងកម្មវិធីនាំគ្នាទះដៃឡើងអបអរសាទរទៅកាន់ពួកគេទាំងពីរដែលពិធីស្បថសច្ចាបានបញ្ចប់ទៅហើយ បានន័យថាចាប់ពីថ្ងៃនេះទៅពួកគេទាំងពីរក្លាយជាប្តីប្រពន្ធពេញសិទ្ធិនិងមាននាមជាប្រពន្ធប្តីពេញលេញហើយ ប៉ុន្តែវានៅមិនទាន់គ្រប់គ្រាន់សម្រាប់កម្មវិធីមួយនេះទេ វានៅមានរឿងមួយទៀតដែលពួកគេត្រូវបំពេញវាដូចគ្នា
កូនកម្រុំនិងកូនកម្លោះបែរមករកភ្ងៀវកិត្តិយសទាំងអស់ អោនលំទោនជាការគោរពនិងការអរគុណដល់ភ្ងៀវកិត្តិយសដែលបានចូលរួមក្នុងមង្គលរបស់អ្នកទាំងពីរយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកកាសែតទៀតសោតក៏មកចូលរួមជាច្រើនដើម្បីផ្តិតយកគម្រងរូបភាពសម្រាប់យកទៅផ្សព្វផ្សាយជាព័ត៌មានឲ្យពិភពលោកបានដឹងអំពីរឿងនេះ
«ជាការបំពេញកិច្ចចុងក្រោយរបស់កូនក្រមុំកូនកម្លោះ សូមដើរទៅផ្នែកខាងនោះ ដើម្បីជាការចុះហត្ថលេខាក្រដាសអុីតាសុីវិល ជាការទទួលស្គាល់ពិតៗថានេះជាអាពាហ៍ពិពាហ៍ដែលប្រព្រឹត្តឡើងស្របតាមលក្ខខណ្ឌសង្គមបានត្រឹមត្រូវ» លោកអាចារ្យលើកដៃបង្ហាញផ្លូវពួកគេឲ្យដើរទៅផ្នែកម្ខាងទៀត ដែលមានតុនិងកៅអីរង់ចាំសម្រាប់ពួកគេជាស្រេច។ រាងក្រាស់តាំងខ្លួនជាសុភាពបុរស កាន់ដៃភរិយាដើម្បីចុះកាំជណ្តើរពីលើវេទិកាទៅកាន់តុមួយនោះ ដាក់រាងតូចឲ្យអង្គុយស្រួលបួលហើយទើបគេរកកន្លែងអង្គុយសម្រាប់ខ្លួនឯង
«សូមចាប់ផ្តើមចុះហត្ថលេខាលើក្រដាសនោះទៅ វាជាការបញ្ជាក់នាមកាន់តែពេញសិទ្ធិនិងផ្លូវការសម្រាប់អ្នកទាំងពីរដែលត្រូវបានទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ..» លោកអាចារ្យបន្លឺបន្ត ខណៈពួកគេទាំងពីរក៏អោនទៅដើម្បីចុះហត្ថលេខាលើក្រដាសស្នាមមួយនោះ វាជាក្រដាសស្នាមច្បាស់ៗបញ្ជាក់ពីពួកគេទាំងពីរ បើមានក្រដាសស្នាមមួយនេះហើយគឺវាមិនងាយនៅក្នុងការលែងលះឡើយ នេះជាអ្វីដែលលោកស្រីចនចង់ចងជើងរបស់កូនប្រុសគាត់
«សូមអបអរសាទរ ពេលនេះភារកិច្ចនៃកម្មវិធីផ្សេងៗត្រូវបានបញ្ចប់ អ្នកទាំងពីរពេលនេះបានក្លាយជាប្តីប្រពន្ធពេញសិទ្ធិនៅក្រោមក្រដាសស្នាមអុីតាសុីវិលហើយ» ការប្រកាសក្តែងៗពីលោកអាចារ្យផ្ទាល់ គ្រប់គ្នាក៏ក្រោកឈរឡើងទះដៃឲ្យពួកគេម្តងទៀត ខណៈអ្នកទាំងពីរកំពុងលើកក្រដាសស្នាមទាំងពីរនោះបង្ហាញឡើងទៅកាន់កាមេរ៉ាដើម្បីផ្តិតយករូបភាព
នៅក្នុងវិនាទីនោះដែរ រាងតូចក៏បែរភ្នែកចំនឹងអេលីដែលនាងក៏កំពុងក្រោកឈរដូចគ្នា តែនាងមិនបានទះដៃអបអរសាទរដូចអ្នកដទៃឡើយហើយថែមទាំងក្តាប់ដៃណែនទៀតផង បញ្ជាក់បានហើយថានាងមិនពេញចិត្តហើយក៏ខឹងសម្បារ។ ព្រោះការរៀបការរបស់ជីមីននិងជុងហ្គុកគឺអធិកអធមជាងនិងទទួលស្គាល់ពីមនុស្សជាច្រើននាក់ដែលជាសាក្សីសម្រាប់ពិធីរៀបការមួយនេះ
រាងតូចញញឹមឌឺដង លើកដៃចង្អុលក្រដាសអុីតាសុីវិលដែលនៅក្នុងដៃរបស់ខ្លួននោះហើយ ក៏សម្លឹងទៅកាន់នាងបែបមនុស្សមានប្រៀបជាង ព្រោះនាងរៀបការជាមួយជុងហ្គុកត្រឹមក្រដាសអុីតាសុីវិលក៏គ្មាន គ្មានអ្នកចូលរួម គ្មានអ្នកណាដឹង មិនដូចជារូបគេដែលត្រូវព័ត៌មានចុះផ្សាយភ្លុកទឹកភ្លុកដីនោះទេ
"ត្រឹមជាការចាប់ផ្តើមទេ ប៉ុន្តែក៏ចាញ់ខ្ញុំត្រឹមរឿងប៉ុណ្ណឹងទៅហើយ តទៅមុខសង្ឃឹមថានាងអាចធ្វើអ្វីខ្ញុំបានទេ?អេលី!"
___________________
ឲ្យតែបានឈ្នះចឹងរហូតទៅ ប្រហែលល្អណាស់😀🔥
#lysin
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
"ហត្ថលេខាក្រដាសអុីតាសុីវិល"
Start from the beginning
